ព័ត៌មាន
ក្រុមសហជីពមិនពេញចិត្តចំពោះកង្វះការពិគ្រោះយោបល់លើវិសោធនកម្មច្បាប់សហជីព
ក្រុមអ្នកការពារសិទ្ធិកម្មករនៅថ្ងៃអង្គារនេះ សម្តែងការខកចិត្តចំពោះរដ្ឋសភាដែលអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីព ដោយមិនបានបើកឲ្យមានការពិភាក្សាជាមុនជាមួយតំណាងក្រុមកម្មករពាក់ព័ន្ធនឹងតម្រូវការ និងបញ្ហាប្រឈមរបស់កម្មករ។ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/labor-unionists-decry-lack-of-consultation-on-union-law-amendments/5181632.html
ពលរដ្ឋមួយក្រុមទៀតមានជម្លោះដីធ្លីនៅកោះកុងជាមួយ UDG តវ៉ាឱ្យដោះស្រាយបញ្ចប់វិវាទ
តំណាងប្រជាពលរដ្ឋទាំងនោះ ដែលមកពីភូមិចំនួន៤ ស្ថិតក្នុងឃុំតានូន ក្នុងស្រុកបុទុមសាគរ បាននាំគ្នាឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី និងដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ក្នុងគោលបំណងជំរុញទៅរដ្ឋមន្ត្រីក្រសួងរៀនចំដែនដី លោក ជា ...
ឃុត សុគន្ធ
https://vodkhmer.news/2019/11/28/another-group-residents-land-dispute-chinese-drug-company-koh-kong-urged/
វិនិយោគិនអាមេរិក សម្លឹងរកការវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា
វិនិយោគិនអាមេរិកបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរអាមេរិកដែលធ្វើដំណើរមកកម្ពុជាមានចំណែកត្រឹម ៣,៧ ភាគរយប៉ុណ្ណោះនៃភ្ញៀវទេសចរបរទេសសរុបរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះ។ នេះបើតាមក្រសួងទេសចរណ៍។ ...
ធូ វិរៈ
https://bit.ly/2QVHavW
កុមារអូទីសឹមនៅសាលាបឋមសិក្សាទួលគោក ប្រឈមនឹងការខ្វះគ្រូបង្រៀន
គ្រូបង្រៀន ២ នាក់ ដែលបង្រៀនកុមារអូទីសឹម (Autism) និងខ្សោយសតិបញ្ញានៅសាលាបឋមសិក្សាទួលគោកបានដាក់ពាក្យលាឈប់ដោយសារទទួលបានប្រាក់ខែតិច និងគ្មានក្របខ័ណ្ឌពេញសិទ្ធិទទួលស្គាល់ពីក្រសួងអប់រំធ្វើឲ្យកុមារទាំងនោះកំពុងប្រឈមនឹងការខ្វះគ្រូបង្រៀន។ ...
ខន សាវិ
https://bit.ly/2QWnmca
កម្ពុជានឹងសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនុយក្លេអ៊ែរ ក្រោមជំនួយពី រុស្សី
អ្នកជំនាញកម្ពុជា និងរុស្ស៊ី កាលពីម្សិលមិញ បានបញ្ចប់ការពិភាក្សាអំពីលទ្ធភាពនៃការសាងសង់ និងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលមានរយៈពេល ២ថ្ងៃ នៅអំឡុងកិច្ចប្រជុំលើកទី ៣ នៃក្រុមការងាររួមកម្ពុជា – រុស្ស៊ីស្តីពី ...
តាំង វីដា
https://bit.ly/2OrKDRh
បុរសម្នាក់រងរបួសដាច់ដៃ ក្រោយបើកគ្រឿងចក្រកិនមីនតោន
បុរសម្នាក់បានរងរបួសដាច់ដៃម្ខាង បន្ទាប់ពីគាត់បានបញ្ជាគ្រឿងចក្រច្រូតស្រូវនៅលើដីស្រែមួយកន្លែងដែលស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ហើយបានកិនចំគ្រាប់មីនតោន បណ្ដាលឲ្យផ្ទុះដែលករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ។ នេះបើតាមការប្រាប់ឲ្យដឹង ...
