ក្រសួងការងារ៖ អត្រាអ្នកមានការងារធ្វើមានជាង ៩៩% នៃកម្លាំងពលកម្មសរុប ១០ លាននាក់
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានលើកឡើងថា ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ មានប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងលក្ខខណ្ឌការងារមានភាពល្អប្រសើរ បានរួមចំណែកធ្វើឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារកន្លងមកទទួលបានលទ្ធផលជាទីមោទនៈ។ ជាមួយគ្នានេះ ស្ថានភាពទីផ្សារការងារកម្ពុជាមានភាពរឹងមាំរក្សាបាននូវអត្រាអ្នកមានការងារធ្វើខ្ពស់រហូតជាង ៩៩ ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណ ១០ លាននាក់។ …
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-23-1056-247272.html