ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ក្រុមហ៊ុនគ្រីស្តាលពង្រីកនិរន្តរភាពជាមួយនឹងរោងចក្រខោខូវប៊យកម្ពុជា
ក្រុមហ៊ុនរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង គ្រីស្តាលគ្រុប សង្ឃឹមថា នឹងចែករំលែកជោគជ័យនៃរោងចក្រខោខូវប៊យអំបោះគំរូររបស់ខ្លួននៅប្រទេសចិន ជាមួយនឹងរោងចក្រថ្មីមួយរបស់ខ្លួនដែលមានទីតាំងនៅប្រទេស ...
បុគ្គលិកសារព័ត៌មាន Just-Style
http://www.just-style.com/news/crystal-expands-sustainability-with-cambodia-jeans-plant_id126235.aspx
គណៈរដ្ឋមន្ត្រីឥណ្ឌាយល់ព្រមលើអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
នៅថ្ងៃនេះ គណៈរដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា បានផ្តល់ការយល់ព្រមលើកិច្ចព្រមព្រៀង ដែលចុះហត្ថលេខារវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ ដែលសំដៅពង្រឹងការវិនិយោគ និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យទីផ្សារ ...
បុគ្គលិកសារព័ត៌មាន The Economic Times
http://economictimes.indiatimes.com/industry/services/travel/cabinet-approves-mou-with-cambodia-for-cooperation-in-tourism/articleshow/49059030.cms
ប្រទេសកម្ពុជាកំពុងទាក់ទាញវិនិយោគ
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍ថា ប្រទេសកម្ពុជា បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងទាក់ទាញវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានបង្កើតឡើងនៅចុងឆ្នាំនេះ។ ...
បុគ្គលិកសារព័ត៌មាន The Herald
http://www.herald.co.zw/cambodia-in-drive-to-attract-investment/
អ្នកភូមិជនជាតិតវ៉ាតុលាការកម្ពុជាដែលចោទសួរលើសកម្មជនព្រៃឈើ
កាលពីថ្ងៃអង្គារ ជនជាតិដើមភ្នងប្រមាណជាង ១០០នាក់ បានធ្វើការតវ៉ាមួយ ក្នុងការគាំទ្រអ្នកភូមិ៥នាក់ដែលត្រូវបានកោះហៅឲ្យមកចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការមួយ ក្នុងខេត្តក្រចេះនាភាគឦសាននៃប្រទេសកម្ពុជា ពាក់ព័ន្ធ ...
ឈិន ចេដ្ឋា និង ម៉ែន សុធី
http://www.rfa.org/english/news/cambodia/protest-09222015180120.html
ធនាគារអភិវឌ្ឍន៍អាសុី៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំរហូតដល់ឆ្នាំក្រោយ
កាលពីថ្ងៃអង្គារ ធនាគារអភិវឌ្ឍន៍អាសុី បានឲ្យដឹងថា សេដក្ឋកិច្ចនៃប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថានៅតែរឹងមាំរហូតដល់ឆ្នាំ ២០១៦ បើទោះបីជាវាទំនងជារីកលូតលាស់នៅក្នុងល្បើនមួយយឺតជាងតិចតួច ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asean/702844/cambodia-economy-strong-through-next-year-adb
អ្នកកាប់ឈើ២៣រូបធ្វើមាតុភូមិនិវត្តពីប្រទេសថៃ
កាលពីថ្ងៃចន្ទ ប៉ូលីសថៃបានបញ្ចូនបុរសកម្ពុជាចំនួន២៣រូបដែលត្រូវបានគេឆរបោកឱ្យចូលទៅកាប់ឈើគ្រញូងនៅប្រទេសថៃ នេះបើតាមពាក្យសម្តីរបស់មន្ត្រីមួយ។ ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/23-trafficked-loggers-repatriated-from-thailand-95008/
មនុស្សបីនាក់ដែលជាប់ពន្ធនាគារពីបទឈូសឆាយដីរដ្ឋត្រូវបានដោះលែង
អ្នកភូមិបីនាក់ដែលត្រូវបានចាប់ខ្លួនពីបទឈូសឆាយដីរដ្ឋដើម្បីបណ្ដុះដើមចេកត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែនៅស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយ នេះបើយោងតាមឯកសាររបស់តុលាការកាលពីថ្ងៃចន្ទ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/three-jailed-for-clearing-state-land-released-95021/
ដំណើរអភិវឌ្ឍមួយនៃការអប់រំដំណាក់ដំបូងរបស់កុមារតាមជនបទ
អ្នកស្រី កឹម សុភ័ក្រ មានអាយុ ៣២ ឆ្នាដែលសព្វថ្ងៃមានតួនាទីជាម្តាយនិងជាមេដឹកនាំសហគមន៍និងជាគ្រូបង្រៀនថ្នាក់ទី ១ នៅសាលាបឋមសិក្សារវៀងក្នុងខេត្តកំពង់ចាម។ ...
