ព័ត៌មាន
មានការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរនៅលើស្ពានដែលបណ្តាលឱ្យមានការស្លាប់នៅខេត្តកណ្តាល
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានធ្វើការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនសំណង់កូរ៉េឈ្មោះ Hanshin អំពីការររំលោភកិច្ចសន្យាដោយមិនបានគោរពតាមបទប្បញ្ញាត្តិសុវត្ថិភាពដែលបានកំណត់ បន្ទាប់ពីបុរសពីរនាក់បងប្អូនត្រូវបានស្លាប់ខណៈពេលដែលពួកគេបើកបរលើស្ពានដែលមិនទាន់បានសាង់សង់រួចរាល់ ក្នុងការដ្ឋានរបស់ក្រុមហ៊ុន Hanshin កាលពីសប្តាហ៍មុន។ ...
គង់ មេត្តា and Andrew Nachemson
http://www.phnompenhpost.com/national/fatal-bridge-accident-kandal-prompts-inquiry
ក្រុមហ៊ុនរ៉ុករករ៉ែមាស Emerald នឹងរ៉ុករកលើទឹកដីថ្មី
ក្រុមហ៊ុនរុករកអូស្ត្រាលី Emerald Resources កំពុងរៀបចំការរុករកសាកល្បងលើកទីមួយនៅតំបន់អូរមាននៃភាគឥសានប្រទេសកម្ពុជា ដែលដីបានមកពីចំណែកដីគំរូបានបង្ហាញថាមានសារធាតុមាសនៅទីនោះ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/emeralds-gold-search-heads-fresh-territory
រដ្ឋមន្ត្រី៖ ក្រុមហ៊ុនកូរ៉េបំពានកិច្ចសន្យាររបស់ខ្លួន
លោករដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនHanshin Engineering and Construction Company, ដែលជាក្រុមហ៊ុនកូរ៉េបានទទួលកិច្ចសន្យារកែលម្អផ្លូវជាតិលេខ ២១ បានបំពានកិច្ចសន្យារជាមួយរដ្ឋាភិបាលដោយជួលអ្នកចុះកិច្ចសន្យារបន្តដើម្បីធ្វើការងារនេះ។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27873/korean-firm-violated--its-contract--minister/
ប្រទេស CLMV ពិភាក្សាពីសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានចូលរួមកិច្ចប្រជុំ «ប្រទេស ៤ ទិសដៅមួយ» នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ដើម្បីផ្សព្វផ្សាយទេចរណ៍ទូទាំងតំបន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ នេះបើយោងតាមមន្ដ្រីខុទ្ទកាល័យក្រសួងទេសចរណ៍។ ...
ឆេង សុខហុង
http://www.phnompenhpost.com/business/southeast-asian-countries-share-efforts-promote-tourism
រថយន្តដឹកឈើត្រូវបានរឹបអូសក្នុងខេត្តក្រចេះ
មន្ត្រីប៉ូលីសសហការជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងខេត្តក្រចេះបានចាប់បានរថយន្តដែលដឹកសុទ្ធតែឈើប្រណីតនៅក្នុងស្រុកចិត្របុរី ភូមិចង្ក្រង់ កាលពីរសៀលថ្ងៃសៅរ៍។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27871/timber-truck-seized-in-kratie/
ចិននឹងចេញថ្លៃសាងសង់អាគារការិយាល័យថ្មីសម្រាប់រដ្ឋសភា
ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានចោទប្រកាន់ពីការបដិសេធក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ានមួយស្តីអំពីបញ្ហាសមុទ្រចិនខាងត្បូង ចិនបានសន្យាក្នុងការបង់ប្រាក់ចំនួន១៦លានដុល្លារ សម្រាប់ការសាងសង់អាគាររដ្ឋសភាចំនួន១២ជាន់មួយ ខណៈពេលទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសនេះមកកាន់ប្រទេសកម្ពុជា ដោយដឹកនាំដោយ ប្រធាននៃរដ្ឋសភាលោក ហេងសំរិនកាលពីសប្តាហ៍មុន។ ...
