ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

កម្ពុជានឹងចូលរួមក្នុងកម្លាំងប្រឆាំងគ្រឿងញៀនប្រចាំតំបន់ទន្លេមេគង្គ

ប្រទេសកម្ពុជាកំពុងមានគម្រោងចូលរួមក្នុងប្រតិបត្ដិការប្រឆាំងនឹងការជួញដូរថ្នាំញៀនដើម្បីសុវត្ថិភាពតំបន់ទន្លេមេគង្គ ក្នុងគោលបំណងទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់តាមរយៈតំបន់ “ត្រីកោណមាស”។ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃនិងប្រទេសឡាវ បានសំណូមពរឱ្យមានការចូលរួមរបស់ប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ...

Simon Henderson
ttps://www.cambodiadaily.com/news/cambodia-set-to-join-mekong-region-anti-narcotics-force-91368/

ការធ្លាក់ចុះនៃតម្លៃកៅស៊ូជាមន្ទិលសម្រាប់កសិករ

ចំពោះសំផាតនិងគ្រួសាររបស់នាង ការសម្រេចចិត្តដាំដំណាំកៅស៊ូកាលពី១០ឆ្នាំមុនលើផ្ទៃដីរបស់ពួកគេធ្វើឡើងដោយងាយស្រួល។មូលហេតុចំបងនៅពេលនោះ​ គឺតម្រូវការទិញកោស៊ូនៅខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ប្រាក់ចំណូលខ្ពស់និងដើមទុនចំណាយពេលចាប់ផ្ដើម នៃការដាំដុះមានសភាពទាប។ ...

James Reddick and Ros Chanveasna
http://www.khmertimeskh.com/news/14261/decline-in-price-of-rubber-leaves-farmers-scrambling/

ច្បាប់សហជីពបង្កើតការព្រួយបារម្ភដល់ម្ចាស់វិនិយោគទុនពីហុងកុង

គណៈប្រតិភូមួយក្រុមដែលជាតំណាងមកពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហុងកុង និងជាអង្គភាពគ្រប់គ្រងប្រាក់រាប់ពាន់លានដុល្លារ នៅលើវិនិយោគទុនក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភអំពីកម្រិតបង្កើតសហជីពទាបនៅក្នុងច្បាប់ថ្មីមួយដែលមិនទាន់សម្រេចរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/business/union-law-worries-garment-sector-investors-from-hong-kong-91376/

ជម្ងឺគ្រុនឈាមចាប់ផ្តើមជាបញ្ហាចោទបន្ទាប់ពីស្ងប់ស្ងាត់អស់រយះពេលពីរឆ្នាំ

ចិញ្ចើមផ្លូវនៅជិតវត្តភ្នំជានិមិត្តរូបនៃខ្សែបន្ទាត់នៅខាងក្រៅសួនកម្សាន្តដ៏ពេញនិយមមួយនេះ។ អ្នកលក់ប្រដាប់ក្មេងលេង​កាន់ឧទ្ធម្ភាគចក្រប្លាស្ទិចនិង ស្នូលក្មេងលេងដើរលក់នៅពីមុខខ្សែបន្ទាត់រង់ចាំរបស់ឪពុកម្តាយនិងកូនច្រើនជាងមួយរយនាក់ ដែលអង្គុយរង់ចាំការបើកនៃច្រកទ្វារមន្ទីរពេទ្យ ដែលប្រដាប់ដោយកង្ហាប្លាស្ទិចដើម្បីបញ្ចៀសកម្តៅពីក្នុងខ្លួន។ ...

