ក្រុមហ៊ុនបន្លែប្រើ QR កូដ ដើម្បីសម្គាល់ប្រភពដើម
ក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឲ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។ លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village និងជាសមាជិករបស់ក្រុមហ៊ុន Green Gold ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃសៅរ៍ថា កសិករដែលផលិតបន្លែសុវត្ថិភាពតាមរយៈការអនុវត្តកសិកម្មល្អនឹងមាន QR កូដនៅលើផលិតផលពួកគេដែលផ្ដល់ដោយក្រុមហ៊ុនរបស់លោកស្រី និងនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។ …
ធូ វិរៈ
https://bit.ly/39Jqka3