ភាសាខ្មែរបកប្រែដោយអូឌីស៊ី
វិស័យស្រូវអង្ករបន្តស្ថិតក្នុងភាពលំបាកក្នុងឆមាសទីមួយ
ការនាំចេញស្រូវអង្កររបស់កម្ពុជាបានធ្លាក់ចុះប្រមាណ៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលនាំមកនូវក្តីព្រួយបារម្ភជាថ្មីពីអនាគតនៃវិស័យស្រូវអង្ករ ដែលជាវិស័យដ៏សំខាន់ជាងគេនៃប្រទេសកម្ពុជា។ ...
Sorn Sarath
http://www.phnompenhpost.com/business/rice-sector-continues-its-struggle-first-half
ការចុះបង្ក្រាបបទល្មើសជលផលដ៏ធំ
មានបទល្មើសជលផលប្រមាណ ២០០ ករណីត្រូវបានរាយការណ៍ដោយរដ្ឋាបាលជលផលខេត្តកំពង់ឆ្នាំងកាលពីខែមុន នេះបើយោងតាមមន្ត្រីរដ្ឋាជលផល សំ ភារុណ ដែលអនុសាសន៍របស់គាត់ត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់នគរបាលជាតិ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27064/big-catch-in-fisheries-crackdown/
ឈើប្រណិតខុសច្បាប់ត្រូវបានរកឃើញដោយនគរបាលបានបាត់ក្នុងខេត្តរតនគិរី
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ឈើប្រណិតខុសច្បាប់មួយគំនរដែលត្រូវបានរកឃើញដោយនគរបាលខេត្តរតនគិរីកាលពីដើមខែនេះ ដែលបានដាក់ចោលលើដងផ្លូវធ្វើឡើងដោយម្ចាស់ក្រុមហ៊ុនដំណាំកៅស៊ូក្នុងតំបន់ ដែលជានិច្ចកាលក្រុមហ៊ុនេះត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់ត្រូវបានបាត់បង់ដោយមិនដឹងមូលហេតុ។ ...
រថយន្តធនធ្ងន់នឹងត្រូវថ្លឹងមុនពេលអនុញ្ញាត្តិឱ្យបើកបរតាមដងផ្លូវ
ក្រសួងដឹកជញ្ជូនបានប្រកាសថា ការប្រើប្រាស់ជញ្ជីងថ្លឺងទម្ងន់ចល័តដើម្បីប្រយុទ្ធនឹងការដឹកទំនិញលើសចំណុះនឹងត្រូវពន្យាពេលទៅកាន់ខែក្រោយចំពោះរោងចក្រ សម្ភារៈបរិក្ខារក្នុងផ្ទះ ការដ្ឋានវាយយកថ្ម ការដ្ឋានសំណង់និងប្រភពផ្សេងទៀតនៃការដឹកទំនិញធន់ធ្ងន់។ ...
អូន ភាព
https://www.cambodiadaily.com/news/trucks-to-be-weighed-before-hitting-the-road-115281/
នគរបាលខេត្តរតនគិរីស៊ើបអង្កេតឈើប្រណិតខុសច្បាប់ដែលដាក់ចោលតាមផ្លូវ
នគរបាលខេត្តរតនគិរីបានឱ្យដឹងថាពួកគេបានធ្វើការស៊ើបអង្កេតប្រភពនៃឈើប្រណិតមួយគំនរដែលបានដាក់ចោលនៅតាមដងផ្លូវស្ថាបនាឡើងដោយក្រុមហ៊ុនចំការកៅស៊ូនដែលមានម្ចាស់ជាជនជាតិវៀតណាម និងជាក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់។ ...
គ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ
ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០១៦នេះ មនុស្សប្រមាណ ១,០០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយកាលពីម្សិលមិញ។ ...
ឆាង សុខា
http://www.khmertimeskh.com/news/27027/traffic-accidents-down-in-first-half-of-year/
តើព្រះសង្ឃប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងដូចម៉្តេច?
