ODC English Site
ពលរដ្ឋកម្ពុជា ៣៥% ត្រូវបានរកឃើញថានៅមានភាពក្រីក្រ
ពលរដ្ឋកម្ពុជា ៣៥ ភាគរយត្រូវបានរកឃើញថាកំពុងរស់នៅក្នុងភាពក្រីក្រដែលភាគច្រើនរស់នៅតាមទីជនបទ។ នេះបើតាមសន្ទស្សន៍សកលពីភាពក្រីក្រពហុសមាសភាគ (Multidimensional P-overty Index (MPI) ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ...
វ៉ន ដារ៉ា
https://bit.ly/2Ds33ho
CMAA រាយការណ៍អំពីការកើនឡើងនូវឧប្បត្តិហេតុនៃគ្រាប់មីន
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបានប៉ាន់ស្មានថា ចំនួនជនរងគ្រោះដោយសារមីនបានកើនឡើងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
មុំ គន្ធា
https://www.khmertimeskh.com/50536527/cmaa-reports-increase-in-landmine-incidents/
វិធានការសម្រាប់ការលក់ដីដែលមិនបានចុះបញ្ជីត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ក្រសួងគ្រប់គ្រងដីធ្លីម្នាក់បានព្រមានថា នឹងមានការចាត់វិធានការប្រឆាំងនឹងឈ្មួញដីដែលលក់ដីមិនបានចុះបញ្ជី ចំពេលមានការរីកចំរើនផ្នែកទីផ្សារ។ ការព្រមាននេះបានកើតឡើងនៅពេលក្រសួងគ្រប់គ្រងដីធ្លី បានរៀបចំសិក្ខាសាលាមួយកាលពី ...
សែន ដាវីត
https://www.khmertimeskh.com/50536613/selling-of-unregistered-land-scrutinised/
រហូតមកដល់ពេលនេះរោងចក្រជាង ១០០ បានបើកដំណើរការ
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា រោងចក្រជាង ១០០ បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៨ ខែចុងក្រោយនេះ។ របាយការណ៍ចុងក្រោយរបស់ក្រសួងបានបង្ហាញថា ចាប់ពីខែមករាដល់ខែសីហាមានរោងចក្រថ្មី ...
សុខ ចាន់
https://www.khmertimeskh.com/50536507/over-100-factories-launched-so-far-this-year/
គ.ជ.ប គ្រោងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនៅដើមខែក្រោយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃទី១ដល់១៨ ខែតុលាខាងមុខ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មីដោយគ្រោងនឹងចុះឈ្មោះឲ្យបានជាង៤០ម៉ឺននាក់។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ(គ.ជ.ប)កាល ...
សុទ្ធ គឹមសឿន
https://bit.ly/2Q2qIqe
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ផ្តល់មូលនិធិ ១,៥ លានដុល្លារសម្រាប់ជួសជុលប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា បានផ្ដល់មូលនិធិ សរុប ១,៥ លានដុល្លារ សម្រាប់ដំណើការអនុវត្តគម្រោងជួសជុល កែលម្អឡើងវិញ នូវប្រាសាទបាយ័នជំហានទី ៥ ដែលផ្ដោតសំខាន់ទៅលើការសិក្សា និងស្ដារឡើងវិញនូវ រចនាសម្ព័ន្ធរឹងមាំ នៃតួកណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2DxjWHI
២ ឆ្នាំ អង្គការ VSO បង្កើតបានតំបន់អភិរក្ស ក្នុងសហគមន៍នេសាទ ចំនួន ២០ ដោយមានពលរដ្ឋជាង ៧ ម៉ឺននាក់ទទួលផល
អង្គការ វីអេសអូ (VSO) តាមរយៈ «គម្រោងអភិវឌ្ឍន៍ជីវភាពរស់នៅនិងវិស័យជលផលប្រកបដោយនិរន្ដរភាពនិងបរិយាប័ន្នក្នុងតំបន់បឹងទន្លេសាប» បានបង្ហាញពីការបង្កើតតំបន់អភិរក្សសហគមន៍នេសាទចំនួន ២០ ក្នុងខេត្ដកំពង់ឆ្នាំង និង កំពង់ធំក្នុងរយៈ ...
វ៉ន ដារ៉ា
https://bit.ly/2DEvsRI
សេចក្តីប្រកាសព័ត៌មានស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ «ពយកំពេញ»
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរ ...
