ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ក្រសួងបានប្រកាសអំពីការត្រួតពិនិត្យមិនព្រាងទុកនៅតាមពន្ធនាគារ

អង្គការសិទ្ធិមនុស្សលីកាដូបានស្វាគមន៍ចំពោះសេចក្តីប្រកាសមួយរបស់ក្រសួងមហាផ្ទៃ ស្តីអំពីការពង្រឹងលក្ខខណ្ឌរស់នៅក្នុងពន្ធនាគារ មជ្ឈមណ្ឌលស្តារនីតិសម្បទាសង្គម និងមជ្ឈមណ្ឌលកែប្រែគ្រឿងញៀនដើម្បីធានាការគោរពសិទ្ធិរបស់អ្នកទោស អ្នកជំងឺនិងជនដ៏ទៃទៀត ដែលរស់នៅឬបង្ខាំងក្នុងមណ្ឌលទាំងនោះ។ ...

Pav Suy
http://www.khmertimeskh.com/news/14307/ministry-announces-surprise-inspections-of-prisons/

ក្រុមគ្រួសារជនរងគ្រោះនៅខេត្តស្វាយរៀងបដិសេធទទួលប្រាក់សំណងរបស់ក្រុមហ៊ុន

កាលពីថ្ងៃអង្គារ ប្រធានតុលាការខេត្តស្វាយរៀងបានឱ្យដឹងថា ក្រុមហ៊ុនដែលជាម្ចាស់រថយន្ដក្រុងក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ដែលបានសម្លាប់មនុស្សចំនួន​ ១៩ នាក់និងរងរបួស ២១ នាក់ក្នុងខេត្តស្វាយរៀងកាលពីខែឧសភា បានផ្តល់ប្រាក់សំណងចុងក្រោយបង្អាស់ របស់ខ្លួនតែមិនត្រូវបានក្រុមគ្រួសារជនរងគ្រោះទទួលយកឡើយ។ ...

អូន ភាព
https://www.cambodiadaily.com/news/families-of-svay-rieng-crash-victims-reject-compensation-91456/

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​នា​ដើមខែ​ធ្នូ​ ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ គ្រោង​នឹង​ជួប​ពិភាក្សា​បន្ថែម​ជាមួយនឹង​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​អូស្ត្រាលី​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ ទាក់ទង​នឹង​ការ​តាំងទី​លំនៅ​ជា​ថ្មី​របស់​ជន ភៀសខ្លួន​ពី​កោះ​ណូ​រុ​ មក​ប្រទេស​កម្ពុជា​។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/prime-minister-hun-sen-to-visit-australia-early-december-on-refugees-8817

អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់ឱ្យ​ប្រទេស​កម្ពុជា​ ផ្តល់​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​ក្នុងអំឡុងពេល​ប្រឡង​

ក្រុមសង្គម​ស៊ី​វិ​ល​ បាន​ជម្រុញ​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ផ្តល់​កន្លែង​សម្រាប់​សិស្ស​ស្នាក់​នៅ​ ក្នុងអំឡុង​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ និង​ទប់ស្កាត់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ មិន​ឱ្យ​ឡើងថ្លៃ​បន្ទប់​ នៅ​គ្រប់​ទីក្រុង​ និង​ខេត្ត​។​​ ...

យង់​ ចាន់ដារ៉ា
http://www.rfa.org/english/news/cambodia/ngos-want-cambodia-to-provide-accommodations-for-students-during-exam-08112015162920.html

ក្រុមប្រឹក្សាធម្មនុញ្ញ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជួប​គ្នា​លើ​បញ្ហា​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

នៅ​ថ្ងៃ​ពុធ​នេះ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ នឹង​ជួប​ជាមួយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស ប្រឆាំង​ លើ​បញ្ហា​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​មួយ ​ដែល​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ខណៈ​ពេល​ដែល​ស្ថាប័ន​នេះ​កំពុង​រៀបចំ​ពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ​ និង​ បញ្ជូន​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ឱ្យទៅ​ជា​ច្បាប់ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/constitutional-council-rescue-party-to-meet-over-draft-ngo-law/2913537.html

