ព័ត៌មាន
គណបក្សនយោបាយចុះបញ្ជីរួចចំនួន ៤៥ ក្នុងនោះបក្សចំនួន ១២ កំពុងជាប់បណ្តឹងនៅតុលាការ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថាគណបក្សនយោបាយចុះបញ្ជីរួចចំនួន ៤៥ ក្នុងនោះគណបក្សចំនួន ១២បានកំពុងជាប់បណ្តឹងនៅតុលាការដោយគណបក្សភាគច្រើនគឺពុំបានបំពេញកាតព្វកិច្ចធ្វើរបាយការណ៍សកម្មភាពប្រចាំឆ្នាំឲ្យបានទៀងទាត់ដាក់ទៅក្រសួង ទៅតាមការកំណត់នៅ ...
ប៉ិច សុធារី
http://bit.ly/2mjNbjB
ខុមហ្វ្រែល៖ សកម្មភាព និងការងាររដ្ឋសភា២០១៦ ធ្លាក់ចុះ
យោងតាមរបាយការណ៍របស់អង្គការខុមហ្វ្រែលដែលសង្កេតរដ្ឋសភានិងតំណាងរាស្ត្រ បានរកឃើញថា សកម្មភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋសភា ក្នុងឆ្នាំ២០១៦ មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំចាស់ ខណៈដែលក្រុមមតិភាគច្រើនដែលកាន់អំណាច មានការបំពារបំពានទៅលើអភ័យឯកសិទ្ធិ បើកផ្លូវឲ្យមានការចោទ ...
ប៉ិច សុធារី
http://bit.ly/2kXyIZP
ការរាតត្បាតជំងឺផ្តាសាយបក្សីត្រូវបានបញ្ឈប់
មន្ត្រីសុខាភិបាលនៅក្នុងខេត្តស្វាយរៀង ដែលត្រូវបានរាតត្បាតដោយជំងឺផ្តាសាយបក្សី (H5N1) កាលពីដើមខែនេះ បាននិយាយថា វីរ៉ុសនេះត្រូវបានបញ្ឈប់ និងមិនមានសញ្ញាអ្វីនៃការបន្តរាលដាលនោះទេ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/35658/bird-flu-outbreak-halted/
លទ្ធិប្រជាធិបតេយ្យរង “ការវាយសំពងផ្ដាច់ព្រ័ត្រ” ពេលបក្សកាន់អំណាចអនុម័តវិសោធនកម្ម
កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។ ...
បែន សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36593
សមត្ថកិច្ចរកឃើញឈើជាង ៧០០ ដុំតែរកមិនឃើញម្ចាស់
ឈើជាង ៧០០ ដុំ-ដើម ដែលភាគច្រើនជាប្រភេទឈើប្រណីតត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែម្ចាស់ឈើ និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនេះមិនទាន់ត្រូវបានកម្លាំងចម្រុះរកឃើញនោះទេ។ ...
ផាក់ ស៊ាងលី
http://bit.ly/2m6Mon2
សភាអនុម័តច្បាប់ស្ដីពីគណបក្សនយោបាយ បក្សដែលមិនបានបំពេញភារកិច្ចប្រុងខ្លួន
អង្គសភាបានអនុម័តយល់ព្រមលើខ្លឹមសារទាំងស្រុងនៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចំនួន ៦៦សំឡេង មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីយកច្បាប់នេះទៅអនុវត្តន៍បោសសម្អាតគណបក្សនយោបាយដែលមិនបានបំពេញភារកិច្ច តួនាទីនិងការងារទាំងឡាយ ឲ្យសមជា ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lgKRfF
Kerry WorldBridge ស្វែងរកវិនិយោគិនពីអាល្លឺម៉ង់
ក្រុមហ៊ុន Kerry WorldBridge Logistics SEZ សង្ឃឹមថានឹងបង្កើនចំណាប់អារម្មណ៍លើសួនឧស្សាហកម្មដែលមានដំណើរការយឺតរបស់ខ្លួនតាមរយៈចាប់ដៃគូជាមួយអ្នកជំនាញរបស់ប្រទេសអាល្លឺម៉ង់ក្នុងការរចនា និងបង្កើត «កម្រងឧស្សាហកម្ម និងបច្ចេកទេស» មួយ សំដៅទាក់ទាញការវិនិយោគផលិតកម្មមិនមែនវាយនភ័ណ្ឌ។ ...
