ព័ត៌មាន​

មន្ត្រី​​សិទ្ធិ​មនុស្ស​រងការ​វាយ​ដំ​ត្រូវ​​ហៅ ឱ្យ​ចូល​បំភ្លឺ​ជា​ជន​សង្ស័យ

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង​លោក ច័ន្ទ ពុទ្ធិស័ក្ដ តំណាង​សហគមន៍​បឹងកក់ ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ នេះ ក្នុង​នាម​ជា​ជន​សង្ស័យ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ កន្លង​មក។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2loK1vp

តម្លៃ​ដំឡូង​មី នៅ​តែ​បន្ត​ធ្លាក់​​ចុះ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​

តម្លៃ​ដំឡូង​មី​សម្រាប់​នាំចេញ​បាន​ធ្លាក់​ថ្លៃ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះខណៈ​ទីផ្សារ​នាំចេញ​សម្រាប់​ដំឡូង​មី​កម្ពុជា ត្រូវ​បាន​គេ​អះអាង​ថា ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល និង​ចំនួន​រោងចក្រ​កែច្នៃ​ដំឡូង​មី​ក្នុង​ស្រុក​នៅ​មាន​កម្រិត។​ ​យោង​តាម​មន្ត្រី ...

ជា វណ្ណៈ
http://bit.ly/2kLcK02

កម្ពុជា​នៅ​តែ​មាន​កង្វះ​ខាត​ក្នុង​ការ​គាំពារ​ទារក

បើ​ទោះបី​ជា​អត្រា​ស្លាប់​ទារក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ១៥ ឆ្នាំ​នេះ​ក៏ដោយ ក៏​របាយការណ៍​ថ្មី​មួយ​នៅ​ក្នុង​ទិនានុប្បវត្តិ​គាំពារ​សុខភាព​បាន​កំណត់​នូវ​ការ​ខ្វះខាត​ការ​យល់​ដឹង​សំខាន់ៗ​ក្នុង​ការ​ថែទាំ​ទារក និង​កង្វះ​សម្ភារ​នៅ​ក្នុង​ការ​គាំពារ​ទារក​ដែល​ទើប ...

Cristina Maza
http://bit.ly/2k5YI4s

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ចៃកា (JICA) នឹង​ចាប់​ផ្តើម​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​មួយ​បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​ផែនការ​មេ​នៃ​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​រាជធានី​ភ្នំពេញ ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង។​ ...

ជា វណ្ណៈ
http://bit.ly/2liCIIJ

កសិករ ៥ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​តុលាការ​ ព្រោះ​រាន​ដី​តំបន់​អភិរក្ស

ក្រុម​មន្ត្រី​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​ប្រជាកសិករ​ប្រុស-ស្រី​ចំនួន ៥ នាក់​ទៅ​កាន់​តុលាការ​ខេត្ត​ដោយ​ចោទប្រកាន់​ពី​បទ «រុករាន​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ហាមឃាត់» ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក រិន រ៉ាន់ដា នាយក​គ្រប់គ្រង​តំបន់​ធនធាន​ធម្មជាតិ​ប្រើប្រាស់​ច្រើន ...

ឃុត សុភចរិយា
http://bit.ly/2kLDUUm

កូរ៉េ​ខាង​ត្បូង​ ផ្ដល់​ជំនួយ​សម្ភារ​យោធា​ដល់​ខ្មែរ

ប្រទេស​កម្ពុជា​កំពុង​រង់ចាំ​គ្រឿង​បំពាក់ និង​បរិក្ខារ​យោធា​ដែល​ជា​ជំនួយ​ផ្តល់​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បើ​យោង​តាម​អនុក្រឹត្យ​មួយ​បាន​បង្ហាញ​ថា​ក្រសួង​ហិរញ្ញវត្ថុ​បាន​ផ្តល់​ថវិកា​ប្រហែល ១ លាន​ដុល្លារ​ដល់​ក្រសួង​ការពារ​ជាតិ​ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​សម្ភារ​ទាំង​នេះ​នៅ ...