កម្ពុជាមានអត្រានៃការកាប់ព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែក្រុមព្រះសង្ឃបានកំពុងបន្តកិច្ចខំប្រឹងប្រែងដើម្បីជួយសង្គ្រោះព្រៃឈើទាំងនោះតាមរយៈការបង្ហាញជាសាធារណៈពីកំហុស និងបំផុសចលនាដល់អ្នកភូមិ។ នេះបើតាមសេចក្តីរាយកាណ៍របស់ Ate Hoekstra។ ...
Ate Hoekstra
http://www.dw.com/en/how-buddhist-monks-are-battling-deforestation-in-cambodia/a-19386396
ក្រសួងចង់នាំផលិតផលកសិកម្មចូលទៅកាន់កំពង់ផែថៃដើម្បីនាំចេញទៅកាន់ប្រទេសទី៣
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសថៃក្នុងការគិតគូរពីការអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជាចូលឆ្លងកាត់កំពង់ផែថៃ Laem Chabang មុនពេលនាំចេញទៅកាន់ប្រទេសទី៣។ រដ្ឋមន្ត្រីក៏បានអំពាវនាវសម្រាប់អនុស្សរណៈយោគយល់គ្នាមួយដែលនឹងត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដើម្បីធានាដល់លំហូរពាណិជ្ជកម្មតាមរយៈកំពង់ផែ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/27000/minister-wants-access-to-thai-port/
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា
ពានរង្វាន់អចលនទ្រព្យកម្ពុជា គឺបានត្រឡប់មកការប្រគល់រង្វាន់ឆ្នាំទី២សម្រាប់អ្នកអភិវឌ្ឍន៍ គម្រោង និងរចនាបទឆ្នើមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះត្រូវបានលើកយកមកបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៧ ជាកម្មវិធីឆ្នាំទី២ដែលធំ និងជាកម្មវិធីពានរង្វាន់ដែលមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីរៀបចំដោយ PropertyGuru ដែលជាក្រុមហ៊ុនអចលនទ្រព្យអនឡាញនាំមុខគេនៅអាស៊ី។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27003/cambodia-property-awards/
ក្មេងអនាថាត្រឡប់ពីប្រទេសវៀតណាម
ជនអនាថាកម្ពុជាប្រមាណ ២៩នាក់ ដែលក្នុងនោះមានក្មេងៗ ២០នាក់ទៀត នឹងត្រូវបានបញ្ជូនត្រឡប់មកពីទីក្រុងហូជីមិញនៅថ្ងៃនេះ។ ក្រៅពីក្មេងៗទាំងនេះ មានក្រុមយុវវ័យ ៩នាក់ទៀត រួមទាំងប្រុស ៣នាក់ និងស្រី ៦នាក់។ ក្នុងចំនោមក្មេង ២០នាក់ ក្នុងនោះមានក្មេងប្រុស ១០នាក់ និងក្មេងស្រី ១០នាក់ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27017/homeless-children-back-from-vietnam/
របាយការណ៍៖ ឪពុកម្តាយបានប្រើប្រេងកូឡាមានសារធាតុពុលទៅលើកុមារ
របាយការណ៍ថ្មីមួយឱ្យដឹងថា ឪពុកម្តាយនៅប្រទេសកម្ពុជាបានប្រើប្រាស់ប្រេងកូឡានិងប្រេងខ្យល់ តួយ៉ាងប្រេងខ្យល់រូបខ្លា មកលាបលើកូនតូចរបស់ពួកគេបើទោះបីជាទង្វើនេះអាចនឹងនាំឱ្យមានលិទ្ធផលអវិជ្ជមានដោយការបំពុលក៏ដោយ។ ...
Erin Handley និង គង់ មេត្តា
http://www.phnompenhpost.com/national/parents-using-toxic-balms-babies-report
ការលក់ដូរខុនដូមានការកើនឡើងប៉ុន្តែនឹងធ្លាក់ចុះយ៉ាងកំហុក
ខុនដូប្រមាណ ១៣,៧៣០ បន្ទប់ត្រូវបានលក់ចេញនៅក្នុងទីក្រុងភ្នំពេញនៅក្នុងឆមាសដំបូងឆ្នាំនេះ កើនឡើងបានប្ហែល ៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងមុនគឺ លក់បានត្រឹមតែ ១៣,០៥០ បន្ទប់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យ។ ទោះជាយ៉ាងណា អ្នករស់នៅក្នុងអាគារជឿថាវិស័យខុនដូគឺប្រឈមនឹងការធ្លាក់ចុះដោយសារតែមានការសម្រុកលក់យ៉ាងសម្បើម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27004/condo-sales-up-but-glut-looms/
ម្ចាស់ជំនួយសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)ផ្អាកការផ្តល់ជំនួយ
ម្ចាស់ជំនួយដ៏សំខាន់របស់អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) បានផ្អាកការផ្តល់ជំនួយ ដោយអះអាងពីបញ្ហាប្រតិបត្តិការ ខណៈប្រភពជំនួយផ្សេងទៀតត្រូវបានបញ្ឈប់សម្រាប់អង្គការនេះ។ ...
