ព័ត៌មាន
ជប៉ុនផ្តល់លុយសម្រាប់ការបោសសម្អាតមីន
កាលពីម្សិលមិញ ប្រទេសជប៉ុនបានយល់ព្រមផ្ដល់ទឹកប្រាក់ ៨៣០,០០០ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីជួយដល់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ក្នុងប្រតិបត្តិការបោសសម្អាតមីននៅភាគខាងជើងឈាងខាងលិចនៃខេត្តបាត់ដំបង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គូ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30052/japan-gives-money-for-demining/
តើនយោបាយកំពុងបំផ្លាញព្រៃឈើកម្ពុជាយ៉ាងដូចម្តេច
ព្រៃឈើកម្ពុជា ដែលជាផ្នែកមួយនៃតំបន់សំបូរជីវសាស្ត្រចម្រុះជាងគេនៅលើពិភពលោក កំពុងវិនាសយ៉ាងរហ័សដែលជាលទ្ធផលនៃផលប្រយោជន៍នយោបាយរបស់វៀតណាម ចិន និងកម្ពុជា។ កម្ពុជា មានអត្រានៃការកាប់បំផ្លាញព្រៃឈើច្រើនបំផុតនៅលើពិភពលោក។ អង្គការ Forest Trends ...
Abu SMG Kibria
http://thediplomat.com/2016/09/how-politics-is-killing-cambodias-forests/
រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក
រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/
លោក ហ៊ុន សែន ឲ្យមានការប្រយ័ត្នខ្ពស់ពីជំងឺឆ្លងហ្ស៊ីកា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវស្នើដល់ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់កុំឲ្យមានជំងឺនេះឆ្លងមកទឹកដីកម្ពុជាខណៈជំងឺឆ្លងនេះកំពុងកើតមាននៅប្រទេសថៃ និងសិង្ហបុរី។ ការអំពាវនាវនេះបានធ្វើនៅក្នុងពិធីសម្ពោធឲ្យដំណើរការមន្ទីរពេទ្យឯកជនរបស់ជប៉ុនសាន់រ៉ាយស៍។ ...
វង្ស សុខេង
http://bit.ly/2cP70xR
សាលាក្រុងរកវិធីដោះស្រាយបញ្ហាសំរាមជិតផ្សារដើមគ
សាលារាជធានីកាលពីម្សិលមិញបានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយលើបញ្ហាសំរាមនៅលើផ្លូវមុនីរ៉េតក្បែរផ្សារដើមគក្រោយពេលទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ...
នៀម ឆេង
http://bit.ly/2csXaBa
មជ្ឈមណ្ឌលថ្មីមួយ នឹងត្រូវបានបង្កើតឡើងសម្រាប់ឃុំជនល្មើសជាអនីតិជន
ក្រសួងសង្គមកិច្ច កាលពីម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងកសាងមជ្ឈមណ្ឌលជាតិថ្មីមួយសម្រាប់ការស្តារនីតិសម្បទាទៅលើជនល្មើសដែលជាកុមារ។ ព័ត៌មាននេះបានលេចឡើង ក្រោយពីកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក ទូច ចន្នី អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច បានប្រាប់អ្នកចូលរួមថា មជ្ឈមណ្ឌលថ្មីនេះដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ឃុំខ្លួនជនល្មើសជាអនីតិជន នឹងត្រូវកសាងឡើង បន្ទាប់ពីការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជនកាលពីពេលថ្មីៗនេះ។ ច្បាប់នេះ ត្រូវបានឡាយព្រះហស្ថលេខាដោយមហាក្សត្រ នរោត្តម សីហមុនី កាលពីខែកក្កដា។ ...