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ
លោក បេអាត រិចឆ្នឺរ៖ វេជ្ជបណ្ឌិតសង្គ្រោះកុមារក្រីក្រកម្ពុជា
វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ជាពេទ្យកុមារជនជាតិស្វ៊ីស ដែលបានបើកបណ្តាញមន្ទីរពេទ្យកុមារនៅកម្ពុជា នៅពេលដែលការថែទាំសុខភាពនៅប្រទេសនេះនៅមានកម្រិត បានទទួលមរណភាពនៅថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងហ្ស៊ឺរិច ក្នុង ...
Julia Wallace
https://www.theglobeandmail.com/world/article-beat-richner-doctor-to-the-poor-children-of-cambodia/
គ្រួសារពយកំពេញទទួលបានដី
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្របាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានប្រទានកម្មដីដល់ប្រជាពលរដ្ឋចំនួន ១០៣ គ្រួសារដែលរស់នៅក្នុងខេត្តព្រះសីហនុ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50536089/poy-kampenh-families-granted-land/
រដ្ឋមន្ត្រី៖ នាវាដឹកអ្នកដំណើរ និងផ្លូវដែកបង្កើនភាពជឿជាក់របស់រដ្ឋាភិបាល
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់កាសែតខ្មែរថាមស៍នៅក្នុងបទសម្ភាសដាច់ដោយឡែកមួយថា ការចាប់ផ្តើមសេវាកម្មនាវាដឹកអ្នកដំណើរ និងផ្លូវដែកនៅឆ្នាំនេះ បានបង្កើននូវភាពជឿទុកចិត្តរបស់រដ្ឋាភិបាល ហើយបាន ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50536079/water-taxis-rail-lines-boosting-regimes-credibility-says-minister/
មេបញ្ជាការត្រូវបានចោទប្រកាន់ពីបទពុករលួយ
កងកម្លាំងនគរបាលជាតិបានបើកការស៊ើបអង្កេតអំពើពុករលួយប្រឆាំងនឹងលោកឧត្តមសេនីយ៍ត្រី កង សៅគុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបានគេសង្ស័យថា បានប្រមូលប្រាក់ប្រហែល ២០.០០០ ដុល្លារពីកងយោធពលខេមរភូមិន្ទ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/536087/commander-accused-of-corruption/
លោក ហ៊ុន សែន ប្តេជ្ញាការពារសន្តិភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាការពារសន្តិភាព និងជីវិតប្រជាជន ដរាបណាគាត់ដឹកនាំព្រះរាជាណាចក្រកម្ពុជា។ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា គ្មាននរណាម្នាក់ ឬក្រុមណាមួយត្រូវបានអនុញ្ញាតឱ្យធ្វើរដ្ឋប្រហារ ...
តាំង វីដា
https://www.khmertimeskh.com/50536177/hun-sen-to-protect-peace/
ពលរដ្ឋថា ក្រុមហ៊ុន ហ៊ាងលី បន្ដឈូសឆាយដីក្នុងដែនជម្រកសត្វព្រៃ
ប្រជាសហគមន៍ស្រែពកជាង ១០០ គ្រួសារនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា បានចោទក្រុមហ៊ុន ហ៊ាងលី ថានៅតែបន្តឈូសឆាយដីព្រៃក្នុងតំបន់ជម្រកសត្វព្រៃស្រែពកហើយបានស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ ប៉ុន្ដែមន្ត្រីថាក្រុមហ៊ុនបានបញ្ឈប់សកម្មភាពតាមកិច្ចសន្យាហើយ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2OQpFcI
អាជ្ញាធរគ្រោងផ្លាស់ទីជនជាតិ វៀតណាម ពីក្នុងទឹកមកឱ្យរស់នៅលើគោកវិញ
អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្ដើមបន្លាស់ទីជនជាតិវៀតណាមជិត១ពាន់គ្រួសារឲ្យទៅរស់នៅលើដីគោកនៅសប្តាហ៍ក្រោយនេះ ហើយគ្រោងនឹងជម្លៀសឲ្យអស់នៅចុងឆ្នាំនេះ។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការ ...
នៀម ឆេង
https://bit.ly/2IbmjhO
លោក ស ខេង រិះគន់ច្បាប់ និងមន្ត្រីចំពោះបទល្មើសព្រៃឈើ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់ច្បាប់ព្រៃឈើ និងស្តីបន្ទោសមន្ត្រីចំពោះការបណ្តោយឲ្យមានបទល្មើសព្រៃឈើ និងការប្រើលេសសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ទៅបំផ្លាញព្រៃឈើខណៈសកម្មជនការពារបរិស្ថានថា វិធានការមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព។ ...
