ODC English Site
ចិនបដិសេធការដាក់លក្ខខណ្ឌតាមរយៈជំនួយមកកាន់ប្រទេសកម្ពុជា
ប្រទេសចិនបានិយាយថាជំនួយហិរញ្ញវត្ថុមកកាន់ប្រទេសកម្ពុជាមិនមានទំនាក់ទំនងជាមួយបញ្ហានយោបាយណាមួយនោះទេ ដែលនេះរួមបញ្ចូលទាំងបញ្ហាសមុទ្រចិនខាងត្បូងរវាងប្រទេសចិនជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាប់ពាក់ព័ន្ធផងដែរ។ ...
The Seattle Times staffs
http://www.seattletimes.com/nation-world/china-denies-political-conditions-on-aid-to-cambodia/
នាយកដ្ឋានអន្តោប្រវេសន៍ចាប់ខ្លួនជនបរទេសខុសច្បាប់
នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃជាបណ្តោះអាសន្នបានចាប់ខ្លួនជនបរទេស ៣១ នាក់ ដែលក្នុងនោះរួមមានបុរសជនជាតិបារាំងម្នាក់កាលពីម្សិលមិញនៅរាជធានីភ្នំពេញ ដោយសង្ស័យថាកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27484/immigration-arrests-illegal-foreigners/
សមាគមឧស្សាហកម្មថ្មាំជក់ ជំរុញឲ្យទប់ស្កាត់ការនាំចូលបារីគេចពន្ធ
សមាគមឧស្សាហកម្មថ្មាំជក់ កាលពីម្សិលមិញបានជំរុញឲ្យអាជ្ញាធរកម្ពុជា បង្កើនការទប់ស្កាត់ការនាំចូលដោយខុសច្បាប់នូវផលិតផលថ្នាំជក់ [បារី] ដែលគ្មានរូបសញ្ញានិងសារព្រមានផលប៉ះពាល់សុខភាព ខណៈផលិតផលថ្នាំជក់ល្មើសច្បាប់ទាំងនោះ ត្រូវបានគេរកឃើញមានប្រមាណ ៥ ភាគរយកំពុងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ...
ឃុត សុភចរិយា
http://bit.ly/29X8WCI
ចំនួនអ្នកផ្ទុកមេរោគអេដស៍កើនឡើងទ្វេរដងក្នុងមួយទសវត្សកន្លងទៅ
ចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងទ្វេរដងក្នុងរយៈពេលមួយទសវត្សកន្លងផុតទៅ-ដែលជាកំណើនខ្លាំងជាងគេនៅក្នុងតំបន់អាស៊ី-ខណៈពេលដែលមានជនជាតិខ្មែរតិចជាងមួយភាគបីកំពុងផ្ទុកវីរ៉ុសនេះនិងទទួលបានថ្នាំដើម្បីពន្យាពេលដែលការវិវត្តរបស់ជម្ងឺនេះ បើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះ។ ...
George wright
https://www.cambodiadaily.com/news/hiv-infections-nearly-doubled-over-past-decade-115705/
សាលាក្រុង ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងប្រព័ន្ធភ្លើងក្នុងក្រុង
សាលារាជធានីភ្នំពេញនៅសប្តាហ៍នេះបានសម្រេចផ្ទេរការគ្រប់គ្រងលើការវិនិយោគបំពាក់ និងជួសជុលថែទាំប្រព័ន្ធភ្លើងសាធារណៈទៅឲ្យក្រុមហ៊ុនឯកជនមួយជាអ្នកគ្រប់គ្រងវិញដោយតម្រូវឲ្យក្រុមហ៊ុននោះផ្លាស់ប្តូរអំពូលដែលមានស្រាប់ជាង ១ ម៉ឺននៅតាមទីសាធារណៈនៅភ្នំពេញហើយបំពាក់ជំនួសនូវអំពូល LED ដែលមានបច្ចេកវិទ្យាថ្មីវិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2ab7FbV
សិស្សធ្វើចំណាក់ស្រុកដោយបោះបង់ចោលសាលានៅតាមព្រំដែន
មុនពេលដែលនាងបានបោះបង់ការសិក្សានៅក្នុងខែមេសា បន្ទាប់ពីបងប្អូនជីដូនមួយរបស់នាងរកការងារធ្វើនៅក្នុងរោងចក្រនៅប្រទេសថៃ -ដែលអត្រាប្រាក់ចំណូលប្រចាំសប្តាហ៍មានចំនួន៤៨ដុល្លារសម្រាបប់ការបម្រើការតាមផ្ទះ- ដួងស្រីដាបានជាប់ចំណាត់ថ្នាក់លេខ៣កាលពីនាងនៅសិក្សាថ្នាក់ទី០៩ក្នុងខេត្តបន្ទាយមានជ័យ។ ...