គង់ មេត្ដា
http://bit.ly/2cIq0Au
កម្ពុជា នឹងបានការវិនិយោគលើទំនិញធ្វើដំណើរកាន់តែច្រើន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីលៀម ហៃ (Willaim Heidt) កាលពីម្សិលមិញបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកមានសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជានឹងទទួលកំណើនវិនិយោគលើ រោងចក្រផលិតសម្ភារធ្វើដំណើរដូចជាកាបូបយួរ និងវ៉ាលិសជាដើមបន្ទាប់ពីគណៈប្រតិភូពីកម្ពុជាបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនក្នុងឧស្សាហកម្មនេះនៅទីក្រុងហុងកុង។ ...
ហ៊ គឹមសាយ
http://bit.ly/2cleox3
កសិករនៅខេត្តបាត់ដំបង ពុំហ៊ានច្រូតស្រូវបន្ទាប់ពីតម្លៃអង្ករធ្លាក់ចុះហើយគ្មានកន្លែងស្តុក
វាគឺជាពេលវេលាដ៏ក្តៅមួយសម្រាប់មនុស្សធម្មតាដែលធ្វើការនៅក្រោមពន្លឺព្រះអាទិត្យចាប់ផ្តើមពីម៉ោង១០ព្រឹកប៉ុន្តែវាគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមគ្រួសារកសិករនៅក្នុងខេត្តបាត់ដំបង ដើម្បីហាលស្រូវរបស់ពួកគេបន្ទាប់ពីពួកគេបរាជ័យក្នុងការលក់ចេញទៅឲ្យឈ្មួញដែលបានផ្តល់នូវតម្លៃទាបជាងតម្លៃទីផ្សារ។ លោក សួន សារិទ្ធ ជាកសិករដែលមានអាយុ ៥៥ឆ្នាំ មានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានដាក់ស្រូវចុះនៅលើប្លាស្ទិកដែលមានប្រវែងពីមួយទៅមួយនៅតាមបណ្តោយផ្លូវក្នុងឃុំបវេល ដើម្បីហាលបន្ទាប់ពីឈ្មួញបានបដិសេធមិនទទួលទិញស្រូវរបស់លោក។ លោកថា មានឈ្មួញអង្ករមួយចំនួនមកហើយឲ្យតម្លៃស្រូវទាបជាងលោកចង់បានហើយបន្ទាប់មកពួកគេត្រឡប់ទៅវិញដែលបន្សល់ទុកនូវស្រូវដែលគេមិនត្រូវការ។ ...
ជា វណ្ណៈ
http://bit.ly/2d3eTBq
កម្ពុជា បើកដំណើរការមន្ទីរពិសោធន៍ការដាំដុះដំឡូងបារាំងលើកដំបូង
មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងពិសោធន៍ការដាំដុះដំឡូងបារាំងលើកដំបូងនៅកម្ពុជាត្រូវបានដាក់សម្ពោធកាលពីថ្ងៃម្សិលមិញខណៈដែលការសិក្សាបានបង្ហាញថាកម្ពុជាអាចធ្វើការដាំដុះដំឡូងបារាំងបាន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម។ ...
ហ៊ គឹមសាយ
http://bit.ly/2csXQ9u
អធិការនគរបាលស្រុកតំបែ ខេត្តត្បូងឃ្មុំ សារភាពថា ប្រពន្ធរបស់ខ្លួនជាឈ្មួញរត់ពន្ធឈើខុសច្បាប់
រថយន្តតូយ៉ូតាមួយគ្រឿង និងឈើប្រណីតខុសច្បាប់ដែលរកឃើញក្នុងនោះកាលពីថ្ងៃច័ន្ទ ជារបស់ប្រពន្ធអធិការនគរបាលស្រុកម្នាក់ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីមូលដ្ឋានដែលនិយាយថា ខ្លួនគ្មានបំណងចាត់វិធានការលើប្ដីប្រពន្ធទាំងពីរនាក់នេះ។ លោក ម៉ៅ ពៅ ស្នងការខេត្តត្បូងឃ្មុំបានមានប្រសាសន៍កាលពីម្សិលមិញថា ”យើងមិនខ្វល់ពីអ្នកទាំងនេះទេ។យើងគ្រាន់តែចង់បញ្ឈប់បទល្មើសព្រៃឈើប៉ុណ្ណោះ”។ ...
