ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

សំណើ​សំុនៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បដិសេធ​

សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​តាំងពី​ខែសីហា​មកនេះ​ បាន​ចាញ់​បណ្តឹងឧទ្ធរណ៍​លើ​ការ​ស្នើ​សំុនៅ​ក្រៅ​ឃុំ​។​​មេធាវី​របស់​បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​ប្តឹង​សំុនៅ​ក្រៅ​ឃំុនេះ ទៅ​តុលាការ​កំពូល​បន្ត​ទៀត​។​ ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/jailed-senator-denied-appeal-for-release-on-bail/3036894.html

នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយប្រធានសភាហុងគ្រី

ទីភ្នាក់ងារសារព័ត៌មាន​ AKP​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​ នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជួប​សំណេះ​សំ​ណាល​ជាមួយ​ប្រធានរដ្ឋសភា​ហុង​គ្រី​ László​ Kövér​។​​ប្រធាន​សភា​ហុង​គ្រី​ បាន​គូសបញ្ជាក់​បន្ថែម​ថា​ ប្រទេស​របស់​លោក​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier-meets-hungarian-na-speaker-9058

អ្នកនាំពាក្យ​គណបក្សប្រឆាំង​៖​ កម្ពុជា​ត្រូវការ​កិច្ច​សន្ទនា​ពិតប្រាកដ​ ដើម្បី​គេច​ចេញពី​វិបត្តិ​

​នៅ​ក្នុង​កិច្ច​សម្ភាស​ដាច់​មុខ​មួយ​នៅ​រដ្ឋធានី​វ៉ា​សុីង​តោន​ កឹ​ម​ មនោ​វិទ្យា​ កូនស្រី​របស់​អនុប្រធាន​គណបក្សប្រឆាំង​ កឹ​ម​ សុខា​ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្សប្រឆាំង​ផង​ដែរ​នោះ​ បាន​ប្រាប់​សារព័ត៌មាន​ The​ Diplomat​ ថា​ ប្រទេស​កម្ពុជា​ត្រូវការ​ “​វប្បធម៌​សន្ទនា​” ...

Prashanth Parameswaran
http://thediplomat.com/2015/11/cambodia-needs-genuine-dialogue-to-avert-crisis-opposition-spokeswoman/

រោងម៉ាស៊ីនកិនស្រូវចាប់ផ្តើមរវល់ ដោយសារមានស្រូវថ្មី

ការនាំចេញអង្កររបស់កម្ពុជា សង្កេតឃើញមានសន្ទុះងើបឡើងតូចមួយនៅក្នុងខែតុលាដែលកើនឡើងបាន ១២% បើធៀបទៅនឹងឆ្នាំមុន ខណៈពេលដែលការដាំដុះនៅរដូវវស្សាបានពន្យារពេល ការប្រមូលផលបានចាប់ផ្តើមទៅដល់រោងម៉ាស៊ីនកិនស្រូវថ្នាក់ជាតិហើយ។ ...

Ananth Baliga
http://www.phnompenhpost.com/business/mills-busy-new-rice-crop-rolls

JCBI​ ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​កម្ពុជា​សាធារណៈ​

JCB​ អន្តរជាតិ​ (JCBI)​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ ដែល​ជា​អ្នកជំនាញ​ផ្នែក​ផ្តល់​ចេញ​និង​ទិញ​ចូល​កាត​ឥណទាន​នាំមុខ​លំដាប់​សកល​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ធនាគារ​កម្ពុជា​សាធារណៈ​ (​កម្ពុ​ប៊ែ​)​ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​ប័ណ្ណ​ JCB​ របស់​ខ្លួន​នៅ ...

May Kunmakara
http://www.khmertimeskh.com/news/17496/jcbi-expands-reach-in-deal-with-campu-bank/

​សមាគម​៖​ មាន​របត់​សំខាន់​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​

ការ​ផ្តល់​ប្រាក់​កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ (MFI)​ បាន​កើនឡើង​ប្រហែល​ ៥០​ ភាគរយ​នៅ​ក្នុង​អត្រា​ប្រចាំឆ្នាំ​នា​កំឡុង​ពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​កំណើន​នេះ​បង្ក​ឱ្យ​មាន​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​ក៏​ដូច​ជា​ការ​កើនឡើង​នៃ​តម្រូវការ​ពី​អតិថិជន ...

