ព័ត៌មាន
ថ្នាក់ដឹកនាំកម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន Viettel
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ នៅថ្ងៃទី២៤ ខែតុលា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ Viettel ចំពោះប្រទេសរបស់លោក ដោយលោកបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍នៃក្រុមហ៊ុន Metfone ក៏ឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍របស់ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3TvYFjT
កម្ពុជាបញ្ជូនទ័ពមូកខៀវចំនួន ៣៤៦នាក់ ទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កាលពីថ្ងៃចន្ទ កម្ពុជាបញ្ជូនកងរក្សាសន្តិភាពថ្មីចំនួន៣៤៦នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូងនៅតំបន់អាហ្វ្រិកដែលត្រូវបានហែកហួរដោយសង្គ្រាម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3TELCNu
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យបង្កើតមូលដ្ឋានផលិតពូជស្រូវក្នុងស្រុក
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យបង្កើតមូលដ្ឋានផលិតកម្មពូជស្រូវក្នុងស្រុក ដើម្បីចែកចាយស្រូវពូជដល់កសិករដែលខ្វះខាត ដោយមិនចាំបាច់ដឹកជញ្ជូនពីតំបន់ផ្សេង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DrL33B
តំណាងពលរដ្ឋ២១០គ្រួសារ លើកគ្នាមកតវ៉ានៅសាលាខេត្តសៀមរាបទាមទារសំណងដីធ្លី
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋជាង ២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកគ្នាមកតវ៉ានៅមុខ សាលាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ដើម្បីទាមទារសំណងដីធ្លីសមរម្យតាមតម្លៃទីផ្សារ ខណៈមន្ត្រីធ្លាប់សន្យាថា នឹងទូទាត់សំណងជូនពួកគាត់ តែពួកគេមិនបានគោរពសន្យាឡើយ។ ...
លោក ហ៊ុន សែន ចែកស្រូវពូជដល់អ្នករងគ្រោះទឹកជំនន់ និងឱ្យមន្ត្រីណែនាំបច្ចេកទេសដាំដុះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងនៅក្នុងពិធីចែកស្រូវពូជជាង ៥០០ តោនដល់ប្រជាកសិករជាង ៥ ពាន់គ្រួសារ ដែលបានរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានោះដែរលោក ក៏បានជំរុញឱ្យមានមន្ត្រីបច្ចេកទេសកសិកម្មធ្វើការស្រាវជ្រាវ និងណែនាំបច្ចេកទេសដាំដុះ ដើម្បីឱ្យទទួល ...
រី សុចាន់
https://www.postkhmer.com/national/2022-10-24-0958-242647.html
អង្គការអុកស្វាមជំរុញឱ្យអាស៊ាន ពង្រឹងកាតព្វកិច្ចផ្នែកគោលនយោបាយហិរញ្ញវត្ថុ ដើម្បីការពារសិទ្ធិស្ត្រី
អង្គការអុកស្វាម (OXFAM) បានចេញផ្សាយគោលនយោបាយសង្ខេបមួយស្តីពីការ «ផ្តោតការយកចិត្តទុកដាក់លើកាតព្វកិច្ចផ្នែកគោលនយោបាយឱ្យកាន់តែខ្លាំងចំពោះវិស័យហិរញ្ញវត្ថុរបស់អាស៊ាន» ដោយជំរុញឱ្យពង្រឹងកាតព្វកិច្ចផ្នែកគោលនយោបាយហិរញ្ញវត្ថុ ដើម្បីការពារសិទ្ធិស្ត្រីនៅក្នុងតំបន់អាស៊ាន។ ...
រី សុចាន់
https://www.postkhmer.com/national/2022-10-24-1904-242689.html
មន្ត្រីបើកយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃនៅមណ្ឌលគីរី
អ្នកជំនាញបានព្រមានពីហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ ខណៈតម្រូវការនៃបរិភោគសាច់សត្វព្រៃនៅតែបន្តកើតឡើង ដែលចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់ វិបត្តិអន្ទាក់ និង ...
បែន សុខហ៊ាន
https://bit.ly/3eVMeio
កម្ពុជានឹងដាក់ចេញនូវគោលនយោបាយប្រសិទ្ធភាពថាមពលក្នុងពេលឆាប់ៗនេះ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា កម្ពុជានឹងដាក់ចេញនូវគោលនយោបាយជាតិប្រសិទ្ធភាពថាមពលនាពេលឆាប់ៗនេះ ដែលមានបំណងបង្កើតវិស័យថាមពលដែលមានភាពធន់ និងកាបូនទាប។ ...