Vong Sokheng
http://www.phnompenhpost.com/national/china-foot-bill-new-national-assembly-offices
ក្រុមហ៊ុន ម៉ុង រិទ្ធី នាំចេញប្រេងដូងកើនឡើងទ្វេដងក្នុងឆមាសទីមួយ
ក្រុមហ៊ុនផលិតប្រេងដូងតែមួយនៅកម្ពុជាម៉ុងរិទ្ធីបាននាំចេញប្រេងដូងឆៅចំនួន ១៣ពាន់មេទ្រីក តោន នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ កើនឡើងទ្វេដងរហូតដល់ ១១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2aBKerq
ផលិតកម្មរោងចក្រជប៉ុន នៅកម្ពុជាបានធ្លាក់ចុះ
ការវិនិយោគសរុបរបស់ជប៉ុននៅកម្ពុជាដែលស្ថិតក្រោមការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកើនឡើងដល់ ២៥៩,៧ លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះជាការកើនឡើងធំបំផុតមិនធ្លាប់មានក្នុងរយៈពេលកន្លងមក។ ...
ហ៊ គឹមសាយ
http://bit.ly/2anUWoz
មនុស្ស៦នាក់រងរបួស និងផ្ទះជាង៤០ខូចខាតដោយសារខ្យល់កន្ត្រាក់នៅកំពង់ស្ពឺ
យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់ដែលក្នុងនោះក្មេងប្រុសអាយុ១ខួបម្នាក់បានរងរបួសនិងលំនៅឋានជាង៤០ខ្នងផ្សេងទៀតត្រូវបានបំផ្លាញដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់កើតឡើងនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីចុងសបា្តហ៍នេះ។ ...
មុំ គន្ធា
http://bit.ly/2anosdP
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ពិចារណាធ្វើពង្រាងច្បាប់ស្តីអំពីការពពោះជំនួស
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក អង្គ វង្សវឌ្ឍនាបានយល់ព្រមពិចារណាធ្វើពង្រាងច្បាប់ពពោះជំនួសដំបូងរបស់ប្រទេសកម្ពុជាក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រជាមួយឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា បើយោងតាមអ្នកនាំពាក្យនៃក្រសួងនេះ។ ...
ខេង សុធា and Janelle Retka
https://www.cambodiadaily.com/news/justice-ministry-to-consider-laws-on-surrogate-mothers-116112/
កម្ពុជាច្រានចោលការចោទថាលម្អៀងទៅរកចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនដោយចំហ និងសម្ងាត់នៅក្នុងការរកច្រកចេញក្នុងទំនាស់ស្ថិតក្នុងសមុទ្រចិនខាងត្បូង ហើយបានច្រានចោលការចោទប្រកាន់ដែលថាកម្ពុជា បានធ្វើឲ្យមានការរាំងស្ទះនៅក្នុងការចេញសេចក្តីការណ៍រួមរបស់អាស៊ានចំពោះទំនាស់ដ៏ស្រួចស្រាល់នេះ។ ...
ហ៊ុល រស្មី
រដ្ឋាភិបាលរិះគន់ភាពអយុត្តិធម៌នៃការឆ្លើយតបអំពីសមុទ្រចិនខាងត្បូង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ កាលពី ម្សិលមិញថា ប្រទេសកម្ពុជាបានទទួលរងការប្រព្រឹត្តចំពោះដោយមិនត្រឹម ត្រូវពីសំណាក់ប្រទេសអាស៊ានមួយ ចំនួន និងសមាជិកនៃបណ្ដាញព័ត៌មាន ដែលបានបន្ទោសដោយខុសលើប្រទេសនេះថា បានធ្វើឱ្យរាំងស្ទះ ដល់សេចក្ដីថ្លែងការណ៍តំបន់ទាក់ទិននឹងសាលក្រមសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។ ...
ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33334
រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាបានជួយសង្គ្រោះដល់ទំនាក់ទំនងអាស៊ាន-ចិន
រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានការពារតួនាទីរបស់កម្ពុជាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ព័ត៌មាននៅទីស្តីការក្រសួងការបរទេសកាលពីម្សិលមិញ ដែលបដិសេធការចោទប្រកាន់ថាព្រះរាជាណាចក្រកម្ពុជាប្រឆាំងនិងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានក្នុងការគាំទ្រប្រទេសហ្វីលីពីនដោយមូលហេតុទទួលបានប្រាក់កម្ចី និងជំនួយឥតសំណងដ៏ច្រើនពីចិន។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27835/fm--cambodia----rescued----asean-china-relationship/
អតីតរដ្ឋមន្ត្រីដែលសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពអំពាវនាវឲ្យដាក់ទណ្ឌកម្ម
លោក ហ្ការ៉េត អេវិន អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អន្តរជាតិគួរតែដាក់”សម្ពាធអតិបរមា”ទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍សិទ្ធិមនុស្សប្រទេស នេះ រួមទាំងការអាចដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់។ ...
