ព័ត៌មាន​

ក្រុមហ៊ុនបាត់បង់សិទិ្ធដីធ្លី

រដ្ឋាភិបាលបានធ្វើចំណាត់ថ្នាក់ដីសម្បទានសេដ្ឋកិច្ចចំនួន ៤ កន្លែងឡើងវិញឱ្យទៅជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយបានទាមទារយកដីចំនួនជិត ២០.០០០ ហិកតា ដែលបានប្រគល់ឱ្យក្រុមហ៊ុនឯកជនដើម្បីប្រើប្រាស់សម្រាប់ចម្ការកៅស៊ូ។  ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5087586/firms-lose-land-rights/

ក្រុមប្រឹក្សាធម្មនុញ្ញគាំទ្រទាំងស្រុងនូវការកែច្បាប់ចំនួន ៤

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​រប​ស់​ប្រទេស​កាល​ពី​ម្សិល​មិញ បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ច្បាប់​ទាំង​នេះ បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​​ទើប​តែ​ត្រូវ​បាន​អនុម័ត ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2yOtjyF

ប្រាក់​ចំណូល​នេសាទ​បាន​កើនឡើង​

​ប្រាក់​ចំណូល​នៅ​ក្នុង​វិស័យ​នេសាទ​បាន​កើនឡើង​ ៦២​ ភាគរយ​ក្នុង​កំឡុង​ពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ យ៉ាងណាមិញ​ កំណើន​នៃ​ការ​នាំ​ចេញ​ត្រី​ទឹកសាប​ ក៏​ដូច​ជា​ផលិតកម្ម​សមុទ្រ​បាន​ធ្លាក់​ក្នុងអំឡុងពេល​ពី​ខែមករា​ ដល់​ខែកញ្ញា​ បើ​ធៀប​នឹង​រយៈពេល ...

ជា វណ្ណៈ
http://www.khmertimeskh.com/5087445/fisheries-earnings-scaled/

NBC ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង​ប្រព័ន្ធ CSS

ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) កាលពី​ថ្មីៗ​នេះ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​ ៣ ដែល​អាច​ឲ្យ​អ្នក​កាន់​កាត ATM ពី​គ្រឹះស្ថាន​ទាំងបី​អាច​ដក​ប្រាក់​តាម​ទូ​ម៉ាស៊ីន​ATM និង​ប្រើ​ម៉ាស៊ីន​ឆូត​កាត (POS) ពី​គ្រឹះស្ថាន​ណាមួយ​ក៏បាន​។ ...

ហ៊ គីមសាយ
http://bit.ly/2zyZUFO

ក្រុមហ៊ុន​រ៉ែ​កាណាដា ​បង្ហាញ​ពី​ការ​រក​ឃើញ​រ៉ែ​ស្ពាន់​នៅ​រតន​គិរី

​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​​កាណាដា ​Angkor Gold Corp បាន​រក​ឃើញ​ប្រព័ន្ធ​រ៉ែ​ស្ពាន់​ថ្មី​មួយ​ក្នុង​អំឡុង​ការ​ខួង​រុករក​នៅ​ក្នុង​តំបន់​ផ្តល់​អាជ្ញាប័ណ្ណ​ខាង​ត្បូង​អូរយ៉ា​ដាវ​ រ​បស់​ខ្លួន​នៅ​ក្នុង​ខេត្តរត​ន​គិរី​។​ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2y1oePo

ប្រទះ​ឃើញ​ក្បាល​គ្រាប់​ចំនួន ​៣០​ នៅ​ស្រុក​ភ្នំ​ក្រវាញ

ក្បាល​គ្រាប់ ចំនួន​៣០​ក្នុង​នោះ​ក៏មាន​ក្បាល​គ្រាប់​ ១០០ មិល្លីម៉ែត្រ M76B 40 និង​ក្បាល​គ្រាប់ ៦០ មិល្លីម៉ែត្រ ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្នុង​បរិវេណ​ដីជី​កសាង​សង់ផ្ទះ នៅ​ភូមិ​ឃុំ​លាច ស្រុក​ភ្នំក្រវាញ កាលពី​ថ្ងៃទី ២២ ខែតុលា ហើយ​ត្រូវបាន​ស៊ីម៉ាក់ ប្រមូល​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​កម្ទេច​ចោល​។ ...