Jonathan Cox and Srey Kumneth
http://www.khmertimeskh.com/news/14256/after-two-year-lull--dengue-fever-bites/

យុវជន​កម្ពុជា​ជិត​ពា​ក់​កណ្តាល​ បារម្ភ​ពី​ភាព​គ្មាន​ការងារ​

ការ​សិក្សា​ដោយ​សម្ព័ន្ធ​ក្រុម​យុវជន​ក្នុងស្រុក​ បង្ហាញ​ថា​ យុវជន​ប្រមាណ​ជិត​ពាក់កណ្តាល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការងារ​នា​ពេល​អនាគត​ គឺជា​កត្តា​ព្រួយបារម្ភ​បំផុត​របស់​ពួក​គេ​។​​នៅ​ពេល​ដែល​សួរ​ថា​អ្វី​ទៅ​ជា​ការ​ព្រួយបារម្ភ​របស់​ពួក ...

Denise Hruby
http://www.aa.com.tr/en/economy/571449--almost-half-of-cambodian-youth-fear-unemployment

ទស្សនៈ​ចម្រុះ​ចំពោះ​ជំហរ​របស់​អាស៊ាន​លើ​បញ្ហា​ជម្លោះ​ដែនសមុទ្រ​

សមាគម ​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ កំពុង​តែ​មាន​ទស្សនៈ​ចម្រុះ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​សមុទ្រ​ចិន​ ខាងត្បូង​។​​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​យល់​ថា​ ការ​ដែល​មាន​ចេញ​ជា​សេចក្តីថ្លែង ការណ៍​ ប្រសើរ​ជាង​មិន​មាន​អ្វី​ទាំងអស់ ...

Steve Herman
http://www.voacambodia.com/content/mixed-reviews-for-asean-stance-on-maritime-dispute/2910062.html

មេដឹកនាំ​សហជីព​ ទាមទារ​ឱ្យ​ផ្សាយ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ជា​សាធារណៈ​

​មេដឹកនាំ​សហជីព​ នឹង​បញ្ជូន​សំណើ​មួយទៀត​ទៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ស្នើ​សុំ​ឱ្យ​មានការ​កែប្រែ​ទៅ​លើ​សេចក្តីព្រាងច្បាប់​ ចម្រូងចម្រាស​មួយ​ ដែល​អ្នក​រិះគន់​មានការ​ព្រួយបារម្ភ​ថា​ នឹង​ដក​យក​អំណាច​ពី​សហជីព​ និង​ផ្តល់​ជា​ប្រយោជន៍ ...

ផន បុផ្ផា
http://www.voacambodia.com/content/labor-leaders-want-draft-law-on-unions-made-public/2911403.html

សកម្មជនមីយ៉ាន់ម៉ានិងកម្ពុជារួបរួមគ្នាដោះស្រាយបបញ្ហានយោបាយ

កាលពីថ្ងៃសៅរ៍ សកម្មជនប្រទេសទាំងពីរបានឱ្យដឹងក្នុងសន្និសីទមួយថា ទោះបីជាមានភាពខុសប្លែកគ្នារវាងស្ថានភាពនយោបាយនៃប្រទេសទាំងពីរ ក៏ដោយ ប្រជាជនកម្ពុជានិងមីយ៉ាន់ម៉ានិងប្រឈមបញ្ហាជាច្រើនដូចគ្នានិងអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ ...

Pav Suy and Chea Takihiro
http://www.khmertimeskh.com/news/14220/activists-from-myanmar-and-cambodia-join-forces/

នៅតាមព្រំដែន ជំនួញរបស់ប្រជាពលរដ្ឋយកឈ្នះលើបញ្ហាជាតិនិយម

ទីតាំងលក់ដូរដែលមានប្រវែងតិចជាងមួួួយគីឡូម៉ែត្រពីព្រំដែនខ្មែរ-វៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ អ្នកស្រី សុខ សុខា នៅឈរហាលថ្ងៃក្រោមកម្តៅព្រះអាទិត្យពេលថ្ងៃត្រង់ នៅជាប់នឹងហាងតូចមួយរបស់នាង។ ...

