ព័ត៌មាន​

ឧបនាយករដ្ឋមន្ត្រី​ដែលជំនួស​តំណែង​​លោក​ សុខ អាន​ នាំ​មក​នូវ​​ក្តី​​សង្ឃឹម​​នៃ​ការ​ធ្វើ​កំណែទម្រង់

ទោះបីជាការគ្រប់គ្រងមួយចំនួនបានបាត់បង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ តែនៅមានស្ថាប័នរដ្ឋ តំណែងក្នុងជួររដ្ឋាភិបាល និងតំណែងជាថ្នាក់ដឹកនាំជាច្រើនទៀតសម្រាប់អ្នកជំនាន់ក្រោយប្រកួតប្រជែងយក បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៦៦ឆ្នាំ។ តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងសំខាន់ជាងគេក្នុងចំណោមតំណែងសំខាន់ៗទាំងនោះ ត្រូវបានប្រគល់ភ្លាមៗកាលពីម្សិលមិញទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អាយុ ៦៧ឆ្នាំ ដែលក៏កំពុងរៀបចំពិធីបុណ្យសពលោក សុខ អាន។ ...

ហ្ចច រ៉ាយត៍ និង វណ្ណ រើន
http://www.cambodiadailykhmer.com/36871

តម្លៃ​ម្រេច​ធ្លាក់​ចុះ​ក្នុង​រដូវ​ប្រមូល​ផល

កំណើន​នៃ​ការ​ផ្គត់ផ្គង់​ម្រេច​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​តម្លៃ​ម្រេច​ធម្មតា​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​៣០​ភាគរយ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ម្រេច​ដារ​មេមត់​។ ...

ចេង សុខហ័ង
http://bit.ly/2mOYyBw

គជប ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាង​ ៥០០ ​នាក់

គិត​ត្រឹម​រយៈពេល​មួយ​ខែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប ទទួល​​បាន​អ្នក​ស្នើ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ជាង ៥០០ នាក់​សម្រាប់​ចូលរួម​សង្កេត​មើល​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី ៤ ឆ្នាំ ២០១៧ ខណៈ គជប ក៏​​បាន​បង្ហាញ​ពី​ស្លាក​សញ្ញា​គណបក្ស​ទាំង ១២ ​ដែល​ចូលរួម ...

ឡាយ សាមាន
http://bit.ly/2nfDuXz

Smart​ គាំទ្រ​ដល់​គម្រោង​ Tech​ Startup​ ម្តងទៀត​

​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដែល​នាំមុខ​គេ​ Smart​ Axiata​ បាន​ធ្វើ​ជា​ដៃគូ​ជាមួយនឹង​អង្គការ​មូលនិធិ​អាស៊ី​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​មួយ​ ដើម្បី​ជម្រុញ​ការ​បង្កើត​ថ្មី​ និង​ការ​ច្នៃប្រឌិត​ក្នុង​ចំនោម​អ្នកចូលរួម​ Tech​ Statup​ កម្ពុជា​។​ ​ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/36569/smart-backs-tech-startup-projects/

នៅតាម​​​ហាង​កាហ្វេ​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ការ​​​​​ជជែក​​​​​​​​​រឿង​នយោបាយ

បណ្តាអ្នកវិភាគនយោបាយដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចូលចិត្តធ្វើបទសម្ភាសន៍កន្លងមក ពេលនេះមិនលើកទូរស័ព្ទរបស់ខ្លួនទេ។ អ្នកទាំងនោះនិយាយថា ពួកគាត់ជាប់រវល់ការងារ ធ្វើដំណើរទៅបរទេស ឬជាប់រវល់ផ្ដោតលើការសិក្សារបស់ខ្លួន។ ...

បែន​ សុខហ៊ាន និង BEN PAVIOUR
http://www.cambodiadailykhmer.com/36868

មន្ត្រី​នគរបាល​ និង​យោធា​មួយ​ចំនួននៅ​មណ្ឌលគិរី ត្រូវ​បាន​ហៅសួរនាំ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ

មន្ត្រី​នគរបាល​ជាង១០​នាក់ និង​មន្ត្រី​យោធា​មួយ​ចំនួន នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិកោះ​ហៅ​ទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ ក្នុង​នោះ​មាន​មន្ត្រី​នគរបាល ​០២​រូប អាច​នឹង​ត្រូវ​ប្រឈម​ផ្លូវ​ច្បាប់​នៅ​តុលាការ ខណៈ​មន្ត្រី​ផ្សេង​ទៀត នឹង​ត្រូវ ...

