ព័ត៌មាន​

គំរោងបង្កើនការដាំដុះបន្លែ

ប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់បានឈានដល់អនុស្សារណៈនៃការយោគយល់មួយសំដៅលើកកម្ពស់ផលិតភាពកសិកម្មដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។   ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5080733/project-boost-veggie-farming/

មជ្ឈមណ្ឌលសុខភាពត្រូវបានបង្កើតឡើងនៅជិតរោងចក្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីនានាបង្កើតមជ្ឈមណ្ឌលសុខភាពនៅជិតរោងចក្រ និងកន្លែងដែលកម្មកររស់នៅដើម្បីកែលម្អការព្យាបាលសម្រាប់បុគ្គលិកដែលធ្លាក់ខ្លួនឈឺ។  ...

មុំ គន្ធា
http://www.khmertimeskh.com/5080782/health-centres-set-near-factories/

គណបក្សនយោបាយចំនួន៩កំពុងប្រឈមនឹងការបិទ

ក្រសួងមហាផ្ទៃ​​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​ស្នើ​សុំ​ឲ្យតុលាការរំលាយ​គណបក្ស​នយោបាយ​ចំនួន៩​ ដោយ​ចោទ​ពីបទ​បំពាន​កាតព្វកិច្ច​របស់​ពួក​គេ​ដែលមានក្នុង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/5080574/nine-parties-face-closure/

អង្គការក្រៅរដ្ឋាភិបាលទាមទារប័ណ្ណសម្គាល់ខ្លួនម្រាប់ប្រជាជនកម្ពុជាក្រោម

អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​៣​ នឹង​ស្នើ​សុំជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តល់​ប័ណ្ណសំគាល់ខ្លួន​ដល់​ប្រជាជន​កម្ពុជា​ក្រោមដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

Zahron Sokry
http://www.khmertimeskh.com/5080577/ngos-demand-id-cards-kampuchea-krom/

ថវិកាជំនួយផ្នែកច្បាប់នឹងកើនឡើងពាក់កណ្ដាល

រដ្ឋាភិបាល​នឹង​បង្កើន​ថវិការ​ជំនួយ​ផ្នែក​ច្បាប់​ចំនួន​ ៥០​ភាគរយ​ ដល់​គណៈមេធាវី​នៅ​ត្រឹម​ឆ្នាំ​២០១៨​ ដើម្បី​បង់ថ្លៃ​មេធាវី​ដែល​ការពារ​ជន​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5080576/legal-aid-budget-rise-half/

ការសិក្សារបស់ NUS: ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាធ្វើអោយបញ្ហាសុខភាពកុមារកើនឡើង

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសឹង្ហបូរី (NUS) បានរកឃើញថា ការបាត់បង់ព្រៃស្រោងនៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺរាគរូស ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅចំពោះកុមារ។ ...

Kongleaphy Keam
https://aecnewstoday.com/2017/nus-study-cambodia-deforestation-increases-child-health-issues/#axzz4rClWtpl4

សហរដ្ឋអាមេរិកបដិសេធការសមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

កាលពី​ថ្ងៃ​ម្សិលមិញ​ ស្ថានទូត​អា​មេ​រិ​ក បាន​វាយប្រហារ​ទៅ​លើ​ការ​អះអាង​មិន​សម​ហេតុផល​អំពី​ការ​សមគំនិត​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ ដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន ​Fresh News ​ដែល​ត្រូវបានគាំទ្រដោយ​រដ្ឋាភិបាល។ ​សារព័ត៌មាន​ក្នុង​ស្រុកក៏​បាន​រាយការណ៍​ថា ​ក្រសួងមហាផ្ទៃ​នឹង​ស៊ើបអង្កេត​លើ​ផែនការ​ដែល ...

ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/us-denies-conspiracy-topple-cambodian-government

កម្ពុជាឆ្លើយតបនឹង UN អំពីការរិះគន់បរិយាកាសនយោបាយកម្ពុជា

កាលពី​ថ្ងៃ​ម្សិលមិញ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​​ បាន​តបត្រឡប់​ទៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​(OHCHR)​ អំពីការ​រិះគន់​របស់អង្គការសហប្រជាជាតិថា​​បរិយាកាស​នយោបាយ​របស់កម្ពុជាមានភាពកាន់តែ​យ៉ាប់យ៉ឺន ​ដោយ​អះអាង​ថា​ការ​រិះគន់​នេះ​មិនមានការ​បញ្ជាក់ច្បាស់លាស់ ​និងទាក់ទងនឹង​នយោបាយ​។​ ​ ...

