ព័ត៌មាន​

ជប៉ុនផ្តល់ប្រាក់ ៣,២ លានដុល្លារសម្រាប់អាហារពេលព្រឹកនៅសាលារៀន

រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្របានផ្តល់ថវិកាចំនួន ៣,២ លានដុល្លារដល់កម្ពុជាតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីផ្តល់អាហារដល់សិស្សានុសិស្សនៅក្នុងសហគមន៍ដែលងាយរងគ្រោះ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5088219/japan-gives-3-2-million-school-breakfasts/

រដ្ឋមន្ត្រីដាក់ផែនការទេសចរណ៍នៅខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ (MoT) បានប្រកាសអំពីផែនការពង្រឹងរូបភាពតំបន់ឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុឱ្យទៅជាគោលដៅទេសចរណ៍មួយ ដោយអាជ្ញាធររំពឹងថាខេត្តនេះនឹងមានភ្ញៀវទេសចរមកលេងលើសពី ២ លាននាក់នៅឆ្នាំ ២០១៧។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5088047/minister-lays-sihanoukville-tourism-plans/

ការចំណាយខ្ពស់លើចំណីត្រី ជំរុញឱ្យមនុស្សងាកចេញពីកសិដ្ឋានចិញ្ចឹមត្រីស្តោរ

មួយឆ្នាំបន្ទាប់ពីការលើកការហាមឃាត់មួយទសវត្សរ៍ទៅលើកសិដ្ឋានចិញ្ចឹមត្រីស្តោរ ចំនួនកសិដ្ឋានចិញ្ចឹមត្រីគឺនៅតែមានកម្រិតទាបគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការចំណាយខ្ពស់លើចំណីត្រី ជំរុញឱ្យមនុស្សងាកចេញឆ្ងាយពីកសិដ្ឋានចិញ្ចឹមត្រីស្តោរដែលអាចនឹងក្លាយជាអាជីវកម្មរកកម្រៃបានច្រើន។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5088049/high-feed-costs-driving-people-away-snakehead-farming/

ប្រទេសជប៉ុនសន្យាថានឹងគាំទ្រការបោះឆ្នោតឆ្នាំ ២០១៨

ប្រទេសជប៉ុនបានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងការគាំទ្រដើម្បីរៀបចំការបោះឆ្នោតទូទៅនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់សុខុន កាលពីថ្ងៃម្សិលមិញបានជួបជាមួយលោក Iwao Horii អនុរដ្ឋមន្រ្តីការបរទេសជប៉ុន។ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5088011/japan-promises-support-2018-polls/

CDC អនុម័ត​គម្រោង​តម្លៃ​ ១០​លានដុល្លា​រ​ ​នៅ​ខែ​តុលា

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ក្នុង​ខែ​តុលា​នេះ​ បាន​អនុ​ម័ត​ផ្តល់​សិទ្ធិលើ​គម្រោង​ស្នើរ​សុំ​​វិនិយោគរបស់​ក្រុម​ហ៊ុន​៤ ដែល​សុទ្ធ​សឹង​ទាក់​ទង​នឹង​​វិស័យ​កាត់​ដេរ​​សម្លៀក​បំពាក់​ និង​ស្បែក​ជើ​ង​ដែល​ទឹក​ប្រាក់​នៃ​គម្រោង​វិនិយោគទាំង​៤​បូក ...

ហ៊ គីមសាយ​
http://www.phnompenhpost.com/business/cdc-post-project-decisions-facebook

និយោជកស្ថិតក្រោមការត្រួតពិនិត្យការងារសម្រាប់ជនពិការ

ក្រសួងសង្គមកិច្ចបាននិយាយថា និយោជកទាំងវិស័យសាធារណៈ និងឯកជន ដែលមិនបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការទទួលយកជនពិការត្រូវប្រឈមនឹងការពិន័យជាសាច់ប្រាក់។ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានថ្លែងកាលពីម្សិលមិញថា នេះជាលើកទី ១ ហើយដែលរដ្ឋាភិបាលបានរៀបចំការណែនាំស្តីពីការជួលជនពិការ។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5087987/employers-disabled-job-scrutiny/