ប៉ិច សុធារី
http://bit.ly/2nLdEaI

មរណភាព​លោក សុខ អាន ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន បាត់​ដៃគូ​​សំខាន់

ក្នុង​ពេល​មរណភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ ​អាន ​កាល​ពី​ថ្ងៃ​ពុធ ​កន្លង​មក​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុនសែន​បាន​បាត់បង់​មនុស្ស​ដែល​ជា​ដៃស្តាំ​នៅ​ជាមួយ​លោក​អស់​រយៈពេល​ជាង​ ៣​ទសវត្សរ៍​មក​ហើយ​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​ក្នុង​ឆ្នាំ​១៩៨០។ ...

ជាង សុខា
http://bit.ly/2nxCvQ0

គ.ជ.ប. ​បង្ហាញ​​ពី​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ដែលចូលរួម​បោះឆ្នោត​ឃុំ​-សង្កាត់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតហៅ​កាត់​ថាគ.ជ.ប.បាន​បង្ហាញ​ឈ្មោះអក្សរ​កាត់និង​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ចំនួន​១២ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​៤ ខណៈ​មាន​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​២ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ជា​អ្នក​សង្កេតការណ៍​ក្នុង ...

ប៉ិច សុធារី
http://bit.ly/2m7Tk6K

កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​អាច​ជួយ​បង្កើន​បរិមាណ​ទុន​បម្រុង

​នៅ​ពេល​កម្ពុជា ​ចាប់​ផ្តើម​គរ​ពូន​ទុន​បម្រុង​ពី​ឆ្នាំ​១៩៩៧ (បន្ទាប់ពី​ចាក​ចេញពី​របប​សេដ្ឋកិច្ច​ទីផ្សារ​ផែនការ មក​ទីផ្សារ​សេរី) ធនាគារ​ជាតិ​ នៃ​កម្ពុជា ​បាន​តម្កល់​ប្រាក់​បញ្ញើ​ចំនួន ២៧៦​លាន​ដុល្លារ​អាមេរិក ​នៅ​ធនាគារ​កណ្តាល​អាមេរិក ប្រចាំ​ក្រុង​ញីវយ៉ក និង​បាន​អនុញ្ញាត​ឲ្យ​ធនាគារ​នេះ​ធ្វើការ​គ្រប់គ្រងនិង ...

សេដ្ឋកិច្ចប្រាក់រៀល
http://bit.ly/2mL9Dn2

ក្រសួងសុខាភិបាល​ទទួលស្គាល់​គុណវិបត្តិ​ខ្លួន​នៅ​ក្នុង​របាយការណ៍​

​កាលពី​ម្សិលមិញ​ ក្រសួងសុខាភិបាល​បាន​ទទួលស្គាល់​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ សេវា​សុខា​ភាព​សាធារណៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អន់​នៅឡើយ​ ជាមួយ​គ្នា​នេះ​ដែរ​អ្នកជំនាញ​បន្ថែម​លើ​ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ​បណ្តាល​មក​ពី​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​។ ...

គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-admits-shortcomings-report

IFC និង​និយតករ​ហិរញ្ញវត្ថុ​កម្ពុជា​ ដាក់​ដំណើរ​ការ​កម្មវិធី​អភិបាល​កិច្ច​សាជីវកម្ម

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ជា​សមាជិក​របស់​ក្រុម​ធនាគារ​ពិភពលោក សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)​ និង​គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​កម្មវិធី ស្តីពី​អភិបាល​កិច្ច​សាជីវកម្ម​នៅ​កម្ពុជា (CCGI) ដើម្បី​រួម​គ្នា​លើកកម្ពស់​ស្តង់ដារ​អភិបាលកិច្ច​សាជីវកម្ម និង​ការអនុវត្ត​ល្អ​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី ...