ក្រុមការងារខ្មែរថែមស៍
http://www.khmertimeskh.com/news/15993/first-read-turns-a-page-towards-early-childhood-development/
រដ្ឋាភិបាលលើកលែងទោស និងដោះលែងក្រុមភេរវកម្មបីនាក់បន្ថែមទៀត
រដ្ឋាភិបាលបានលើកលែងទោសនិងដោះលែងបុរសបីនាក់ដែលត្រូវបានកាត់ឲ្យជាប់ទោសជាមួយលោក សួន សេរីរដ្ឋា អ្នកប្រឆាំងដែលនិរទេសខ្លួនឯងកាលពីខែមករា ជុំវិញការចោទ ...
ហ្សមប៊រ ភីធឺរ៍ និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/27693/
ក្រសួងទេសចរណ៍គ្រោងនឹងសាងសង់សាលាបង្រៀនវិជ្ជាជីវៈ
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា រដ្ឋាភិបាលមានគម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពីរ ដែលមួយស្ថិតនៅក្នុងរាជធានីភ្នំពេញនិងមួយទៀតស្ថិតនៅខេត្តព្រះសីហនុនៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍នៅកម្ពុជា ...
ខេង សុធា
https://www.cambodiadaily.com/news/tourism-ministry-to-build-vocational-schools-95017/
បញ្ហាជម្លោះដីធ្លីអាចបន្លាចវិនិយោគិន
លោក Seung Hyung Lee មិនបានដឹងថា ការរារាំងម៉ាសុីនជោកដីជាមួយនឹងរាងកាយនឹងជាផ្នែកមួយនៃការងាររបស់លោក ខណៈដែលលោកមកធ្វើការនៅប្រទេសកម្ពុជា។ អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអភិវឌ្ឍន៍ World City រូបនេះ ...
Jonathan Cox
http://www.khmertimeskh.com/news/15992/dispute-could----spook-investors---/
អភិបាលនិយាយថា ទឹកជំនន់នៅខេត្តកំពតមិនត្រូវបានបង្កើតឡើងសម្រាប់គោលបំណងអ្វីនោះទេ
មន្ត្រីនៅក្នុងខេត្តកំពត កំពុងធ្វើកិច្ចការសំដៅបង្ក្រាបពាក្យចចាមអារាម ដែលថា ជំនន់នៅក្នុងខេត្ត ត្រូវបានបង្កើតឡើងដោយចេតនា ដោយការបើកបង្ហៀរទឹកពីទំនប់វារីអគ្គិសនីពីខ្សែទឹកខាងលើ។ ...
អង្ករវៀតណាមចាញ់អង្ករថៃ និងកម្ពុជា
អង្ករវៀតណាម មានគុណភាពទាបជាង បើបៀបធៀបទៅនឹងអង្កររបស់ប្រទេសថៃ និងប្រទេសកម្ពុជា ពីព្រោះកសិករវៀតណាមកំពុងប្រើប្រាស់ប្រភេទពូជដាំឆាប់បានផលក្នុងរយៈពេលខ្លី ខណៈពេលដែលកសិករថៃនិងកម្ពុជា ជាទូទៅធ្វើដំណាំស្រូវតែ ...
