ព័ត៌មាន
សេវាឡានក្រុងខាតបង់ប្រាក់ចំនួន ១៥០ ពាន់ដុល្លារ រៀងរាល់ខែ
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា សាលារាជធានីភ្នំពេញខាតបង់ថវិកាចំនួន ១៥០ ០០០ ដុល្លារ ជារៀងរាល់ខែ ដោយចំណាយទៅលើប្រាក់ខែបុគ្គលិក និងចំណាយផ្សេងៗដើម្បីឧបត្ថម្ភលើសេវាឡានក្រុងសាធារណៈ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50104614/bus-service-loses-150k-per-month/
ទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់សំរាប់ប្រជាជននៅតាមជនបទនៅឆ្នាំ ២០២៥
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ លោកអ៊ុករ៉ាប៊ុន បានអះអាងថាប្រជាជននៅតាមជនបទទាំងអស់នឹងមានទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់នៅក្នុងរយៈពេល ៧ ឆ្នាំទៀត។លោករ៉ាប៊ុនបានមានប្រសាសន៍ថា “នៅឆ្នាំ ២០២៥ ប្រជាជននៅ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50104649/clean-water-and-sanitation-for-rural-people-by-2025/
កូនសិស្សដួលសន្លប់នៅក្នុងវិទ្យាល័យ
សិស្សចំនួនជាង១០នាក់នៅក្នុងវិទ្យាល័យ បាក់ចិញ្ជៀនដែលស្ថិតក្នុងស្រុក ភ្នំក្រវាញ ខេត្ត ពោធិសាត់ បានដួលសន្លប់កាលពីពីម្សិលមិញ។ លោក វារៈសេនីយ តាន់ គារិទ្ធ ស្នងការនគរបាលស្រុក បានមានប្រសាសន៍ថា ពួកគេបានដួលសន្លប់ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/50104636/students-faint-in-high-school/
កម្ពុជាប្រមូលចំណូលពន្ធដារបានចំនួនជិត ២ ពាន់លានដុល្លារ
កម្ពុជាប្រមូលចំណូលពន្ធដារបាន ១,៩៣ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣០ ភាគរយធៀបនឹងឆ្នាំ ២០១៦ ដែលរួមចំណែកភាគច្រើនពីកំណើនពន្ធលើប្រាក់ចំណេញ និងពន្ធលើតម្លៃបន្ថែម (VAT) បន្ទាប់ពីការអនុវត្តប្រព័ន្ធពន្ធដារដែលមានប្រសិទ្ធភាពជាងមុន។ ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/tax-revenue-exceeds-expectations-following-reforms
គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោត
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានធនធានមនុស្សមកពីអង្គការសង្គមស៊ីវិលបាននិងកំពុងអំពាវនាវឱ្យអ្នកបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខ ដើម្បីឱ្យមានសំឡេងគណបក្សប្រឆាំងមួយដ៏ពិតប្រាកដ ខណៈដែល ...
បែន សុខហ៊ាន និង Ananth Baliga
http://bit.ly/2BsUvRn
តុលាការនឹងប្រកាសសាលក្រមសកម្មជនបរិស្ថានថ្ងៃនេះ
បុរសឈ្មោះ ហ៊ុន វណ្ណៈ អាយុ ៣៥ឆ្នាំ និងឌឹម គុណឌី អាយុ ២១ឆ្នាំ មានគោលដៅរួមគ្នា គឺចង់ឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះធនធានធម្មជាតិរបស់កម្ពុជា ដែលត្រូវបានរំលោភបំពាន និងបំផ្លាញដោយអ្នកមានអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេត្រូវបាន ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/lack-proof-mother-nature-activists-hearing
លោកឡាយស្រេង ត្រូវសងជំងឺចិត្តលោក ហ៊ុន សែន ៥០០ លានរៀល
លោក លី ឡាយស្រេង ត្រូវតុលាការសម្រេចផ្តន្ទាទោសពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតម្រូវឱ្យសងជំងឺចិត្តលោកហ៊ុន សែន រហូតដល់ ៥០០ លានរៀល ព្រមទាំងបង់ពិន័យ ៨ លានរៀល ចូលថវិការដ្ឋ។ ...