Post Staff
http://bit.ly/2n1K4Ar

ប្រទេស​កម្ពុជា​ និង​វៀតណាម​បន្ត​រឹតចំណង​មិត្តភាព​

​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ បាន​សន្យា​គ្នា​ថា​នឹ​ង​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ​ និង​ជម្រុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ បន្ទាប់​ពី​កិច្ចប្រជុំ​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ លោក​ ​ជុំ​ សុន្ទរី​ បាន​មាន​ប្រសាសន៍​ថា​ មន្ត្រី​ប្រទេស ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36532/cambodia--vietnam-build-ties/

ថៃ​សន្យា​ផ្ដល់​ក្បាល​រថភ្លើង ៤ ដល់​កម្ពុជា​ ខណៈ​ដំណើរ​សាកល្បង​ធ្វើ​នៅ​ខែ​កក្កដា

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ពី​​ម្សិលមិញ​ថា​រដ្ឋាភិបាល​​ថៃ​បាន​សន្យា​ថា​នឹង​​ផ្ដល់​​ក្បាល​រថភ្លើង​ចំនួន​ ៤ ​គ្រឿង​ដល់​កម្ពុជា​សម្រាប់​​ដំណើរការ​តភ្ជាប់​ផ្លូវដែក​ កម្ពុជា-​ថៃ​ ដែល​គ្រោង​​បើក​ឲ្យ​ដំណើការ​បណ្ដោះអាសន្ន ...

ឃុត សុភចរិយា
http://bit.ly/2mvAVNn

៦​នាក់ ​រង​របួស​ លំនៅឋាន​ជិត ១៥០​ខ្នង ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៦​នាក់ បាន​រង​របួស​ធ្ងន់ ​និង​ស្រាល លំនៅឋាន​ជិត ១៥០​ខ្នង និង​ប៉ុស្តិ៍​នគរបាល​មួយ​កន្លែង បាន​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ក្នុង​ខេត្ត​ព្រះវិហារ រតនគិរី និង​ខេត្ត​ពោធិ៍សាត់។​​ ...

ប៉ិច សុធារី
http://bit.ly/2nux3x1

សភាតំណាងរាស្ត្រ​ចែករំលែក​បទ​ពិសោធន៍​ការងារ​សវន​កម្ម​

​សភាតំណាងរាស្ត្រ​កម្ពុជា​ ឡាវ​ និង​វៀតណាម​បាន​ចែករំលែក​គ្នា​នៅ​ក្នុង​វេទិកា​មួយ​ដើម្បី​ពិភាក្សា​បទ​ពិសោធន៍​ការ​ចំណាយ​ និង​ជម្រុញ​តម្លាភាព​ និង​សវន​កម្ម​នៃ​ការ​វិនិយោគសាធារណៈ​នៅ​ក្នុង​វិស័យ​នានា​ដូច​ជា​ ហេដ្ឋារចនាសម្ព័ន្ធ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/36507/parliaments-share-auditing-experience/

ប្រទេស​ថៃ​សម្លឹង​មើល​ទីផ្សារ​គ្រឿង​ឧបករណ៍​អគ្គិសនី​

​ដោយសារ​តម្រូវការ​កើនឡើង​ខ្ពស់​ ប្រទេស​ថៃ​រំពឹង​ថា​ការ​នាំ​ចេញ​ផលិតផល​គ្រឿងអគ្គិសនី​ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​នឹង​កើនឡើង​ដល់​ប្រមាណ​ ៥០​ លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/36510/thais-eye-appliances-market/

គម្រោង​បណ្តាញ​លូ​ទីក្រុង​ត្រូវ​បាន​លើក​ពិភាក្សា​

​ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រត្តិបត្តិការ​អន្តរជាតិ​ (JICA)​ បាន​សម្រេច​លើ​គម្រោង​មេ​សម្រាប់​ការ​គ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ទីក្រុង​ភ្នំពេញ​ ដែល​គម្រោង​នេះ​ចាំបាច់​ត្រូវ​មាន​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ​ផង​ដែរ​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី​ម្នាក់​។ ...

