ព័ត៌មាន​

ភាគីពាក់ព័ន្ធចុះហត្ថលេខាលើគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទីបី ជំរុញសេវាផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា ដើម្បីផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ ...

ម៉ុន សុកែវ
https://kiripostkhmer.com/stories/framework-agreement-signed-for-third-phase-of-11m-bakheng-water-project

ភាពតានតឹងផ្ទុះជាថ្មីក្រោយថៃបន្តរាយលួសបន្លាលើទឹកដីកម្ពុជា ខណៈមន្ត្រីកម្ពុជាទាមទារឱ្យមានការដោះស្រាយ

ភាពតានតឹងជុំវិញរបាំងលួសបន្លាដែលដំឡើងដោយទាហានថៃនៅតំបន់ជម្លោះនៃខេត្តបន្ទាយមានជ័យបានផ្ទុះឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ ដោយអ្នកភូមិមកពីភូមិជោគជ័យ ឃុំអូរបីជាន់ បានប្រឈមមុខនឹងទាហានថៃនៅពេលដែលអ្នកភូមិទាំងនោះត្រូវបានរារាំងមិនឱ្យចូលផ្ទះ និងដីស្រែរបស់ពួកគេ។ ...

ស៊ើង និមល់ និង ឡូន សៅដា
https://khmer.cambojanews.com/new-standoff-erupts-over-thai-border-barricades-officials-push-for-action-via-general-border-committee/

ប្រទេស២០ប្តេជ្ញាជំរុញការស្តារ​ផ្ទៃដី​​១,៨​លាន​ហិកតា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

គណៈប្រតិភូ២០ប្រទេសបានប្តេជ្ញារួមគ្នា ក្នុងការជំរុញជាសកល ដើម្បីស្តារ​ផ្ទៃដី​ប្រ​មាណ​១,៨​លាន​ហិកតា ដែលត្រូវ​​​បាន​​គេ​រំពឹងថា នឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ១៤៥​លាន​តោន និង​ផ្ត​ល់អ​ត្ថ​ប្រ​យោ​ជន៍​ដ​ល់មនុស្សជាង ៣លាននាក់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-4-1636-263177

ប្រព័ន្ធឌីជីថលសម្រាប់កែតម្រូវទិន្នន័យ​អត្រានុ​កូល​ដ្ឋាន គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ

ក្រសួងមហាផ្ទៃគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធកែតម្រូវទិន្នន័យ និង​មោឃ​ភាព​បញ្ជី​អត្រានុ​កូល​ដ្ឋានតាមឌីជីថលនៅចុងឆ្នាំនេះ ដើម្បីផ្ដល់ជម្រើស និងផ្តល់ភាពងាយ​ស្រួលជូនប្រជា​ពលរដ្ឋ​ក្នុង​ការ​កែ​ត​ម្រូវ​ទិន្នន័យ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-4-1431-263173

កងទ័ពជើងគោកកម្ពុជាបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើទ័ព

​កងទ័ពជើងគោក​កម្ពុជា​បាន​បើក​ដំណើរការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កង​យោធពលខេមរភូមិន្ទ​ បំពេញ​ក្រប​ខណ្ឌ​កងទ័ពជើងគោក​ ដើម្បី​ពង្រឹងសមត្ថភាព​វិស័យ​ការពារ​ជាតិ​។ ...

តន វិបុល
https://shorturl.at/MoO2e

កម្មករ និងសហជីពសុំឡើងប្រាក់ឈ្នួលឆ្នាំថ្មី២៤ដុល្លារ ឱ្យដល់សរុប២៣២ដុល្លារ

សហជីព និងអង្គារសង្គមស៊ីវិលចំនួន២៧ ទាមទារដំឡើងប្រាក់ឈ្នួលចំនួន២៤ដុល្លារ ឱ្យឡើងដល់២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ ដោយសារប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចបំពេញតម្រូវការថ្លៃ រស់នៅប្រចាំថ្ងៃបាន។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/cambodia-unions-propose-232-minimum-wage-2026-living-costs-rise

Nham24 នឹងបិទដំណើរការទាំងស្រុងនៅចុងខែកញ្ញា ក្រោយប្រតិបត្តិការអស់រយៈពេល១០ឆ្នាំ

ក្រុមហ៊ុន Go24 (Cambodia) Co Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធីដឹកជញ្ជូនអាហារ Nham24 បានប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយដំណើរការតាំងពីឆ្នាំ២០១៦។ ...