Sok Chan
http://www.khmertimeskh.com/news/17497/major-surge-in-micro-lending--association-says/

ជំនាញភាសាអង់គ្លេសនៅកម្ពុជា នូវទាបជាងនិន្នាការសាកល

នៅក្នុងសន្ទស្សន៍សាកលស្តីពីជំនាញភាសាអង់គ្លេស ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់​ទី​៦៩ លើ៧០ ហើយទាបជាងគេក្នុងបណ្តាប្រទេសនៅអាស៊ីទាំង១៦ ដែលបានចូលរួម។សន្ទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ ត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ។ វាជាការសិក្សា​ដ៏ធំមួយរបស់ពិភពលោក ដែលចាត់ថ្នាក់បណ្តាប្រទេសដោយមានជំនាញភាសា​អង់​គ្លេស តាមរយៈការស្ទាបស្ទង់មនុស្សពេញវ័យជិត ១លាននាក់ នៅជុំវិញពិភពលោក ដែលចងក្រង​លទ្ធផលបានមកពីប្រទេសដែលចូលរួម មានចំនួនអប្បបរមា៤០០ប្រទេស។ ...

Zoe Holman
http://www.phnompenhpost.com/national/english-skills-lagging-behind-global-trend

ការ​ស្នើរ​សុំ​ឱ្យ​បញ្ឈប់​ការ​កាត់ក្តី​រឿង​ជម្លោះដីធ្លី​ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះក្តី​បដិសេធ

កាលពី​ថ្ងៃ​ពុធ​ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​ពីរ​នាក់​ដែល​អះអាង​ថា​ជា​តំណាង​នៃ​១៦៣​គ្រួសារ​ដែល​បាន​ ឈ្នះ​ក្នុង​ការ​ដោះ​ដូរ​ដីធ្លី​នៅ​ខណ្ឌ​សែន​សុខ​ បន្ទាប់​ពី​មាន​ជម្លោះ​អូស​បន្លាយ​ដ៏​យូរអង្វែង​រួច​មក​បាន​បរាជ័យ​ក្នុង​ការ ...

សេក ឧត្តម
https://www.cambodiadaily.com/news/land-representatives-request-to-stop-trial-denied-by-judge-99393/

ចិន​កម្ពុជា​កសាង​ទំនាក់ទំនង​យោធា​នៅ​ក្នុង​កាលៈទេសៈ​តានតឹង​

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក​ Chang​ Wanquan​ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​ ឱ្យ​កាន់តែ​ប្រសើរ​ ខណៈ​ពេល​នៃ​ភាព​តានតឹង​កាន់តែ​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​សហរដ្ឋអាមេរិក​ ចំពោះ​ជំហរ ...

Cheang Sokha
http://www.khmertimeskh.com/news/17514/china--cambodia-build-military-ties-in-tense-times/

សាលាក្រុង​រាជធានី​ភ្នំពេញ​ចង់​ពង្រីក​ផ្លូវ​ធ្វើ​ដំណើ​រថយន្ដក្រុង​

សាលាក្រុង​ភ្នំពេញ​ស្នើ​សុំ​ឱ្យ​មាន​ឡានក្រុង​កាន់តែ​ច្រើន​ពី​រដ្ឋាភិបាល​ចិន​និង​ជប៉ុន​ដើម្បី​ពង្រីក​ការ​ដឹក​ជញ្ជូន​សាធារណៈ​ទៅ​ដល់​១០​ផ្លូវ​ នៅ​ក្នុង​រដ្ឋធានី​ភ្នំពេញ​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​លោក​ឡុ​ង​ឌី​ម៉​ង់​បានឱ្យ ...