ពេទ្យជប៉ុន នឹងជួយទាក់ទាញវិនិយោគិនមកកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ការសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យសាន់រ៉ាយភ្នំពេញ ដែលវិនិយោគដោយជប៉ុន នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន និងវិនិយោគិនដទៃទៀតមកកាន់កម្ពុជា កាន់តែច្រើន។ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅពេលមានមន្ទីរពេទ្យដែលមានស្តង់ដារវានឹងកសាងទំនុកចិត្តដល់វិនិយោគិនក៏ដូចជាអ្នកទេសចរដែលចង់វិនិយោគ ឬធ្វើដំណើរកម្សាន្តនៅកម្ពុជា។ លោក ហ៊ុន សែន បន្ថែមថា មុននឹងវិនិយោគិន ឬអ្នកទេសចរសម្រេចចិត្តមកវិនិយោគ ឬមកលំហែនៅកម្ពុជា ពួកគេនឹងសួរថា តើកម្ពុជា មានមន្ទីរពេទ្យស្តង់ដារ និងសេវាកម្មគ្រប់គ្រាន់ដែរឬទេ។លោកនាយករដ្ឋមន្ត្រីថា៖«ការកសាងមន្ទីរពេទ្យនេះមិនមែនជាករណីមួយដោយឡែកមួយទេ ប៉ុន្តែវាជះឥទ្ធិពលដល់វិស័យទេសចរណ៍ ការវិនិយោគ និងការស្រាវជ្រាវនៅកម្ពុជា»។ ...
សុខ ចាន់
http://bit.ly/2d3f1B7
មន្ត្រី រដ្ឋ ឯកជន និងបក្សផ្សេងនាំគ្នាទិញអង្ករ
មន្ត្រីនៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនក្នុងស្រុករួមទាំងមកពីគណបក្សផ្សេងៗផងនោះបានចាប់ផ្ដើមបញ្ជាទិញអង្ករខ្មែរជាអ្វីដែលជាការលើកទឹកចិត្តដល់ប្រជាកសិករឲ្យផលិតបានច្រើនជាងមុនខណៈពួកគាត់កំពុងបារម្ភពីការចុះថោកតម្លៃស្រូវនាពេលបច្ចុប្បន្ន និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ១៩ ខែកញ្ញាឲ្យពលរដ្ឋខ្មែររួមគ្នាទិញអង្ករខ្មែរ។ ...
ទូច សុខា
http://bit.ly/2d0Njlo
ក្រុមតំណាងរាស្ត្រ បក្សសង្គ្រោះជាតិ កំពុងពិចារណាចូលរដ្ឋសភាវិញ
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកសុនឆ័យបានឲ្យដឹងថាក្រុមតំណាងរាស្ត្រគណបក្សនេះកំពុងពិចារណាចូលរដ្ឋសភាវិញដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងនោះគ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៤ ទៅឆ្លើយបំភ្លឺ ព្រមទាំងអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លាលែងពីតំណែង ដោយសារពលរដ្ឋខ្មែរ កំពុងរងគ្រោះខ្លាំងពីវិស័យនេះ។ ក្រោយពីជួបសួរសុខទុក្ខមន្ត្រីបក្សប្រឆាំងនៅពន្ធនាគារព្រៃស កាលពីថ្ងៃម្សិលមិញ លោក សុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលធ្វើការនៅរដ្ឋសភា វិញ នៅខែក្រោយ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមានឡើង តាមរយៈការជជែកគ្នារវាងគណបក្សធំៗទាំងពីរ។ ...
ប៉ិច សុធារី
http://bit.ly/2cOULBt
តើនរណាកាន់កាប់ឈើ ២,៩៤៩ ដុំដែលរកឃើញដោយកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល?