អង្ករល្អបំផុតដែលត្រូវបានសម្រេចចិត្តសម្រាប់ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជានឹងរៀបចំការប្រកួតប្រជែងនៅថ្ងៃទី១ ខែវិច្ឆិកា ដើម្បីកំណត់អង្ករល្អបំផុតនៅកម្ពុជាជាមួយនឹងម៉ាកជ័យលាភីដែលតំណាងឱ្យព្រះរាជាណាចក្រក្នុងកម្មវិធីប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោកលើកទី ៩ ដែលនឹងប្រព្រឹត្តទៅពីរបីថ្ងៃក្រោយ នៅទីក្រុងម៉ាកាវ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5088003/best-rice-decided-national-competition/

បទល្មើសក្នុងព្រៃឡង់ថយចុះ៦៥%តែសិប្បកម្មមិនថយ

ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតនៃសកលវិទ្យាល័យ Copenhegen នៅប្រទេសដាណឺម៉ាកបានចេញរបាយការណ៍ជាចុងក្រោយឱ្យដឹងថា បទល្មើសព្រៃឈើនៅព្រៃឡង់បានថយចុះរហូតដល់ទៅ ៦៥ ភាគរយ បើទោះបីសកម្មភាពកាប់ឈើនៅតែបន្តកើតមានជាមធ្យមជាង ៧០ ករណីក្នុងមួយខែៗ និងសិប្បកម្មកែច្នៃឈើនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេងដដែល។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/forest-clearing-rampant-prey-lang

រដ្ឋាភិបាល​អាច​នឹង​អនុម័ត​ ៥.៨៦​ ពាន់​លាន​ដុល្លារ​សម្រាប់​ថវិកាជាតិ​ឆ្នាំ​ក្រោយ​

​គណៈរដ្ឋមន្ត្រី​នឹង​ធ្វើការ​ជជែក​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​សុក្រ​ ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ត្រូវ​រំពឹង​ថា​ នឹង​មានការ​អនុម័ត​ថវិកា​ឆ្នាំ​ ២០១៨​ ទំហំ​ ៥.៨៦​ ពាន់​លាន​ដុល្លារ​ ដែល​ជា​កំណើន​ ១៦.២​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ដែល​មាន​ចំនួន​ ៥.០៤​ ពាន់ ...

បុគ្គលិកសារព័ត៌មានខ្មែរថាមស៍
http://www.khmertimeskh.com/5087902/government-may-approve-5-86b-next-years-budget/

លោក​ហ៊ុន​ ម៉ា​នី​៖​ ពាណិជ្ជកម្ម​គឺ​អាទិភាព

​​តំណាងរាស្ត្រ​មក​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ លោក​ហ៊ុន​ ម៉ា​នី​ បាន​ធានា​កាលពី​ម្សិលមិញ​ជាមួយ​អ្នក​វិនិយោគ​ជា​ច្រើន​ថា​ រដ្ឋាភិបាល​បាន​កំពុង​ផ្តោត​សំខាន់​លើ​ការ​ធានា​បរិយាកាស​វិនិយោគ​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គាំទ្រ​ដោយ​ស្ថិរភាព​សង្គម​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5087901/business-priority-hun-many/

ពិព័រណ៍​ផលិត​ភាព​​ការងារ​​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​លើ​ចុង​ស​ប្តា​ហ៍​នេះ​

​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​នឹង​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​នា​ពេល​ថ្មីៗ​នេះ​ ពិព័រណ៍​​ផលិត​ភាព​​ការងារ​​​មួយ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​រាជធានី​ភ្នំពេញ​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5087884/productivity-fair-held-weekend/

សត្វ​រំពេ​ទន្លេ​កម្ពុជា កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង

ក្រសួងបរិស្ថាន និង​អង្គការ​អន្តរជាតិ កាលពី​ម្សិលមិញ​បាន​សម្ដែង​ក្ដី​បារម្ភ​ជា​ខ្លាំង ពី​ការ​ថយ​ចុះ​ចំនួន​សត្វ​រំពេ​ទន្លេ​ដែល​ជា​ប្រភេទ​សត្វ​ស្លាប​កម្រ និង​ជិត​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​កំណើន​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​បឹង​ទន្លេសាប​ចាប់​ធ្វើ​ជា​ចំណី​អាហារ និង ...