Janelle Retka and Samoeurth Seavmeng
https://www.cambodiadaily.com/news/students-migrate-leaving-school-at-the-border-115695/
អ្នកស្រាវជ្រាវ៖ អាស៊ានត្រូវការតួនាទីកាន់តែធំ
សេចក្តីសម្រេចចិត្តអាជ្ញារកណ្តាលកាលពីថ្ងៃទី ១២ ខែកក្កដា ដោយតុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ដែលបានផ្តល់សិទ្ធិមួយចំនួនដែលជាប់នឹងដែនទឹកឱ្យទៅហ្វីលីពីនប្រឆាំងនឹងការអះអាងរបស់ចិនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នេះមានន័យថា អាស៊ាន នឹងត្រូវដើរតួយ៉ាងសកម្ម តួនាទីការទូតនៅក្នុងការរំសាយភាពតានតឹង និងធានាដល់ស្ថេរភាពនៅក្នុងតំបន់ នេះបើយោងតាមកាតយល់ឃើញរបស់អ្នកវិភាគជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ។ ...
Safiya Charles
http://www.khmertimeskh.com/news/27486/asean-needs-bigger-role--researcher/
ភាពចម្រូងចម្រាសគ្នាលើយីហោអង្ករនៅតែបន្ត
ការប្រើប្រាស់ពាណិជ្ជសញ្ញាតែមួយសម្រាប់អង្ករនាំចេញរបស់កម្ពុជាអាចបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មទាំងមូលតាមរយៈកង្វះការគ្រប់គ្រងបច្ចេកទេស។ នេះបើយោងតាមមន្ដ្រីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/29XnK4f
នគរបាលកម្ពុជានឹងធ្វើការស៊ើបអង្កេតឡើងការប្រកាសធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីហ៊ុនសែន
នគរបាលកម្ពុជាបានឱ្យដឹងថាពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើការប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ...
Julia Wallace
http://aa.com.tr/en/asia-pacific/cambodia-investigating-coup-declaration-against-pm/612788
កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់
អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/
អ្នកសង្កេតការណ៍ព្រួយបារម្ភពីការគម្រាមកំហែង
ខណៈពេលដែលកាលបរិច្ឆេទចុះបញ្ជីបោះឆ្នោតនឹងចាប់ផ្តើមក្នុងរយៈពេល៦សប្តាហ៍ គជបបានឱ្យដឹងកាលពីម្សិលមិញថា ស្ថានភាពនយោបាយបច្ចុប្បន្ននិងច្បាប់ដែលទើបនឹងបានអនុម័តថ្មីៗបានបង្កើតឱ្យមានសេចក្តីព្រួយបារម្ភចំពោះអ្នកសង្កេតការណ៍របស់ពួកគេ។ ...
Jack Davies
http://www.phnompenhpost.com/national/poll-observers-wary-potential-intimidation
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ "កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១"
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
តំបន់ដីសើមនិងព្រៃលិចទឹកកម្ពុជា ស្ថិតក្នុងការគម្រាមកំហែងខ្លាំង
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានកំណត់ថា ភ្លើងឆេះ នៅតំបន់ព្រៃលិចទឹកជាបន្តបន្ទាប់គឺជា ការគម្រាមកំហែងចម្បងចំពោះបឹងទន្លេសាប។ ...
Alessandro Marazzi Sassoon
http://bit.ly/2ahr3Ck
ការក្ស័យធនក្នុងវិស័យស្រូវអង្ករកាន់តែកើនឡើង
ប្រផ្នូរនៃការក្ស័យធនយ៉ាងច្រើននៅក្នុងអាជីវកម្មរោងកិនស្រូវនៅកម្ពុជាកាន់តែកើនឡើង ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យនេះ ដែលបច្ចុប្បន្ននេះ វិស័យនេះកំពុងមានភាពមិននឹងនរបន្ទាប់ពីរងឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមក រួមទាំងការប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងដោយសារការហូរចូលនូវអង្ករដែលមានគុណភាពអន់ពីប្រទេសវៀតណាមក្នុងទីផ្សារនៅប្រទេសកម្ពុជា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27470/insolvency-looms-in-rice-sector/
កែច្នៃសំណល់ប្លាស្ទីកឲ្យទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិម
ក្រុមហ៊ុនជប៉ុន Gomi Recycle 110 គ្រោងនឹងវិនិយោគរោងចក្រមួយនៅខេត្តស្វាយរៀង ដើម្បីកែច្នៃកាកសំណល់ប្លាស្ទិកឱ្យទៅជាផលិតផលសម្រេចសម្រាប់ទីផ្សារក្នុងតំបន់។ លោក Yusuke Okumura, អគ្គនាយកក្រុមហ៊ុន Gomi បានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃអង្គារ ដើម្បីស្វែងរកការគាំទ្រពីរដ្ឋាភិបាលលើគម្រោងវិនិយោគរបស់ពួកគេ នេះបើឱ្យដឹងពីអ្នកនាំពាក្យក្រសួង លោក សោ សុភាព។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27468/plastic-waste-to-be-put-to-good-use/
លោកគ្រូ-អ្នកគ្រូប្តឹងនាយកវិទ្យាស្ថានទៅក្រសួងការងារ
បុគ្គលិកបង្រៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពីថ្ងៃសៅរ៍ដោយចោទប្រកាន់ថាបានប្រព្រឹត្តគ្រួសារនិយមនិងបក្ខពួកនិយមក្នុងការគ្រប់គ្រង នេះបើតាមពាក្យបណ្តឹងដែលកាសែត ខ្មែរថែមស៍ ទទួលបានកាលពីម្សិល។ ...