ម៉ិច ដារ៉ា
http://bit.ly/2kkz4tD

រដ្ឋាភិបាល​នឹង​ចេញ​លក់​មូល​បត្រ​បំណុល​ជា​លើក​ដំបូង​ឆាប់ៗ

គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​សាក​ល្បង ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​បំណុល​ក្រុមហ៊ុន​លើក​ដំបូង​នាពេល​ដ៏​ខ្លី​ខាង​មុខ​បន្ថែម​លើ​ការ​បោះ​ផ្សាយ​ភាគហ៊ុន​ដែល​មាន​ស្រាប់ ខណៈ​និយតករ​មូល​បត្រ​បាន​បញ្ចប់​ស្ទើរ​រួច​រាល់​នូវ​សេចក្ដី​ព្រាង​ប្រកាស​ស្ដីពី ...

ហ៊ គឹមសាយ
http://bit.ly/2kLrxHY

អង្គការ​វេទិកា​អនាគត​ព្រមាន​ថា​នឹង​កើត​មាន​អំពើ​ហិង្សា​​ បើ​ស្ថានភាព​នយោបាយ​​នៅ​តែ​បន្ត​បែប​នេះ​​

នៅក្នុងបទវិភាគនយោបាយមួយចេញផ្សាយកាលពីម្សិលមិញ អង្គការវេទិកាអនាគតបានធ្វើការព្រមានថា ប្រសិនបើស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា គ្មានការផ្លាស់ប្ដូរដែលចាំបាច់ទេ ដោយរដ្ឋាភិបាលគាបសង្កត់អ្នកប្រឆាំង ហើយជាញឹកញាប់គណបក្សប្រឆាំងពឹងផ្អែកលើការវាយប្រហារពូជសាសន៍នោះ  ការខកចិត្តក្រោយការបោះឆ្នោតឆ្នាំ២០១៨ទំនងជានាំទៅរកអំពើហិង្សា។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/36462

រដ្ឋាភិបាល​អំពាវនាវ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​​ដាក់​ពាក្យ​ដើម្បី​នាំ​ចេញ​ទៅ​ចិន​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់ ដាក់​ពាក្យ​ស្នើសុំ​សម្រាប់​ការ​ត្រួត​ពិនិត្យ​គុណភាព​ដំណាក់​កាល​ទី​ពីរ​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​ពី​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​ចំនួន​តែ ២៨ចំណោម៦០​កន្លែង​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ពាក្យ ...

ម៉ៃ គុណមករា
http://bit.ly/2lsHnob

ការ​សិក្សា៖ ទូរស័ព្ទ​ដៃ​អាច​ជួយ​ទប់​ស្កាត់​ជម្ងឺ​អេដស៍

បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​អាច​នឹង​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​លើក​កម្ពស់​សកម្មភាព​ផ្លូវភេទ​របស់​នារី​ដែល​ធ្វើ​ការ​ក្នុង​សេវាកម្ម​កម្សាន្ត​របស់​ប្រទេស​កម្ពុជា និង​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​អេដស៍។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវ​បាន ...

Cristina Maza
http://bit.ly/2klPmFg

ជន​វ័យ​ជំទង់​ជាង​ ២៦០០ ​នាក់​កំពុង​រស់នៅ​​អនាថា​គ្មាន​ផ្ទះ​សំបែង

បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​កម្ពុជា សាកល​វិទ្យាល័យ​កូឡុំប៊ី និង​អង្គការ Friends International បាន​បង្ហាញ​ថា​មជ្ឈមណ្ឌល​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​​​ចំនួន​ប្រាំពីរ​គឺជា​កន្លែង​សម្រាប់​មនុស្ស​វ័យ​ជំទង់​ដែល​គ្មាន​ផ្ទះ​សំបែង​ចំនួន​ប្រហែល​ ២៦៩៧​ នាក់​រស់នៅ​ហើយ​ពួកគេ ...

Cristina Maza
http://bit.ly/2kN3V5v

វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ កំពុង​តែ​បន្ត​កំណើន​គួរ​ឲ្យ​​កត់​សម្គា

បុព្វលាភ​នៃ​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា មាន​កំណើន​រឹងមាំ​ដោយ​ទំហំ​ទឹក​ប្រាក់​ទៅ​លើ​វិស័យ​មួយ​នេះ​បាន​កើន​ឡើង​រហូត​ដល់​ជាង ១១៣​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៦​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​របាយការណ៍​ទើប​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​របស់ ...

