ODC English Site

សេចក្តីជូនដំណឹង៖ ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។មាន​ពលរដ្ឋ​ភៀសសឹក​​៥.៨២០នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជាង៥សែន​នាក់បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៤៤.៣២៦នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

វិវាទការងារនៅណាហ្គាវើលដ៍ត្រូវបានលើកមកជជែកឡើងវិញ ​បន្ទាប់ពីជាប់គាំង​រយៈ​ពេល​៤ឆ្នាំ

សហជីពដែលមានជម្លោះការងារដ៏យូរជាងគេនៅកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ដើម្បីជួយដោះស្រាយភាពជាប់គាំង នៃជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/nagaworld-labor-dispute-back-in-spotlight-after-four-year-standoff/

ដីព្រៃបម្រុងទុក៤៥ហិកតាត្រូវជនល្មើសលួចកាប់ទន្រ្ទាន ពេលកងទ័ពជាប់បំពេញភារកិច្ចការពារព្រំដែន

មេបញ្ជាការយោធាជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរដែនដីស្រាវជ្រាវស្វែងរកជនល្មើសដែលលួចកាប់ទន្រ្ទានយកដី​បម្រុង​ទុក​របស់​រដ្ឋ​ចំនួន​ ៤៥​ ហិកតា នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ នៅពេលដែលកម្លាំងកងទ័ពជាប់រវល់ទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-12-2154-264391

យុវជនក្រីក្រ និងងាយរងហានិភ័យ ដែលស្នើសុំចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៥

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) បានកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦២ ០០០នាក់ ក្នុងឆ្នាំ២០២៥កន្លងមក។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-14-835-264403

កម្ពុជា​បន្ដជំរុញភាគីថៃ​បញ្ជូនក្រុមវាស់វែង​ចុះបោះបង្គោលព្រំដែន​ជាជាងរកលេសពន្យារពេល​គ្រប់គ្រង​ដី​កម្ពុជា​ខុសច្បាប់​

កម្ពុជា​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្តការងារ​កំណត់ព្រំដែន​លើដី​ជាក់ស្តែង​ជាមួយ​ថៃ ទោះបី​ភាគី​ថៃ​បានស្នើ​ពន្យារពេល​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក​ (JBC) ជា​លើក​ទី​ពីរ​ក៏ដោយ ដែល​បង្ហាញឱ្យ​ឃើញថា កម្ពុជា​​មិន​ទទួល​យក​​​ការពន្យារពេលដោយ​ហេតុ​ផល​​នយោបាយ​មករា​រាំង​ដល់​ការងារ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1958-264414

អ្នកវិភាគ៖ កម្ពុជា​ប្រឆាំង​នឹង​ផែនការ​ឈរ​ជើង​របស់​ទាហាន​ថៃ​លើ​ទឹកដី​កម្ពុជា​«យ៉ាង​ហោច​ណាស់ ១​ឆ្នាំ»

អ្នកវិភាគ​បានជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់វិធានការដែលអាចពង្រឹងការគ្រប់គ្រងទឹកដីដោយខុសច្បាប់ និងជៀសវាងការបង្កើត «អង្គហេតុដែលសម្រេចរួចហើយ» (faits accomplis) ដែលមិនអាចកែប្រែបាននៅនឹងកន្លែង។ ពួកគេបានជំរុញឱ្យប្រទេសថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ប្រកបដោយសុឆន្ទៈ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-14-1519-264411

ចូល​ផ្ទះ​ខ្លួនឯងត្រូវ​​លឹបលៗ​ដូច​ចោរ​៖ ជីវិត​អ្នកភូមិ​ជោគជ័យ ក្រោយ​សំឡេង​កាំភ្លើង​ស្ងប់ស្ងាត់​​

សម្រាប់​លោក ថុល ដា​លិ​ត ការវិលត្រឡប់​ទៅផ្ទះ​វិញ មិនមែនជា​អារម្មណ៍​នៃស្ងប់សុខ និង​កក់ក្ដៅ​​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​ជា​អារម្មណ៍​នៃ​ការភ័យខ្លាច​ និង​ឈឺចាប់​ពីការ​បាត់បង់​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1214-264406

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មាន​ពលរដ្ឋ​ភៀសសឹក៥.១០១នាក់បន្ថែមទៀតបានបន្ត​វិលទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជិត៥សែននាក់​បានវិលទៅលំនៅឋាន។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន១៥០.១៤៦នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៥

នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៥។អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ជ្រាបអំពីកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ដូចចែងក្នុងឯកសារភ្ជាប់។ ...