James Reddick and Ros Chanveasna
http://www.khmertimeskh.com/news/14215/along-the-border--trade-trumps-nationalism/

បុរសម្នាក់ត្រូវបានកាត់ទោសពី​បទ​ជេរប្រមាថជាសាធារណៈ បន្ទាប់ពីធ្វើការប្រមាថលើមន្ត្រីនគរបាលចរាចរជាស្ត្រី

កាលពីថ្ងៃសៅរ៍ តុលាការខេត្តសៀមរាបបានកាត់ទោសកូនប្រសារនាយកពន្ធនាគារខេត្តម្នាក់ពីបទប្រើអំពើហិង្សាដោយចេតនានិង បទ”ជេរប្រមាថជាសាធារណៈ” ទៅកាន់ប៉ូលិសចរាចរណ៍ តាមរយះការវាយតប់និងគំរាមកំហែងដោយជិះរថយន្ដឆ្លងកាត់ពីលើជនរងគ្រោះ កាលពីសប្តាហ៍មុន ។ ...

Huot Chanpav
https://www.cambodiadaily.com/news/man-charged-for-assaulting-insulting-traffic-police-officer-91242/

យុទ្ធនាការការពារព្រៃឡង់ចាប់ផ្តើមហើយ

ដោយសារការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែច្រើនបានរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មនុស្សមួយក្រុមចំនួន ៣០០នាក់ បានចូលរួមធ្វើយុទ្ធនាការ ស្តីអំពីការយល់ដឹងបញ្ហាការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃបៃតងធំបំផុតនៅក្នុងប្រទេស។ ...

Chea Vannak
http://www.khmertimeskh.com/news/14222/prey-lang-campaign-kicks-off/

កង្វះត្រីបង្កើតការប្រកួតប្រជែងរវាងជនជាតិដើមភាគតិច

ទូកនេសាទរបស់ពួកគេបានចាប់ផ្តើមបាត់វត្តមានពីច្រាំងទន្លេសាបនិងទន្លេមេគង្គនៅជិតរាជធានីភ្នំពេញតាំងពីរបីខែមុនមកម្ល៉េះ នេះបើយោងតាម ក្រុមគ្រួសារនេសាទចាម នៅតែរស់នៅក្នុងតំបន់នោះ។នៅចុងសប្តាហ៍ពំុមាននរណាម្នាក់នៅឡើយ អ្នកនេសាទចាមបានប្រាប់ ខ្មែរថែមស៍យ៉ាងដូច្នេះ។ ...

Chea Takihiro and Igor Kossov
http://www.khmertimeskh.com/news/14223/fish-shortage-stirs-ethnic-rivalry/

ការស្រាវជ្រាវរកឃើញថាអ្នករកស៊ីផ្លូវភេទប្រឈមមុខខ្ពស់នឹងការរំលូតកូននៅតាមផ្ទះ

ភាពភ័យខ្លាចនៃគំនាបវប្បធម៌ប្រពៃណីសង្គម អាចជាមូលហេតុដែលបណ្តាលឱ្យអ្នករកស៊ីផ្លូវភេទនៅរាជធានីភ្នំពេញស្វែងរក ការរំលូតកូនជាលក្ខណៈឯកជន នៅតាមគ្លីនិក មិនចុះបញ្ជីឬនៅតាមផ្ទះ។ ...

Jonathan Cox
http://www.khmertimeskh.com/news/14218/sex-workers-risk-their-lives-with-home-abortions--study-finds/

កម្ពុជានិងថៃគ្រោងបើកច្រកព្រំដែនថ្មី

កម្ពុជានិងថៃគ្រោងបើកច្រកព្រំដែនថ្មីចំនួនបួននៅក្នុងខេត្តចំនួនបួនដែលជាផ្នែកមួយជម្រុញការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមពាក្យសម្តីរបស់មន្រ្តីពាក់ព័ន្ធកាលពីម្សិលមិញ។ ...

