ក្រសួង​ខ្វះ​ថវិកា​ជួយ​ជន​អនាថា​តាម​ចិញ្ចើម​ផ្លូវ

ក្រសួង​សង្គមកិច្ច​ត្អូញត្អែរ​ពី​ការ​ខ្វះ​ថវិកា​ដើម្បី​ធ្វើ​ការងារ​ជួយ​ដល់​ជនអនាថា​ដែល​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​បន្ទាប់ពី​មាន​ការ​រិះគន់​ថា​ជន​អនាថា​ជាច្រើន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​ពី​តាម​ចិញ្ចើម​​ផ្លូវ​នានា​ត្រូវ​បាន​គេ​យក​ទៅ​ទុក​ចោល​នៅ​ក្នុង​មជ្ឈមណ្ឌល​​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​នេះ​។

បញ្ហា​ជនអនាថា​​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ត្រូវ​បាន​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​ដែល​បាន​ចាប់​ផ្តើម​កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​ Himawari​ ដែល​សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ធ្វើការ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​របស់​អ្នក​​ដែល​រស់នៅ​ និង​ធ្វើការ​នៅ​តាម​ផ្លូវ​​ក្នុង​ប្រទេស​កម្ពុជា​។ …

ចេង សុខហ័ង
http://bit.ly/1Ux2Xmz