កងកម្លាំងប្រយុទ្ធប្រឆាំងនឹងសកម្មភាពកាប់ឈើរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទបានរឹបអូសឈើ ជិត ៣,០០០ ដុំនៅក្នុងព្រៃដែលបានរាននៅក្នុងខេត្តមណ្ឌលគិរី ក្រុមមន្ត្រីបានបានប្រាប់កាលពីថ្ងៃអង្គារ។ ម្ចាស់ឈើប្រណីតលំដាប់ថ្នាក់ទី២ ចំនួន ២,៩៤៩ ដុំ -ជាប្រភេទឈើខ្លុង, ត្បែង, ត្រាច មិនត្រូវបានស្គាល់នោះទេ នេះបើតាមប្រសាសន៍លោក អេង ហ៊ី អ្នកនាំពាក្យមន្ត្រីយោធាជាតិ ដែលកំពុងដឹកនាំកងកម្លាំង។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/second2/owns-3000-logs-found-government-task-force-118253/
កម្មករប្រមាណ ៨០០ នាក់នៅកំពង់ស្ពឺ និងកណ្ដាលបាត់បង់ការងារ
កម្មករបណ្តុះកូនឈើម៉ៃសាក់របស់ក្រុមហ៊ុន Grandis ស្ថិតនៅខេត្តកំពង់ស្ពឺប្រមាណ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារក្រុមហ៊ុនគ្មានការងារឲ្យធ្វើខណៈកម្មករនៅរោងចក្រ Great Honor ជិត ៥០០ នាក់នៅខេត្តកណ្តាលបាននាំគ្នាតវ៉ាបិទផ្លូវដោយសារថៅកែរត់ចោលរោងចក្រ។ ...
សែន ដាវីត
http://bit.ly/2d0N9KQ
គណបក្សប្រឆាំងឲ្យអាជ្ញាធរ ចាត់ការករណីជីករ៉ែខុសច្បាប់
គណៈកម្មការទី៧នៃរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ពិនិត្យនិងមានវិធានការចំពោះករណីជីករុករករ៉ែត្បូងខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន រួមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ទៅកាន់តំបន់ទេសចរណ៍នីមួយៗ ដើម្បីបង្កើននូវសក្ដានុពលវិស័យទេសចរណ៍ឲ្យកាន់តែច្រើន។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត ទាក់ទងនឹងវិស័យទេសចរណ៍ នៅសាលាខេត្តរតនគិរី សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហេង ដាណារ៉ូ បានថ្លែងថា រតនគិរី ជាខេត្តកសិឧស្សាហកម្ម និងសម្បូរទៅដោយទេសចរណ៍ធម្មជាតិ ប៉ុន្តែការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នីមួយៗ មានការលំបាក ដោយសារតែផ្លូវថ្នល់ និងស្ពានជាដើម បានរងនូវការខូចខាតមិនមានការជួសជុលកែលម្អ និងពុំមានការតភ្ជាប់ផ្លូវពីតំបន់មួយទៅកាន់តំបន់មួយទៀត។ ក្រៅពីនោះ លោកសង្កេតឃើញមានការជីករករ៉ែត្បូងខុសច្បាប់ ជាច្រើនកន្លែងដែរ ដែលតំបន់ខ្លះមានក្រុមហ៊ុន ឬក្រុមឈ្មួញ ជីករុករករ៉ែត្បូង ក្រោមរូបភាពក្នុងតំបន់ចម្ការកៅស៊ូ ដែលធ្វើឲ្យប៉ះពាល់ដល់អេកូទេសចរណ៍។ ...
ប៉ិច សុធារី
http://bit.ly/2csJd6l
ផ្លូវដែក កម្ពុជា-ថៃ ត្រូវបានតភ្ជាប់គ្នារួចហើយ
ទីបំផុតខ្សែផ្លូវដែកកម្ពុជា និង ថៃ ត្រូវបានតភ្ជាប់គ្នារួចហើយកាលពីព្រឹកម្សិលមិញនឹងគ្រោងបើកឲ្យចរាចរណ៍នៅដំណាច់ឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយដើម្បីកាត់បន្ថយការដឹកទំនិញតាមផ្លូវជាតិ និងក៏អាចកាត់បន្ថយការកកស្ទះចរាចរណ៍ និង ...
