ព័ត៌មាន​

អភិរក្សសម្រាប់ការប្រឡងថ្នាក់ជាតិកើនឡើងទ្វេដងក្នុងឆ្នាំនេះ

មានមនុស្សជាង ៥៦០០ នាក់បានស្ម័គ្រចិត្តដើម្បីត្រួតពិនិត្យការប្រឡងវិទ្យាល័យថ្នាក់ជាតិនៅសប្តាហ៍ក្រោយ ដែលជាចំនួនច្រើនជាងពីរដងនៃទិន្នន័យអ្នកសង្កេតការណ៍ការប្រឡងកាលពីឆ្នាំមុននេះបើយោងតាមការអះអាងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)កាលពីថ្ងៃពុធ ។ ...

Huot Chanpav
https://www.cambodiadaily.com/news/national-exam-monitors-to-double-this-year-92117/

រដ្ឋាភិបាលការពារការចាប់ខ្លួនរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង

កាលពីម្សិលមិញ រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់ដែលថា ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុងសុខហួរទទួលបាន ការជម្រុញដោយកត្តានយោបាយ។ អ្នកនាំពាក្យបានអះអាងថា ការចាប់ខ្លួននេះជាបញ្ហាផ្លូវច្បាប់ មិនមែនជាបញ្ហាផ្នែកនយោបាយណាមួយឡើយ។ ...

Ven Rathavong
http://www.khmertimeskh.com/news/14695/government-defends-arrest-of-senator/

អ្នក​ជាប់​ឃុំ​នៅ​ព្រៃស​នៅ​តែ​ត្រូវ​បង្ខំ​ឲ្យ​ទិញ​ទឹក​ប្រើ

បន្ទាប់ពី​រយៈពេល​ជិត​មួយ​ឆ្នាំ​ការ​​ផ្គត់ផ្គង់​ទឹក​នៅ​ពន្ធនាគារ​ព្រៃស​នៅ​ទីបំផុត​ត្រូវ​បាន​ស្តារ​ដូច​ដើម​ឡើង​វិញ​ប៉ុន្តែ​អ្នក​ជាប់ឃុំ​នៅ​តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​​សម្រាប់​ការ​​ប្រើប្រាស់​ទឹក​នោះ​។ នេះ​បើ​តាម​អ្នក​ជាប់​ឃុំ និង ...

Alice Cuddy និង ម៉ៃ ទិត្យថារ៉ា
http://bit.ly/1Eelpx0

កម្ពូជាមានចំណាត់ថ្នាក់ជិតទ្រាបបាត់ក្នុងរបាយការណ៍សន្ទស្សន៍ពិភពលោកប្រចាំឆ្នាំ

កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសទាំងដប់ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុតនៅលើពិភពលោក សម្រាប់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បើទោះបីជាស្ថិតក្នុងចំណោមប្រទេសពីរដែលមានការរីកចំរើនបំផុតក៏ដោយ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ពិភពលោកប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...

គ្រិស ម៉ូល្លឺរ
https://www.cambodiadaily.com/news/cambodia-still-near-bottom-of-laundering-index-92093/

ជនល្មើស​ច្បាប់​ក្នុង​ការ​ប្រឡង​បាក់ឌុប​ត្រូវ​ជាប់​គុក

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​ពី​ការ​ដាក់​ទោស​ទណ្ឌ​ក្នុង​ពន្ធនាគារ​ដោយ​មិន​​មាន​ការ​លើកលែង​ចំពោះ​ជន​ណា​ដែល​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​បាក់ឌុប​នៅ​សប្ដាហ៍​ក្រោយ។អ្នក​ទាំងនោះ​រួមមាន​អ្នក​លក់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1PAM6gi

វៀតណាម​ចូល​ដាំ​ដំណាំ​នៅ​កន្លែង​ជីក​ស្រះ

អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​តែ​មិន​លុប​ស្រះ​ទឹក​ចំនួន ៩ ដែល​​ពលរដ្ឋ​ខ្លួន​​បាន​ជីក​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​លួច​​ចូល​ដាំ​សណ្តែក​ប្រមាណ​ជិត ១ ហិកតា​លើ​ដី​ទំនាស់​នោះ​ថែម​ទៀត​ខណៈ​​ដែល​គណបក្ស​កាន់ ...

ផាក់ ស៊ាងលី
http://bit.ly/1NGs1DW

ផលប្រយោជន៍​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​កម្ពុជា​ មិន​បាន​ដល់​អ្នក​រស់នៅ​តំបន់​ជុំ​វិញ​

យោង​ទៅ​តាម​ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ថា​ បើ​ទោះ​ជាមាន​សារៈ​ប្រយោជន៍​ដល់​អ្នក​រស់​នៅ​ទីក្រុង​ ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ នៅ​ប្រទេស​កម្ពុជា​ មិន​មាន​អ្វី​ល្អ​ប្រសើរ​សម្រាប់​អ្នក​ដែល​រស់នៅ​ជិត​តំបន់​ទំនប់​ នៅ​ក្នុង​ខេត្តកំពត​នោះ ...

Madhukara Putty
http://www.scidev.net/asia-pacific/energy/news/cambodia-dam-s-benefits-exclude-people-in-its-vicinity.html

ប្រេសិត​ពិសេស​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​ ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា​និង​ឡាវ​

​ប្រេសិត​ពិសេស​ប្រធានាធិបតី​នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ និង​ជា​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការ​បរ​ទេស​ អា​ស្កា​ មូ​សុីណា​វ​ បាន​ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា​និង​ឡាវ​ ដែល​ជា​សមាជិក​អាស៊ាន​ ចាប់ពី​ថ្ងៃ​ទី​ ១២-១៣​ ខែសីហា​ ឆ្នាំ​២០១៥​ ក្នុង​គោលបំណង​បង្កើន ...

Malika Orazgaliyeva
http://astanatimes.com/2015/08/presidents-special-envoy-visits-cambodia-laos/

ចៅក្រម​សួរ​ចម្លើយ​សកម្មជន​បរិស្ថាន​ក្នុង​ពន្ធនាគារ​

កាលពី​ថ្ងៃ​ពុធ​ ចៅក្រម​ខេត្តកោះកុង​ បាន​សួរ​ចម្លើយ​សកម្មជន​បរិស្ថាន​៣​រូប​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​ មិនមែន​នៅ​ក្នុង​បន្ទប់​តុលាការ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ពន្ធនាគារ​ ដែល​ជា​កន្លែង​ពួក​គេ​កំពុង​ត្រូវ​បាន​ឃំុខ្លួន​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/judge-questions-environmental-activists-at-prison/2923958.html

ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រឆាំង​នឹង​ហិង្សា​ផ្អែក​លើ​យែ​ន​ឌ័​រ​នៅ​កម្ពុជា​

​ជាមួយនឹង​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន​ និង​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ក្នុង​ពេល​មានការ​ប្រែប្រួល​សង្គម​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​ជួយ​ដល់​ស្ត្រី​ទាំងនោះ​ ឱ្យ​ឈាន​មួយ​ជំហាន​ទៅ​មុខ​ទៀត​។​​ ...

Joanna Mayhew
http://www.dw.com/en/using-technology-to-counter-gender-based-violence-in-cambodia/a-18657639

វិស័យ​កសិកម្ម​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​៖​ ឱកាស​និង​ហានិភ័យ​

មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ គឺជា​ពេលវេលា​មាស​ សម្រាប់​វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​។​ ការ​រីក​លូតលាស់​របស់​វិស័យ​កសិកម្ម​ប្រចាំឆ្នាំ​ នៅ​ ៥​ ភាគរយ​ រវាង​ឆ្នាំ​២០០៤​ និង​ឆ្នាំ​២០១២​ គឺជា​ស្ថិត​នៅ​ក្នុង​ចំណោម​អត្រា​ខ្ពស់​បំផុត​របស់​ពិភពលោក​ នេះ​បើ​យោង​ទៅ ...

បុគ្គលិកសារព័ត៌មាន World Bank
http://www.worldbank.org/en/news/feature/2015/08/19/cambodian-agriculture-in-transition-opportunities-and-risks

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺ​សម្រាប់​ទាំងអស់​គ្នា​

រដ្ឋមន្ត្រីក្រសួង ​ព័ត៌មាន​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​និយាយ​ថា​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័​ត៌​មាន​ ត្រូវ​បាន​ព្រាង​ឡើង​ សម្រាប់​បម្រើ​មិន​ត្រឹមតែ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ ព្រមទាំង​ជនបរទេស​ដែល​កំពុងធ្វើការ​ងារ​ និង​ ជំនួញ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/minister-of-information:-the-draft-law-on-access-to-information-is-for-all-8856

មុន​ពេល​នៃ​ការ​ប្រឡង​ '​ស្អាតស្អំ​'​ ជំនួញ​នៅ​តាម​តូប​សៀវភៅ​ថយ​ចុះ​

ម្ចាស់​តូប​សៀវភៅ​ នៅ​ជិត​វិទ្យាល័យ​បាក់​ទូក​ ជា​ធម្មតា​ នឹង​ទទួល​បាន​ជំ​នួ​ញ​កាក់កប​ នៅ​ក្នុង​រយៈពេល​នៃ​ការ​ប្រឡង​រាល់​ឆ្នាំ​។​​ ការ​ប្រឡង​ថ្នាក់​ទី​១២​ នៅ​រៀង​រាល់​ខែសីហា​ ធ្លាប់តែ​​អំណោយផល​បំផុត​សម្រាប់​តូប​សៀវភៅ​ ដែល​ជា ...