រ៉ូវ ហុងសេង
https://kiripostkhmer.com/stories/nham24-to-shutdown-after-10-years-of-operation-by-end-of-sept

គម្រោង​វិនិយោគជិត ៥០០ ត្រូវបាន​អនុម័ត​ដោយ CDC

គម្រោងវិនិយោគចំនួន ៥១ បានទទួល​ការ​អនុម័ត​ឱ្យ​ចុះ​បញ្ជី​ពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែសីហា ឆ្នាំ២០២៥ ដែល​ធ្វើ​ឱ្យ​ចំនួន​គម្រោង​វិនិយោគ​បាន​ចុះ​បញ្ជី​ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​២០២៥ កើន​ដល់​ជិត ៥០០​ គម្រោង ខណៈ​ពេញ​ ១​ឆ្នាំ​២០២៤ ​ការ​ចុះ​បញ្ជី​មាន​ត្រឹម​តែ​ជាង ៤០០​គម្រោង​ប៉ុណ្ណោះ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-4-1013-263164

កម្ពុជា-វៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សាអំពីមធ្យោបាយពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ ...

មុំ គន្ធា
https://shorturl.at/tQLjN

IMF ព្យាករណ៍​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេចបាន​ ៤,៨%

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​ នេះ​ ត្រូវ​បាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ ព្យាករណ៍​ថា​ នឹង​មាន​កំណើន​ ៤,៨%​ ដែល​ជា​អត្រា​ទាប​ជាង​ឆ្នាំ​២០២៤​ ដែល​សម្រេច​បាន​ ៦%​ ខណៈ​ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​ភាព​តានតឹង​ផ្នែក​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-3-162-263160

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​ថៃរក្សាស្ថានភាពព្រំដែននិងប្រជាជនកំពុងរស់បច្ចុប្បន្ន ខណៈ​ថៃ​ត្រៀម​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​ ១៧០​គ្រួសារ​នៅ​អូរបីជាន់

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​សរសេរ​លិខិត​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ប្រាប់​ឲ្យ​ភាគី​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង​និង​អនុស្សរណៈ​នៃ​ការ​យោគយល់ និង​រង់​ចាំ​ការ​សម្រេច​របស់​គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ថៃ​លើដែន​​អធិបតេយ្យ​​មួយ​ផ្នែក​​នៃ​ភូមិ​ជោគជ័យនិងភូមិ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-4-840-263163

តំណាងកម្មករស្នើដំឡើងប្រាក់ឈ្នួលចំនួន១០​ដុ​ល្លារ ខណៈនិយោជកស្នើរក្សា២០៨​ដុល្លារដដែល

តំណាង​ភាគី​កម្មករនិយោជិត​ បាន​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ចំនួន​ ១០​ដុល្លារ​អាម៉េរិក​ សម្រាប់​ឆ្នាំ​២០២៦​ ខណៈ​ដែល​តំណាង​ភាគី​និយោជក​ បាន​ស្នើ​រក្សា​តួលេខ​បច្ចុប្បន្ន​ គឺ​២០៨​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ​ដដែល​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-1624-263161

កម្ពុជាជំរុញឱ្យមានការឯកភាពអាស៊ានកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន

ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលដោយប្លាស្ទិក នៅតែបន្តគំរាម​កំហែង​ដល់​ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ នេះជាការលើក​ឡើងរបស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត​ ខណៈ​លោកថ្លែង​ក្នុងកិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​លើក​ទី​១​៨ស្តី​ពី​ប​រិ​ស្ថាន នាថ្ងៃពុធ ទី៣ខែកញ្ញានេះ នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-1534-263159

កម្ពុជាទូទាត់បំណុលចិនជិត ១៥០លានដុល្លារក្នុងឆមាសទី១

ទោះបីជាមានការផ្អាកផ្តល់មូលនិធិតាំងពីឆ្នាំមុនក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ថា កម្ពុជាបានសងសេវាបំណុលចំនួន ១៤៥,៧ លានដុល្លារដល់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/bTRWp