នៀម ឆេង និង Andrew Nachemson
http://www.phnompenhpost.com/national/former-deputy-pm-lu-lay-sreng-convicted-defamation
កញ្ញា ធី សុវណ្ណថា គំរាមប្ដឹងនាយក Wildlife Alliance
នាយកប្រតិបត្តិនៃអង្គការសត្វព្រៃ (Wildlife Alliance) កញ្ញា Suwanna Gauntlett ត្រូវបានកញ្ញា ធី សុវណ្ណថា គំរាមប្ដឹងពីបទ «រើសអើង» ដោយទាមទារសំណង ១០ ម៉ឺនដុល្លារ ដោយសារនាយកប្រតិបត្តិរូបនេះ បានបដិសេធវត្តមានកញ្ញា ធី សុវណ្ណថា ចូលរួមក្នុងកម្មវិធីបោះជំរំ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/thy-sovantha-threatens-new-suit
កង្វះហេដ្ឋារចនាសម្ព័ន្ធ នៅតែជាបញ្ហាចូលទៅទីផ្សារ
តម្លៃនៃការផលិតខ្ពស់ កង្វះប្រព័ន្ធធារាសាស្ដ្រ និងហេដ្ឋារចនាសម្ព័ន្ធនៅតែជាបញ្ហាប្រឈមសម្រាប់ផលិតផលកសិកម្មដើម្បីចូលដល់ទីផ្សារ។ នេះបើយោងតាមមន្ដ្រីមកពីក្រសួងកសិកម្មឲ្យដឹងកាលពីថ្ងៃម្សិលមិញ។ ក្រសួងកសិកម្ម និងមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) កាលពីម្សិលមិញ ...
ចេង សុខហ័ង
http://bit.ly/2E8lynJ
កិច្ចសន្យារយៈពេលខ្លី នៅតែត្រូវបានប្រើក្នុងរោងចក្រ
របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានបង្ហាញអំពីការបន្តប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីនៅតាមរោងចក្រដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ខណៈបញ្ហានេះជាបញ្ហាមួយដែលកំពុងត្រូវបានពិភាក្សាដោយសហជីពក្រសួងការងារ និងនិយោជក ប៉ុន្តែបានបង្ហាញ ...
យន់ ស៊ីនាត និង Ananth Baliga
http://bit.ly/2DFZvHW
បិទច្រករបៀងនៅខេត្ត ត្បូងឃ្មុំ ក្រោយលេចឮពីការព្រមានខ្លាំង
អាជ្ញាធរខេត្តត្បូងឃ្មុំបានបញ្ជាឲ្យបិទច្រករបៀងចេញចូលប្រទេសវៀតណាមខុសច្បាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកអភិបាលខេត្តត្រូវបានលោកនាយករដ្ឋមន្ត្រីព្រមានធ្ងន់ៗរឿងបទល្មើសព្រៃឈើតាមច្រកទាំងនោះ។ អភិបាលខេត្តត្បូងឃ្មុំលោក លី ឡេង បានបើកកិច្ចប្រជុំកាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/2DBdfDP
ក្រុមហ៊ុនទូកទេសចរណ៏ខេត្តព្រះសីហនុប្រឈមនឹងការបិទទ្វារដោយការបង្ក្រាបផ្នែកច្បាប់
អាជ្ញាធរខេត្តព្រះសីហនុបានព្រមានក្រុមហ៊ុនទូកទេសចរណ៍ថាពួកគេនឹងត្រូវបិទទ្វារប្រសិនបើពួកគេបន្តដំណើរការដោយគ្មានការអនុញ្ញាតត្រឹមត្រូវឬមិនចុះបញ្ជីក្នុងសមាគមទូកទេសចរណ៍។ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង ...
បុិច សុធារី
http://www.khmertimeskh.com/50104213/sihanoukville-tourist-boat-firms-face-closure-in-legal-crackdown/
ការដេញថ្លៃដើម្បីកាត់បន្ថយការគម្រាមកំហែងនៃទំនប់វារីអគ្គិសនីលើទន្លេមេគង្គ
គោលការណ៍ណែនាំស្តីពីការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការគ្រប់គ្រងហានិភ័យនៃទំនប់វារីអគ្គិសនីនៅក្នុងទន្លេមេគង្គនឹងត្រូវបានបង្កើតឡើងនៅចុងខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីមានការពិភាក្សារវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ...
សែន ដាវីត
http://www.khmertimeskh.com/50104154/bid-to-ease-hydro-dam-threats-on-the-mekong/
ឧបត្ថម្ភធនថាមពលចំនួន ៥១ លានដុល្លារសម្រាប់គ្រួសារក្រីក្រ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភធន ៥១ លានដុល្លារនៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ ថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់អាជ្ញាធរ ...
សុខ ចាន់
http://www.khmertimeskh.com/50104181/poor-households-given-51m-in-energy-subsidies/
គម្រោងស្លាកសញ្ញាចរាចរណ៍នឹងបង្កើនសុវត្ថិភាព
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល នឹងបញ្ជាឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ដាក់ស្លាកសញ្ញាចរាចរណ៍នៅកន្លែងធ្វើការរបស់ពួកគេដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពី ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50104210/road-sign-plan-seeks-to-boost-safety/
អ្នករិះគន់រដ្ឋាភិបាលរឿងព្រំដែនបានទទួលមរណភាពហើយ
អតីតអ្នកជំនាញព្រំដែនកម្ពុជាលោក ស៊ាន ប៉េងសែ ដែលជាអ្នករិះគន់ឥតសំចៃមកលើរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងរបបលោកសេនាប្រមុខ លន់់ នល់ នាទសវត្សរ៍ទី៧០ បានទទួលមរណភាព នៅវេលាម៉ោង៤ទៀបភ្លឺ ...
