ព័ត៌មាន
ពលករចំណាកស្រុក១០នាក់ចេញពីពន្ធនាគារម៉ាឡេស៊ីមកស្រុកវិញ
ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។ ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33903
EAIC៖ ការអះអាងអំពីការរំលោភបំពាននៅមន្ទីរឃុំឃាំងម៉ាឡេស៊ីមិនពិត
ទីភ្នាក់ងារដែលទទួលបន្ទុកស៊ើបអង្កេតការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខរបស់ម៉ាឡេស៊ី បានលើកឡើងថា ការអះអាងអំពីការរំលោភបំពានស្ត្រីបរទេសដែលបម្រើការងារតាមផ្ទះរហូតដល់ស្លាប់ រួមទាំងស្ត្រីកម្ពុជា ផងនៅមណ្ឌលឃុំឃាំងមួយកន្លែង មិនមែនជាការពិតនោះទេ ប៉ុន្តែទីភ្នាក់ងារនេះនិយាយថា មណ្ឌលឃុំឃាំងដែលរងការចោទប្រកាន់ថាមានការរំលោភបំពាននេះ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់។ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/33923
គម្រោង The Bay ត្រូវបានផ្អាកទាំងស្រុង
ក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ The Bay មានទឹកប្រាក់ ៥០០ លានដុល្លារនៅតំបន់ជ្រោយចង្វារបានប្រកាសថាខ្លួននឹងផ្អាកដំណាក់កាលលំនៅឋានរបស់គម្រោងនេះដោយសារលក្ខខណ្ឌទីផ្សារមិនអនុគ្រោះ ខណៈក្រុមអ្នកវិភាគអចលនទ្រព្យបានឲ្យដឹងកាលពីម្សិលមិញថានឹងអាចជាគ្រោះថ្នាក់ធំលើកដំបូងដោយសារការកើនឡើងអចលនទ្រព្យដែលគេកំពុងតែបារម្ភនេះ។ ...
Cam McGrath and ហ៊ គឹមសាយ
http://bit.ly/2bvAGeY
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដាក់ទិសដៅបង្កើនចំណូលក្រៅពីលក់ដី
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានដាក់គោលដៅកៀរគរចំណូលរបស់ខ្លួនដោយមិនមែនចំណូលបានពីការលក់ដីប្រមាណ៥០ភាគរយត្រឹមឆ្នាំ២០២០។ ការកំណត់ទិសដៅនេះបន្ទាប់ពីចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦។ ចំណូលផ្នែកលក់របស់តំបន់សេដ្ឋកិច្ចពិសេសពឹងផ្នែកសំខាន់ទៅលើការលក់ដីឲ្យក្រុមហ៊ុនវិនិយោគបរទេសសាងសង់រោងចក្រ។ កាលពីឆ្នាំ២០១៥ ប្រមាណ ៨៤ភាគរយ នៃចំណូលសរុបបានមកពីការលក់ដី។ ...
ជា វណ្ណៈ
http://bit.ly/2c7NInC
ទាហានថៃចាប់ខ្លួនយុវជនខ្មែរបួននាក់ពីបទឆ្លងព្រំដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកថៃ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទាហានថៃបានចាប់ខ្លួនយុវជនខ្មែរបួននាក់កាលពីថ្ងៃសៅរ៍ពីបទចូលទៅកាប់ឈើគ្រញូងក្នុងខេត្តត្រាត ប្រទេសថៃ ក្បែរព្រំដែនខេត្តបាត់ដំបង។ លោក អិុន សៅរិទ្ធ អភិបាលស្រុកសំឡូតបានមានប្រសាសន៍ថា “ទាហានថៃស្លៀកពាក់ឯកសណ្ឋានខ្មៅបានចាប់ខ្លួនយុវជនខ្មែរបួននាក់ ពីព្រោះពួកគេបានឆ្លងព្រំដែនដោយខុសច្បាប់ដើម្បីប៉ុនប៉ងកាប់ឈើគ្រញូងក្នុងទឹកដីថៃ”។ ...
អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តពលរដ្ឋឲ្យប្រើអគ្គិសនីពន្លឺព្រះអាទិត្យ
អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ ...
ប៉ិច សុធារី
http://bit.ly/2bKVLDm
អត្តពលិកត្រូវបានពិនិត្យខ្លាចឆ្លងជំងឺ ហ្ស៊ីកា
អត្តពលិកកម្ពុជាត្រូវបានពិនិត្យ ថាតើកើតជំងឺហ្ស៊ីកាឬអត់ បន្ទាប់ពីការវិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ហើយមន្រ្តីសុខាភិបាល នឹងតាមដានសុខភាពរបស់ពួកគេរយៈពេលពីរសប្តាហ៍។ ...
Yesenia Amaro
http://bit.ly/2c7He8w
តុលាការជម្រះសកម្មជនបឹងកក់ខែក្រោយ
អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://bit.ly/2c1Pjbg
ក្រសួង និងតំណាង SME ពិភាក្សាបង្កើនការលក់ផលិតផលខ្មែរ ក្នុងស្រុក និងអន្តរជាតិ
)ក្រសួងពាណិជ្ជកម្មនិងតំណាងមកពីសហគ្រាសខ្នាតតូចនិងមធ្យម(SME)បានពិភាក្សាជាមួយគ្នាក្នុងការស្វែងរកយន្តការដើម្បីបង្កើនការលក់ផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក ប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងចែកចាយ» ថា ក្រសួងកំពុងស្វែងរកទីផ្សារនៅក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មតាមរយៈភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (RCEP) ជាមួយនឹងដៃគូអន្តរជាតិ នៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបានថ្លែងថា៖ «ការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ផលិតផលខ្មែរ ត្រូវការការគាំទ្រពីការចូលរួមរបស់ភាគីពាក់ព័ន្ធ អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់ ជាពិសេសប្រជាជនខ្មែរ»។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2bKzPwD
ការចាប់ពលករខុសច្បាប់ មិនប៉ះពាល់ដល់ការសាងសង់នោះទេ
ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...
ស៊ីវ ម៉េង
http://bit.ly/2bnDLTo
ផ្សារ AEON លែងជាកន្លែងសម្រាប់ផ្សព្វផ្សាយកម្មវិធីអចលនទ្រព្យទៀតហើយ
បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...
Catherine Harry
http://bit.ly/2bl6ERh
ក្រុមការងារអាស៊ានស្តីពីកៅស៊ូ ឯកភាពគ្នាលើស្តង់ដាររួម
បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...
ចេង សុខហ័ង
http://bit.ly/2bU4PaG
បំណុលកម្ពុជាត្រូវ ស្ថាប័ន Moody ដាក់ក្នុងកម្រិត B2
ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិMoodyបានរក្សាការវាយតម្លៃរបស់ខ្លួនអំពីកម្រិតបំណុលរបស់រដ្ឋាភិបាលកម្ពុជាស្ថិតនៅស្ថិរភាពមួយក្នុងកម្រិត B2 ដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានពីរពិន្ទុទាបជាងការព្យាកររបស់ខ្លួនកាលពីឆ្នាំមុនខណៈដែលអ្នកជំនាញបាននិយាយថា ការរក្សាបាននូវចំណាត់ថ្នាក់នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសនាពេលបច្ចុប្បន្ន។ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ របស់ទីភ្នាក់ងារ Moody បានឲ្យដឹងថា ស្ថានភាពនៃកម្រិតបំណុលរបស់រដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិត B2 ដដែលដូចឆ្នាំមុន ដោយវាត្រូវបានគាំទ្រដោយភាពរឹងមាំ សកម្មភាពកំណើនស្ថិរភាព និងបំណុលរដ្ឋាភិបាលតិចតួចរបស់ខ្លួន។ ...