អគ្គនាយកដ្ឋានពន្ធដារ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សំណើររបស់កម្ពុជានៃការរៀបចំ និងសំណើររបស់ភាគីថៃ​នៃការលើកពេលជាថ្មីជាលើកទី២ នៃការរៀបចំ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចក្នុងឯកសារភ្ជាប់។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​មាន​សាមគ្គីភាព​ទាំងរឿង​ព្រំដែន​និង​ការ​បោស​សម្អាត​ការ​ឆបោក​ដើម្បី​លើក​តម្កើង​កេរ្តិ៍​ឈ្មោះកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរ​សាមគ្គីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​លំបាក​កើត​ចេញ​ពី​ការ​ឈ្លាន​មក​លើ​អធិបតេយ្យ​របស់​កម្ពុជា និង​ស្នើ​ឲ្យ​បន្ត​សាមគ្គីភាពនេះ ព្រម​ទាំង​ចូលរួម​លុប​បំបាត់​ភាព​អសកម្ម​ទាំង​ឡាយ​នៅ​ក្នុង​សង្គម ជា​ពិសេស​ការ​ឆបោក​តាម​អនឡាញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-2019-264401

មន្ត្រី៖ កម្ពុជា​ខិតខំប្រឹងប្រែងរក្សាការពារអធិបតេយ្យ​និងបូរណភាពដែនដី​តាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ និង​​សហប្រតិបត្តិការអន្តរជាតិ ថ្លែង​ថា រដ្ឋាភិបាល និង មន្ត្រី​ការទូត​កម្ពុជា ​កំពុងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត​និង​ផ្អែក​លើ​ច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-1335-264396

ក្រុម​​ AOT ចុះ​ពិនិត្យផ្ទៀង​ផ្ទាត់​នៅ​ខេត្ត​ព្រះវិហារ​ក្នុង​បេសកម្ម​លើកទី៦​ក្នុង​ឆ្នាំ២០២៦

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាពនៅ​ភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-1745-264400

សេចក្ដីប្រកាសព័ត៌មាន៖ ការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះប្រភេទថ្មី

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី ការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះប្រភេទថ្មី។បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ ...

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។មាន​ពលរដ្ឋ​ភៀសសឹក​​៤.០៨៦នាក់បន្ថែមទៀត បានបន្ត​វិលទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៩ម៉ឺននាក់ហើយបានវិលទៅលំនៅឋាន។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៥៥.៥០៦នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដូចបានបញ្ជាក់ក្នុងឯកសារភ្ជាប់។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីណនាំ៖ ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគា្នបញ្ចប់អេដស៍

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីណនាំ ស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។ក្រសួងទេសចរណ៍ សូមធ្វើការណែនាំមន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានក្នុងឯកសារភ្ជាប់។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ការរៀបចំអភិវឌ្ឍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀបចំអភិវឌ្ឍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់មេត្តាជ្រាប និងចូលរួមសហការជាមួយក្រុមការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន។ ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ

នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ។ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាតប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ...

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​

ទាញយក៖ pdf

កូនឈើជាង១៥ម៉ឺនដើមត្រូវបានដាំ ដើម្បីស្តារព្រៃឈើឡើងវិញ ក្នុងដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា

កូនឈើជាង១៥ម៉ឺនដើមត្រូវបានបណ្តុះ និងដាំ ដើម្បីស្តារព្រៃឈើឡើងវិញ នៅក្នុងដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា និងតាមទីសាធារណៈក្នុងខេត្តមណ្ឌលគិរី ក្នុងនោះក៏រួមមានដីដែលបានដកហូតពីការទន្រ្ទានខុសច្បាប់ផងដែរ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-10-955-264361

ឃាត់​ខ្លួន​ជនជាតិចិន ៥នាក់ សង្គ្រោះជនរងគ្រោះ​ ៩នាក់ ករណី​ចាប់​បង្ខាំង​​និង​ជំរិត​ទារប្រាក់

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-10-1437-264363

ឧបករណ៍ដ្រូន និងម៉ាស៊ីនថតស្វ័យប្រវត្តិនឹងត្រូវប្រើប្រាស់សម្រាប់ឃ្លាំមើលសកម្មភាពផ្សោត និងបទល្មើសក្នុងតំបន់អភិរក្ស

ជាទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្នុងការអភិរក្សបង្កើនចំនួនសត្វផ្សោតនៅកម្ពុជា​ឱ្យកាន់​តែច្រើនបន្ថែមទៀតនោះ ក្រសួងកសិកម្ម និងអង្គការអភិរក្សជាដៃគូបានពិភាក្សាពីការធ្វើទំនើបកម្ម​ឌីជីថល ដោយប្រើប្រាស់​ដ្រូន និង​ម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីឃ្លាំមើលសកម្មភាពសត្វផ្សោត ជាពិសេសបទល្មើសនេសាទ​ក្នុងតំបន់​អភិរក្សសត្វផ្សោត។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-11-1016-264364

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VdVLt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!