ព័ត៌មាន​

គ្រូបង្រៀន២០ខេត្តក្រុង សុំដំឡើងប្រាក់ខែគោល១លាន ៥សែន

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យនិង​តំណាង​គ្រូបង្រៀន​មក​ពី២០​រាជធានី-​ខេត្ត​ប្រមាណ១០០​នាក់ស្នើ​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ដោះស្រាយ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១​លាន​ ៥​សែន​រៀល​ក្នុង​មួយ​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​គ្រូបង្រៀន ព្រម​ទាំង​មាន​វិធាន​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ ...

ប៉ិច សុធារី
http://bit.ly/2cTMZY8

ភ្លៀង​ច្រើន​ថ្ងៃ​បង្ក​ការ​លិចលង់​តាម​ ​ខេត្ត-ក្រុង ​តែ​មន្ត្រី​ថា​មិន​ធ្ងន់ធ្ងរ

ភ្លៀង​ធ្លាក់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​បាន​ និង​កំពុង​បង្ក​ឲ្យ​មាន​ការ​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ក្នុង​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង​ប្រមាណ​ជាង​ ៦០ ​ហិកតា​ជួប​ប្រឈម ...

ឃុត សុភចរិយា
http://bit.ly/2cTPaes

NCD ត្រូវ​បាន​ដាក់​ឲ្យ​ទិញ-លក់​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ (NBC) ​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ចេញ​ផ្សាយ​លក់​មូលបត្រ​អាច​ជួញដូរ​បាន​ (NCD) ​រវាង​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ។ ការ​ចេញ​លក់​ NCD​ នេះ​នឹង​ប្តូរ​មក​ធ្វើ​ឡើង​ប្រចាំ​សប្តាហ៍​រៀងរាល់​ថ្ងៃ​ពុធ​ដើម្បី​បើក ...

ហ៊ គឹមសាយ
http://bit.ly/2cTUsGC

ទំហំ​ទឹក​ប្រាក់​វិនិយោគ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ

ទំហំ​ទឹក​ប្រាក់​នៃ​ទុន​វិនិយោគ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋាភិបាលនៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ បាន​ធ្លាក់​ចុះ​ជាង​ ៤៣​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង ...

ម៉ៃ គុណមករា
http://bit.ly/2dzf44L

ពលរដ្ឋ​ខ្មែរ​ជិត​​៦០០​​នាក់​​ត្រូវ​បាន​​ជួយ​​សង្គ្រោះ​​ឲ្យ​​មក​​ស្រុក​​វិញ

ពលករ-​ពល​ការិនី​ខ្មែរ ​ជិត​ ៦០០​នាក់​ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ និង​រស់នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ត្រូវ​បាន​ក្រសួង​ការបរទេសនិង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ក្រៅ​ប្រទេស​ជួយ​សង្គ្រោះ​ត្រលប់​មក​កាន់​ស្រុក​កំណើត​វិញ គិត​ចាប់​តាំង​ពី​ខែ​មករា មក​ដល់ ...

មុំ គន្ធា
http://bit.ly/2cV2F8H

សន្តិសុខ​​ត្រូវ​បាន​រឹតបន្តឹង​​​សម្រាប់​​​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​កម្ពុជា

អ្នកនាំពាក្យនគរបាលបាននិយាយកាលពីម្សិលមិញថា កម្លាំងចម្រុះនៃមន្ត្រីយោធានិងសន្តិសុខ៧.០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅពេលលោកមកទស្សនកិច្ចប្រទេសកម្ពុជានៅចុងខែនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីពេលចូលកាន់អំណាច។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/34681

អាជ្ញារ​​រឹបអូស​បាន​ឈើ​ខុស​ច្បាប់​ជាច្រើន​ដុំ​នៅ​លើ​ដី​​​របស់​​ក្រុមហ៊ុន​ចម្ការអំពៅ​មួយ​ជាថ្មី​ម្តងទៀត

អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានរឹបអូសឈើជាង១.០០០ដុំនៅលើដីចម្ការអំពៅមួយកន្លែងដែលកាន់កាប់ដោយជនជាតិចិន ដោយកត់សម្គាល់ឱ្យឃើញជាលើកទី៣ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានរកឃើញមានឈើខុសច្បាប់កាលពីឆ្នាំកន្លងមក។ ក្រុមមន្ត្រីមូលដ្ឋានមិនបានធ្វើការពន្យល់ពីមូលហេតុដែលរោងអារឈើនៅនឹងកន្លែងរបស់ក្រុមហ៊ុនចម្ការអំពៅនេះនៅប្រតិបត្តិនៅឡើយ បន្ទាប់ពីការរឹបអូសកាលពីលើកមុនៗឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34687

ADB ត្រៀម​ $១ ពាន់​លាន​សម្រាប់​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​សន្យា​នូវ​ទឹកប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​អភិវឌ្ឍន៍ និង​មូលនិធិ​ជំនួយ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​រហូត​ដល់​ឆ្នាំ ២០២០ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​កសិកម្ម និង​លើក​កម្ពស់​ប្រព័ន្ធ ...

Kali Kotoski
http://bit.ly/2dtTWke

WB ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៦ បន្ថែម ០,១​ភាគរយ​ទៀត

ធនាគារពិភពលោក​បាន​បង្កើន​ការ​ព្យាករណ៍​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៦​នេះ​ក្នុង​រង្វង់​៧​ភាគរយ​ដោយ​កើនឡើង​បន្តិច​ក្នុង​ពី​រង្វង់​ ៦,៩​ភាគរយ​ក្នុង​ការ​ព្យាករណ៍​កាលពី​ខែមេសា​ ឆ្នាំ​នេះ​។​ ការ​បង្កើន​កំណើន​ព្យាករណ៍​បន្ថែមចំនួន​ ០,១​ភាគរយ​នេះ​គឺ​ដោយសារ​តែ​ការ​នាំ ...

សុខ ចាន់
http://bit.ly/2e3QHi3

រដ្ឋាភិបាលកំពុងពិចារណាពីការពន្យារពេលចុះបញ្ជីអាជីវកម្ម

មាន​ក្រុមហ៊ុន​តិច​ជាង​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​បាន​ចុះបញ្ជី​អាជីវកម្ម​ចំនួន​ ៤២,០០០​ បាន​ចុះបញ្ជី​ទាន់​ពេល​នៃ​កាលបរិច្ឆេទ​កំណត់​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ចុះបញ្ជី​តាម​អន​ឡាញ​ ដែល​នេះ​បាន​ជម្រុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​គិតគូរ​ពី​ការ​ពន្យារពេល​ការ​ចុះបញ្ជី​ នេះ​បើ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ ...

កង សុធា
https://www.cambodiadaily.com/business/government-considers-delay-business-registration-118856/

ការចុះឈកមោះបោះឆ្នោតកើនឡើងខ្លាំងនៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ

ការ​កើនឡើង​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ពេល​ចុង​ស​ប្តា​ហ៍​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​កើន​លើស​ពី​ ៤០%​ នៃ​ចំនួន​អ្នក​ដែល​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​រយៈពេល​ ២​ ខែ​នេះ​ មុន​ពេល​ដែល​កាលបរិច្ឆេទ​បញ្ចប់​សម្រាប់​ការ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/voter-registrations-hit-peak-final-day-pchum-ben-118853/

ភ្នាក់ងារ UN នឹងជួយដល់បញ្ហាសិទ្ធិមនុស្ស

គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ គ​.​ស​.​ម​.​ក​ កាលពី​ម្សិលមិញ​បាន​ស្នើរ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ សម្រាប់​ការ​ជួយ​នៅ​ក្នុង​ការ​សរសេរ​របាយការណ៍​ និង​បង្ហាត់បង្ហាញ​ពី​ការ​ពង្រឹង​ច្បាប់​ដល់​មន្ត្រី​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30398/un-agency-to-assist-with-human-rights/

សហព័ន្ធ​ស្រូវ​អង្ករ​ ស្នើ​​​​បង្កើត​​ឥណទាន​​គ្រប់គ្រង​កញ្ចប់​ថវិកា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា(CRF)បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ស្នើ​បង្កើត​គណៈកម្មាធិការ​ឥណទាន​ចម្រុះ​មួយ​ដើម្បី​គ្រប់គ្រង​កញ្ចប់​ថវិកា​ពិសេស​ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ជូន​ដល់​បណ្តា​រោង​ម៉ាស៊ីន​កិនស្រូវ​និង​អ្នក​នាំចេញ​អង្ករ​ដែល​ត្រូវ​ការ​ទុន​បង្វិល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ដើម្បី ...

សុខ ចាន់
http://bit.ly/2dDAhw9

គណបក្សសង្គ្រោះ​ជាតិ​ហាក់​បោះ​ជំហាន​​​​​ឆ្ពោះទៅ​​​ការ​បញ្ចប់​​​ពហិការ​​នយោបាយ​របស់ខ្លួន​

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិហាក់បានបោះជំហានឆ្ពោះទៅរកការបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត៥ខែរបស់ខ្លួន ទោះបីជាគណបក្សប្រឆាំងមួយនេះហាក់មិនទទួលបានសម្បទានគួរឱ្យកត់សម្គាល់ពីគណបក្សកាន់អំណាចក្ដី។ គណបក្សសង្គ្រោះជាតិមិនបានចូលរួមពេញលេញក្នុងសម័យប្រជុំសភាចាប់តាំងពីខែឧសភាមកម្លេ៉ះ ដើម្បីជំទាស់នឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ។ លោក សម រង្ស៊ី ប្រធានគណបក្សនេះបានមានប្រសាសន៍កាលពីខែមុនថា ការធ្វើពហិការនឹងនៅតែបន្តដដែល ប្រសិនបើគ្មាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន” ទេនោះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34639

UN នៅតែបន្តជម្រុញកម្ពុជាពង្រីក និងបញ្ជាក់ច្បាប់សហជីព

សហរដ្ឋអាមេរិក​នឹង​ជម្រុញ​រដ្ឋាភិបាល​ដើម្បី​ផ្លាស់​ប្តូរ​ និង​បញ្ជាក់​ពី​ផ្នែក​សំខាន់ៗ​ នៃ​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស់​ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​នៅ​ក្នុង​ខែមេសា​ ដែល​រួម​ទាំង​ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​គ្របដណ្តប​ជន​ស៊ី​វិល​ អ្នកតំណាង​ពលកម្ម​អន្តរជាតិ​របស់​អា​មេ​រិ​កបាន​និយាយ ...

Zsombor Peter
https://www.cambodiadaily.com/news/us%E2%80%88still-urging-cambodia-broaden-clarify-union-law-118851/

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម រំពឹង​​ដំណើរការ​តាម​ការ​គ្រោង​ទុក​

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រំពឹង​ថា​ នឹង​ផលិត​ថាមពល​តាម​ការ​គ្រោង​ទុក​នៅ​ចុង​ឆ្នាំ​២០១៧ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេសស្រប​ពេល​ដែល​ដំណើរការ​សាងសង់​បណ្ដាញ​ជាតិ​កំពុង​ភ្ជាប់​ពី​ទំនប់​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេង​ទៀត​ជិត​រួច​រាល់។ នេះ​បើ ...

ជា វណ្ណៈ
http://bit.ly/2dvvieX

ចំណូល​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​កើន​ ២,៥​ភាគរយ ៩​ខែ​ដើម​ឆ្នាំ

ចំណូល​ពី​លក់​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ចំនួន​៤៤​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ដើមឆ្នាំ​នេះ​ កើនឡើង​២,៥៦​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១​ ខែតុលា​។ ...

ជា វណ្ណៈ
http://bit.ly/2dr7iK9

កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ទទួល​ប្រាក់​ឈ្នួលអប្បបរមា​១៥៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧

កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី​របស់​ខ្លួន​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​នេះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ពី​១៤០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ដល់​១៥៣​ដុល្លារ​អា​មេ​រិ​ក​កាលពី ...

មុំ គន្ធា
http://bit.ly/2dFBLrh

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជំរុញ​ការ​ចូលរួម​ក្នុង​វិស័យមូលបត្រ

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​(FASMEC)​និង​គណៈកម្មការ​កម្ពុជា​ហៅ​កាត់​ថា​ (SECC)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សបា្ត​ហ៍​មុន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​លើកកម្ពស់​ការ​យល់​ដឹង​និង​ជំរុញ​ការ​ចូលរួម​របស់​សហគ្រាស​ធុន ...

សុខ ចាន់
http://bit.ly/2dFOSo0

លោក ស៊ី ជិនភីង ប្រធានាធិបតីដំបូងនឹងធ្វើទស្សនកិច្ចនៅខែនេះ

តាមការបង្ហោះហ្វេសប៊ុកដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពេលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយបណ្តាបស្ចិមប្រទេសដោយសារតែការបង្ក្រាបអ្នករិះគន់ពីសំណាក់រដ្ឋាភិបាលនោះ លោក ស៊ី ជិនភីង ប្រធានាធិបតីចិនគ្រោងនឹងធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅខែនេះជាលើកដំបូងចាប់តាំងពីចូលកាន់មុខតំណែងមក។ ...

ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/34610

សភា នឹង​កំណត់​​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ ខណៈ​បក្ស​ប្រឆាំង​ស្ទាក់ស្ទើរ

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នឹង​បន្ត​កិច្ច​ប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​មួយ​ចំនួន ដើម្បី​កំណត់​កាលបរិច្ឆេទ​សម្រាប់​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ ខណៈ​ដែល​សមាជិក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិចារណា​បញ្ចប់​ការ​ធ្វើ​ពហិការ​សភា ​វិញ ក្នុង ...

តាំង វីដា
http://bit.ly/2dMOxEe

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជានឹង​ទៅទស្សនៈកិច្ច​រុស្ស៊ី​

លោក​ប្រាក់​ សុ​ខុន​ បាន​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​២​ថ្ងៃ​នៅ​សហព័ន្ធ​រុ​ស្ស៊ី​ កាលពី​ម្សិលមិញ​ និង​មានការ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ នេះ​បើ​ឱ្យ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30309/foreign-minister-visits-russia/

នាយក​រដ្ឋ​មន្រ្តីជំរុញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ស្រប​ពេល​ថៃ​នឹង​ជួយ​​សម្រួល​​កម្មករ​​ខ្មែរ​

ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះ​ ក្រសួង​ការងារ​ ប្រទេស​ថៃ​ ក៏​បាន​ប្រកាស​ថា​ នឹង​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​ស្របច្បាប់​នៅ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dMJW4N

គ្រោះ​ថ្នាក់​ចរាចរណ៍ ៥ថ្ងៃ​ មនុស្ស​ជិត​ ៣០​នាក់​ស្លាប់​ ​របួស​​១៤០​នាក់​

មនុស្ស​ជិត​៣០​បាន​ស្លាប់​និង​មនុស្ស​ជិត​ ១៤០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​រយៈពេល​៥​ថ្ងៃ​ ប៉ុន្តែ​តួលេខ​នេះ​មានការ​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុន​។​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ ...

មុំ គន្ធា
http://bit.ly/2dn02CZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4MWJe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!