សេចក្ដីប្រកាសព័ត៌មាន៖​ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី​ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តម វ័នស្តុន ភីធឺរ នឹងបញ្ចាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដើម្បី ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf