ព័ត៌មាន
មេដឹកនាំប្រទេសតាមទន្លេមេគង្គ បង្ហាញពីកិច្ចសហប្រតិបត្តិការ
មេដឹកនាំកម្ពុជា វៀតណាម មីយ៉ាន់ម៉ា ថៃ និងឡាវ បានជួបប្រជុំគ្នាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang នៅវិមានសន្តិភាពកាលពីម្សិលមិញសម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ‑ឡានឆាង លើកទី ២ ដោយបានចេញសេចក្តីប្រកាសមួយដែលគូសបង្ហាញអំពីកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយចិននៅក្នុងតំបន់នាពេលអនាគត សម្រាប់ការគ្រប់គ្រងទន្លេ ...
Alessandro Marazzi Sassoon
http://bit.ly/2Ev9BaH
ក្រុមហ៊ុនជប៉ុននឹងធ្វើការជួសជុលផ្លូវជាតិលេខ៥
ក្រុមហ៊ុនជប៉ុននឹងធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៥ដែលមានប្រវែង១៣៥គីឡូម៉ែតពីរាជធានីភ្នំពេញទៅកាន់ខេត្តពោធិសាត់ដើម្បីត្រៀមរៀបចំផ្លូវល្បឿនលឿនអាស៊ាន។ កាលពីម្សិលមិញ ក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់បានធ្វើពិធីចុះហត្ថលេខាសំរាប់គំរោងកែលម្អផ្លូវ។ ...
សែន ដាវីត
http://www.khmertimeskh.com/50101352/japanese-companies-repair-national-road-5/
កម្មករយល់ព្រមលក់ម៉ាស៊ីនរោងចក្រ
កម្មករជាង ៥០០ នាក់នៅរោងចក្រ Benoh Apparel ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីម្សិលមិញបានយល់ព្រមលក់ម៉ាស៊ីនដែលនៅសេសសល់ក្នុងរោងចក្រ ដើម្បីចំណាយលើការបាត់បង់ប្រាក់ខែរបស់ពួកគេ បន្ទាប់ពីម្ចាស់ក្ស័យធន និងភៀសខ្លួនចេញពីប្រទេស។ ...
សែន ដាវីត
http://www.khmertimeskh.com/50101011/workers-hawk-factory-machines/
កិច្ចព្រមព្រៀង៣៤ តម្លៃជាង $៥០០ លានត្រូវបានចុះហត្ថលេខា
កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៣៤ កាលពីថ្ងៃចន្ទត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនចិន និងកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រីចិន លី កេឈាង មកកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/2mmNPPK
ប្រទេសកម្ពុជាស្វែងរកគោលដៅថ្មីសម្រាប់វិស័យអចលនទ្រព្យ៖ វិនិយោគិនចិន
នៅក្នុងរាជធានីនៃប្រទេសកម្ពុជាដែលមានលក្ខណៈបែបប្រពៃណីមិនទាន់មានការរីកចំរើននៅឡើយ ការរីកដុះដាលនៃវិស័យសំណង់អគារកាន់តែត្រូវបានក្លាយជាទីចាប់អារម្មណ៍ដ៏គួរឱ្យកត់សម្គាល់នៅពេលដែលវាត្រូវបានគេសាងសង់កាន់តែខ្ពស់ ...
Chris Horton
https://www.nytimes.com/2018/01/09/business/cambodia-real-estate.html
អតិផរណានៅឆ្នាំ ២០១៧ ទាប និងអាចគ្រប់គ្រងបាន
អតិផរណានៅកម្ពុជាកាលពីឆ្នាំមុនបានកើនឡើងដល់ ២,៩ ភាគរយ ដោយសារការកើនឡើងតម្លៃទំនិញសំខាន់ៗ ជាពិសេស សាំង និងផលិតផលកសិកម្ម ដោយធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា អត្រាអតិផរណាទាបគឺបណ្តាលមកពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50100904/inflation-2017-low-manageable/
កាតព្វកិច្ចបង់ពន្ធរបស់អ្នកមានសញ្ជាតិអាមេរិកនៅក្នុងប្រទេសកម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ដំនឹងដល់គ្រប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្ដល់របាយការណ៍ដែលត្រឹមត្រូវស្ដីពីលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកដែលមានសញ្ជាតិអាមេរិក (US-TIN)។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50100906/lookout-us-taxpayers-cambodia/
ក្រុមហ៊ុនចិនមានតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ចាប់តាំងពីការបង្កើតយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជិត២ឆ្នាំកន្លងទៅ ក្រុមហ៊ុនចិនជាច្រើនកំពុងដើរតួរយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនេះ ដែលចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសក្នុងតំបន់។ ជាំង ឈេងវេ ប្រធាន ...
Fei Liena, Lu Juan, and Mao Pengfei
http://www.xinhuanet.com/english/2018-01/10/c_136885593.htm
អ្នកភូមិបានស្នើសុំឱ្យចាកចេញពីឧទ្យានជាតិ
អាជ្ញាធរខេត្តកោះកុងកាលពីថ្ងៃចន្ទបានបង្គាប់ឱ្យប្រជាជនចំនួន ៤០ គ្រួសារដែលរស់នៅក្នុងស្រុកបទុមសាគរឱ្យចាកចេញពីដី និងផ្ទះសំបែងរបស់ពួកគេ បន្ទាប់ពីត្រូវបានគេកំណត់ថា ពួកគេកំពុងកាន់កាប់ឧទ្យានជាតិដោយខុសច្បាប់។ កាលពីថ្ងៃ ...