ម៉ៃ គុណមករា
http://bit.ly/2btle52
នៅក្នុងកំណែទម្រង់ថ្មី គ.ជ.ប. អំពាវនាវឲ្យពលករមកបោះឆ្នោត
ទោះបីជាខ្លួនបានបដិសេធសំណើសុំឲ្យផ្តល់មធ្យោបាយថ្មីសម្រាប់ពលករចំណាកស្រុកដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខក្តី តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបញ្ជូនលិខិតទៅស្ថានទូតកម្ពុជាទាំងអស់ដោយអំពាវនាវឲ្យពលរដ្ឋរស់នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ។ ប៉ុន្តែ ខណៈការចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី នៅថ្ងៃទី១ ខែកញ្ញា ខិតជិតមកដល់នោះ លិខិតនេះនៅមិនទាន់ទៅដល់ដៃមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូង ឬប្រទេសថៃដែលប្រទេសទាំងពីរ នេះបានផ្តល់ការងារដល់ពលរដ្ឋខ្មែររហូតដល់ទៅ១លាននាក់ក្នុងនោះភាគច្រើននៅក្នុងប្រទេសថៃនៅឡើយទេ។ ...
គុច ណារ៉េន និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33878
អ្នកវិនិយោគបុរីនានាដាក់ចេញយុទ្ធសាស្រ្តថ្មី ខណៈការលក់លំនៅឋានធ្លាក់ចុះ
មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...
ស៊ីវ ម៉េង
http://bit.ly/2bFyYgm
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ ...
ក្រុមហ៊ុន Shukaku និង Don Bosco ចុះហត្ថលេខាលើ MoU សហការគ្នា
ក្រុមហ៊ុនវិនិយោគ Shukaku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយនឹងអង្កការដែលផ្តោតសំខាន់ទៅលើការអប់រំ និងការហ្វឹកហាត់ Don Bosco Foundation ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ៦៩០០០ដុល្លារ។ ភាគីទាំងសងខាងបានចាត់ទុកការចុះហត្ថលេខានេះថា ជាការចាប់ផ្តើមនៃទំនាក់ទំនងរុងរឿងរយៈពេលយូរអង្វែង។ ក្រោមកិច្ចព្រមព្រៀងនេះ Shukaku នឹងឧបត្ថម្ភអាហារូបករណ៍រយៈពេល២ឆ្នាំ ចំនួន២០អាហារូបករណ៍ សម្រាប់សិស្សរបស់ Don Bosco ក៏ដូចជាសាងសង់បន្ទប់កុំព្យូទ័រថ្មីមួយ។ ...
Post Staff
http://bit.ly/2btNWmv
រដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងលើការពពោះជំនួស ខណៈអាជីវកម្មនេះប្តូរទិសមកកម្ពុជា
រដ្ឋាភិបាលនឹងកោះប្រជុំនៅខែនេះដើម្បីចាប់ផ្ដើមដោះស្រាយក្ដីកង្វល់នានាដែលលើកឡើងថា កង្វះការគ្រប់គ្រងលើអាជីវកម្មពពោះជំនួសអាចនាំឱ្យមានការកើនឡើងយ៉ាងគំហុកនូវចំនួនភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងប្ដីប្រពន្ធបរទេសដែលធ្វើដំណើរមកទីនេះដើម្បីប្រើសេវារបស់ពួកគេ។ លោក ផុន ពុធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ក្រសួងនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីការពពោះជំនួស និងផលប៉ះពាល់របស់វាមកលើកម្ពុជា និងដើម្បីចាប់ផ្ដើមរៀបចំសេចក្តីលម្អិតស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាល។ ...
Sonia Kohlbacher
http://www.cambodiadailykhmer.com/33883
នាយករដ្ឋមន្ត្រីកាត់ដីរដ្ឋនៅខេត្តព្រះវិហារ ឲ្យពលរដ្ឋ១២៧គ្រួសារ
ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://bit.ly/2bS7hxw
បក្សប្រឆាំង៖ ដីជិត៥០០ហិកតារក្នុងខេត្តស្វាយរៀង ត្រូវអាជ្ញាធរមូលដ្ឋានបិទបាំងជួលឲ្យវៀតណាម
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតាមរយៈលោកហេង សំរិនប្រធានរដ្ឋសភា បានស្នើទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យចាត់វិធានការបញ្ឈប់ការជួលដីខ្មែរ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង ឲ្យទៅជនជាតិវៀតណាម ធ្វើស្រែជិត ៥០០ហិកតារ ដោយថា អាជ្ញាធរបានមូលដ្ឋានជួយបិទបាំងប្រឆាំងនឹងបម្រាមរដ្ឋាភិបាល។ ...