សុទ្ធ គឹមសឿន
http://bit.ly/2yKP177

អាជ្ញាធរ​បង្កើត​ក្រុម​ការងារ​​ ចុះ​បង្ក្រាប​សិប្បកម្ម​ច្នៃ​ឈើ​នៅ​ព្រះវិហារ

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​មួយ​ហើយ​នៅ​ថ្ងៃ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​តិច​ជាង​ ១០ ​កន្លែង​ដែល​បាន​និង​កំពុង​កាប់​ឈើ​ពី​ព្រៃ​ព្រះរកា​យក​ទៅ​កែច្នៃ​ខុស​ច្បាប់​។ ការ​បង្កើត​ក្រុម​ការងារ​នេះ​គឺ ...

ផាក់ ស៊ាងលី
http://bit.ly/2zEwlmk

UN ​ចាត់ទុក​អំណាច​បច្ចេកវិទ្យា​ក្នុង​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍

ការ​វិនិយោគ​របស់​វិស័យ​ឯកជន​នៅ​ក្នុង​បច្ចេកវិទ្យា​អាច​ជួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ឲ្យ​សម្រេច​បាន​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ (SDG) របស់​អង្គការ​សហប្រជាជាតិ​។ នេះ​បើ​តាម​តំណាង​ជាច្រើន​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ដែល​នាំ​ឲ្យ​មាន​ការ​ពិភាក្សា ថា​តើ​សហគ្រិន​កម្ពុជា ...

Robin Spiess
http://bit.ly/2xnttcL

បន្ទាប់ពីត្រូវបានដោះលែង លោក ហុង សុខហួរ រំពឹងថាសហការី១៥នាក់ទៀតនឹងត្រូវដោះលែងផងដែរ

អតីត​ស​មា​ជិក​ព្រឹទ្ធ​សភា​ គណ​បក្ស​ប្រឆាំង​​​ លោក​ ហុង សុខ​ហួរ ​ដែល​ជាប់​ទោស​ ប្រមាណ​ជា​២ឆ្នាំ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​ហើយ​ជាមនុស្ស​ជិត​ស្និទ្ធ​បំផុត​ របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​ សម រង្ស៊ី ត្រូវ​បាន​ដោះ​លែង ពី​ម្សិល​មិញ​ ក្រោយ​មាន​ ...

គង់ មេត្តា Andrew Nachemson និង សុទ្ធ​ គឹម​សឿ​ន​
http://bit.ly/2iz8ykt

លោក​ ហ៊ុន សែន ​ថា​​បាតុកម្ម​របស់​ CNRP ​ជា​បណ្ដាញ​ភេរវកម្ម

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង​ ១ ​ម៉ឺន​នាក់​នៅ​រោងចក្រ​ក្នុង​តំបន់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​នៃ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​នៃ​បាតុកម្ម​របស់​កម្មករ​កាត់ដេរ​កាលពី​ឆ្នាំ​ ២០១៤ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ ...

បែន សុខហ៊ាន
http://bit.ly/2xp6aiT

ប្រទេស GMS ត្រូវ​ជំរុញ​ពាណិជ្ជកម្ម​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ

ខណៈ​ការ​តភ្ជាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កើនឡើង​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក ​បាន​ជួយ​កែលម្អ​ការ​ស្ទុះ​ងើប​ឡើង​វិញ​សេដ្ឋកិច្ច​ជា​រួម​របស់​តំបន់​នេះ​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ភាព​មិន​ច្បាស់លាស់​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​បណ្ដា​ប្រទេស​នៅ​មហា​អនុតំបន់​ទន្លេ​មេគង្គ​ (GMS) ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​មាន ...

Post Staff
http://bit.ly/2zGNThs

ឌឹខេមបូឌាដេលី ​ប្រកាស​ផ្សាយ​វិញ​តាម​ប្រព័ន្ធ​ផ្សេង

បន្ទាប់ពី​បិទ​មិន​ដំណើរការ​មួយ​រយៈ​តាម​ការ​បោះពុម្ព កាសែត​ ឌឹខេមបូឌាដេលី ​កាលពី​យប់​ថ្ងៃ​អង្គារ​បាន​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​អំពី​ការ​បើក​ដំណើរការ​ឡើង​វិញ​របស់​ខ្លួន​ជា​កាសែត​ ឌីជីថល ​មិនមែន​អាជីវកម្ម​ និង​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​។ ...