ឃុត សុភចរិយា
https://bit.ly/37EKIc1
អាជ្ញាធរខេត្តក្រចេះចុះពិនិត្យអណ្តូងរ៉ែមាសបន្ទាប់ពីមានត្រីងាប់
មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ កាលពីម្សិលមិញ បានចុះត្រួតពិនិត្យក្រុមហ៊ុនរុករករ៉ែមាសមួយរបស់ចិន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានត្រីងាប់នៅក្នុងទន្លេក្បែរនោះ។ អ្នកភូមិជឿជាក់ថា ត្រីបានងាប់បន្ទាប់ពីដីល្បាប់ដែលមានជាតិពុលចេញពីអណ្តូងរ៉ែក្នុងស្រុក ...
ឃួន ណារីម
https://www.khmertimeskh.com/50664306/kratie-authorities-inspect-gold-mine-following-fish-deaths/
សហគមន៍អ៊ឺរ៉ុបគាំទ្រដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោកស្រី Carmen Moreno បានប្តេជ្ញាថានឹងនាំវិនិយោគិនអឺរ៉ុបបន្ថែមទៀតមកកម្ពុជា និងសន្យារក្សាទំនាក់ទំនងល្អរវាងសហភាពអឺរ៉ុប និងកម្ពុជា។ ក្នុងជំនួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីម្សិលមិញ លោកស្រីឯកអគ្គរដ្ឋទូត Moreno បានទទួលស្គាល់ការ ...
តាំង វីដា
https://bit.ly/2OvMl4p
អភិបាលខេត្តកំពង់ឆ្នាំងបដិសេធពាក្យចចាមអារាមឱ្យដីទៅជនជាតិវៀតណាម
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញបានច្រានចោលពាក្យចចាមអារាមដែលថា រដ្ឋាភិបាលកំពុងផ្តល់ដីសម្បទានដល់ប្រជាជនវៀតណាមពីភូមិបណ្តែតទឹកនៅលើបឹងទន្លេសាប។ លោកថាអាជ្ញាធរខេត្តកំពុងដំណើរការផ្លាស់ប្តូរទីលំនៅប្រជាជនកម្ពុជា និងជនជាតិវៀតណាមពីភូមិ ...
មុំ គន្ធា
https://www.khmertimeskh.com/50664367/kampong-chhnang-governor-denies-vietnamese-land-rumours/
ទីស្តីការគណៈរដ្ឋមន្រ្តីយល់ព្រមលើគម្រោងអណ្តូងរ៉ែមាសដល់ក្រុមហ៊ុនអូស្ត្រាលី
កាលពីថ្ងៃអង្គារ ទីស្តីការគណៈរដ្ឋមន្រ្តីបានផ្តល់ការយល់ព្រមដល់ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្តើមរុករករ៉ែមាសនៅឆ្នាំក្រោយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរ៉ែ (MIA)។ ...
Gerald Flynn
https://www.khmertimeskh.com/50664413/council-of-ministers-greenlights-australian-firms-gold-mine/
វិស័យធនាគារកម្ពុជា នឹងមិនប៉ះពាល់ក្នុងករណីកម្ពុជាបាត់បង់ EBA
ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានអះអាងថា វិស័យធនាគាររបស់កម្ពុជានៅតែរឹងមាំហើយនឹងមិនទទួលរងដោយផ្ទាល់ដោយសារតែការគំរាមកំហែងដោយការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។ ...
ម៉ៃ គុណមករា
https://bit.ly/33ps8RT
កង្វះទុន នៅតែជាបញ្ហាប្រឈមនៃវិស័យស្រូវអង្ករ
កង្វះទុនក្នុងវិស័យស្រូវអង្ករនៅតែជាបញ្ហាប្រឈមដែលត្រូវបានវិស័យនេះលើកឡើងជាញឹកញាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីជាធនាគារអភិវឌ្ឍន៍ជនបទ (RDB) គ្រប់គ្រងដោយបានបញ្ចេញកម្ចីសម្រាប់គាំទ្រដល់វិស័យនេះជាច្រើនឆ្នាំមកហើយក្តី។ អ្នកនៅក្នុងវិស័យនេះ ...