Ven Rathavong
http://www.khmertimeskh.com/news/17511/city-hall-seeks-to-expand-bus-routes/

អនុប្រធាន​ធនាគារពិភពលោក​ ប្រចាំ​តំបន់​អា​សុីប៉ា​សុីហ្វិ​ច​និង​អា​សុីខាងកើត​ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​មក​ប្រទេស​កម្ពុជា​ លោក​ Axel​ van​ Trotsenburg​ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អា​សុីខាងកើត​ និង​ប៉ា​សុីហ្វិ​ច​ បាន​ឲ្យ​ដឹង​ថា​ ធនាគារពិភពលោក​ កំពុង​ទន្ទឹង​ចាំ​ធ្វើ​កិច្ចការ​ជាមួយនឹង​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​របស់​ប្រទេស​នេះ​ នៅ ...

បុគ្គលិកសារព័ត៌មាន The FINANCIAL
http://finchannel.com/index.php/business/item/51499-world-bank-east-asia-pacific-regional-vice-president-visits-cambodia

កម្ពុជា​ពោល​អះអាង​អធិប​តេ​យ្យភាព​លើ​តំបន់​ព្រំដែន​ជម្លោះ​ជាមួយ​វៀតណាម​

កាលពី​ថ្ងៃ​អង្គារ​នេះ​ មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ បាន​ចោទ​ប្រកាន់​ប្រទេស​វៀតណាម​ថា​ កំពុង​ព្យាយាម​ដណ្តើម​ដី​នៅ​ក្នុង​ខេត្ត​ភាគ​ខាងកើត​ តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មិន​មាន​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពី​មុន ...

ប្រាជ្ញ ចេវ
http://www.rfa.org/english/news/cambodia/cambodia-asserts-soverignty-over-disputed-border-area-with-vietnam-11042015150527.html

ជប៉ុន​ផ្តល់​នាវា​ល្បាត​២​គ្រឿង​បន្ថែម​ ទៅ​ឲ្យ​វៀតណាម​ ចំ​ពេល​ការ​កើន​កំ​ដៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេស​ជប៉ុន​ បាន​ផ្តល់​នាវា​ពីរ​គ្រឿង​បន្ថែម​ទៀត​ ទៅ​ឲ្យ​ប្រទេស​វៀតណាម​ ដែល​នឹង​តុបតែង​ឲ្យ​ក្លាយជា​នាវា​ល្បាត​នៅ​តំបន់​ជម្លោះ​ដែន​ទឹក សមុទ្រ​ចិន​ខាងត្បូង​។​​នាវា​ ដែល​បាន​មក​ដល់ទី​ក្រុងកំពង់​ផែ​ ដា​ណា​ង​ កាលពី​ថ្ងៃ​អង្គារ​នេះ​ គឺជា​ការ ...

Tra Mi
http://www.voacambodia.com/content/japan-donates-patrol-boats-to-vietnam-south-china-sea-tensions/3035560.html

រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ធ្វើ​ប្រសើរ​ភាព​លើ​ស្លាក​សញ្ញា​តាម​ដងផ្លូវ​

រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ចាប់ផ្តើម​គម្រោង​ពីរ​ខែ​ដើម្បី​ជំនួស​និង​ដាក់​បន្ថែម​ស្លាក​សញ្ញា​ចំនួន​ពីរ​បី​រយ​ស្លាក​នៅ​តាម​ដងផ្លូវ​នៅ​ទូ​ទាំង​ទីក្រុង​ នេះ​ជា​អ្វី​ដែល​មន្ត្រី​បាន​និយាយ​ថា​ជា​គំរូ​កម្រិត​ខ្ពស់​ ចាប់ផ្តើម​ពី​មហាវិថី​ព្រះ​នរោត្តម​ បន្ត​ទៅ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/phnom-penh-begins-upgrading-street-signs-99254/

វេទិកា​ស្តី​អំពី​ថាមពល​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​បង្កើត​ថ្មី​តាម​រយៈ​បទ​ប្បញ្ញត្តិ​

កាលពីម្សិលមិញ ក្រុមការងារ​និយតករ​ថាមពល​មក​ពី​បណ្តា​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ទាំង​បួន​និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​វេទិកា​រយៈពេល​បី​ថ្ងៃ​នៅ​ក្នុង​រាជធានី​ដើម្បី​សម្របសម្រួល​លើ​យុទ្ធសាស្ត្រ​ថាមពលបៃតង​សម្រាប់​តំបន់​។​ ​ ...