Jack Davies
http://www.phnompenhpost.com/national/key-chrac-donor-suspends-funding
សាលាដំបូងខេត្តកំពតដោះលែងមន្ត្រីសហជីពបន្ទាប់ពីព្រមព្រៀងបញ្ឈប់ការធ្វើកូដកម្ម
កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានដោះលែងមន្ត្រីសហជីពបីនាក់ដោយមិនបានធ្វើការចោទប្រកាន់ឡើយបន្ទាប់ពីរោងចក្រកាត់ដេរ Cambo T.D.G. បានដកពាក្យបណ្តឹងប្តឹងអ្នកទាំងបីជាថ្នូរនឹងការបញ្ឈប់ការធ្វើកូដកម្មដែលមានរយៈពេលពីរសប្តាហ៍។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/32831
ឯកអគ្គរដ្ឋទូតស៊ុយអែដធ្វើបទបង្ហាញពីឱកាសពាណិជ្ជកម្មនៅកម្ពុជា
សហគមពាណិជ្ជកម្មស៊ុយអែដ-ថៃត្រូវបានផ្តល់ឱកាសដ៏កម្រមួយដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមអធិបតីភាពរបស់លោកស្រី Anna Maj Hultgård ឯកអគ្គរដ្ឋទូតស៊ុយអែដប្រចាំនៅកម្ពុជា។ ...
Joakim Persson
http://scandasia.com/swedens-ambassador-presents-cambodia-business-opportunities/
អាណាចក្រពាណិជ្ជកម្មរបស់គ្រួសារត្រកូលហ៊ុន
ក្នុងការស៊ើបអង្កេតរបស់អង្គការ Global Witnessបានឱ្យដឹងថា គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ដែលជាម្ចាស់នៃក្រុមហ៊ុនក្នុងស្រុកយ៉ាងតិច១១៤ក្រុមហ៊ុនក្នុងវិស័យចម្បងៗនៃប្រទេស រួមមានវិស័យអគ្គីសនី ទូរគមនាគម វិស័យរ៉ុករកនិងពាណិជ្ជកម្ម។ អង្គការនេះបានចោទប្រកាន់ក្រុមគ្រួសារត្រកូលហ៊ុនថាបំពានលើច្បាប់របស់ប្រទេសដើម្បីបង្កើតនូវអាណាចក្រពាណិជ្ជកម្មរបស់ខ្លួន។ ...
Shaun Turton and ផាក់ សៀងលី
http://www.phnompenhpost.com/national/inside-hun-familys-business-empire
ធនាគាពិភពលោកជួយស្វែងរកការដឹកជញ្ជូន
កម្ពុជាបានស្នើរធនាគារពិភពលោកដើម្បីជួយក្នុងការអភិវឌ្ឍនៃលក្ខខណ្ឌនៃសេចក្តីយោងសម្រាប់គណៈកម្មាធិការជាតិរៀបចំការដឹកជញ្ជូនដែលជាការគ្រោងទុករបស់ខ្លួន ដែលត្រូវបានសង្ឃឹមថានឹងជម្រុញវិស័យដឹកជញ្ជូន និងកាត់បន្ថយការចំនាយសម្រាប់អ្នកនាំចេញ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26944/wb-help-sought-for-logistics/
ក្រុមហ៊ុនរុករករ៉ែត្រូវបានព្រមានឱ្យអនុវត្តតាមសេចក្តីណែនាំ
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការខេត្តកោះកុងរកឃើញថាសកម្មជនបរិស្ថាន ៣នាក់ជាប់ទោសសម្រាប់ការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ក្រសួងថាមពល និងរ៉ែបានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាកសាធារណៈជននៅក្នុងការថែរក្សាធនជានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26950/mining-companies-told-to-comply/
ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រាសាទអង្គរវត្តនឹងតម្រូវឱ្យស្លៀកពាក់សមរម្យ
កាលពីម្សិលមិញ អាជ្ញាធរអប្សរាបានប្រកាសថា ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រាសាទអង្គរវត្តនឹងតម្រូវឱ្យស្លៀកពាក់តាមបទប្បញ្ញត្តិចាប់ពីខែក្រោយទៅ។ ...