សុខ ចាន់
http://bit.ly/2jWieFx

សកម្មជន​ព្រៃ​ឈើ​ ស្នើ​​បោះ​បង្គោល​ព្រំ​ដី​នៅ​តំបន់​ការពារ

សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​តំណាង​សហគមន៍​មក​ពី​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន បោះ​បង្គោល​ព្រំ​ដី​ឲ្យ​បាន​ច្បាស់​លាស់​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ទប់ស្កាត់​ការ​នាំ​ចូល​រណា​យន្ត​អា ...

ប៉ិច សុធារី
http://bit.ly/2ldyi5O

កម្មករ​​ដែល​​ថៅកែ​រត់​ចោល​សុំ​ឲ្យ​តុលាការ​ជួយ​ដោះស្រាយ

កម្មករ-​កម្មការិនី​ប្រមាណ ១០០​នាក់ មក​ពី​រោងចក្រ​ជុងហ្វៃ នីតវៀរ ដែល​ត្រូវ​បាន​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ដល់​ពួក​គេ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​ មក បាន​មក​ប្រមូល​ផ្តុំ​គ្នា​ស្នើសុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុគ្រោះ​ពន្ធ​លើ​បណ្តឹង​អង្គ​សេចក្តី​របស់ ...

មុំ គន្ធា
http://bit.ly/2kBtmEZ

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ទទួល​បាន​សេវា​បម្រើ​បន្ថែម​ពី​មន្ត្រីរដ្ឋាភិបាល

គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រេច​បន្ថែម​ថ្ងៃ និង​ម៉ោង​សម្រាប់​បម្រើ​សេវា​ដល់​ពលករ​កម្ពុជា ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ​ដើម្បី​សម្រួល​ដល់​ពួក​គេ​ក្នុង​ការ​មក​ដាក់​ពាក្យ​ស្នើសុំ និង​ទទួល​សំណុំ​ឯកសារ ...

មុំ គន្ធា
http://bit.ly/2kIwlgX

អតិថិជន​ ANZ Royal អាច​បង់ពន្ធ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​ដុល្លារ

អតិថិជន​ធនាគារ ANZ Royal នឹង​អាច​បង់ពន្ធ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​ដុល្លារ​គ្រប់​សាខា​ទាំង​អស់​របស់​ធនាគារ ANZ Royal និង​តាម​បណ្ដាញ​អនឡាញ​ពី​ខែ​មេសា ​ឆ្នាំ​២០១៧ បន្ទាប់​ពី​ធនាគារ ANZ Royal បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាល​ពី​ថ្ងៃ​សុក្រ។​ ...

សុខ ចាន់
http://bit.ly/2kDzyyH

កម្ពុជា​​​មិនយល់ស្រប​​​លើការ​​​ធ្វើ​​​អន្តរជាតូបនីយកម្ម​​​​​​នៃវិ​​​បត្តិ​​​រ៉ូហ៊ីងយ៉ា​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញពីជំនួបពិភាក្សាការងារជាមួយលោក ធិន ច (Htin Kyaw) ប្រធានាធិបតីមីយ៉ាន់ម៉ាដែលមកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍ដោយបានប្រកាសថា លោកមិនបានគាំទ្រ “ការធ្វើអន្តរជាតូបនីយកម្ម”វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយប្រឆាំងនឹងពិភពលោកដែលកំពុងភ័យខ្លាចកាន់តែខ្លាំងឡើងថា នឹងអាចកើតមានអំពើប្រល័យពូជសាសន៍ក្នុងពេលឆាប់ៗ។ ...

ឃួន ណារិម និង Hannah Hawkins
http://www.cambodiadailykhmer.com/36424

កម្ពុជា ​គាំទ្រ​ចិន ​តែ​មួយ ​ហាម​ដាច់​ខាត​មិន​ឲ្យលើក​ទង​ជាតិរបស់​តៃវ៉ាន់​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជនជាតិ​កម្ពុជា-​ចិន ថា ប្រទេស​កម្ពុជា មាន​គោល​នយោបាយ​គាំទ្រ​ចិន ​តែ​មួយ ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ មាន​ការ​ជប់លៀង​លើក​ទង​ជ័យ និង​បើក​ការិយាល័យ​របស់​តៃវ៉ាន់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ភាព​មិន​ល្អ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jRooH4