ទោះចំនួន​សណ្ឋាគារ​កើនឡើង ​វិស័យ​ទេសចរណ៍ក្នុង​ខេត្ត​សៀមរាបនៅតែជួបប្រទះបញ្ហាប្រឈម

គម្រោង​សណ្ឋាគារ​សរុប​ចំនួន ៥៨៧ កំពុង​ដំណើរការ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ។ ខណៈពេលដែលតួលេខនេះបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរយៈពេលវែង អ្នកជំនាញទេសចរណ៍មានសុទិដ្ឋិនិយម ដោយលើកឡើងពីការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ និងតម្រូវការបន្ទាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង និងសកម្មភាពចម្រុះបន្ថែមទៀតដើម្បីទាក់ទាញអ្នកធ្វើដំណើរសម័យទំនើប។​ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/despite-hotel-growth-siem-reaps-tourism-faces-challenges

ចិនផ្តល់ជំនួយ២.៨លានដុល្លារសម្រាប់ស្តារជីវភាពគ្រួសារដែលរងផលប៉ះពាល់នៅព្រំដែន និងបញ្ជាក់ជាថ្មីនូវការគាំទ្រកម្ពុជាឱ្យមានភាពម្ចាស់ការខ្លួនឯង

ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ លានយន់ (ប្រមាណ ២.៨ លានដុល្លារ) ដល់កម្ពុជា ខណៈបញ្ជាក់ជាថ្មីនូវការសន្យាផ្តល់ឱ្យភាគីកម្ពុជានូវ «ការគាំទ្រដ៏រឹងមាំ» សម្រាប់ការពារអធិបតេយ្យភាពនិងការកសាងក៏ដូចជាពង្រឹងសមត្ថភាពអភិវឌ្ឍន៍«ដោយម្ចាស់ការខ្លួនឯង»។ ...

ឃួន ណារីម​
https://khmer.cambojanews.com/china-pours-in-2-8m-aid-for-border-affected-families-reiterates-support-for-cambodia-to-be-self-reliant/

កង្វះការការពារសង្គមនឹងធ្វើឱ្យជនចំណាកស្រុកដែលទើបត្រឡប់មកវិញ ជួបវិបត្តិក្រីក្រកាន់តែខ្លាំង

បើគ្មានការការពារសង្គម ទោះបីតែរយៈពេលខ្លីនៃភាពអត់ការងារធ្វើនឹងធ្វើឱ្យជីវភាពគ្រួសារពលករចំណាកស្រុកកាន់តែអាក្រក់ទៅៗ ដោយការស្រាវជ្រាវបានរកឃើញថា ៣០ភាគរយ នៃចំនួនពលករដែលវិលត្រឡប់មានស្ថានភាពក្រីក្រ និងជំពាក់បំណុលគេរួចទៅហើយ។ ...

ស៊ើង និមល់ និង មួន លីហ្សា
https://khmer.cambojanews.com/lack-of-social-protection-could-deepen-poverty-among-returning-migrants/

រដ្ឋាភិបាលប្រកាសផ្អាកពិធីបុណ្យអុំទូកនៅភ្នំពេញក្នុងឆ្នាំនេះដោយសារវិបត្តិព្រំដែន

កម្ពុជា​ប្រកាសផ្អាក​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តោតលើ​បញ្ហា​មនុស្សធម៌ និងផ្តល់​ការគាំទ្រដល់​ពលករដែលវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារជម្លោះព្រំដែន​។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលបានរក្សាថ្ងៃឈប់សម្រាកជាសាធារណៈរយៈពេលបីថ្ងៃឱ្យនៅដដែល និងអនុញ្ញាតឱ្យខេត្តនានារៀបចំពិធីបុណ្យអុំទូកតាមប្រពៃណីជាធម្មតាក្នុងអំឡុងពេលនោះ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/water-festival-in-phnom-penh-cancelled-due-to-border-crisis

ក្រសួងប្រកាសបិទមហាវិថី ស៊ី ជីនពីង រយៈពេល៣ឆ្នាំដើម្បីសង់ស្ពានឆ្លងទន្លេមេគង្គ

មហាវិថី ស៊ី ជីនពីង ក្នុងរាជធានីភ្នំពេ​ញ នឹងត្រូវបានបិទរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ៣,៧គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញជាមួយខេត្តកណ្តាល ដោយតម្រូវឱ្យបង្វែរការចរាចរណ៍របស់ប្រជាពលរដ្ឋទៅផ្លូវផ្សេងទៀត ក្នុងគម្រោងរយៈពេល៣ឆ្នាំនេះ។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/xi-jinping-boulevard-closed-for-three-years-for-mekong-bridge-construction