Hoang Huong
http://english.vietnamnet.vn/fms/special-reports/141623/vietnam-rice-loses-to-thailand-and-cambodia.html
ក្រសួងអប់រំទទួលបណ្តឹងជាង ១០០
រហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានបណ្តឹងជាង ១០០ ពីសិស្ស និងក្រុមគ្រួសារសិស្ស ដែលទាមទារឲ្យក្រសួង ពិនិត្យពិន្ទុប្រឡងជាថ្មី បន្ទាប់ពីពួកគេបានប្រឡងធ្លាក់នៅឆ្នាំនេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/ministry-of-education-receives-more-than-100-complaints-8976
ហ៊ុន សែន និយាយថា លោកនឹងបំបាត់ការគំរាមគំហែងរដ្ឋាភិបាល
នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា លោកនឹងបន្តបំបាត់ក្រុមទាំងឡាយណា ដែលជាអ្នកគំរាមគំហែងដល់រដ្ឋាភិបាល។ក្នុងលិខិតមួយនៅចំទិវាសន្តិភាពអន្តរជាតិកាលពីថ្ងៃច័ន្ទ ហ៊ុន សែន បាននិយាយថា ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា គឺកំពុងតែ ...
ហ៊ុល រស្មី និង តែន សុខស្រីនិត
http://www.voacambodia.com/content/hun-sen-says-he-will-dismantle-threats-to-government/2972231.html
ម្នាក់ស្លាប់ និងដំណាំកសិកម្មរាប់ពាន់ហិកតារងផលប៉ះពាល់ដោយទឹកជំនន់
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃរាជរដ្ឋាភិបាល កែវ វី បានឲ្យដឹងនៅថ្ងៃនេះថា ក្មេងស្រីម្នាក់បានស្លាប់ និងដំណាំកសិកម្មរាប់ពាន់ហិកតា ត្រូវបានជនលិចដោយជំនន់ទឹកភ្លៀងនៅស្រុកពីរផ្សេងគ្នា ក្នុងខេត្តបាត់ដំបង។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/one-died-and-thousands-hectares-of-agricultural-plantation-suffer-by-flood-8975
កម្មករកាត់ដេរទាមទាររដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាការងារ
កាលពីថ្ងៃច័ន្ទ កម្មករកាត់ដេរជាកូដករជាង៥០០នាក់ មកពីរោងចក្រមួយនៅភាគកណ្តាលនៃប្រទេសកម្ពុជា បានយកញ្ញត្តិមកដាក់នៅសភា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទាមទារឲ្យមន្ត្រីរដ្ឋាភិបាលធ្វើអន្តរាគមន៍ជាមួយក្រុមហ៊ុនរបស់ពួក ...
សេរី មុនី្ន និង យន់ សាមៀន
http://www.rfa.org/english/news/cambodia/garment-workers-demand-cambodian-government-resolve-employment-issue-09212015143026.html
នាយករដ្ឋមន្ត្រីសម្ពោធសាលាអន្តរជាតិថ្មីមួយនៅភ្នំពេញ
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីភាពនៅក្នុងពិធីសម្ពោធសាលាអន្តរជាតិភ្នំពេញ (ISPP) ដែលជាសាលាអន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/pm-inaugurates-a-new-international-school-in-phnom-penh-8972
មន្ត្រីសុខាភិបាលនៅតែបន្តប្រុងប្រយ័ត្នលើការឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា
មន្ត្រីសុខាភិបាលនៃប្រទេសកម្ពុជា និយាយថា ពួកគេនៅតែបន្តប្រុងប្រយ័ត្នលើការឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS)។កាលពីខែកក្កដា ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការបញ្ចប់ការផ្ទុះឡើងជម្ងឺប្រភេទនេះ ដែលបានសម្លាប់ជីវិតមនុស្សរាប់ ...