Leonie Kijewski
http://www.phnompenhpost.com/national/mission-hits-back-un-criticism-cambodias-deteriorating-political-climate

ដេលី​ហៅ​សកម្មភាព​រដ្ឋាភិបាល ជា​ការ​វាយ​ប្រហារ​​លើ​សេរីភាព​សារព័ត៌មាន

កាសែត​ ឌឹ ខេមបូឌា ដេលី​ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ការ «ឡោមព័ទ្ធ» ហើយ​បន្ត​ហៅ​ការ​តម្រង់​ទិស​ដៅ​របស់​រដ្ឋាភិបាល​ទៅ​កាសែត​នេះ​ថា ជា​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន ខណៈ​ម្ចាស់​ស្ថានីយ​វិទ្យុ​ប្រាំ​នាក់​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ប្រតិបត្តិ​ការ ...

Ananth Baliga និង នៀម ឆេង
http://bit.ly/2vI29Ei

គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី

អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/

ចំណូលរដ្ឋាករទឹកនឹងត្រូវកាត់បន្ថយនៅឆមាសទី២បន្ទាប់ពីអន្តរាគមន៍

តំណាងក្រុមហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានឱ្យដឹងថាការតម្រូវឱ្យក្រុមហ៊ុនអនុវត្តតម្លៃទឹកក្នុងអត្រាចាស់នឹងកាត់បន្ថយដល់ប្រាក់ចំណូលនៅឆមាសទីពីរនេះ ខណៈតម្លៃភាគហ៊ុនក៏មិនប៉ះពាល់ពីការកែប្រែនេះទេ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/water-utility-says-order-drop-rates-will-not-dilute-its-revenues

CNRP សុំឱ្យលោក ស ខេងពន្យល់ការបំពានអំណាចថ្នាក់ឃុំ

អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្នើឱ្យក្រសួងមហាផ្ទៃពន្យល់ការកែប្រែប្រកាសនៃការសុំលិខិតបញ្ជាក់ទីលំនៅ ក្នុងគោលដៅនៃការចុះឈ្មោះបោះឆ្នោត និងការបំពានអំណាចចៅសង្កាត់ ដែលកើតមានក្រោយពេលគណបក្សសង្គ្រោះជាតិកាន់កាប់ជិត៥០០ឃុំចេញពីការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧នេះ។ ...

នៀម ឆេង
http://www.phnompenhpost.com/national/cnrp-questions-prakas-voter-registration

វៀតណាមនឹងជួយដល់ការប្រយុទ្ធនឹងគ្រឿងញៀននៅតាមព្រំដែន

ប្រទេសកម្ពុជា និងវៀតណាមប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែនក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសជាតិកាលពីម្សិលមិញ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន និង លោក ង៉ូ ថៃដុង ប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសគ្រឿងញៀន នៃក្រសួងការពារជាតិវៀតណាម បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីពិភាក្សាពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5080575/vietnam-aid-border-drugs-battle/

ខ្សែរថយន្តក្រុងចំនួន ៥ នឹងត្រូវបានដាក់បង្ហាញ

អភិបាលរាជធានីភ្នំពេញនឹងដាក់ឱ្យប្រើប្រាស់ខ្សែរថយន្តក្រុងចំនួន ៥ ដែលនឹងចាប់ផ្តើមនៅក្នុងរយៈពេលពីរខែខាងមុខ​ ដើម្បីបង្កើនការដឹកជញ្ជូនដល់កម្មករកាត់ដេរ។ ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្មករនឹងត្រូវបានអនុញ្ញាតឱ្យជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃរយៈពេល ២ ឆ្នាំ។ ` ...

មុំ គន្ធា
http://www.khmertimeskh.com/5080573/five-new-bus-lines-unveiled/

CPP ចង់​បាន​សមាជិក​ម្នាក់ សន្លឹក​ឆ្នោត​១ ឯ CNRP ចង់​លើស

គណបក្ស​ប្រជាជន​បាន​ដាក់​ចេញ​នូវ​វិធានការ​សម្ងាត់​មួយ​ចំនួន​ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​គ្រង​សតិអារម្មណ៍​សមាជិក​ ដើម្បី​ធានា​ថា «សមាជិក​មួយ​រូប​ គឺ​ជា​សំឡេង​ឆ្នោត​គាំទ្រ​បក្ស​មួយ​សន្លឹក» ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​បាន​ព្រលយ​ពាក្យ​ថា​ សមាជិក​បក្ស​ខ្លួន​ម្នាក់​ត្រូវ​រក ...

មាស សុខជា
http://bit.ly/2wkcBUs

កម្ពុជាមិនទាន់រួចរាល់សម្រាប់ឧស្សាហកម្មទី៤

​បដិវត្តន៍​ឧស្សាហកម្ម​ពេល​អនាគត​នឹង​វិ​វត្ត​ទៅ​ជា​ “​រោងចក្រ​វៃឆ្លាត​”​ ដែល​កុំព្យូទ័រ​ និង​មនុស្ស​យន្ត​ នឹង​ដោះស្រាយ​ដំណើរ​ជំនួស​កម្លាំង​មនុស្ស​ (​ឧ​ស្សហកម្ម​៤.០)​ ដែល​នឹង​ធ្វើ​ឱ្យ​ឱកាស​ការងារ​កាន់តែ​តិច​សម្រាប់​កម្មករ​គ្មាន​ជំនាញ​។​ នេះ​បើ​យោង ...