ហ៊ឹន ពិសី
https://bit.ly/2pSFtEw
២០១៩ ចិនសន្យាឱ្យនាំចូលអង្ករ ៤ សែនតោន ប៉ុន្ដែមិនទាន់មានការបញ្ជាទិញនៅឡើយ
ប្រទេសចិនមិនទាន់បញ្ជាទិញអង្ករពីកម្ពុជានៅឡើយទេសម្រាប់ឆ្នាំ ២០១៩-២០២០ ខណៈកម្ពុជាកំពុងតែប្រឹងប្រែងបំពេញកូតានាំចេញដែលនៅខ្វះរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៨នៅឡើយ។ លោក កៅ ថាច នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍ជនបទ ...
សុខ ចាន់
https://bit.ly/33rNWw3
អ្នកនាំចេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងនឹងជួយលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា
អ្នកនាំចេញរបស់កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនឹងជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ លោក Chang Hoon Lee នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញ Hyundai Agro របស់កូរ៉េបាននិយាយថា ការផ្លាស់ប្តូរនេះ គឺជា ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50664297/fta-with-south-korea-would-improve-cambodias-competitiveness-exporters/
ថវិកាជាតិសម្រាប់ឆ្នាំ ២០២០ ត្រូវបានអនុម័ត
កាលពីម្សិលមិញ រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាសម្រាប់ឆ្នាំ ២០២០។ ច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភា ១០៨ រូបក្នុងចំណោម ១២៣ រូបដែលបានចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា។ យោងតាមសេចក្តីព្រាងច្បាប់រដ្ឋាភិបាលគ្រោងចំណាយ ៨,២ ពាន់លាន ...
ជា វណ្ណៈ
https://www.khmertimeskh.com/50664298/national-budget-for-2020-approved/
រដ្ឋសភា អនុម័តលើសេចក្តីព្រាងវិសោធនកម្ម ១០ មាត្រានៃច្បាប់សហជីព ក្រោយពីមានសំណូមពរពីភាគីពាក់ព័ន្ធ
ក្នុងអង្គប្រជុំរដ្ឋសភាដែលមានវត្តមានសមាជិកចំនួន ១០៧ រូប ពីម្សិលមិញបានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងវិសោធនកម្ម ១០ មាត្រានៃច្បាប់ស្ដីពីសហជីពដែលមន្ត្រីរដ្ឋាភិបាលបានអះអាងថាច្បាប់នេះត្រូវបានធ្វើវិសោធនកម្មតាមសំណូមពររបស់ភាគីពាក់ព័ន្ធ និងមាន ...
ម៉ិច ដារ៉ា
https://bit.ly/2P0wxpp
អន្តរក្រសួងបញ្ចប់ការពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន
អន្តរក្រសួងបានបញ្ចប់ការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានទាំងស្រុងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយគ្រោងបញ្ជូនច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច ដើម្បីដាក់ទៅរដ្ឋសភាអនុម័តជាផ្លូវការនៅដើមខែមករា ឆ្នាំ ២០២០ ខាងមុខ។ ...
វ៉ន ដារ៉ា
https://bit.ly/2R0IOMO
ពលរដ្ឋផ្អាកប្រើទឹកអូរបណ្ដោះអាសន្ន ក្រោយមានត្រីងាប់
លោក សុខ យឿន មេភូមិអូរពោរ ឬអូរត្រូននៃខេត្តក្រចេះបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ ប្រឈមក្នុងបញ្ហាខ្វះទឹកប្រើប្រាស់ ក្រោយពីរកឃើញថា ទឹកដែលប្រើប្រាស់ជាប្រចាំនៅតាមដងអូរត្រូន និងអូរក្លិកក្លក់ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ មានការប្រែប្រួលបណ្ដាលឲ្យប្រភេទត្រីមួយចំនួនងាប់អណ្ដែតទឹកដោយ ...
