មន្ត្រីកម្ពុជាបារម្ភពីការកាត់ជំនួយនិងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក ខណៈទំនាក់ទំនងមានភាពរកាំរកូស
ថ្លែងក្នុងសន្និសីទស្ដីពី «សមិទ្ធផល ២៤ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃពុធកន្លងទៅ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីក្រសួងការបរទសកម្ពុជា បានថ្លែងទៅកាន់មន្រ្តីជាន់ខ្ពស់ស្ថាប័នជាតិ និងអង្គការសង្គមស៊ីវិលជាង៦០នាក់ ដោយលើកឡើងពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិក តាំងពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន។ លោកមានប្រសាសន៍ថា ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកមានភាពតានតឹងក្នុងពេលថ្មីៗនេះ បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់រដ្ឋាភិបាលអាមេរិក ការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការបញ្ជូនអ្នកជាប់ទោស ដែលជាពលរដ្ឋខ្មែរពីអាមេរិកមកកម្ពុជាវិញ។ …
កាន់ វិច្ឆិកា
https://khmer.voanews.com/a/cambodia-official-expressed-concerns-over-economic-sanction-from-us-as-ban-relations-arose/4048561.html