គឹម សារុំ
http://bit.ly/2yFa1vV

លោក​ លឺ ឡាយស្រេង គេច​ខ្លួន​ក្រោយ​ពី​ប្រឈម​នឹង​បណ្តឹង​ចំនួន​ ២

​សមត្ថកិច្ច​ច្រកទ្វារ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អតីត​ឧបនាយក​រដ្ឋមន្ត្រី លឺ ឡាយស្រេង ដែល​ប្រឈម​នឹង​បណ្តឹង​ចំនួន​២​បាន​ចាក​ចេញ​ទៅ ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។ ...

នៀម ឆេង
http://bit.ly/2ivhzLh

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ​ចូល​កាប់​ព្រៃ​អភិរក្ស

ពលរដ្ឋ​រស់នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ថា បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា ដោយ​មិន​ត្រឹម​តែ​មិន​មាន​ចំណាត់​ការ​ទប់​ស្កាត់ ថែម​ទាំង​បាន​ឃុបឃិត​គ្នា​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​ចូល​ទៅ ...

សុទ្ធ គឹមសឿន
http://bit.ly/2lbdltm

លោក ហ៊ុន សែន ថា​ខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ត្រូវ​បាន​រំលាយ​ចូល​រដ្ឋ​ធម្មនុញ្ញ ខណៈ​លោក កឹម សុខា ស្នើ​ឲ្យ​មាន​ការ​កោះ​ប្រជុំ

នៅក្នុង​ថ្ងៃ​ខួប​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ពី​ម្សិលមិញ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​សាជាថ្មី​ថា ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន​រំលាយ​ចូល​ទៅ​ក្នុង រដ្ឋធម្មនុញ្ញ​កម្ពុជា រួច​ជា​ស្រេច ទៅ​ហើយ ហើយ​ដើម្បី​ការពារ​សន្តិភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​ហ៊ាន​កម្ចាត់​ចោល​មនុស្ស​មួយចំនួន ​(​សំដៅ ...

បែន សុខហ៊ាន
http://bit.ly/2iuW8Ks

ជនរងគ្រោះដោយទឹកជំនន់ចង់បានផ្ទះថ្មីនៅលើទឹកដីបុព្វបុរស

ក្រុមគ្រួសារចុងក្រោយដែលបដិសេធមិនផ្លាស់ទីលំនៅពីឃុំពីរនៅក្បែរទំនប់សេសានក្រោម ២ កំពុងពិចារណាស្នើសុំអាជ្ញាធរឱ្យបង្កើតភូមិថ្មីមួយនៅលើទឹកដីបុព្វបុរសជិតផ្ទះដើមរបស់ពួកគេ ខណៈដែលទឹកជំនន់នៅក្នុងតំបន់នេះបន្តកើនឡើង។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5087400/flood-victims-want-new-homes-ancestral-lands/

ប្រទេសចិននឹងផ្តល់ថវិកាដល់ការជួសជុលតំបន់អង្គរធំ

ប្រទេសចិននឹងផ្តល់មូលនិធិដល់គម្រោងស្តារឡើងវិញដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៨ នៅឯបរិវេណព្រះបរមរាជវាំងបុរាណមួយក្នុងតំបន់បេតិកភណ្ឌអង្គរធំនៅខេត្តសៀមរាប។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបាននិយាយថា វាំងនេះមានអាយុកាលរាប់សតវត្សហើយ ទោះបីជាមានការជួសជុលឡើងវិញកាលពីអតីតកាលក៏ដោយ ក៏ការជួសជុលនៅតែត្រូវការនៅឡើយ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/china-fund-restoration-angkor-thom-site