Igor Kossov and Ek Madra
http://www.khmertimeskh.com/news/14631/cambodia--thailand-to-open-new-border-crossings/

ប្រទេស​កម្ពុជា​កំពុង​សម្លឹង​ឃើញ​ពី​ការ​រីក​លូតលាស់​ពាណិជ្ជកម្មលើ​អុីន​ធឺ​ណេ​ត​ ដោយសារ​ការ​ប្រើប្រាស់​អុីន​ធឺ​ណេ​ត​កាន់តែ​ច្រើន​ឡើង​

អ្នក​ធ្វើ​ជំនួញ​ និង​មន្ត្រី​រដ្ឋាភិបាល​ខាង​វិស័យ​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ អ្នក​វិនិយោគ​ បាន​ត្រឡប់​មក​ចាប់អារម្មណ៍​វិស័យ​ពាណិជ្ជកម្ម​លើ​អុីន​ធឺ​ណេ​ត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ពេល​ដែល​មនុស្ស​កាន់តែ​ច្រើន​ឡើង​នៅ​ប្រជាជាតិ​អា​សុីអាគ្នេយ៍​មួយ​នេះ​ កំពុង​ប្រើប្រាស់​អុីន ...

បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/09/c_134496329.htm

ប្រទេស​កម្ពុជា​ នឹង​បង្កើត​យុទ្ធសាស្ត្រ​ទីផ្សារ​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៥-២០២០

​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ បានឱ្យ​ដឹង​ថា​ យុទ្ធសាស្ត្រ​ទីផ្សារ​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៥-២០២០​ ​ត្រូវ​សម្រេច​ជា​ចុង​ក្រោយរួចហើយ និងត្រូវយកមកអនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ ក្នុង​គោលបំណង​សម្រេច​ឱ្យ​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​ ៨​លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ​២០២០​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodia-will-set-a-tourism-marketing-strategy-2015-2020-8809

ក្រុម​ជា​ច្រើន​នឹង​មាន​សំឡេង​លើ​ច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​

ទីភ្នាក់ងារ ​អង្គការសហប្រជាជាតិ​ នឹង​ចាប់ផ្តើម​ប្រារព្ធ​ការ​ប្រជុំ​ជា​សារ​ធារ​ណៈ​ទូ​ទាំង​ប្រទេស​ ដើម្បី​ប្រឹក្សា​យោបល់​សាធារណជន​ លើ​ច្បាប់​ត្រូវ​បាន​រង់ចាំ​យូរ​មក​ហើយ​នោះ​ ដែល​នឹង​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​ កាន់កាប់​ដោយ​រដ្ឋាភិបាល​។​​ ...

ផន បុផ្ផា
http://www.voacambodia.com/content/groups-have-their-say-on-access-to-information-law/2909158.html

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថៃ​ ជម្រុញ​កម្ពុជា​ និង​វៀតណាម​ ចូលរួម​ប្រតិបត្តិការ​ "​មេគង្គ​សុវត្ថិភាព​"​ ប្រឆាំង​នឹង​គ្រឿងញៀន​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ប៉ៃ​ប៊ុ​ន​ គុម​ឆា​យ៉ា​ និយាយ​ថា​ ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​ កំពុង​ពិចារណា​អញ្ជើញ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ ចូលរួម​ប្រតិបត្តិការ​ “​មេគង្គ​សុវត្ថិភាព​”​ ប្រឆាំង​នឹង​គ្រឿងញៀន​។​​ ...

បុគ្គលិកសារព័ត៌មាន Chiang Rai Times
http://www.chiangraitimes.com/thai-justice-minister-suggests-cambodia-and-vietnam-join-safe-mekong-anti-drug-operation.html

ជនជាតិ​ដើម​ក្នុង​ប្រទេស​កម្ពុជា​ពិភាក្សា​អំពី​បញ្ហា​សុខភាព​

​កាលពី​ថ្ងៃអាទិត្យ​ មនុស្ស​ប្រមាណជារាប់​ពាន់​នាក់​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​​ អ្នក ជំនាញ​ និង​ បុគ្គលិក​អង្គការ​ ព្រមទាំង​សមាជិក​សហគមន៍​នៃ​ប្រទេស​កម្ពុជា​ បាន​មក​ជួបជុំ​គ្នា​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន​ ដែល​ជនជាតិ​ដើម​នៃ​ប្រទេស​នេះ​កំពុង​ប្រឈម​ រាប់​បញ្ចូល​ទាំង​ការ​ទទួល​បានការ ...