Robin Spiess
http://bit.ly/2gkEQyq

ជនបរទេសត្រូវមានលិខិតអនុញ្ញាតការងារសម្រាប់សុំទិដ្ឋាការរយៈពេលវែង

មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ ជនបរទេស​ដែល​ស្នើ​សុំ​ពន្យារពេល​ទិដ្ឋាការ​ជំនួញ​នឹង​ត្រូវ​មាន​លិខិត​អនុញ្ញាត្តិ​ការងារ​ដាក់ភ្ជាប់​មក​ជាមួយ​។ ​ការ​អនុវត្ត​ច្បាប់​នេះនឹងចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤​ ខែកញ្ញា​តទៅ។​ ...

Leonie Kijewski
http://www.phnompenhpost.com/national/government-confirms-foreigners-will-need-work-permits-long-term-visas

ស្ថាប័នម​ជ្ឈ​ត្ត​ការ​ផ្នែកពាណិជ្ជកម្មបានដោះស្រាយសំណុំរឿងពីរដំបូង

មជ្ឈមណ្ឌល​ជាតិនៃម​ជ្ឈ​ត្ត​ការ​ផ្នែកពាណិជ្ជកម្ម​ បាន​ដោះស្រាយ​សំណុំរឿង​ពីរ​ដំបូង​របស់​ខ្លួន ​ដែលនេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រើ​ក្រុមប្រឹក្សានៃម​ជ្ឈ​ត្ត​ការ​​ឯករាជ្យ​ជំនួស​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​ដើម្បីដោះស្រាយជម្លោះ​ពាណិជ្ជកម្ម។​ ​ ...

Robin Spiess
http://www.phnompenhpost.com/business/commercial-arbitration-body-settles-its-first-two-cases

មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុកទទួលបាននូវការបណ្ដុះបណ្ដាល

ក្រសួងទេសចរណ៍​បានកំពុង​បណ្តុះបណ្តាល​ និង​ពង្រឹងសមត្ថភាព​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​មាន​ជំនួយ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍​ឆ្នេរសមុទ្រ​ខេត្ត​ និង​អ្នកចូលរួម​ចំនួន​ ៨០នាក់ ​មក​ពី​សាកលវិទ្យាល័យ ​និង​ស្ថាប័ន​នានា​នៅ​ក្នុង​ខេត្ត​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5080377/local-tour-guides-get-training-boost/

កូនសត្វ​ទាព្រៃស្លាបសបានញាស់ដោយជោគជ័យ

កូនសត្វ​ទាព្រៃស្លាបស​ចំនួន៩ក្បាលដែលជិតផុតពូជនៅក្នុងទាំងពិភពលោកបានញាស់ដោយជោគជ័យ បន្ទាប់ពីសំបុករបស់វាត្រូវបានគេរកឃើញកាលពីខែមុននៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ។ ...

វ៉េន រដ្ឋាវង្ស
http://www.khmertimeskh.com/5080411/hatchlings-bring-hope-endangered-ducks/

អភិបាលស្រុកបារម្ភថាទឹកជំនន់អាចបំផ្លាញស្ពាន

ផ្នែកខ្លះនៃផ្លូវជាតិលេខ ៥ នៅស្រុកថ្មគោល ខេត្តបាត់ដំបងបានជន់លិចដោយទឹកជំនន់ ដោយលោកអភិបាលស្រុកបានព្រមានថា ស្ពានក៏រងការគំរាមកំហែងផងដែរ។  ...

Zahron Sokry
http://www.khmertimeskh.com/5080431/district-governor-fears-floods-may-damage-bridge/

នាយករដ្ឋមន្ត្រីបញ្ជាឱ្យមានសំណងថ្លៃទឹក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សងលុយជូនអតិថិជនក្រោយពីមានកំហុសបច្ចេកទេសដែលនាំឱ្យមានឡើងថ្លៃវិក័យបត្រទឹក។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080434/pm-orders-water-repayments/

ជំរុញដើម្បីភ្ជាប់តំបន់ជនបទ

ប្រតិបត្តិករទូរគមនាគមន៍កំពុងត្រូវបានជំរុញឱ្យបង្កើតហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីជំរុញការតភ្ជាប់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ពីទីក្រុងទៅតំបន់ជនបទ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5080378/push-connect-rural-areas/

ជប៉ុនគ្រោងវិនិយោគកសិដ្ឋានចិញ្ចឹមជ្រូកនៅគិរីរម្យ ១ លានដុល្លារ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក Kakegawa Yeat ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនគ្រោងនឹងវិនិយោគទឹកប្រាក់ ១ លានដុល្លារ ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមជ្រូកមួយនៅក្នុងប្រទេសកម្ពុជា។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5080361/japanese-mull-1m-kirirom-pig-farm/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fd4Kv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!