Yesenia Amaro
http://www.phnompenhpost.com/national/city-sewage-plan-mooted

ANZ​ មជ្ឈមណ្ឌល​ផ្តល់​កម្ចី​ទិញ​ផ្ទះ​

​ប្រជាជន​កម្ពុជា​បាន​ទទួលយក​កម្ចី​ទិញ​ផ្ទះកាលពីឆ្នាំមុន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ធនាគារ​ជា​ច្រើន​ដូច​ជា​ ធនាគារ​ ANZ​ Royal​ ក៏​នឹង​សេវា​ឯកទេស​សម្រាប់​ការ​កើនឡើង​នៃ​វិស័យ​នេះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/36508/anz-royal-home-loan-center/

ពលរដ្ឋ​​ឱ្យ​សាលា​ក្រុង ផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​

ប្រជាពលរដ្ឋ​ប្រមាណ៧០​នាក់​មក​ពី​សហគមន៍​ចំនួន​ ៦ នៅ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ដូនពេញ បាន​ស្នើ​ជា​ថ្មី​ដល់​សាលា​រាជធានី​ភ្នំពេញផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញខណៈ​ដែល​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​លំនៅឋានក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ថារាជរដ្ឋាភិបាល ...

ប៉ិច សុធារី
http://bit.ly/2mL3CH2

ផ្លូវ​រថភ្លើង​កម្ពុជា-​ថៃ រំពឹង​ដំណើរការ​ពាក់​កណ្តាល​ឆ្នាំ​២០១៧

ការ​ដាក់​ដំណើរការ​នៃ​សេវា​ផ្លូវ​រថភ្លើង​រវាង​កម្ពុជា ថៃ រំពឹង​ថា ​នឹង​មាន​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧​ នេះ​តទៅ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ជិះ​លើ​រថភ្លើង​រួម​គ្នា​នៅ​ព្រំដែន​ប៉ោយប៉ែត។ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រវែង ១​គីឡូម៉ែត្រ នៅ ...

ជា វណ្ណៈ
http://bit.ly/2muFFSK

លោក សុខ អាន បាន​ទទួល​មរណភាព

លោក សុខ ​អានដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​១​រូប​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្រ្តី​បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង​ប្រទេស​ចិន។ ...

ជាង សុខា
http://bit.ly/2mQKzgt

សម្ពោធ​ជា​ផ្លូវការ ប្រព័ន្ធ​ខ្សែកាប្លិ៍​បាត​សមុទ្រ​រវាង​ប្រទេស​ម៉ាឡេស៊ី ​​កម្ពុជា ​និង​ថៃ

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ដំណើរការ​ប្រព័ន្ធ​ខ្សែកាប្លិ៍​បាត​សមុទ្រ​ជា​ផ្លូវការ​ដែល​ជា​គម្រោង​វិនិយោគ​រួម​គ្នា​ក្នុង​ទំហំ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក រវាង​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ (MCT)។ ការ​វិនិយោគ​នេះ​គឺ​ដើម្បី​នាំ​យក​មក​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ចុង​ក្រោយ ...

ម៉ៃ គុណមករា
http://bit.ly/2nGV7Mp

កំណើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​នឹង​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ថយ​ចុះ​

ដុល្លារូបនីយកម្ម​ គឺ​ជា​មូលហេតុ​មួយ​នៃ​អត្រា​ការ​ប្រាក់​ខ្ពស់​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន សម្រាប់​ឥណទាន​នៅ​ក្នុង​វិស័យ​ធនាគារ​ក្នុង​ប្រព័ន្ធ ប៉ុន្តែ​អត្រា​ការ​ប្រាក់​ដែល​គិត​ដោយ​អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ អាច​លើស​ពី​ ១០០​ភាគរយ ក្នុង​មួយ​ឆ្នាំ។​​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ធានា​ឲ្យ ...

ខ្មែរថាមស៍
http://bit.ly/2mIbsRN

តម្លៃ​ប្រេង​ដូង​ធ្លាក់​ចុះ​លើ​ទីផ្សារ​អន្តរជាតិ​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ក្នុង​ស្រុក

ការ​ផលិត​ប្រេងដូង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​នៅ​ចុង​ឆ្នាំ​នេះ និង​ដើម​ឆ្នាំ​ក្រោយ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិនឹង​អាច​ផល​ប៉ះពាល់​ទៅ​នឹង​តម្លៃ​ប្រេងដូង​របស់​ប្រទេស​កម្ពុជា។នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ផលិត​ប្រេងដូង​ក្នុង​ស្រុក។​ ...

ជា វណ្ណៈ
http://bit.ly/2mMq04z

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

k43LM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!