នគរបាល​ជាតិចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ NCA​ របស់​ចក្រភព​អង់គ្លេស​ 

​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ជាមួយនឹង​ទីភ្នាក់ងារជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​​របស់​ចក្រភព​អង់គ្លេស​ ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋ​នានា​រួម​មានការ​ជួញដូរ​កុមារ​ និង​ផ្លូវភេទ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/35082/police-sign-cooperation-deal-with-uk---s-nca/

ចរាចរ​សាច់​ប្រាក់​ក្នុង ​ចំណោម​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​កើន​ខ្ពស់

ទំហំ​សាច់​ប្រាក់​ដែល​ចរាចរ​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ​២០១៦ មាន​ការ​កើន​ឡើង​យ៉ាង​គំហុក តាម​រយៈ​ឧបករណ៍​ជួញ​ដូរ​ហិរញ្ញវត្ថុ «​មូល​បត្រ​អាច​ជួញ​ដូរ​បាន​» ឬ NCD ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទាំង​ប្រាក់​រៀល និង​ដុល្លារ​។ ...

ហ៊ គឹមសាយ
http://bit.ly/2ldUeK4

ផ្លូវ​រថភ្លើង​ចូល​ព្រលាននិង​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រោង​សាងសង់

រដ្ឋាភិបាល​បាន​កំណត់​កាលបរិច្ឆេទ លើ​គម្រោង​សាងសង់​ផ្លូវ​ភ្លើង ត​ភ្ជាប់​ចូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នៅ​ខែ​មីនា​ ឆ្នាំ​២០១៨។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រួល​ការ​ធ្វើដំណើរ​របស់​អ្នក​ដំណើរ ការ​ដឹក​ទំនិញ និង​កម្មករ។​ ...

ជា វណ្ណៈ
http://bit.ly/2jSGUJX

ក្រសួង​ដែនដី នឹង​ហៅ​លោកស្រី ស៊ុយ សុផាន ចូល​ដោះស្រាយ​វិវាទ​ដីធ្លី ២០​ករណី​សិន

ក្រសួង​ដែនដី ​នគរូបនីយកម្ម និង​សំណង់ នឹង​ចាប់​ផ្តើម​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន ២០​ករណី ដែល​ជា​ជម្លោះ​ទាស់​គ្នា​រវាង​ប្រជាពលរដ្ឋ​ចំនួន ៥៥៤​គ្រួសារ ជាមួយ​នឹង​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អុីម៉ិច នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ក្រោយ​ការ​សម្រេច​យល់​ព្រម​ពី​រដ្ឋាភិបាល។​ ...

តាំង វីដា
http://bit.ly/2lduHk7

ខេត្ត ២ បន្ដ​បង្ក្រាប​ខណៈ​បទល្មើស​នេសាទ​នៅ​មាន

សមត្ថកិច្ច​រដ្ឋបាល​ជលផល​ប៉ោយប៉ែត​កាលពី​ម្សិលមិញ​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​​​ប្រតិបត្តិការ​សឹក​រង​ក្រុង​ប៉ោយប៉ែត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​តំបន់​អាង​ទឹក​អូរកៃដន បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា​បទល្មើស​នេសាទ​បាន​កើត​សា​ជាថ្មី​ក្នុង​តំបន់​នោះ ខណៈ​ដែល​ខេត្ត​កំពង់ឆ្នាំង​ក៏ ...

ឃុត សុភចរិយា
http://bit.ly/2k7By13

កសិករ​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​

​កសិករ​ម្នាក់​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​បន្ទាយ​មាន​ជ័យ​​ ត្រូវ​បាន​រង​របួស​កាល​ពិ​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​អេ​ស្កា​វ៉ា​ទ័​រ​របស់​គាត់​បាន​ជីក​ប៉ះ​នឹង​មីន​ប្រឆាំង​រថក្រោះ​។​ ប្រធាន​ប៉ូ​លី​ស​ស្រុក​លោក​ ហុំ​ ភា ...

Ros Chanveasna
http://www.khmertimeskh.com/news/35076/farmer-injured-in-mine-explosion/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mwXGS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!