ឡេង ស្រីនិច
http://www.voacambodia.com/content/ahead-of-clean-exams-bookshops-see-fall-in-business/2924131.html

មន្ត្រី​គណបក្សកាន់អំណាច​ថា​ អត្ថាធិប្បាយ​របស់​សមរ​ង្សុី​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនារបស់កម្ពុជា

កាលពី​ថ្ងៃ​ពុធ​នេះ​ មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្សកាន់អំណាច​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ហើប​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​ សម​ រ​ង្សុី មិន​ស្មោះត្រង់​ បន្ទាប់​ពី​បាន​សន្យា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ នឹង​កាត់​បន្ថយ​ការ​រិះគន់​លើ​រដ្ឋាភិបាល​ សម្រាប់​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ ជាមួយនឹង​ប្រទេស​វៀតណាម ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/commitment-08192015155910.html

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ធ្វើ​ទស្សនកិច្ច​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នៅ​ឆ្នាំ​ក្រោយ​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​នៃ​ប្រទេស​កម្ពុជា​  ជំុ សុ​នតា​រី​ បានឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ មូរ៉ា​យ​ ម៉ាក​ឃ្យូ​លី​ បាន​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម​ភាគី​របស់​លោក​ ទៅ​ទស្សនកិច្ច​ប្រទេស​នូ​វែ​ល ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/prime-minister-hun-sen-may-visit-new-zealand-next-year-8859

អ្នក​សារព័ត៌មាន​ជាញយៗ​តែង​ត្រូវ​បាន​រំខាន​ ដែល​ជា​សកម្មភាព​ប៉ះពាល់​សេរីភាព​សារព័ត៌មាន​

​ខណៈ​ពេល​ដែល​មាន​បញ្ហា​ជា​ច្រើន​សម្រាប់​អ្នក​សារព័ត៌​នៃ​ប្រទេស​កម្ពុជា​ អាច​រាយ​ការ​ណ៍​បាន​នៅ​ពេល​សព្វ​ថ្ងៃនេះ​ (​ចាប់ពី​ភាព​តានតឹង​ជាមួយនឹង​ប្រទេស​វៀត​ណា​ម​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ​ រហូត​ទៅ​ដល់​ជម្លោះដីធ្លី​ ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ វិស័យ ...

អ៊ុំ សូនីតា និង នៅ ពៅលក្ខិណា
http://www.voacambodia.com/content/journalists-frequently-harried-in-actions-that-hurt-press-freedom/2924097.html

ខណៈពេលការប្រឡងជិតមកដល់ សំណូកត្រូវបានផ្លាស់ប្តូរមកជាថ្លៃរៀនគួរបន្ថែម

ចាប់តាំងពីការប្រឡងថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យកាលពីឆ្នាំមុន ក្រសួងអប់រំបានបញ្ឈប់ប្រពៃណីដែលផ្តល់ឱកាសដល់គ្រូបង្រៀនទទួលសំណូក និងអនុញ្ញាតឱ្យសិស្ស លួចចម្លងនៅពេលប្រឡង ដែលជាមូលហេតុកាត់បន្ថយអត្រានៃការប្រឡងជាប់របស់សិស្សនិងឱកាសរកផលចំណេញរបស់ អ្នកទទួលសំណូក ។ ...

Janelle Retka and Huot Chanpav
https://www.cambodiadaily.com/news/as-exam-nears-teachers-replace-bribes-with-tutoring-fees-92015/

ចំនួនសត្វស្វាកាន់តែច្រើនត្រូវបានដោះលែងនៅអង្គរ សត្វក្តាន់នឹងត្រូវដោះលែងបន្ទាប់

គម្រោងសត្វព្រៃអង្គរទទួលបានជោគជ័យតាមរយៈការដោះលែងសត្វស្វាក្រុមទីបីចូលទៅក្នុងឧទ្យានជាតិបុរាណអង្គរនៅដើមរដូវក្តៅនេះ។ សួនសុប្បនិមិត្តសម្រាប់សត្វក្តាន់ពីរប្រភេទកំពុងស្ថិតក្រោមការសាងសង់។ ...