តាំង វីដា
http://bit.ly/2bU4XFO
អាណាព្យាបាលសុំកុំឲ្យបិទសាលាហ្សាម៉ាន់
អាណាព្យាបាលសិស្សសាលាហ្សាម៉ាន់ដែលជាសាលាឯកជនល្បីឈ្មោះមួយបានអំពាវនាវឲ្យរដ្ឋាភិបាលកុំបិទសាលាមួយនេះតាមការស្នើសុំពីរដ្ឋាភិបាលតួកគីព្រោះអាចប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់កូនៗពួកគាត់។ កាលពីម្សិលមិញសាលាហ្សាម៉ាន់បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីដំណើរការរបស់សាលាហើយក្នុងឱកាសនោះក្រុមអាណាព្យាបាលដែលមានកូនរៀននៅសាលានេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាកុំបិទសាលាតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Lhan Kemal Tug ដែលបានជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២២ សីហា ដើម្បីស្នើរាជរដ្ឋាភិបាលបិទសាលាអន្ដរជាតិហ្សាម៉ាន់ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនៅតួកគី។ ...
សែន ដាវីត
http://bit.ly/2bkFjsD
ការផ្តល់កម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងជាង ៣០%
ទំហំកម្ចី និងបញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តកើនឡើងខ្លាំងគិតត្រឹមឆមាសទីមួយឆ្នាំនេះ។ នេះបើតាមទិន្នន័យផ្លូវការពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ប៉ុន្តែវិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុនផងដែរខណៈទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់បានកើនឡើងដល់កម្រិតមិនធ្លាប់មាន។ ...
ហ៊ គឹមសាយ
http://bit.ly/2bSdRE9
ស្ត្រីក្រីក្រ ទំនងប្រើវិធីពន្យារកំណើតរយៈពេលវែងច្រើន
ការសិក្សាថ្មីមួយបានរកឃើញថាស្ត្រីក្រីក្រដែលរស់នៅក្នុងប្រទេសកម្ពុជាទំនងជាប្រើវិធីពន្យារកំណើតដែលមានរយៈពេលវែងច្រើនហើយវិធីទាំងនោះមានដូចជាការដាក់កងក្នុងស្បូន ឬការដាក់កងក្រោមស្បែកជាដើមប្រសិនបើពួកគេទទួលបានជំនួយពីខាងក្រៅ។ ...
Kali Kotoski
http://bit.ly/2bLkNCl
អ្នកវិនិយោគឥណ្ឌា មើលឃើញកម្ពុជា ជាច្រកទ្វារបើកទៅរកអាស៊ាន
ចំនួនវិនិយោគឥណ្ឌានៅកម្ពុជារំពឹងថានឹងកើនឡើងនៅពេលខាងមុខស្របពេលដែលអ្នកវិនិយោគឥណ្ឌាសម្លឹងឃើញទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា អំណោយផល ជាច្រកទ្វារបើកនាំផលិតផលទៅតំបន់អាស៊ាន ទាំងមូល។ នៅក្នុងក្រសែភ្នែកបណ្តាអ្នកវិនិយោគឥណ្ឌា កម្ពុជាកំពុងបង្ហាញពីឱកាសជាទីផ្សារបើកទៅរកតំបន់អាស៊ាន។នេះបើយោងតាមអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា លោក Naveen Srivastava ថ្លែងកាលពីថ្ងៃពុធ។ លោកថា កម្ពុជា មានសក្ដានុពលច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដូចជាអ្នកវិនិយោគទុនឥណ្ឌា ជាដើម។ ...
ជា វណ្ណៈ
http://bit.ly/2bMclET