James Reddick
http://www.khmertimeskh.com/news/17448/energy-forum-promotes-renewables-through-regulation/

ការិយាល័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ហុង​គ្រី​នឹង​បើក​នៅ​ក្នុង​រាជធានី​

ក្រុមហ៊ុន​អាជីវកម្ម​ហុង​គ្រី​កំពុង​តែ​យកចិត្តទុកដាក់​មក​លើ​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​សម្រាប់​ការ​ធ្វើ​វិនិយោគ​ នេះ​បើ​យោង​តាម​ លោក​ Laszlo​ Kövér​ វាគ្មិន​របស់​រដ្ឋសភា​នៃ​ប្រទេស​ហុង​គ្រី​ ក្នុង​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កាន់​ប្រទេស​កម្ពុជា​។​ ​ ...

Ven Rathavong
http://www.khmertimeskh.com/news/17449//

រដ្ឋាភិបាល​៖​ មាន​តែ​ជនភៀសខ្លួន​មក​ពី​ណូ​រុ​មួយ​រូប​ប៉ុណ្ណោះ​នឹង​មក​កាន់​កម្ពុជា​

កាលពី​ថ្ងៃ​អង្គារ​ លោក​ សុខ​ ផល​ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួលយក​ជនភៀសខ្លួន​មួយ​រូប​ ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់​ទីលំនៅ​មក​កាន់​កម្ពុជា​ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​មួយ​រូប​ ទៅ​កាន់​មជ្ឈមណ្ឌល​ជនភៀសខ្លួន​របស់​ប្រទេស ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/govt-says-only-one-refugee-from-nauru-coming-99248/

អង្គការ​ពលកម្ម​អន្តរជាតិ​៖​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​តែ​មាន​សភាព​ល្អ​ប្រសើរ​ចំ​ពេល​ដែល​មាន​កំណើន​ប្រាក់​បៀរ​វត្ត​ន៍​

ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​មាន​សភាព​ល្អ​ប្រសើរ​ក្នុង​រយៈពេល​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​បំផុត​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បើ​ទោះបីជា​មានការ​ភ័យ​ខ្លាច​ពី​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ថា​អាច​ធ្វើ​ឱ្យ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/garment-exports-still-solid-amid-raises-ilo-99270/

គណៈ​ក​ម្មា​កា​នឹង​ស៊ើបអង្កេត​ "​ការ​រួម​មាឌ​"​ របស់​ឆ្នេរសមុទ្រ​

ប្រធាន​គណៈ​ក​ម្មា​ការ​និង​ទេសចរណ៍​រដ្ឋសភា​ជាតិ​បាន​និយាយ​ថា​ លោក​នឹង​កោះហៅ​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រីក្រសួង​ ទេសចរណ៍​ដើម្បី​ធ្វើការ​សាកសួរ​ចំពោះ​ការ​អះអាង​ថា​ឆ្នេរ​សាធារណៈ​កំពុង​ត្រូវ​បាន​គេ​យក​សម្រាប់​ប្រើ​ជា​ប្រយោជន៍​ឯកជន​។​ ​ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/commission-to-investigate-shrinking-beaches-99257/

មនុស្ស​៣​នាក់​ត្រូវ​ឃាត់ខ្លួន​ពី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​

បុរស​ ៣​នាក់​ បាន​ចូលខ្លួន​មក​នគរបាល​កម្ពុជា​ ដោយសារ​ភាព​ថា​ ពួក​គេបាន​ចូលរួម​ក្នុង​ការ​វាយប្រហារលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង​ពីរ​រូប​ កាលពី​ស​ប្តា​ហ៍​មុន​។​​កាលពី​ថ្ងៃ​អង្គារ​ ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ថា​ ឆាយ​ សា​រិ​ទ្ធ​,​ មៅ​ ហឿ​ន​, ...