Leonie Kijewski និង គង់ មេត្ដា
http://bit.ly/2zNUdVv

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​លើ​ច្បាប់​ ៤ ​ទើប​កែប្រែ​ថ្មី

ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ម្សិលមិញ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស ហើយ​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ភ្លាមៗ បន្ទាប់ពី​ព្រះអង្គ​បាន​ឡាយ​ព្រះហស្ថលេខា​ដែល​ច្បាប់​ទាំង​នេះ​អនុញ្ញាត​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi

ការប្រយុទ្ធការលាងលុយកខ្វក់បានកើនឡើង

អង្គភាពប្រឆាំងអំពើពុករលួយនឹងចាប់ផ្តើមយុទ្ធនាការរយៈពេល ១៥ ខែប្រឆាំងនឹងការលាងលុយ ដើម្បីរក្សាកម្ពុជាចេញពីបញ្ជីខ្មៅអន្តរជាតិ។ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំសិក្ខាសាលាមួយកាលពីម្សិលមិញ ស្តីពីវិធីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ដោយមានមន្ត្រី ៤៨ នាក់របស់ខ្លួនរួមជាមួយមន្រ្តីប៉ូលីសនិងមន្ត្រីតុលាការ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5087807/money-laundering-fight-stepped/

​ប្រទេស​ជប៉ុន​នឹង​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការ​ថែទាំ​មនុស្ស​ចាស់​

​មជ្ឈមណ្ឌល​ថ្មី​មួយ​នឹង​ចាប់ផ្តើម​នៅ​ខែមេសា​ ឆ្នាំ​២០១៨​ ដើម្បី​បណ្ដុះបណ្ដាល​កម្មករ​ចំណាកស្រុក​កម្ពុជា​ដើម្បី​ធ្វើការ​ជាមួយ​មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន​។​ កាលពី​ថ្ងៃ​អង្គារ​ រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​ជប៉ុន​ Procast​ Asia​ នឹង​បង្កើត​មជ្ឈមណ្ឌល ...

សែន ដេវិដ
http://www.khmertimeskh.com/5087827/japan-open-elder-care-training-centre/

​អ្នកស្រុក​សេ​សាន​យល់​ព្រមទៅ​ភូមិ​ថ្មី​

​ក្រុម​គ្រួសារ​ដែល​បដិសេធ​មិន​ប្តូរ​ទីលំនៅ​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ជិត​ទំនប់​សេ​សាន​ក្រោម​ ២​ បាន​និយាយ​ថា​ ពួក​គេ​ទាំងអស់​គ្នា​នឹង​ចាកចេញ​ប្រសិនបើ​ពួក​គេ​អាច​បង្កើត​ភូមិ​ថ្មី​មួយ​នៅ​លើ​ព្រៃ​សហគមន៍​ និង​ដី​ដូនតា​របស់ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5087808/sesan-locals-agree-new-village/

អ្នកជំនាញព្រមានពីបញ្ហានានានៅក្នុងវិស័យកាត់ដេរ

ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្សែកជើងរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាទាបជាមួយនឹងកំណើនតែ ៥ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បើប្រៀបធៀបនឹងកំណើន ៧ ភាគរយកាលពីឆ្នាំទៅ ខណៈអ្នកក្នុងឧស្សាហកម្មនេះព្រមានពីការបាត់បង់ការប្រកួតប្រជែង។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/garment-exports-slow

អនុស្សរណៈ​យោគយល់​ថ្មីរ​វា​ង​កម្ពុជា​ និង​ប្រទេស​កូរ៉េ​សម្រាប់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​

​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់​កូរ៉េ​ខាងត្បូង​ចំនួន​ពីរ​ បង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​មួយ​ជាមួយនឹង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ខ្សែកាប​អុ​ប​ទិច​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5087660/new-mou-korea-tech-centre/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dNrKf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!