Thik Kaliyann
http://www.phnompenhpost.com/national/angkor-wat-tourists-have-new-dress-code
ក្រុមកម្មករទាមទារលក្ខខណ្ឌប្រសើរជាងមុន
កម្មករច្រើនជាង ៧,០០០ នាក់មកពីរោងចក្រស្បែកជើង Can Sports បានធ្វើបាតុកម្មតវ៉ារោងចក្ររបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យកាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26958/workers-demand-better-conditions/
ជប៉ុននឹងជួយដល់កុមារពិការភាព
ស្ថានទូតជប៉ុនបានផ្តល់ថវិកា ២៥៦,៣១៧ ដុល្លារទៅក្នុងជំនួយអភិវឌ្ឍមកកម្ពុជាកាលពីថ្ងៃច័ន្ទ ដែលនឹងត្រូវបានយកទៅប្រើប្រាស់ដោយសមាគមផ្តល់ជំនួយសង្គ្រោះរបស់ជប៉ុន (AAR Japan) ដើម្បីលើកកម្ពស់ការដាក់បញ្ជូលការអប់រំសម្រាប់កុមារពិការភាព។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/26895/japan-to-help-children-cope-with-disabilities/
ជប៉ុនអះអាងផ្តល់មូលនិធិដល់ NEC
ជប៉ុននឹងបន្តផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលនៃការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ទោះបីជាមានការកើនឡើងនូវការព្រួយបារម្ភពីសំណាក់អន្តរជាតិលើបរិយាកាសនយោបាយដែលកំពុងតែយ៉ាប់យឺនរបស់កម្ពុជា។ ...
តាំង វីដា
http://www.khmertimeskh.com/news/26900/japan-confirms-nec-funding/
ថៃគ្រោងធ្វើរោងចក្រផលិតថាមពលជីវម៉ាស់នៅកម្ពុជា
ក្រុមហ៊ុនថៃ Sahacogen (Chonburi) Pcl ជាក្រុមហ៊ុនផលិតនិងចែកចាញសេវាអគ្គីសនីឯកជន បានចូលភាគហ៊ុនជាមួយក្រុមហ៊ុន Saha Patthana Inter Holding Pcl, ជាក្រុមហ៊ុនវិនិយោគរបស់ក្រុមហ៊ុនថៃ Saha Group ក្នុងការវិនិយោគទៅលើរោងចក្រផលិតថាមពលជីវម៉ាស់ក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា នេះបើយោងតាមសារព័ត៌មានពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះDealStreetAsia ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/thais-build-biomass-plant-phnom-penh
សត្វខ្ទីងពីរក្បាលត្រូវបានជាប់អន្ទាក់ព្រានព្រៃបណ្តាលឱ្យស្លាប់នៅក្នុងតំបន់ឧទ្យាន
មេ និងកូនសត្វខ្ទីងពីរក្បាលត្រូវបានស្លាប់បន្ទាប់ពីបានរកឃើញថាបានជាប់អន្ទាក់ព្រានព្រៃនៅតំបន់ការពារមួយនៃជួរភ្នំក្រវ៉ាញ នេះបើយោងតាមឧទ្យានុរក្ស និងមន្ត្រីមកពីមូលនិធិ Maddox Jolie-Pitt (MJP) ដែលជាអង្គការសត្វព្រៃមិនមែនរដ្ឋាភិបាលមួយឧបត្ថម្ភដោយអ្នកនាង Angelina Jolie។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26899/two-trapped-gaurs-die-in-sanctuary/