ផន បុផ្ផា
http://www.voacambodia.com/content/health-authorities-remain-on-alert-for-mers/2972400.html
ប្រាសាទរបស់ព្រះរាជាត្រូវបានចងចាំ
ចាស់ទុំក្នុងភូមិបន្ទាយមានក្តីសប្បាយរីករាយចំពោះការប្រៀបធៀបមួយនៅពេលពិភាក្សាអំពីប្រវត្តិប្រាសាទដែលសំចតនៅពីលើតំបន់លិចទឹកនៅជាយក្រុងនៃទីក្រុងនេះ។ ...
James Reddick and Chea Takihiro
http://www.khmertimeskh.com/news/15951/a-king---s-temple-remembered/
ការស្ទង់មតិបង្ហាញថាកម្មកររោងចក្រកាត់ដេររកកម្រៃបាន ១៩១ដុល្លារ ប្រចាំខែ
ការស្ទង់មតិថ្មីមួយទៅលើកម្មករកាត់ដេរចំនួន ៧០០ ០០០ នាក់ក្នុងប្រទេសស្តីអំពីប្រាក់ចំណូលនិងចំណាយក្នុងខែជាធម្មតាមួយបានសន្និដ្ឋានថា កម្រៃដែលសល់ពីការចំណាយផ្សេងៗជាមធ្យមរបស់បុគ្គលិករោងចក្រកាត់ដេរគឺ ១៩១ដុល្លារ ដែលជាតួរលេខខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែមានកម្រិតទាបជាងអ្វីដែលនិយោជកចង់បាន។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/survey-says-garment-workers-earn-191-monthly-94853/
នីហ្សេរីយ៉ាចំនួនប្រាំបីនាក់ត្រូវបានកាត់ទោសរយៈពេល 10 ឆ្នាំចំពោះការជួញដូរថ្នាំញៀន
កាលពីថ្ងៃសុក្រ ជនជាតិនីហ្សេរីយ៉ាចំនួនប្រាំបីនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទជួញដូរគ្រឿងញៀន ដោយសាលាដំបូងរាជធានីភ្នំពេញ ជាសមិទ្ធិផលនៃប្រតិបត្ដិការសម្ងាត់មួយកាលពីឆ្នាំមុន ដែលបានបញ្ចប់បន្ទាប់ពីមន្រ្តីគិញសម្ងាត់ បានទិញថ្នាំញៀនប្រភេទហ្វេតាមីនគ្រីស្តាល់ចំនួន១០០ក្រាមពីបុគ្គលម្នាក់ក្នុងចំណោមមនុស្សទាំងប្រាំបី។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/eight-nigerians-get-10-years-for-trafficking-meth-94835/
រដ្ឋាភិបាលចាត់វិធានការចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម
បណ្តាញសង្គមគឺជាអាវុធមុខពីរចំពោះការផ្សព្វផ្សាយដំណឹងនិងព័ត៌មាន នេះបើយោងទស្សនៈអ្នកជំនាញនៅក្នុងសិក្ខាសាលា បណ្ដាញសង្គមនិងសីលធម៌កាលពីម្សិលមិញ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/15954/gov---t-tackles-social-media/
នគរបាលចាប់ខ្លួននិងដោះលែងសកម្មជនមួយរូបនៅខេត្តកោះកុង
កាលពីថ្ងៃសៅរ៍ ប៉ូលីសបានចាប់ខ្លួននិងដោះលែងសកម្មជនមួយរូបដែលបានជួយក្រុមគ្រួសារអ្នកស្រុកក្នុងរៀបចំការបិទផ្លូវប្រឆាំងនឹងក្រុមហ៊ុនចិនមួយ ដែលពួកគេ បានចោទប្រកាន់ថាលួចដីកសិដ្ឋានរបស់ពួកគេ។ ...
អូន ភាព
https://www.cambodiadaily.com/news/police-arrest-release-activist-in-koh-kong-94857/