Naomi-Collett Ritz
http://www.khmertimeskh.com/news/14636/more-primates-released-at-angkor--deer-to-follow/

ក្រុម​ប្រឹក្សា​ជនពិការ​ជំរុញ​ឲ្យ​មាន​ការ​សង់​ជម្រាល​នៅ​តាម​តំបន់​ទេសចរណ៍

អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​កំពុង​រៀបចំ​ឯកសារ​​ស្តង់ដារ​ជម្រាល​ដើម្បី​ផ្ញើ​ជូន​ក្រសួង​ទេសចរណ៍​ឲ្យ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​កន្លែង​ទេសចរ​ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នានា និង​ធម្មជាតិ​សាងសង់​ផ្លូវ​ជម្រាល​សម្រាប់​ជនពិការ​ដើម្បី​បង្ក​លក្ខណៈ​​ងាយស្រួល​ដល់​ជនពិការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1LkbpVk

ការកាត់ក្តីសិល្បៈករគំនូរពីបទឃាតកម្មបានបញ្ចប់ទៅយ៉ាងស្រពិចស្រពិល

តើនរណាបានសម្លាប់ឈុនគឹមក្នុងវ័យ២៤ឆ្នាំ នៅហាងអ៊ីនធឺណិតមួយដែលជាអាជីវកម្មរបស់ក្រុមគ្រួសារនាង? នេះគឺជាសំណួរដែលមិនទាន់បាន ដោះស្រាយនៅឡើយ បន្ទាប់ពីសវនាការនៅសាលាដំបូងបានបញ្ចប់កាលពីម្សិលមិញ ដែលដាងសុភ័ក្រក្នុងវ័យ២២ឆ្នាំបានលេចមុខក្នុងសាវនការ កាត់ក្តីបទឃាតកម្មរបស់នាង។ ...

Tin Sokhavuth
http://www.khmertimeskh.com/news/14644/trial-of-portrait-artist-charged-with-murder-ends-blurry/

ក្រុុមមន្ត្រីនឹងជួបពិភាក្សាពីការចាប់ខ្លួនសមាជិកសភា

ទីស្តីការគណៈរដ្ឋមន្រ្តីនិងក្រសួងយុតិ្តធម៌នឹងជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការចាប់ខ្លួនអតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំង លោក ហុង សុខហួរ។ ...

Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/14645/gov---t-officials-to-discuss-senator---s-arrest/

ប្រាសាទ​អង្គរ​វត្ត​​​​របស់​កម្ពុជា​ ជាប់​ឈ្មោះ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ល្បី​​ល្បាញ​បំផុត​​​​​​ក្នុង​ពិភពលោក

យោង​​​តាម​​​ Lonely Planet’s Ultimate Travelist ​​2015 ជា​​​បញ្ជី​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​តំបន់​​​ទេស​​​ចរណ៍​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​ ...

ហួត​​​ ចាន់ប៉ាវ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/27114/

ពំុមានប្រជាជនកម្ពុជារងគ្រោះពីឧប្បត្តិហេតុផ្ទុះគ្រាប់បែកនៅបាងកកនោះឡើយ

ពំុមានប្រជាពលដ្ឋកម្ពុជាណាមូយត្រូវ​បានរាយការណ៍ថារងគ្រោះពីឧប្បត្តិហេតុផ្ទុះគ្រាប់បែកនៅបាងកកនោះឡើយ នេះបើយោងការអះអាងរបស់ក្រសួងការបរទេសកាលពីម្សិលមិញ។ ...

Pav Suy
http://www.khmertimeskh.com/news/14648/no-cambodians-involved-in-bangkok-bombing/

បុរសជនជាតិឡាវបានរត់ពន្ធថ្នាំញៀនប្រភេទហ្វេតាមីនគ្រីស្តាល់

កាលពីថ្ងៃចន្ទ ប៉ូលីសយោធាក្នុងខេត្តស្ទឹងត្រែងបានចាប់ខ្លួនបុរសជនជាតិឡាវមួយរូបជាមួយនឹងថ្នាំញៀនប្រភេទហ្វេតាមីនគ្រីស្តាល់ ចំនួនកន្លះគីឡូក្រាមដែលបុរសនេះបានរត់ពន្ធចូលមកក្នុងប្រទេសកម្ពុជា នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីម្នាក់កាលពីថ្ងៃអង្គារ។ ...

សាំង​ សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/laotian-arrested-for-trafficking-methamphetamine-92013/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

88yaf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!