កម្មករត្រូវបានប្រាប់ពីការដំឡើងប្រាក់ឈ្នួល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ប្រាក់ប្រហែល ៤០ លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំក្រោយ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ និងស្បែកជើងបានកើនដល់ ១៧០ ដុល្លារក្នុងមួយខែ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5087388/workers-told-wages-boost/

ស្ថាប័ន​រដ្ឋាភិបាល​រិះគន់​ទូត​អាមេរិក​រឿង​គ្រាប់បែក​គីមី

ស្ថាប័ន​រដ្ឋាភិបាល​បាន​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​រឿង​គ្រាប់បែក​គីមី​ដោយ​ចាត់ទុក​ការ​លើក​ឡើង​នោះ​ថា​​ជា​ការ​បំភ្លៃ​ការពិត និង​ចង់​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ហើយ​បាន​អំពាវនាវ​ឲ្យ​អាមេរិក សហការ​គ្នា​រំដោះ​គ្រាប់បែក​ទាំង​នោះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2yEjnbg

ទឹក​លិច​ភូមិ​ក្បាល​រមាស​កម្ពស់​ ១ ​ម៉ែត្រ ខណៈ​ភូមិ​​ស្រែគ​លិច​ដល់​ដំបូល​ផ្ទះ

ទឹក​បាន​និង​កំពុង​ឡើង​លិច​ភូមិ​ក្បាល​រមាស​ជាង​ ១ ​ម៉ែត្រ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​បន្ថែម​ជាង​ ១ ​សប្តាហ៍​ដែល​បណ្តាល​ភូមិ​ស្រែគ​ទឹក​លិច​ជិត​ដល់​ដំបូល​​ផ្ទះ​អ្នកភូមិ​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​បង្ខំ​ចិត្ត ...

ផាក់ ស៊ាងលី
http://bit.ly/2yESiof

KrisEnergy ប្តេជ្ញា​ពី​ការ​បូម​ប្រេង​នៅ​កម្ពុជា​

ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី ដែល​ជា​ប្រតិបត្តិ​ករ​អណ្ដូងប្រេង​ក្នុង Block A របស់​កម្ពុជា​បានប្រកាស​ពី​ការសម្រេចចិត្ត​ចុង​ក្រោយ​ក្នុងការ​វិនិយោគ​លើ​ការ​បូម​ប្រេង​នៅ​កម្ពុជា នៅ​អណ្ដូងប្រេង​អប្សរា​ដោយ​អះអាង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​រយៈពេល​២៤​ខែ​ទៀត​។ ...

Kali Kotoski និង ហ៊ គីមសាយ
http://bit.ly/2y2waET

IMF៖​ សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រក្សា​ភាព​ខ្លាំង​ពីរ​បី​ឆ្នាំ​ខាង​មុខ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​សុក្រ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តីពី​ការ​ព្យាករ​សេដ្ឋកិច្ច​ដោយ​បញ្ជាក់​ថា កម្ពុជា​នឹង​នៅ​រក្សាបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ​នៅ​ឆ្នាំនេះ និង​ពីរ​បី​ឆ្នាំ​បន្ទាប់មក​នឹង​ប្រឈម​នឹង​ការ​ថមថយ​កំណើន​វិញ​នៅ​រយៈពេល​មធ្យម​ខាង​មុខ​។ ...

Post Staff
http://bit.ly/2yKn5iE

សត្វព្រៃ​ត្រូវ​បាន​រឹបអូស​នៅ​ខេត្តព្រៃវែង​

​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​នៅ​យប់​ថ្ងៃ​សុក្រ​ បាន​ធ្វើការ​វាយឆ្មក់​មួយ​នៅ​លើ​រថយន្ត​ដឹក​សត្វព្រៃ​ខុសច្បាប់​រាប់រយ​នាក់​គីឡូក្រាម​ ដែល​នឹង​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5087201/wildlife-seized-prey-veng/

លទ្ធផល​ទិន្នផល​នេសាទ​ត្រី​ និង​ការ​បង្ក្រាប​ព្រៃឈើ​

​ជិត​ ៣,០០០​ ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ និង​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ ​លទ្ធផល​ទាំងនេះ​មាននៅ​ក្នុង​របាយការណ៍​របស់​ក្រសួងកសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​បាន​ចេញផ្សាយ​កាលពី ...