អ្នកដំណើរ​និយាយ​ថា​ ប្រព័ន្ធ​ឡានក្រុង​សាធារណៈ​ដំណើរការ​ ប៉ុន្តែ​ត្រូវការ​ការ​កែ​លម្អ​

សម្រាប់​អ្នក​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ ប្រព័ន្ធ​រថយន្តក្រុង​សាធារណៈ​គឺ​ចាំបាច់​។​ ចរាចរ​នៅ​ក្នុង​រាជធានី​ កកកុញ​ទៅ​ដោយ​ឡាន​តូច​ ឡាន​ធំ​ និង​ម៉ូតូ​ ដែល​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​សាធារណៈ​ ជា​ជម្រើស​ល្អ​ និង​អាច​ទទួលយក​បាន​។​ នៅ​ពេល​បច្ចុប្បន្ន​ ប្រព័ន្ធ​រថយន្តក្រុង ...

រស់ ពុទ្ធិនាថ
http://www.voacambodia.com/content/public-bus-system-works-but-needs-improved-riders-say/2913585.html

ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ ២.៣​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥

​កាលពី​ថ្ងៃ​អង្គារ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​  ថោ​ង​ ខុន​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជា​ ២.៣​លាន​នាក់​ នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​ កើនឡើង​ ៥.៦​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា ...

បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/11/c_134504960.htm

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ស្នើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​រូប​ ឱ្យ​បំភ្លឺ​លើ​សំណុំរឿង​ពុក​រលួយ​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ ទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រៀល​ ខេ​ម​រិ​ន្ទ​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ រូប​លោក​បាន​កេង​បន្លំ​ពី​ការ​ធ្វើ​ដំណើរ​មួយ​នា​ពេល​ថ្មីៗ​ ដើម្បី​ទៅ​ទស្សនកិច្ច​ព្រំដែន​កម្ពុជា​-​វៀតណាម ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/acu-asks-an-opposition-lawmaker-to-give-answer-over-an-alleged-corruption-case-8818

អង្គភាព​រៀបចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​កម្ពុជា​ នឹង​យកចិត្តទុកដាក់​ខ្ពស់លើ​ជន​ពិការ​

មន្ត្រី​កិច្ចការ​បោះ​ឆ្នោត​ បានឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៃ​ប្រទេស​កម្ពុជា​ នឹង​យកចិត្តទុកដាក់​លើ​ជន​ពិការ​ ជា​អាទិភាព​ខ្ពស់​បំផុត​ សម្រាប់​ការ​ចូលរួម​ចំណែក​ខាង​នយោបាយ​ និង​បញ្ចូល​គោលនយោបាយ​ពាក់ ព័ន្ធ​ នៅ​ក្នុង​ច្បាប់បោះឆ្នោត​ថ្មី​របស់​ប្រទេស​នេះ​ ដើម្បី​ធានា​ចំពោះ ...

ថា ថៃ
http://www.rfa.org/english/news/cambodia/election-body-to-make-the-disabled-a-priority-in-next-elections-08112015151825.html

ប្រទេស​កម្ពុជា​កំពុង​ត្រៀមខ្លួន​សម្រាប់​ជុំ​ថ្មី​នៃ​ទិស​ដៅ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​

ប្រទេស ​កម្ពុជា​ មិន​ទាន់​បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​មួយ​ចំនួន​ ដែល​ត្រូវ​បាន​កំណត់​ទុក​ប៉ុន្មាន​ឆ្នាំ​មុន​ និង​សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាស​កល​។​​ លោកស្រី​ រស់​ សុភាព​ នាយិកា​ប្រតិបត្តិ​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន ...