Denise Hruby
http://www.aa.com.tr/en/health/571181--cambodias-indigenous-people-discuss-health-care-issues

អង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ចំណាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាកាកសំណល់ទីក្រុង

កំណើនកាកសំណល់នៅរាជធានីភ្នំពេញតែងតែជាបញ្ហាចោទដែលមិនទាន់បានដោះស្រាយដាច់ស្រលះ។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ​ វិសាលភាពនៃបញ្ហានេះបានគូសបង្ហាញកាន់តែច្បាស់ដោយមូលនិធិអាស៊ី (Asia Foundation) តាមរយះកិច្ចបង្ហាញលើការស្រាវជ្រាវរយះពេលពីរឆ្នាំ ទៅលើកាកសំណល់រឹងរបស់ទីក្រុងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ក៏ដូចជាផ្តល់យោបល់លើដំណោះស្រាយលើបញ្ហាដ៏ស្មុគស្មាញនេះ។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/ngo-brings-trash-problem-into-greater-focus-91206/

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជានឹងសម្រេចចិត្តលើភាពស្របច្បាប់នៃច្បាប់អង្គការមិនមែនរដ្ឋាភិបាលនៅសប្តាហ៍ក្រោយ

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជានឹងជួបប្រជុំនៅថ្ងៃពុធ ដើម្បីសម្រេចចិត្តលើភាពស្របច្បាប់នៃច្បាប់អង្គការមិនមែនរដ្ឋាភិបាលដ៏សែនចម្រូងចម្រាស់ ដែលបានអនុម័តដោយរដ្ឋសភានិងព្រឹទ្ធសភាកាលពីខែមុន នេះបើយោងតាមព័ត៌មានរបស់អ្នកនាំពាក្យនៃក្រុមប្រឹក្សានេះ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/council-to-decide-on-legality-of-ngo-law-next-week-91208/

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​នៅ​កម្ពុជា​៖​ តើ​វី​លៀម​ ហេ​ដ​ ជា​នរណា​?

វី ​លៀម​ ហេ​ដ​ ជា​សមាជិក​នៃ​សេវា​កិច្ចការបរទេស​ ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច​បន្ទាប់​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ៧​ ខែមេសា​ ឆ្នាំ​២០១៥​។​ ប្រសិនបើ​លោក​ត្រូវ​បាន​អនុម័ត​យល់ព្រម​ ភារកិច្ច​នេះ​ នឹង​ក្លាយជា​មុខងារ​ឯកអគ្គរដ្ឋទូត​ដំបូង​គេ ...

Steve Straehley
http://www.allgov.com/news/appointments-and-resignations/us-ambassador-to-cambodia-who-is-william-heidt-150808?news=857153

មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជួប​ពិភាក្សា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​

ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណ​កប្ស​កាន់​អំណាច​ និង​ កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្សប្រឆាំង​ នឹង​ជួប​ពិភាក្សា​គ្នា​ នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ​ នៅ​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/leaders-of-cpp-and-cnrp-to-held-talk-on-monday-evening-8807

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​យល់ព្រម​ចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​ពីរ​

ឧបនាយករដ្ឋមន្ត្រី ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស​ ខេ​ង​ បាន​យល់ព្រម​ចុះបញ្ជី​គណបក្ស​ថ្មី​ពីរ​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ថ្នាក់​មូលដ្ឋាន​ និង​គណបក្ស​សាមគ្គី​ខ្មែរ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ឆ្នាំ​២០១៧​ខាង​មុខ​ និង​ ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/interior-minister-approves-registration-for-two-new-political-parties-8803

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EycC3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!