សែន ដាវីត
http://www.khmertimeskh.com/5087200/fishing-forest-crackdown-yields-results/

នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​សមាជិក​បក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សន្យា​ចំពោះ​ មន្ត្រីឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ពួក​គេ​អាច​រក្សា​តំណែង​របស់​ខ្លួន​ ​លុះ​ត្រា​ណា​ដែល​ពួក​គេ​លាលែង​ពី​គណបក្ស​មុន​របស់​ពួក​គេ​ ហើយ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ​នៅ​ពេល ...

ឃួន ណារិម
http://www.khmertimeskh.com/5087199/pm-invites-opposition-members-join-cpp/

ការ​បន្ធូរបន្ថយ​នានា​ដើម្បី​ជួយ​ជន​ចំណាកស្រុក​ទទួល​បាន​ភាព​ស្របច្បាប់​

​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​សម្រាប់​កម្មករ​ចំណាកស្រុក​ដើម្បី​នឹង​ទទួល​បាន​ឯកសារ​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​កម្មករ​ជា​ច្រើន​ទៀត​ នឹង​ទទួល​បាន​ភាព​ស្របច្បាប់​សម្រាប់​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​។​ ​ ...

សែន ដារីត
http://www.khmertimeskh.com/5087198/relaxed-rules-set-help-migrants-go-legal/

មន្ត្រី​កំពូល​៖​ អា​មេ​រិ​ក​ផ្តល់​មូលនិធិ​ដល់​ក្រុម​អ្នកប្រឆាំង

​​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អង្គការ​របស់​ខ្លួន​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​ ដើម្បី​អនុវត្ត​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​។​ ​ ...

ឃួន ណារិម
http://www.khmertimeskh.com/5086991/us-funds-foes-top-official/

ក្រសួង​ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ដើម្បី​ជួយ​គូស​ផែនទី​ព្រៃឈើ​

​ក្រសួងបរិស្ថាន​កំពុង​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ដើម្បី​ជួយ​គូស​ផែនទី​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ ដោយ​ប្រើប្រាស់​ផែនទី​រូបភាព​តាម​ផ្កាយ​រណប​ ​ដែល​សំណើរ​នេះ​ធ្វើ​ឡើង​មួ​យ​ស​ប្តា​ហ៍​​បន្ទាប់​ពី​ក្រសួង​បាន​បដិសេធ​យ៉ាង​ខ្លាំង​លើ​របាយការណ៍ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ministry-asks-japan-help-map-out-forests

ថ្ងៃនេះ សមាជិក​ព្រឹទ្ធ​សភា​នឹង​អនុម័ត​ច្បាប់​ចំនួន​ ៤ បើក​ផ្លូវ​ឲ្យ​ចែក​អាសនៈ​ ពេល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ចាប់​ផ្ដើម​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់ ទាក់​ទង​នឹង​ការ​បែង​ចែក​អាស​នៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពី​ដើម​សប្ដាហ៍ បើ​ទោះ​បី​សហគមន៍​អន្តរជាតិ​បាន​បង្ហាញ​ការ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើន រីឯ​អ្នក​របួស​ថយ​ចុះ

គិត​ត្រឹម​ត្រីមាស​ទី​ ៣ ​ក្នុង​ឆ្នាំ​នេះ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ខណៈ​អ្នក​របួស​មាន​ការ​ថយចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។ ​នេះ​បើ​តាម​របាយការណ៍​ទូទាំង​ប្រទេស​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃ​ពុធ ។ ...

ឃុត សុភចរិយា
http://bit.ly/2yBsZku

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nnYUH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!