Manoj Mathew
https://www.khmertimeskh.com/501173214/cambodia-to-launch-energy-efficiency-policy-soon/
ក្រសួងសេដ្ឋកិច្ចពិនិត្យលើសេចក្តីព្រាងច្បាប់ពន្ធដាថ្មី
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ពន្ធដារថ្មី ជាមួយនឹងមាត្រារបស់ក្រសួងយុត្តិធម៌ អំពីក្រមព្រហ្មទណ្ឌ និងប្រយោគដែលស្របតាមច្បាប់ពាក់ព័ន្ធដទៃទៀត។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501173213/ministry-of-economy-reviewing-draft-new-tax-law/
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាននឹងជួបពិភាក្សាជាបន្ទាន់ស្តីពីមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍
ប្រភពការទូតបានបញ្ជាក់កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងរៀបចំកិច្ចពិភាក្សាបន្ទាន់នៅទីក្រុងហ្សាកាតានៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីជម្លោះមីយ៉ាន់ម៉ានៅមុនកិច្ចប្រជុំកំពូលមេដឹកនាំ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3CXVZVn
ការផ្ទៀងផ្ទាត់និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ កំពុងប្រព្រឹត្តទៅយ៉ាងរលូន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននឹងកំពុងពិនិត្យដំណើរការផ្ទៀងផ្ទាត់ និងចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០២២ នៅឃុំ-សង្កាត់ទូទាំងប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sp3tfi
បណ្ដាញសហគមន៍ព្រៃឡង់ ស្នើរដ្ឋាភិបាលដកហូតសិទ្ធិសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន និងទប់ស្កាត់បទល្មើសនៅព្រៃឡង់
បណ្តាញសហគមន៍ព្រៃឡង់ ស្នើដល់រដ្ឋាភិបាលដកហូតសិទ្ធិសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតួនាទីមន្ត្រីរាជការរូបណាដែលពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងក្នុងការទប់ស្កាត់បទល្មើសនានានៅតំបន់ការពារមួយនេះ ក្រោយពួកគេសង្កេត ...
ខាន់ លក្ខិណា
https://www.vodkhmer.news/2022/10/20/prey-lang-community-asks-govt-to-revoke-economic-concessions-from-companies/
ក្រសួងអប់រំដាក់ចេញវិធានការទប់ស្កាត់គ្រោះថ្នាក់ពេលសិស្សធ្វើដំណើរមកសាលារៀន
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតសិស្សចំនួន១១នាក់ក្នុងឧបទ្ទវហេតុលិចទូកនៅខេត្តកណ្ដាល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ពេលពួកគេធ្វើដំណើរមកកាន់គ្រឹះស្ថានសិក្សា ដោយសង្ឃឹមថា វិធានការនេះ ...
តន វិបុល
https://bit.ly/3gzUDZs
ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិនៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពីជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើ ...
ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជានឹងបង្កើនទំនាក់ទំនងជាមួយប្រទេសវៀតណាម
ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនាពេលខាងមុខរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែតុលា ត្រូវបានគេរំពឹងថានឹងរួមចំណែកក្នុងការបង្រួបបង្រួម និងលើកកម្ពស់មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និង ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3z7CXe3
វិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តអាមេរិកថាមានការសាងសង់ផែថ្មីក្នុងមូលដ្ឋានកងទ័ពជើងទឹករាមដែលទទួលមូលនិធិពីចិន
ក្រុមសិក្សាយុទ្ធសាស្រ្តអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារ ថាការសាងសង់ដែលទទួលជំនួយពីចិន «កំពុងបន្តប្រែក្លាយ» មូលដ្ឋានកងទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ«ក្នុងល្បឿនយ៉ាងលឿន» ដោយក្នុងនោះមានការឈូសឆាយដី ការសាង់សង់សំណង់ថ្មីៗ និងការកសាងផែថ្មីមួយ។ ...