Kali Kotoski
http://bit.ly/2lGjZGN
ក្រុមកម្លាំងរដ្ឋាភិបាលបង្ក្រាបឧបករណ៍នេសាទខុសច្បាប់
ក្រុមកម្លាំងរដ្ឋាភិបាលទប់ស្កាត់ការនេសាទខុសច្បាប់នៅបឹងទន្លេសាប បានបំផ្លាញសំណាញ់ប្រវែងជាង ១០០ គីឡូម៉ែត្រ និងឧបករណ៍ផ្សេងទៀតដែលត្រូវបានរឹបអូសនៅក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំនៅក្នុងខែនេះ នេះបើដឹងពីក្រុមមន្ត្រីកាលពីថ្ងៃច័ន្ទ។ ...
អេស៊ីលីដា នឹងផ្តល់កាតអេធីអឹម (ATM) ថ្មីដល់អថិជនមិនគិតថ្លៃ
អតិថិជនរបស់ធនាគារអេស៊ីលីដា នឹងទទួលបានកាតអេធីអឹម(ATM)ថ្មីនៅទូទាំងប្រទេស ដោយសារការផ្លាស់ប្ដូរស្លាកសញ្ញាអេស៊ីលីដាថ្មី ដែលត្រូវបានបង្គាប់ដោយទីស្ដីការគណៈរដ្ឋមន្ត្រីដោយមិនគិតថ្លៃ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2mgDz9e
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បង្កើនថាមពលទាក់ទាញវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បានចាប់ដៃគូជាមួយក្រុមហ៊ុនថាមពលពីប្រទេសថៃ ក្នុងការនាំចូលអគ្គិសនីពីប្រទេសថៃផ្គត់ផ្គង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដើម្បីធានាអគ្គិសនីមានគុណភាពទាក់ទាញវិនិយោគបង្កើតរោងចក្រឧស្សាហកម្មបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2kG4n6A
កាកបាទក្រហមអំពាវនាវពង្រឹងចំណេះដឹងកាត់បន្ថយការស្លាប់មាតា និងទារក
ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃអង្គារ នេះ ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវទៅដល់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល ត្រូវពង្រឹងនូវចំណេះដឹង និងសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់របស់មាតា ទារក និងកុមារឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់។ ...
មុំ គន្ធា
http://bit.ly/2m2mTqb
គ.ជ.ប. រំឭកបក្សនយោបាយ ត្រូវរួសរាន់ចុះឈ្មោះបេក្ខជនរបស់ខ្លួន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានក្រើនរំឭកដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ខាងមុខត្រូវរួសរាន់ចុះឈ្មោះបេក្ខជនរបស់ខ្លួនឲ្យទាន់នៅដើមខែមិនា ខាងមុខ និងត្រូវដាក់ចំនួនបេក្ខជនទ្វេដងនៃចំនួនក្រុមប្រឹក្សា ...
ប៉ិច សុធារី
http://bit.ly/2m2c07M
រដ្ឋសភាកម្ពុជាបានសម្រេចដាក់ចេញច្បាប់ដែលអាចនឹងបំផ្លាញបក្សប្រឆាំង
រដ្ឋសភាកម្ពុជានៅថ្ងៃនេះបានសម្រេចដាក់ចេញនៅច្បាប់ដ៏ចម្រូងចម្រាសដែលកាត់បន្ថយអំណាចគណៈបក្សប្រឆាំងនៃប្រទេសនេះ និងធ្វើឱ្យការហាមប្រាណអតីតមេដឹកនាំគណៈបក្សប្រឆាំងត្រឡប់មកកាន់អំណាចវិញយ៉ាងមានប្រសិទ្ធិភាព។ ...