ឡុង គីមម៉ារីតា
https://bit.ly/33olTxR
MRC បានអនុម័តយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយ
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលើកឡើងថា ការរៀបចំប្រព័ន្ធទិន្នន័យ និងព័ត៌មាននាពេលអនាគតផែនការអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ត្របន្ទាប់ សម្រាប់អាងទន្លេមេគង្គគឺជាឧបករណ៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមខណៈ MRC បានអនុម័តយុទ្ធសាស្ត្រដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយនាពេលអនាគត។ ...
រី សុចាន់
https://bit.ly/35EzjXX
កម្ពុជា ស្នើកូរ៉េបង្កើនការទទួលយកពលករបន្ថែម ខណៈមើលឃើញមានអត្ថប្រយោជន៍ខ្ពស់
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង បង្កើនការទទួលយកពលករកម្ពុជាបន្ថែមទៀត ស្របពេលលោកមើលឃើញថា ការបញ្ជូនពលករកម្ពុជាទៅប្រទេសនេះអាចទទួលបានអត្ថប្រយោជន៍ខ្ពស់ និងទទួលបានជំនាញច្បាស់លាស់។ ការស្នើឱ្យបង្កើនចំនួនពលករនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី កាង ឃ្យុងវ៉ា ...
ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy
ក្រុមហ៊ុនដែលខួងរុករកថ្មម៉ាប នឹងត្រូវពិន័យប្រមាណជាង ៥០ លានរៀល
អាជ្ញាធរខេត្តកំពង់ស្ពឺនឹងអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែឈ្មោះ សុខចាន់លី ធ្វើការខួងយកថ្មម៉ាបឡើងវិញនៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ប៉ុន្ដែត្រូវបង់ប្រាក់ពិន័យជាង ៥០ លានរៀល ចំពោះការធ្វើសកម្មភាពដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានកន្លងមក បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនកម្មករក្រុមហ៊ុននេះ ៥ ...
សុទ្ធ គឹមសឿន
https://bit.ly/33hk0ms
រដ្ឋាភិបាល និងដៃគូអភិវឌ្ឍធ្វើយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សាកលវិទ្យាល័យ សាលារៀន និងស្ថាប័នរដ្ឋមួយចំនួនចាប់ផ្ដើមយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកមិនមានតួលេខជាក់លាក់ទៅលើអំពើហិង្សាលើស្ត្រីដោយផ្អែកលើយេនឌ័រទេ ហើយម្យ៉ាងទៀតអំពើហិង្សា ...
នៀម ឆេង
https://bit.ly/2OLkcFj
ប្រាំនាក់ត្រូវបានចាប់ខ្លួនដោយសារការវាយយកថ្មនៅតំបន់ការពារ
កាលពីម្សិលមិញប៉ូលីសខេត្តកំពង់ស្ពឺបានចាប់ខ្លួនជនជាតិខ្មែរ ៣ នាក់និងជនជាតិវៀតណាម ២ នាក់ដែលបានចោទប្រកាន់ថាបានយកថ្មម៉ាបនៅក្នុងតំបន់ការពារមួយក្នុងស្រុកឱរ៉ាល់។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50664280/five-nabbed-over-marble-quarrying-in-protected-area/
ធនាគារជាតិៈ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
កម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាមួយនឹងកំណើនដ៏រឹងមាំ ខណៈអតិផរណាទាប និងអាចគ្រប់គ្រងបានបានអនុគ្រោះសម្រាប់ការអភិវឌ្ឍជាបន្តនៃវិស័យធនាគារ។ នេះបើយោងតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។ ថ្លែងក្នុងសន្និសីទធនាគារអាស៊ានលើក ...
ម៉ៃ គុណមករា
https://bit.ly/2KTB9fo