រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ឲ្យ​ស្នងការ​ខេត្ត ៣ បក​ស័ក្តិ​ខ្លួនឯង​បើ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​មិន​បាន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​​ព្រមាន​ស្នងការ​នគរបាល​ខេត្ត​ចំនួន​ ៣ រួមមាន ខេត្ត​បាត់ដំបង កណ្តាល​ និង​ពោធិ៍សាត់​ឲ្យ​បក​ស័ក្តិ​ចេញ​ដោយ​ខ្លួនឯង​បើ​សិន​ជា​ពួកគេ​មិន​មាន​សមត្ថភាព​​បង្ក្រាប​​ក្រុម​​ចោរ​ប្លន់​ប្រដាប់​​អាវុធ​​ក្នុង​ដែន​ដី​របស់​ខ្លួន​បាន​​​ទេ​នោះ។

ក្នុង​ពិធី​ប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​ករណី​ចោរកម្ម​គ្រឿង​ញៀន និង​ការ​ជួញដូរ​មនុស្ស​គឺជា​ករណី​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍ និង​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែល​ទាមទារ​​ឲ្យ​មាន​​​ការ​ទប់ស្កាត់​ជាបន្ទាន់​ និង​ត្រូវ​មាន​វិធានការ​ក្នុង​ការ​​ត្រួតពិនិត្យ​​លើ​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឡើង​វិញ​។ …

ប៉ិច សុធារី
http://bit.ly/1NSxcn2