អ៊ុំ សូនីតា
http://www.voacambodia.com/content/cambodia-prepares-for-new-round-of-un-development-goals/2913609.html

ចៅក្រមនិងព្រះរាជអាជ្ញាវ័យក្មេងហាសិបប្រាំរូបស្បថចូលកាន់តំណែង

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានអញ្ជើញជាអធិបតីក្នុងពិធីសម្បថចូលកាន់តំណែងរបស់និស្សិតបញ្ចប់ការសិក្សា នាពេលថ្មីៗនេះចំនួន៥៥ រូបរបស់រាជបណ្ឌិតសភាកម្ពុជា ក្នុងមុខជំនាញវិជ្ជាជីវៈចៅក្រមនិងព្រះរាជអាជ្ញា នៅសាលបល្ល័ង្កក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ...

បែន​ សុខហ៊ាន និង អូន ឆេងប៉រ
http://www.cambodiadailykhmer.com/news/26924/

ផ្ទុះអាវុធរវាងនគរបាលជុំវិញការដឹកឈើប្រណីត

កាលពីព្រឹកថ្ងៃអាទិត្យ ប៉ូលីសនគរបាលខេត្តតាកែវ បានរងការបាញ់ប្រហារ​នៅជិត​ខេត្តកំពត​ ខណៈពេលដែលពួកគេដេញ​​​​​​​​​​​​​តាមរថយន្តដឹកជញ្ជូនឈើប្រណីត ដែលមានរថយន្ត​បួនផ្សេងទៀតកំពុងព្យាយាមការពាររថយន្តដឹកឈើនេះ។ក្រុមមន្ត្រីបានឱ្យដឹងថា ប៉ូលីសចាប់ខ្លួនជនសង្ស័យបានតែមួយរូបប៉ុណ្ណោះ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/police-exchange-fire-with-convoy-carrying-luxury-wood-91355/

អាដហុក៖ ផ្ទះសម្រាប់គ្រួសាររស់នៅក្នុងតំបន់ទំនប់វារីអគ្គីសនីសេសានមិនត្រឹមត្រូវតាមស្តង់ដាកំណត់

ផ្ទះថ្មីដែលកសាងឡើងសម្រាប់ក្រុមគ្រួសារចំនួន ១០០ ដែលត្រូវបានរដ្ឋអំណាចតម្រូវឱ្យចាកចេញពីដីធ្លីរបស់ខ្លួន សម្រាប់វែកផ្លូវឱ្យការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម ទីII ត្រូវបានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)រិះគន់ថាមិនត្រឹមត្រូវតាមស្ដង់ដា សាងសង់ ។ ...

Chea Takihiro
http://www.khmertimeskh.com/news/14260/adhoc--houses-for-families-displaced-by-dam-sub-standard/

រដ្ឋមន្រ្តី៖ការចំណាយរបស់សិស្សលើការប្រឡងថ្នាក់ជាតិមានភាពយុត្តិធម៌

ខណៈពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សទី១២ខិតចូលមកដល់ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ទៀត កាលពីថ្ងៃចន្ទ ក្រុមអង្គការ​មិនមែនរដ្ឋាភិបាលចំនួនប្រាំបានផ្ញើលិខិតទៅក្រសួងអប់រំ ក្នុងន័យស្នើសុំឱ្យរដ្ឋាភិបាលទប់ស្កាត់ការឡើងតម្លៃផ្ទះសំណាក់ សម្រាប់សិស្សនិស្សិតដែលមកស្នាក់នៅមួយយប់នក្នុងទីរួមដខេត្ត។ ...

Huot Chanpav and Janelle Retka
https://www.cambodiadaily.com/news/minister-says-national-exam-costs-are-fair-91374/

រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងករណីដែលមានការកាប់ឈើនៅមណ្ឌលគិរី

កាលពីថ្ងៃចន្ទ ប្រធានរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបាននិយាយថា លោកបានចោទប្រកាន់បុរសម្នាក់លើឧប្បត្តិហេតុថ្ងៃទី 0១ ខែសីហា ដែលប៉ូលីសយោធាបានដោះលែងអ្នកបើកបរឡានដឹកឈើខុសច្បាប់ចំនួនបួននាក់ពីការឃុំឃាំងនិង បទឧក្រិដ្ឋប្រឆាំងនឹងច្បាប់សេដ្ឋកិច្ច ដែលបណ្តាលឱ្យមានការរត់គេចខ្លួនបានសម្រេចទាំងអ្នកបើកបរនិងរថយន្តដឹកឈើនោះ។ ...