ម៉ិច ដារ៉ា
https://bit.ly/2OMHxFi
សមាគមគ្រូស្នើដំឡើងប្រាក់ខែគ្រូ ២ លានរៀល
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងនឹងហែក្បួនដាក់ញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសទិវាគ្រូបង្រៀនពិភពលោកដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ៥ ខែតុលាខាងមុខ ដើម្បីនិយាយពីស្ថានភាពគ្រូបង្រៀន ប្រាក់ខែគ្រូ និងគុណភាពគ្រូបង្រៀននៅកម្ពុជា បើទោះបីមិនមានការអនុញ្ញាតក៏ដោយ។ ...
វ៉ន ដារ៉ា
https://bit.ly/2DsLqOC
អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គោលដៅទី៧ ថាមពលស្អាតដែលមានតម្លៃសមរម្យ»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី “គោលដៅទី៧ ថាមពលស្អាតដែលមានតម្លៃសមរម្យ” ដែលជាគោលដៅមួយក្នុងចំនោមគោលដៅទាំង១៧ របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ...
មនុស្សរាប់រយគ្រួសារនៅខេត្តសៀមរាបភៀសខ្លួនចេញពីទឹកជំនន់
អាជ្ញាធរខេត្តសៀមរាបកាលពីម្សិលមិញបានធ្វើការជម្លៀសប្រជាជនចំនួន ១៦៨ គ្រួសារនៅស្រុកជីក្រែង បន្ទាប់ពីទឹកជំនន់កាលពីថ្ងៃពុធ។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានថ្លែងកាលពីម្សិលមិញថា អាជ្ញាធរបានជម្លៀសក្រុមគ្រួសារបន្ទាប់ពីគ្រោះទឹកជំនន់បាន ...
សែន ដាវីត
https://www.khmertimeskh.com/50535056/hundreds-of-siem-reap-families-flee-floods/
កន្ធាយក្បាលកង្កែបចំនួន ៥៦៥ ក្បាលត្រូវលែងចូលទន្លេ
យោងតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា សត្វកន្ធាយក្បាលកង្កែបចំនួន ៥៦៥ ក្បាលត្រូវបានលែងឱ្យត្រឡប់ទៅរស់នៅក្នុងជម្រកធម្មជាតិនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះវិញកាលពីម្សិលមិញ។ ...
នៀម ឆេង
https://bit.ly/2PTI2NV
បក្សកាន់អំណាច បង្ហាញជំហរមិនចុះញ៉មសម្ពាធអន្តរជាតិ ដោយថា មានប្រទេសធំ ៥ គាំទ្ររដ្ឋាភិបាល
បក្សកាន់អំណាចបានបង្ហាញជំហរកាន់តែរឹងមាំក្នុងការមិនចុះញ៉មនឹងសម្ពាធអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុបដែលគំរាមដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈប្រទេសមហាអំណាចចំនួន ៣ ទៀតគឺសហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់ដែលមន្ត្រីបក្សនេះចាត់ទុកថា ងាកមកគាំទ្ររដ្ឋាភិបាលក្រោយការបោះឆ្នោត បន្ទាប់ពីមហាយក្ស ...
មាស សុខជា
https://bit.ly/2O1rwOC
ក្រសួងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ជំងឺប៉េស្តជ្រូកអា្រហ្វិក
ខណៈមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអា្រហ្វិក (ASF) ដែលកំពុងកើតឡើងនៅក្នុងប្រទេស ចិន ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃម្សិលមិញបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយដើ ...
ហ៊ឹន ពិសី
https://bit.ly/2DgClID
NBC និងស្ថាប័នអន្តរជាតិធំៗ ពិភាក្សាការធ្វើពិពិធកម្មសេដ្ឋកិច្
ធនាគារជាតិនៃកម្ពុជា កាលពីម្សិលមិញបានរៀបចំសន្និសីទរួមគ្នាមួយជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ ជាវេទិកាដែលបើកឱកាសឲ្យមានការពិភាក្សាដើម្បី ...
ហ៊ គីមសាយ
https://bit.ly/2MSxHzS
ឈ្មួញខ្មែរ ឃុបឃិតជាមួយវៀតណាម ចូលកាប់ឈើក្នុងព្រៃសហគមន៍
ក្រុមសកម្មជនព្រៃឈើក្នុងស្រុក អូយ៉ាដាវ ខេត្តរតនគិរី បានថ្លែងឲ្យដឹងនៅថ្ងៃម្សិលមិញថា មានក្រុមឈ្មួញឈើក្នុងស្រុកមួយ កំពុងឃុបឃិតជាមួយក្រុមឈ្មួញឈើវៀតណាម នាំយករថយន្តបង្កង់ ៨ គ្រឿង (ប្រភេទរថយន្តសម្រាប់ដឹកឈើហ៊ុម ...
ឃុត សុភចរិយា
https://bit.ly/2NX5RXY