សែន ដាវីត
http://www.khmertimeskh.com/50101013/villagers-asked-vacate-national-park/
ក្រុមជំនាញមុជទឹកស៊ីម៉ាក់បានស្រង់យកគ្រាប់បែករបស់អាមេរិកនៅខេត្តកណ្ដាល
កាលពីម្សិលមិញ នៅខេត្តកណ្ដាល ក្រុមជំនាញមុជទឹកមួយរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានស្រង់យកគ្រាប់បែកធំមួយគ្រាប់ដែលបានទំលាក់ដោយយន្តហោះចម្បាំងរបស់អាមេរិកកាលពីសង្គ្រាមអំឡុងឆ្នាំ ១៩៧០។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/50101018/cmac-divers-remove-us-bomb-kandal/
ប្រទេសជប៉ុននឹងបរិច្ចាគរថយន្តក្រុងចំនួន១៤០
បើយោងតាមសាលារាជធានីភ្នំពេញ ប្រទេសជប៉ុននឹងបរិច្ចាគឡានក្រុងច្រើនជាង១០០គ្រឿងមកអោយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលពីរឆ្នាំនេះ។ បើយោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអោយដឹងថារដ្ឋាភិបាលជប៉ុនបានកំពុងបរិច្ចាគរថយន្តចំនួន១៤០គ្រឿង ...
មុំ គន្ធា
http://www.khmertimeskh.com/50101012/japan-donate-140-buses/
ក្រុមហ៊ុនអាកាសចរណ៍ Virgin ឈប់ទិញឥណទានកាបូនពីខេត្ត ឧត្តរមានជ័យ
អ្នកតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic បានឱ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេសនេះ បានបញ្ឈប់ការទិញឥណទានកាបោនពីតំបន់មួយនៃខេត្ត ឧត្តរមានជ័យ ដែលជាផ្នែកមួយរបស់គម្រោង រ៉េដ បូក (REDD+) បន្ទាប់ពីមានរបាយការណ៍មួយលើក ...
Yesenia Amaro
http://www.phnompenhpost.com/national/virgin-stops-purchases-oddar-meanchey-redd-credits
ADB ផ្តល់កម្ចី និងជំនួយឥតសំណង$១៨០លាន
រាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានចចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួនប្រាំជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលរួមមានទាំងកម្ចី និងជំនួយឥតសំណងមានទឹកប្រាក់សរុប ១៨០ លានដុល្លារដើម្បីដំណើរការគម្រោង៣នៅកម្ពុជាដែលសុទ្ធសឹងជាការវិនិយោគលើ ...
ហ៊ គីមសាយ
http://bit.ly/2CLLGn4
ការិយាល័យលិខិតឆ្លងដែនថ្មីបើកទូទាំងផ្ទៃប្រទេស
ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកការិយាល័យថ្មីចំនួន ៣ ដើម្បីពន្លឿនដំណើរការនៃការផ្តល់លិខិតឆ្លងដែន និងប័ណ្ណពលករដល់ជនអន្តោប្រវេសន៍ដែលនឹងធ្វើការនៅបរទេស។ ...
មុំ គន្ធា
http://www.khmertimeskh.com/50100773/new-passport-offices-open-across-nation/
ប័ណ្ណព័ត៌មានថ្មីសម្រាប់អ្នកកាសែតសារព័ត៌មាន
ក្រសួងព័ត៌មាននឹងប្រើប្រាស់ទម្រង់ថ្មីនៃប័ណ្ណព័ត៌មានសម្រាប់អ្នកសារព័ត៌មានដែលធ្វើការនៅកម្ពុជា នៅចុងខែមករាដើម្បីងាយស្រួលគ្រប់គ្រងនិងប្រមូលទិន្នន័យពីអ្នកសារព័ត៌មាន។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50100766/new-media-pass-journalists/
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុក
បន្ទាប់ពីចូលរួមជាមួយក្រុមគ្រួសារ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជាគឺជាអ្នកគាំទ្រ និងអ្នកចូលរួមយ៉ាងសកម្មក្នុងយន្តការនេះ។ នៅថ្ងៃទី២១ ខែធ្នូ ប្រទេសចិនបានផ្តល់ជំនួយឥតសំណងចំនួន ៧,៣ លានដុល្លារ ...
Fei Liena និង Lu Juan
http://www.xinhuanet.com/english/2018-01/09/c_136881749.htm
គម្រោងធ្វើបាតុកម្មប្រឆាំងនឹងការយកលុយ នៅតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតត្រូវបានផ្អាក
គម្រោងធ្វើបាតុកម្ម ដែលមានអ្នកចូលរួមប្រមាណ ៥០០ នាក់ របស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រឆាំងនឹងការយកលុយនៅតាមច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ត្រូវបានផ្អាកវិញ បន្ទាប់ពីមានការសម្របសម្រួលពីខាងនគរបាលច្រកព្រំដែននោះ ដោយអនុញ្ញាតឲ្យសមាជិកក្នុងសមាគមធ្វើប័ណ្ណព្រំដែនថ្មី ដោយ ...