អូន ភាព
https://www.cambodiadaily.com/news/govt-has-identified-suspect-in-mkiri-logging-case-91353/

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់

កាលពីថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានស្នើឱ្យធនាគារពិភពលោកនិងសហភាពអឺរ៉ុប ធ្វើការពិនិត្យ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មត្រីភាគីថ្មី ជាមួយប្រទេសជិតខាងរបស់ប្រទេសកម្ពុជា ដើម្បីកំណត់នូវផលប៉ះពាល់ពីកិច្ចព្រមព្រៀងនេះមកលើការនាំចេញរបស់កម្ពុជា។ ...

ខេង​ សុធា
https://www.cambodiadaily.com/business/commerce-minister-calls-for-review-of-regional-trade-deal-91378/

កម្ពុជានឹងចូលរួមក្នុងកម្លាំងប្រឆាំងគ្រឿងញៀនប្រចាំតំបន់ទន្លេមេគង្គ

ប្រទេសកម្ពុជាកំពុងមានគម្រោងចូលរួមក្នុងប្រតិបត្ដិការប្រឆាំងនឹងការជួញដូរថ្នាំញៀនដើម្បីសុវត្ថិភាពតំបន់ទន្លេមេគង្គ ក្នុងគោលបំណងទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់តាមរយៈតំបន់ “ត្រីកោណមាស”។ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃនិងប្រទេសឡាវ បានសំណូមពរឱ្យមានការចូលរួមរបស់ប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ...

Simon Henderson
ttps://www.cambodiadaily.com/news/cambodia-set-to-join-mekong-region-anti-narcotics-force-91368/

ការធ្លាក់ចុះនៃតម្លៃកៅស៊ូជាមន្ទិលសម្រាប់កសិករ

ចំពោះសំផាតនិងគ្រួសាររបស់នាង ការសម្រេចចិត្តដាំដំណាំកៅស៊ូកាលពី១០ឆ្នាំមុនលើផ្ទៃដីរបស់ពួកគេធ្វើឡើងដោយងាយស្រួល។មូលហេតុចំបងនៅពេលនោះ​ គឺតម្រូវការទិញកោស៊ូនៅខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ប្រាក់ចំណូលខ្ពស់និងដើមទុនចំណាយពេលចាប់ផ្ដើម នៃការដាំដុះមានសភាពទាប។ ...

James Reddick and Ros Chanveasna
http://www.khmertimeskh.com/news/14261/decline-in-price-of-rubber-leaves-farmers-scrambling/

ច្បាប់សហជីពបង្កើតការព្រួយបារម្ភដល់ម្ចាស់វិនិយោគទុនពីហុងកុង

គណៈប្រតិភូមួយក្រុមដែលជាតំណាងមកពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហុងកុង និងជាអង្គភាពគ្រប់គ្រងប្រាក់រាប់ពាន់លានដុល្លារ នៅលើវិនិយោគទុនក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភអំពីកម្រិតបង្កើតសហជីពទាបនៅក្នុងច្បាប់ថ្មីមួយដែលមិនទាន់សម្រេចរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/business/union-law-worries-garment-sector-investors-from-hong-kong-91376/

ជម្ងឺគ្រុនឈាមចាប់ផ្តើមជាបញ្ហាចោទបន្ទាប់ពីស្ងប់ស្ងាត់អស់រយះពេលពីរឆ្នាំ

ចិញ្ចើមផ្លូវនៅជិតវត្តភ្នំជានិមិត្តរូបនៃខ្សែបន្ទាត់នៅខាងក្រៅសួនកម្សាន្តដ៏ពេញនិយមមួយនេះ។ អ្នកលក់ប្រដាប់ក្មេងលេង​កាន់ឧទ្ធម្ភាគចក្រប្លាស្ទិចនិង ស្នូលក្មេងលេងដើរលក់នៅពីមុខខ្សែបន្ទាត់រង់ចាំរបស់ឪពុកម្តាយនិងកូនច្រើនជាងមួយរយនាក់ ដែលអង្គុយរង់ចាំការបើកនៃច្រកទ្វារមន្ទីរពេទ្យ ដែលប្រដាប់ដោយកង្ហាប្លាស្ទិចដើម្បីបញ្ចៀសកម្តៅពីក្នុងខ្លួន។ ...