ឃុត សុភចរិយា
http://bit.ly/2d03MsZ
RDB ឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ស្នើកម្ចីឥណទានរបស់រដ្ឋាភិបាល
ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...
សុខ ចាន់
http://bit.ly/2cqlgwo
នាយករដ្ឋមន្ត្រីថា តម្លៃស្រូវរងឥទ្ធិពលពីក្រៅ
ខណៈមានការផ្ទុះឡើងនូវការតវ៉ារបស់កសិករទៅលើតម្លៃស្រូវដែលធ្លាក់ចុះខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកសិករយោគយល់ចំពោះសភាពការណ៍ជារួមស្របពេលរដ្ឋាភិបាលបញ្ចេញមូលនិធិដើម្បីទ្រទ្រង់តម្លៃស្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីអះអាងថានេះមិនមែនជាបញ្ហាក្នុងស្រុកប៉ុណ្ណោះទេនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានឆ្លងផុតនៅឡើយនោះ។ ...
ហ៊ គឹមសាយ
http://bit.ly/2cDL9bI
លោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យចល័តទ័ពព័ទ្ធជុំវិញទីស្នាក់ការកណ្តាលបក្សសង្គ្រោះជាតិ
អំឡុងសុន្ទរកថាកាលពីម្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹង “កម្ចាត់ចោល” អ្នកប្រឆាំងដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយក្នុងនោះលោកក៏បានប្រកាសដែរថា លោកជាអ្នកបញ្ជាដោយផ្ទាល់ឱ្យយោធាចល័តជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីចុងខែមុន។ ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានបញ្ជាពីប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/34383
អនុស្សរណៈនៃការយោគយល់រវាង UN និងកម្ពុជានៅតែជាប់គាំង
អនុស្សរណៈនៃការយោគយល់ (MoU) រវាងការិយាល័យឧត្តមស្នងការអង្គការប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងកម្ពុជានៅតែជាប់គាំងអស់រយៈពេលជិត ១០ ខែមកហើយដោយសាររដ្ឋាភិបាលចង់បានការសន្និដ្ឋានមានលក្ខណៈជ្រើសរើសនៃគោលការណ៍អង្គការសហប្រជាជាតិ។ នេះបើតាមអ្វីដែលភ្នំពេញ ប៉ុស្តិ៍បានដឹង។ ...
Shaun Turton
http://bit.ly/2cYaBIQ
សមត្ថកិច្ចរឹបអូសប្រហុកធ្វើពីត្រីមានជាតិគីមីនាំចូលពីវៀតណាម
នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។ ...
នៀម ឆេង
http://bit.ly/2dcDhx6
ផ្លូវដែកមិនទាន់ស្ថាបនារួចរាល់ក្នុងប្រទេសកម្ពុជា តភ្ជាប់ទៅប្រទេសថៃ
ក្រុមមន្ត្រីបានលើកឡើងនៅពិធីមួយកាលពីម្សិលមិញថា ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅប្រទេសថៃតាមព្រំដែនស្ថិតក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែកំណាត់ផ្លូវដែកក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវស្ថាបនាឱ្យបានរួចរាល់សិនមុនពេលរថភ្លើងអាចចាប់ផ្តើមដំណើរការរវាងប្រទេសទាំងពីរ។ នៅពិធីមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងគម្រោងដែលបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មក ក្រុមមន្ត្រី រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវដែកឆ្លងកាត់ព្រំដែនដែលសម្រួលទាំងការដឹកទំនិញ និងអ្នកដំណើរនោះ នឹងអាចដំណើរការនៅឆ្នាំក្រោយនេះ។ ...
ABC ដាក់ចេញកម្មវិធីផ្តួចផ្តើមហិរញ្ញវត្ថុបៃតង
សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...
Kali Kotoski
http://bit.ly/2d7ivme