Logan Connor
http://sea-globe.com/cambodian-parliament-passes-law-destroy-opposition/
ធនាគាររដ្ឋវៀតណាម ជម្រុញបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា
គណៈគ្រប់គ្រងនៃធនាគាររដ្ឋវៀតណាម លោក Lê Minh Hưng និងគណៈគ្រប់គ្រងនៃធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានព្រមព្រៀងគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។ ...
សារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/351435/vn-cambodia-state-banks-foster-ties.html#VSUuqSzs55vRy9a4.97
ក្រសួងរកការងារឲ្យពលរដ្ឋខ្មែរធ្វើទាំងក្នុង និងក្រៅប្រទេសជាង២១ម៉ឺននាក់
ក្រសួងការងារ បានប្រកាសថាមួយឆ្នាំ២០១៦កន្លងមកនេះក្រសួងបានរកការងារជូនប្រជាពលរដ្ឋរបស់ខ្លួនបានចំនួនជាង២១ម៉ឺននាក់ទាំងក្នុងស្រុកនិងនៅតាមបណ្តាប្រទេសមួយទៀត។ជាមួយគ្នានេះដែរ ចំនួននៃគ្រឹះស្ថាន សហគ្រាសដែលចុះបញ្ជីមានការកើនឡើង។ យោងតាមរបាយការណ៍របស់ក្រសួង ...
មុំ គន្ធា
http://bit.ly/2lYZFkr
បក្សប្រឆាំង ធ្វើពហិការមិនចូលប្រជុំសភាលើសេចក្តីស្នើច្បាប់ស្ដីពីគណបក្សនយោបាយ
តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពលិការមិនចូលប្រជុំសភាពេញអង្គនៅថ្ងៃនេះទេបើទោះបីជារដ្ឋសភា បានកំណត់បើកកិច្ចប្រជុំសភាអង្គវិសាមញ្ញដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់ស្ដីពីគណបក្សនយោបាយដោយយល់ឃើញថាច្បាប់នេះអាចនឹងបង្កឲ្យ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2m2kWa2
មេធាវី ជួប សំលាប់ គ្រោងដាក់ពាក្យពន្យារពេលចូលសវនាការថ្ងៃ១មិនា
មេធាវីការពារក្ដីឲ្យឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែលគណៈមេធាវីបានសម្រេចចាត់តាំងឲ្យការពារនោះគ្រោងនឹងដាក់ពាក្យពន្យារពេលចូលរួមសវនាការដែលគ្រោងធ្វើនៅថ្ងៃទី១ខែមីនាដោយសារថា ពុំទាន់មានសំណុំរឿងនៅក្នុងដៃដើម្បីពិនិត្យនៅឡើយ និងពុំទាន់បានពិភាក្សា ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lxDvoI
ខ្សែភាពយន្តរបស់ អ៊ែនជើលីណា ចូលី បើកស្នាមរបួសចាស់ ប៉ុន្តែធ្វើឱ្យអារម្មណ៍អ្នករស់រានធូរស្រាល
ពេលទស្សនាការចាក់បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តថ្មីរបស់លោកស្រី អ៊ែនជើលីណា ចូលី មានចំណងជើងថា ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” (First They Killed My Father) ក្រោមស្រមោលប្រាសាទបុរាណអង្គរវត្តកាលពីរាត្រីថ្ងៃសៅរ៍ លោក វ៉េត រាម បាននឹកស្រណោះដល់គ្រាដែលគាត់ស្ថិតក្នុងវ័យជំទង់រស់នៅក្រោមរបប ប៉ុល ពត។ ...
សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36577
រដ្ឋាភិបាលឲ្យសង់បណ្តាញអគ្គិសនីពី ស្ទឹងតាតៃ
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្របានផ្តល់ភ្លើងខៀវឲ្យមានការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីទំនប់វារីអគ្គិសនីស្ទឹងតាតៃក្នុងខេត្តកោះកុងមករាជធានីភ្នំពេញ បើទោះបីជាមានក្តីបារម្ភពីក្រុមអ្នកអភិរក្សបរិស្ថានចំពោះ ...
Ananth Baliga and គង់ មេត្ដា
http://bit.ly/2kCJGsc
មានការបន្ថែមកងកម្លាំងនៅព្រំដែនឡាវដោយសារវិវាទទាក់ទិនការស្ថាបនាផ្លូវព្រំដែន
ក្រុមមន្ត្រីកម្ពុជាបាននិយាយកាលពីម្សិលមិញថា ទាហានឡាវជាង៤០០នាក់បានឆ្លងចូលទឹកដីកម្ពុជាមករារាំងកងវិស្វកម្មមិនឱ្យស្ថាបនាផ្លូវមួយខ្សែ ដោយបង្កឱ្យមានការបន្ថែមកងទ័ពនៅតាមតំបន់ព្រំដែនកាលពី២សប្ដាហ៍កន្លងមក។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36589
អេស៊ីលីដា ចំណាយយ៉ាងហោច $៣,៥លានលើឡូហ្គោថ្មី
ធនាគារ អេស៊ីលីដា នឹងត្រូវចំណាយយ៉ាងហោចណាស់ ៣,៥ លានដុល្លារក្នុងរយៈពេលបីសប្តាហ៍ខាងមុខក្នុងកិច្ចការផ្លាស់ប្តូរនិមិត្តសញ្ញាពាណិជ្ជកម្ម (ឡូហ្គោ) របស់ខ្លួន ដើម្បីឆ្លើយតបតាមការតម្រូវពីរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការប៉ាន់ស្មានជាបឋមពីប្រធានធនាគារនេះកាលពីថ្ងៃអាទិត្យម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2kOJ9yw
ឈើដែលបានស្តុកទុកនៅក្នុងដែនជម្រកសត្វព្រៃត្រូវបានរឹបអូស
អាជ្ញាធរខេត្តរតនគិរី បានរឹបអូសឈើរាប់រយដុំ និងរថយន្តដែលផ្ទុកពេញទៅដោយឈើចំនួន ៣ គ្រឿងពីដែនជម្រកសត្វព្រៃលំផាត និងកំពុងស៊ើបអង្កេតពីករណីដែលអាចពាក់ព័ន្ធនៃក្រុមហ៊ុនដាំដុះកីស៊ូដែលនៅក្បែរនោះ នេះបើឱ្យដឹង ...
អូន ភាព
https://www.cambodiadaily.com/news/timber-stash-seized-in-wildlife-sanctuary-125414/
តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រ ខណៈថៅកែគេចខ្លួន
រោងចក្រ Top World garment ត្រូវបានតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្នក្រោយពីថៅកែរត់គេចមិនបានបើកប្រាក់ឈ្នួលដល់កម្មករសម្រាប់ខែធ្នូឆ្នាំ ២០១៦ ដែលរហូតមកទល់ពេលនេះពួកគេមិនទាន់ទទួលបាននោះទេ។ ...
សែន ដាវីត
http://bit.ly/2lZ0Ro6
NGO ជំរុញឲ្យជ្រើសរើសអ្នកសង្កេតការណ៍បោះឆ្នោតបន្ថែម
ក្រុមអង្គការក្រៅរដ្ឋាភិបាលបានជំរុញឲ្យមានការជ្រើសរើសមន្រ្តីសង្កេតការណ៍បោះឆ្នោតបន្ថែមទៀតនៅមុនការបោះឆ្នោតនាពេលខាងមុខ។ ...
Cristina Maza
http://bit.ly/2lbK8fK