Jonathan Cox and Srey Kumneth
http://www.khmertimeskh.com/news/14256/after-two-year-lull--dengue-fever-bites/

យុវជន​កម្ពុជា​ជិត​ពា​ក់​កណ្តាល​ បារម្ភ​ពី​ភាព​គ្មាន​ការងារ​

ការ​សិក្សា​ដោយ​សម្ព័ន្ធ​ក្រុម​យុវជន​ក្នុងស្រុក​ បង្ហាញ​ថា​ យុវជន​ប្រមាណ​ជិត​ពាក់កណ្តាល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការងារ​នា​ពេល​អនាគត​ គឺជា​កត្តា​ព្រួយបារម្ភ​បំផុត​របស់​ពួក​គេ​។​​នៅ​ពេល​ដែល​សួរ​ថា​អ្វី​ទៅ​ជា​ការ​ព្រួយបារម្ភ​របស់​ពួក ...

Denise Hruby
http://www.aa.com.tr/en/economy/571449--almost-half-of-cambodian-youth-fear-unemployment

ទស្សនៈ​ចម្រុះ​ចំពោះ​ជំហរ​របស់​អាស៊ាន​លើ​បញ្ហា​ជម្លោះ​ដែនសមុទ្រ​

សមាគម ​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ កំពុង​តែ​មាន​ទស្សនៈ​ចម្រុះ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​សមុទ្រ​ចិន​ ខាងត្បូង​។​​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​យល់​ថា​ ការ​ដែល​មាន​ចេញ​ជា​សេចក្តីថ្លែង ការណ៍​ ប្រសើរ​ជាង​មិន​មាន​អ្វី​ទាំងអស់ ...

Steve Herman
http://www.voacambodia.com/content/mixed-reviews-for-asean-stance-on-maritime-dispute/2910062.html

មេដឹកនាំ​សហជីព​ ទាមទារ​ឱ្យ​ផ្សាយ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ជា​សាធារណៈ​

​មេដឹកនាំ​សហជីព​ នឹង​បញ្ជូន​សំណើ​មួយទៀត​ទៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ស្នើ​សុំ​ឱ្យ​មានការ​កែប្រែ​ទៅ​លើ​សេចក្តីព្រាងច្បាប់​ ចម្រូងចម្រាស​មួយ​ ដែល​អ្នក​រិះគន់​មានការ​ព្រួយបារម្ភ​ថា​ នឹង​ដក​យក​អំណាច​ពី​សហជីព​ និង​ផ្តល់​ជា​ប្រយោជន៍ ...

ផន បុផ្ផា
http://www.voacambodia.com/content/labor-leaders-want-draft-law-on-unions-made-public/2911403.html

សកម្មជនមីយ៉ាន់ម៉ានិងកម្ពុជារួបរួមគ្នាដោះស្រាយបបញ្ហានយោបាយ

កាលពីថ្ងៃសៅរ៍ សកម្មជនប្រទេសទាំងពីរបានឱ្យដឹងក្នុងសន្និសីទមួយថា ទោះបីជាមានភាពខុសប្លែកគ្នារវាងស្ថានភាពនយោបាយនៃប្រទេសទាំងពីរ ក៏ដោយ ប្រជាជនកម្ពុជានិងមីយ៉ាន់ម៉ានិងប្រឈមបញ្ហាជាច្រើនដូចគ្នានិងអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ ...

Pav Suy and Chea Takihiro
http://www.khmertimeskh.com/news/14220/activists-from-myanmar-and-cambodia-join-forces/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JJxRx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!