ប៉ាវ ស៊ុយ
http://bit.ly/29X0hjD
ក្រសួងរ៉ែ និងថាមពល ពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ប្រេងកាតថ្មី
ក្រសួងរ៉ែនិងថាមពលកាលពីម្សិលមិញបានបើកកិច្ចពិគ្រោះយោបល់ជាចំហមួយលើសេចក្តីព្រាងច្បាប់ប្រេងកាតថ្មីជាមួយបណ្តាសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នដៃគូផ្សេងទៀតដែលបម្រើការងារក្នុងវិស័យប្រេងកាតដើម្បីទទួលបានធាតុចូលបន្ថែមមុនដាក់បញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំនេះ។ ...
សុខ ចាន់
http://bit.ly/2aansXe
សកម្មជនការពារព្រៃឈើ ត្រូវបានក្រុមជនល្មើសគំរាមសម្លាប់
សកម្មជនការពារព្រៃឈើជនជាតិដើមកួយត្រូវបានក្រុមអ្នកកាប់ឈើក្នុងភូមិជាមួយគ្នាគំរាមបាញ់សម្លាប់ធ្វើឲ្យអ្នកខ្លះមិនហ៊ានចេញក្រៅផ្ទះ និងបានចោទអាជ្ញាធរថាមិនសូវចាត់វិធានការបង្ក្រាបជនល្មើស និងអ្នកបំផ្លាញព្រៃការពារក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ...
ផាក់ ស៊ាងលី
http://bit.ly/2a1V4aH
បម្រាមស្តីពីការជក់បារីនឹងត្រូវអនុវត្តនៅថ្ងៃទី១៦ ខែកញ្ញា អមដោយការផាកពិន័យ
ក្រសួងទេសចរណ៍បានប្រកាសកាលពីម្សិលមិញថា អ្នកជក់បារីដែលជក់នៅក្នុងបារ ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងប្រកបអាជីវកម្មដែលសាធារណជនប្រមូលផ្តុំនឹងត្រូវផាកពិន័យចំនួន២០.០០០រៀលដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញាទៅ។ ...
កង សុធា និង BEN PAVIOUR
http://www.cambodiadailykhmer.com/33130
អ្នកវិទ្យាសាស្ត្រប្រើប្រាស់ DNA សម្រាប់តាមដានប្រភេទសត្វត្រីកម្រក្នុងតំបន់មេគង្គ
របាយការណ៍ថ្មីមួយបានឱ្យដឹងថា ការប្រមែរប្រមូល DNA សម្រាប់កត្តាបរិស្ថានអាចជា អាវុធដ៏មុតស្រួចសម្រាប់ការតាមដាននិងការពារពួកត្រីជិតផុតពូជបំផុតក្នុងតំបន់ទន្លេមេគង្គ។ ...
Erin Handley
http://www.phnompenhpost.com/national/scientists-using-dna-track-mekongs-monsters
ប្រទេសមហាអនុតំបន់មេគង្គឯកភាពរថយន្ត ៥០០ គ្រឿងឆ្លងកាត់តំបន់
បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise
សហគ្រាសធនតូច និងមធ្យមសម្លឹងរកមូលនិធិពីផ្សារហ៊ុន
សហគ្រាសធនតូច និងមធ្យមនៅកម្ពុជាអាចនេងចាប់ផ្តើមប្រមូលហ៊ុនពីសាធារណជន តាមរយៈផ្សារភាគហ៊ុន ប្រសិនបើរដ្ឋាភិបាលប្រឹងប្រែងក្នុងការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធនតូច និងមធ្យមអាចចុះបញ្ជីជាផ្លូវការ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27409/smes-eye-bourse-for-funds/
លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការផ្សារភ្ជាប់គ្នាកាន់តែច្រើន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញអ្នកដឹកនាំនៃប្រទេសទាំង ៥១ នៅអាស៊ី និងអឺរ៉ុបប្រើប្រាស់ធនធានដែលពួកគេមានទាំងអស់ ជាពិសេសមូលនិធិដែលគាំទ្រដោយប្រទេសចិន ដើម្បីជម្រុញដ៏ការផ្សារភ្ជាប់គ្នានៅក្នុងតំបន់។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27406/pm-calls-for-more-connectivity/
លោក ប៊ីត រិចឆ្នឺរ អំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះកុមារ
លោកវេជ្ជបណ្ឌិតប៊ីត រិចឆ្នឺរ (Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ចំពោះកុមារ ដោយសារតែក្នុងមួយថ្ងៃ មានកុមារមកពីគ្រួសារក្រីក្រទូទាំងប្រទេសប្រមាណជិត ៣ពាន់នាក់ មានជំងឺធ្ងន់ធ្ងរ បានមកទទួលសេវាព្យាបាលពីមន្ទីរពេទ្យរបស់លោក។ ...
សន ប៊ុនស៊ីម
http://bit.ly/29SzgAw