ចូលរួម​​ពិព័រណ៍ជំនាញ​សិក្សា​ និងការងារ​​ឆ្នាំ​២០២៥ ស្វែង​យល់​ពីចំណេះដឹង​ ចូលរួម​ជួយ​កងទ័ពជួរ​មុខ​

សមាគម​អតីត​និស្សិត​អាហារូបករណ៍ហ៊្វូលប្រាយ​ និងអាហារូបករណ៍​សហរដ្ឋ​អាមេរិក​ (FUSAAC) បានប្រកាសថា ពិព័រណ៍​ជំនាញ​សិក្សា​​ និង​ការងារ​​ឆ្នាំ២០២៥ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត​មួយ​ក្នុង​វិស័យ​អប់រំ និង​អាជីព​ការងារ​របស់​ប្រទេស។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-3-1057-263153

រដ្ឋាភិបាលជំរុញឱ្យ​ពង្រី​ក​​វិសាលភាពនៃកម្មវិធីអក្ខរកម្ម ដើម្បីឱ្យ​ពលរដ្ឋក្លាយជា ពលរដ្ឋឌីជីថល

រាជរដ្ឋាភិបាលណែនំាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយចាំបាច់ ក្នុងការ​ពង្រី​ក​​វិ​សាលភាព​នៃកម្មវិធីអក្ខរកម្ម ដើម្បីឱ្យ​ពលរដ្ឋក្លាយទៅជាពលរដ្ឋឌីជីថល បើទោះបីជាអក្ខរកម្មនា​ពេល​បច្ចុ​ប្បន្ន​នេះ បាន​ពង្រីក​វិសាលភាព​ហួសពី​ការ​អាន និង​ការសរសេរតាម​បែប​ប្រ​ពៃ​ណី។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-103-263152

កម្ពុជានាំចូលអង្ករ​ដំណើបឡាវដើម្បីបំពេញតម្រូវការក្នុងស្រុក ​

អង្ករ​ដំណើប​ប្រមាណ​ ៨០​តោន​ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ឡាវ​ដើម្បី​បំពេញ​តម្រូវការ​របស់​កម្ពុជា​ខណៈ​កសិករ​ក្នុង​ស្រុក​មិន​ព្រម​ដាំ​ដោយសារ​តម្រូវការ​ទាប។ កសិករ​បាន​ងាក​មក​ដាំដុះ​ពូជ​ស្រូវ​រយៈពេល​ខ្លី​វិញ ព្រោះ​ទទួល​បាន​ទិន្នផល​ខ្ពស់ជាង។ ...

ថាំង ស៊ីណន
https://kiripostkhmer.com/stories/cambodias-glutinous-rice-shortage-fuels-imports-from-laos

Travelex ​ដាក់​បញ្ចូល​ប្រាក់រៀលទៅ​ក្នុង​តារាង​ជួញដូរ​រូបិយបណ្ឌ​នៅ​បញ្ជរ​ប្តូរប្រាក់​ ក្នុង​ទីក្រុងមែលប៊ន

ឥទ្ធិពល និង​ចរាចរណ៍​ប្រាក់​រៀល​​​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិនឹង​​មាន​កាន់​តែ​ច្រើន​ បន្ទាប់​ពី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ចក្រ​ភព​អង់គ្លេស Travelex បាន​​ដាក់​បញ្ចូល​ប្រាក់​រៀល​ទៅ​ក្នុង​តារាង​ជួញដូររូបិយប័ណ្ណ​នៅតាម​បញ្ជរប្តូរប្រាក់របស់ខ្លួន​ក្នុង​ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-2-1317-263141

សន្និធិ​​បំណុល​សា​ធា​​រណៈ​របស់​កម្ពុជាស្ថិត​ក្នុង​​ភាព​អាច​គ្រប់​គ្រង

សន្និធិ​បំណុល​សា​ធា​​រណៈ​របស់​កម្ពុជា​គិត​ត្រឹម​ចុង​​ឆមាស​ទី​១ ឆ្នាំ ​២០២៥ មាន​ប្រមាណ​ជាង ១២​ ប៊ី(ពាន់)លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​​ស្ថិត​ក្នុង​ភាព​អាច​គ្រប់​គ្រង​បាន ​គឺ​នៅ​តែ​មាន​«ចីរភាព» ​និង​​«ហានិភ័យ​កម្រិត​ទាប»។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-2-1658-263149

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AemfN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!