បែន សុខហ៊ាន
http://bit.ly/2DC9Rc3
ជប៉ុនបានបរិច្ចាគថវិកាចំនួន ៨ លានដុល្លារដល់ស៊ីម៉ាក់
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃម្សិលមិញបានបរិច្ចាគថវិកាប្រហែល ៨ លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសំអាតមីន និងជួយគាំទ្រដល់ជនរងគ្រោះ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជួបជាមួយក្រុមការងារបច្ចេកទេសមក ...
ឃួន ណារីម
http://www.khmertimeskh.com/50104212/japan-donates-8m-to-cmac/
គ.ជ.ប ចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតនៅខែកក្កដា ដែលអ្នកមានសិទ្ធិបោះឆ្នោតមានជិត ៨៥ ភាគរយ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតមានឈ្មោះ ៨.៣៨០.២១៧ ក្នុងចំណោម ៩.៨៨២.៧៤៦ នៃ ...
ឃួន ណារីម
http://www.khmertimeskh.com/50104215/nec-releases-official-voter-list/
ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាង កម្ពុជា និង ឥណ្ឌា
ទិន្នន័យរដ្ឋាភិបាលឥណ្ឌាបានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសទាំង២បានជួបការពិបាកដោយសារភាពយឺតយ៉ាវ ខណៈវាបានធ្លាក់ចុះជិត៣០ភាគរយមកនៅត្រឹម១៤១លានដុល្លារ ក្នុងអំឡុងឆ្នាំសារពើពន្ធមុនរបស់ប្រទេសឥណ្ឌា ដែលបានដំណើរការចាប់ពីខែមេសាឆ្នាំ ...
ហ៊ គីមសាយ និង Robin Spiess
http://bit.ly/2BpTRnk
ការនេសាទធ្លាក់ចុះនៅរដូវនេសាទលើកទី ២
ខណៈពេលដែលប្រទេសចូលដល់រដូវត្រីលើកទី ២ ការនេសាទត្រីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ដំណាក់កាលទីពីរនៃរដូវនេសាទបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា និងបញ្ចប់ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50103907/fish-catches-to-decline-in-second-fishing-season/
ILO៖ លក្ខខណ្ឌការងារក្នុងវិស័យរោងចក្រកាត់ដេរកាន់តែប្រសើរឡើង
របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជាកម្មវិធីមួយរបស់អង្គការពលកម្មអន្តរជាតិបានរកឃើញថា ការអនុលោមតាមបទប្បញ្ញត្តិនៃលក្ខខណ្ឌការងារបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ ឆ្នាំចុង ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50103908/working-conditions-improving-in-garment-factories-ilo/
រដ្ឋាភិបាល មិនអាចលៃលកទិញម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃចន្ទបានថ្លែងថា រដ្ឋាភិបាលមិនអាចលៃលកបន្ថែមម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែមទៀតដើម្បីបង្កើនល្បឿនដំណើរការរៀបចំឯកសារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលកំពុងធ្វើការនៅបរទេសបានទេ។ ...
ម៉ិច ដារ៉ា
http://bit.ly/2DGSwha
សត្រូវគឺជារឿងធម្មតារបស់ប្រទេសកម្ពុជា និងលោកខាងលិច៖ ជំងឺរបេង
ការប៉ាន់ស្មានបានបង្ហាញថា ប្រជាជនកម្ពុជា ០.៣៨ ភាគរយបានមានជំងឺរបេង ដែលនេះជាស្ថិតិគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសដែលនៅតែងើបឡើងវិញពីជម្លោះជាច្រើនទសវត្សរ៍មួយនេះ។ អត្រានេះបង្ហាញពីភាពប្រសើរឡើងពីចាប់តាំងពី ...
Austin Bodetti
https://thediplomat.com/2018/01/cambodia-and-the-wests-common-enemy-tuberculosis/
ឧស្សាហកម្មប្រេងដូងកម្ពុជា អាចនឹងប៉ះពាល់ពីផែនការ EU
កម្ពុជា នាំចេញប្រេងដូងមិនទាន់កែច្នៃជាង ៤០ ០០០ តោនកាលពីឆ្នាំ ២០១៧ កើនឡើង ១៤៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ខណៈអ្នករកស៊ីនៅក្នុងវិស័យនេះបារម្ភថា ឧស្សាហកម្មនេះនឹងរងផលប៉ះពាល់ដោយការហាមឃាត់ប្រេងដូងរបស់សហភាពអឺរ៉ុប (EU)។ ...
ចេង សុខហ័ង
http://bit.ly/2n9DO8q