គួច ម៉ាស៊ី
http://bit.ly/2CELYfh
តម្លៃកសិផលទាបជំរុញឲ្យកម្ចីមិនដំណើរការកើនឡើង
កម្ចីដែលអតិថិជនមិនបានសងត្រឡប់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (MFI) បានកើនឡើងជិត ២ ដងធៀបនឹងឆ្នាំមុន ដោយមានចំនួន ២ ភាគរយនៃកម្ចីសរុប ជាអ្វីដែលអ្នកជំនាញក្នុងឧស្សាហកម្មនេះបញ្ជាក់ថាដោយសារអតិថិជនជួបការលំបាកក្នុងការរក ...
ហ៊ គីមសាយ
http://bit.ly/2CXl2f6
តំណាងកម្មវិធី REDD របស់ UN បារម្ភក្រោយឮពីករណីឈូសឆាយព្រៃជាប្រព័ន្ធនៅឧត្ដរមានជ័យ
តំណាងកម្មវិធី REDD របស់អង្គការសហប្រជាជាតិកាលថ្ងៃទី ៨ មករា នេះ បានថ្លែងថា ខ្លួននឹងមានក្តីបារម្ភប្រសិនបើការអះអាងរបស់យោធាដែលឈូសឆាយព្រៃជាលក្ខណៈប្រព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ...
Yesenia Amaro
http://bit.ly/2CRBw8m
ចិនសន្យាផ្តល់ប្រាក់ ១ លានដុល្លារសម្រាប់បរិស្ថាន
រដ្ឋាភិបាលចិនបានសន្យាជួយក្រសួងបរិស្ថានក្នុងការកែលម្អការគ្រប់គ្រងគុណភាពទឹក ការផ្គត់ផ្គង់ឧបករណ៍ និងទឹកប្រាក់ប្រហែល ១ លានដុល្លារ។ សេចក្តីប្រកាសនេះបានធ្វើឡើងនៅឯកិច្ចប្រជុំកាលពីម្សិលមិញរវាងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងលោក ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50100775/china-pledges-1-million-environment/
ឈើត្រូវបានរកឃើញនៅក្នុងខេត្តក្រចេះ
ឈើប្រមាណជិត ១០០ ដុំត្រូវបានរកឃើញដាច់ដោយឡែកពីគ្នានៅស្រុកព្រែកប្រសប់ និងស្រុកសំបូរក្នុងខេត្តក្រចេះកាលពីចុងសប្ដាហ៍ ប៉ុន្តែមិនមានការចាប់ខ្លួនទេ។ ឈើប្រហែល ៤០ ដុំត្រូវបានគេរកឃើញនៅក្នុង ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50100815/timber-found-kratie/
ទាហាន និងអ្នកមានអំណាចរងការចោទថារំលោភយកដីបម្រុងសហគមន៍
សហគមន៍ជនជាតិដើមភាគតិចព្នងក្នុងស្រុកស្នួលបានចោទទាហាន និងអ្នកមានងារជាឯកឧត្តមថាបានរំលោភយកដីព្រៃបម្រុងទុកជាង ១ ពាន់ហិកតា និងគំរាមកំហែងអាយុជីវិតរបស់ពួកគាត់។ ...
ផាក់ ស៊ាងលី
http://bit.ly/2mbu6l5
រដ្ឋាភិបាលគ្រោងនឹងបន្ថយទំហំគណៈរដ្ឋមន្រ្តី
មន្រ្តីជាន់ខ្ពស់ដែលមានឋានៈជារដ្ឋលេខាធិការនឹងមិនមែនជាសមាជិកគណៈរដ្ឋមន្រ្តីទៀតទេក្រោយការបោះឆ្នោតជាសកលក្នុងខែកក្កដា។អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផានបានអោយដឹងថារដ្ឋាភិបាលនឹងធ្វើការចងក្រងច្បាប់ឆាប់ៗនេះដើម្បីអនុញ្ញាតអោយមានការកាត់បន្ថយចំនួនសមាជិកនៅក្នុងគណៈរដ្ឋមន្រ្តី។ ...
មុំ គន្ធា
http://www.khmertimeskh.com/50101012/japan-donate-140-buses/
កូនដំរី ១ ក្បាលផុងរណ្តៅងាប់ក្នុងព្រៃអភិរក្ស
កូនសត្វដំរីព្រៃឈ្មោលមួយក្បាល ដែលមានអាយុប្រមាណ ១ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់ កាលពីរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ ដោយបានជាប់ផុងពាក់កណ្ដាលខ្លួន នៅក្នុងរណ្ដៅដីតូចមួយ ក្នុងតំបន់ព្រៃឫស្សី នៃដែនជម្រកសត្វព្រៃកែវសីមា ក្នុង ...
ឃុត សុភចរិយា
http://bit.ly/2CWQE3r