ស៊ន សារ៉ាត និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/china-funded-ream-base-construction-includes-new-pier-us-think-tank-says/
ប្រធានគណបក្សប្រជាជនកម្ពុជា បានអបអរសាទរលោក Xi Jinping សម្រាប់ការជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន សារជាថ្មីម្តងទៀត
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសម្តែងការអបអរសាទរដោយស្មោះចំពោះលោក Xi Jinping សម្រាប់ការជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន សារជាថ្មីម្តងទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3SuywRr
ក្រុមអ្នកស្វែងរកវត្ថុបុរាណកម្ពុជា បង្វែរការស្វែងរកនៅតាមសារមន្ទីរក្នុងតំបន់អាស៊ី
បន្ទាប់ពីយុទ្ធនាការទាមទាយកវត្ថុបុរាណខ្មែរដែលភាគច្រើនផ្តោតលើតំបន់លោកខាងលិច គណៈប្រតិភូកម្ពុជាកំពុងស្វែងរកវត្ថុបុរាណដែលត្រូវបានគេលួចនឹងផ្តោតទៅលើសារមន្ទីរនៅតំបន់អាស៊ីវិញម្តង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3za5dwu
Six Senses នឹងបើកដំណើរការឡើងវិញ ក្នុងខែធ្នូខាងមុខ
រមណីយដ្ឋានប្រណីត Six Senses កោះក្របី គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មទេសចរណ៍ ដែលទទួលរង-ផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-0936-242560.html
កម្ពុជាបាននាំចូលអំបិល ១,៥ ម៉ឺនតោនពីប្រទេសឥណ្ឌាដើម្បីបំពេញតម្រូវការក្នុងស្រុក
អំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណ ១,៥ ម៉ឺនតោនត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជារួចរាល់ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈកត្តាអាកាសធាតុបានធ្វើឱ្យការផលិតអំបិលក្នុងឆ្នាំនេះសម្រេចបានក្នុងរង្វង់ក្រោម ៤ ម៉ឺនតោន ប៉ុន្តែតម្រូវការ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-20-1443-242518.html
កម្ពុជានាំចេញជ័រ និងឈើកៅស៊ូ ក្នុងរយៈពេល ៩ ខែ មានទឹកប្រាក់ជាង ៣៤៨ លានដុល្លារ
កម្ពុជារកចំណូលបានជាង ៣៤៨ លានដុល្លារពីការបញ្ចេញលក់ជ័រ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ដែលចំណូលនេះបានធ្លាក់ចុះ ៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃតម្រូវការទីផ្សារពិភពលោក ពិសេសទីផ្សារចិន និងអឺរ៉ុបដែលកំពុងញាំញីដោយបញ្ហាជម្លោះប្រដាប់អាវុធ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-1020-242559.html
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានរកឃើញឈើជាង ២០ ដើម ដែលឈ្មួញកាប់បំផ្លាញនៅភ្នំប្រាសាទ
សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានរកឃើញឈើជាង ២០ ដើម ដែលឈ្មួញកាប់បំផ្លាញនៅភ្នំប្រាសាទ ខណៈចុះល្បាតព្រៃសហគមន៍ត្រង់ចំណុចវាលអន្ទែង (ពើងលោក) ស្ថិតក្នុងភូមិព្រៃខ្មាំង និងចំណុចភ្នំប្រាសាទស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី ២២ ខែតុលានេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1514-242604.html
នគរបាលចាប់ផ្តើមឃាត់ខ្លួនអ្នកបើកបរមិនគោរពច្បាប់លើផ្លូវ ល្បឿនលឿនមកណែនាំមុនវិធានការផាកពិន័យចាប់ផ្តើម
ក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឃាត់ខ្លួនអ្នកបើកបរដែលមិនគោរពតាមលក្ខខណ្ឌសេចក្តីណែនាំ និងប្រព្រឹត្តផ្ទុយពីច្បាប់ចរាចរណ៍មកធ្វើការណែនាំនិងចុះកិច្ចសន្យាយ៉ាងតឹងរ៉ឹងនៅទីស្នាក់ការស្ថានីយផ្លូវ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-23-1505-242623.html
កម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» ចាប់ផ្ដើមជាផ្លូវការ ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ
កម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» របស់តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយបានចាប់ផ្ដើមជាផ្លូវការ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ។ ជាកម្មវិធីដែលលោក អ៊ួន បឋម រត់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងចម្ងាយ ...
កែវ កិរិយា
https://www.phnompenhpost.com/national/run-sai-aims-raise-400k-fight-cancer