នៅ វណ្ណារិន
http://www.voanews.com/content/three-arrested-in-beatings-of-cambodian-opposition-lawmakers/3035258.html

អង្គរ​វត្ត​នៃ​ប្រទេស​កម្ពុជា​រក​ចំណូល​បាន​ជាង​ ៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​

​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​ បាន​ឲ្យ​ដឹង​ថា​ ចំណូល​ពី​ការ​លក់​សំបុត្រ​ សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា​ប្រាសាទអង្គរវត្ត​ បាន​កើនឡើង​ដល់​ ៤៧.៦៨​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​រយៈពេល​ ១០​ខែ​ ដើមឆ្នាំ​២០១៥​ កើនឡើង​ ០.៦២​ភាគរយ​ ពី​មួយ ...

បុគ្គលិកសារព័ត៌មាន Business Standard
http://www.business-standard.com/article/news-ians/cambodia-s-angkor-wat-earns-over-47-mn-in-10-months-115110300882_1.html

ភ្ញៀវ​ទេសចរ​កំពុង​ចូលរួម​ដោយ​មិនដឹង​ខ្លួន​ទៅ​ឲ្យ​ការ​កើនឡើង​មណ្ឌលកុមារ​កំព្រា​

ក្មេងៗ​ប្រមាណ​ជា​ ៧៥​ភាគរយ​ នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ ដោយសារ​គ្រួសារ​របស់​ពួក​គេ​មិន​មាន​លទ្ធភាព​ថែរក្សា​ពួក​គេ​នៅ​ផ្ទះ​បាន​។​​នៅ​ឆ្នាំ​២០១១​ អង្គការ​យូ​នី​សេ​ហ្វ​ បាន​បញ្ចេញ​ការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា​ ចំនួន​មណ្ឌលកុមារ​កំព្រា​នៅ ...

Logan Connor
http://www.takepart.com/article/2015/11/03/cambodias-orphanages

វៀតណាម​ អះអាង​ពី​អធិបតេយ្យភាព​លើ​តំបន់​កណ្តាល​មាន​ព្រំដែន​ជាមួយ​កម្ពុជា​

ក្រសួងការបរទេស​ បាន​និយាយ​ថា​ ប្រទេស​វៀតណាម​ មាន​អធិបតេយ្យភាព​ពេញលេញ​ និង​ដាច់ខាត​ លើ​តំបន់​ព្រំដែន​ ដាក​ដាំ​ នៅ​ក្នុង​ខេត្ត​តំបន់​ខ្ពង់រាប​កណ្តាល​ ដា​កណ​ង​ ដែល​នៅ​ជិត​នឹង​ខេត្តមណ្ឌលគិរី​ នៃ​ប្រទេស​កម្ពុជា​។​​ ...

បុគ្គលិកសារព័ត៌មាន Tuoitrenew5.vn
http://tuoitrenews.vn/politics/31366/vietnam-affirms-sovereignty-over-central-area-that-borders-cambodia

ធនាគារ​កម្ពុជា​សាធារណៈ​ទទួលយក​ការ​ប្រើប្រាស់​កាត​ JCB​

នៅ​ថ្ងៃនេះ​ ធនាគារ​កម្ពុជា​សាធារណៈ​ (​កម្ពុ​ បេង​)​ ជា​ធនាគារពាណិជ្ជ​នាំមុខ​គេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ JCB​ International​ Co.,​ Ltd.​ (JCBI)​ ដែល​ជា​សាខា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រតិបត្តិការ​ជា​អន្តរជាតិ​ របស់​JCB​ Co.​ Ltd.​ បាន​ប្រកាស​ថា​ ធនាគារ​កម្ពុ​បេង​ បាន​ដាក់ ...

បុគ្គលិកសារព័ត៌មាន Benzinga
http://www.benzinga.com/pressreleases/15/11/a5959372/cambodian-public-bank-accepts-jcb-cards

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rw6z2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!