​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ «​ពយ​កំ​ពេញ​»

​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ តំបន់ឆ្នេរ​សមុទ្រ​ «​ពយ​កំ​ពេញ​»​ ដែល​កំពុង​រៀបចំ​កសាង​បណ្តាញ​ផ្លូវ​បេតុង​ ប្រព័ន្ធ​លូ​ គម្រោង​អភិវឌ្ឍ​នានា​ និង​កែ​លម្អ​ឆ្នេរ​ថ្ម​ឲ្យ​ទៅ​ជា​ឆ្នេរ​ខ្សាច់​ ដែល​អាច​ឲ្យ​សាធារណជន​ និង​ភ្ញៀវ​ទេសចរ​ចេញចូល​កំសាន្ត​បាន​ គឺ​កំពុង​ដំណើរការ​រៀ​បំ​ដើម្បី​ប្រយោជន៍​សាធារណៈ​ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ក៏​ដូច​ជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​។​ ផ្អែក​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ ១០៣​ គ្រួសារ​ ដែល​បាន​រស់នៅ​ និង​កាន់កាប់​ដី​ជាក់ស្តែង​តាំងពី​ឆ្នាំ​១៩៨៦​មក​ នៅ​ពយ​កំ​ពេញ​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​ខែសីហា​ ឆ្នាំ​២០១៦​ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ប្រទាន​កម្ម​ដី​នៅ​ពយ​កំ​ពេញ​នេះ​ ជូន​ប្រជាពលរដ្ឋ​ទាំង​១០៣​ គ្រួសារ​ជា​កម្មសិទ្ធិ​។​

គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍ​តំបន់​ឆ្នេរ​

ទាញយក៖ pdf