Ben Paviour
http://www.cambodiadailykhmer.com/33337
៦ខែដើមឆ្នាំថៃ បញ្ជូនពលករខ្មែរ ចំណាកស្រុកខុសច្បាប់ជិត៣ម៉ឺននាក់មកកម្ពុជា វិញ
ក្នុងអំឡុងរយៈពេល៦ខែដើមឆ្នាំ២០១៦ពលករកម្ពុជាចំណាក់ស្រុកដែលទៅធ្វើការនៅប្រទេសថៃ ខុសច្បាប់ជិត៣ម៉ឺននាក់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រលប់មកកម្ពុជា វិញតាមច្រកព្រំដែននានានៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ការសែតខ្មែរថាមស៍ កាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://bit.ly/2aiE8fG
រដ្ឋាភិបាលស្នើរសុំជំនួយកាន់តែច្រើនខណៈសហភាពអឺរ៉ុបពិចារណាលើការបឈ្ឈប់
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកធ្វើពង្រាងច្បាប់បានស្នើរសុំមូលនិធិបន្ថែមពីសហភាពអឺរ៉ុបសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរ ការរ៉ុករករ៉ែ ការនាំចេញស្រូវអង្ករ និងវិស័យវាយនភណ្ឌ ទោះបីជាមានការប្រកាសពីសភាអឺរ៉ុបអំពីការកាត់ជំនួយមកកាន់ប្រទេសកម្ពុជា ប្រសិនបើមិនមានកិច្ចខិតខំប្រឹងប្រែងក្នុងការគោរពសិទ្ធិមនុស្សកាន់តែច្រើន។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/govt-asks-for-more-funds-as-eu-mulls-cuts-116035/
សភា ស្នើអឺរ៉ុប បង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា
ក្នុងជំនួបជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញបន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងថវិកាជាតិនិងរបាយការណ៍សវនកម្មរួចមកគណៈកម្មការទី២នៃរដ្ឋសភាបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពពង្រីក និងបង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា។ ...
តាំង វីដា
http://bit.ly/2alcoYk
បណ្តាញទូរគមនាគមបានពង្រីងដល់ ២៦, ០០០ គីឡូម៉ែត្រ
ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចំនួន៣បានផ្តល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមនៅនឹងកន្លែងចំនួន ២៦,០០០ គីឡូម៉ែត្រត្រឹមខែមិថុនា នេះបើយោងតាមរបាយការណ៍ដែលបានប្រកាសកាលពីម្សិលមិញរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមនៅលើគេហទំព័រហ្វេសបុករបស់ខ្លួន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/telecom-backbone-now-extends-over-26000km
ការលក់ដេញថ្លៃដោយរដ្ឋាភិបាលត្រូវបានបញ្ឈប់
រដ្ឋាភិបាលបានបញ្ឈប់ការព្យាយាមលក់ដេញថ្លៃចំពោះឈើភាគច្រើននៃចំនួនសរុប ៧១ ០០០ ម៉ែត្រគូប ដែលបានមកពីការរឹបអូសដោយអាជ្ញាធរកាលពីដើមឆ្នាំនេះ ខណៈពេលដែលមានកង្វះខាតនៃចំណាប់អារម្មណ៍ពីអ្នកទិញ។ ...
អូន ភាព
https://www.cambodiadaily.com/news/auctions-called-off-for-most-of-seized-timber-116042/
Gas One ចាប់យកកំណើនតម្រូវការឧស្ម័ន LPG
ក្រុមហ៊ុន Gas One (Cambodia) Co., Ltd ដែលទើបតែបង្កើតថ្មីមួយនៅកម្ពុជាមានបំណងទាញយកប្រយោជន៍ពីកំណើននៃការប្រើប្រាស់ឧស្ម័នឥន្ធនៈ (LPG) តាមរយៈការកំណត់ទិសដៅអភិវឌ្ឍន៍ដ៏ធំមួយដោយផ្តល់សេវាកម្មផ្នែកវិស្វកម្ម និងផ្គត់ផ្គង់។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/2amsL44
ក្រុមហ៊ុនថ្នាំជក់ជប៉ុនដកខ្លួនចេញពីសមាគមថ្នាំជក់ដោយសារជម្លោះទាក់ទិនកញ្ចប់បារី
សាខាក្នុងស្រុករបស់ក្រុមហ៊ុនថ្នាំជក់ជប៉ុន Japan Tobacco International (JTI) ដែលផលិតបារីម៉ាក Camel ម៉ាក Winston និង Mevius បានរិះគន់សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាថា មិនបានធានាថា សមាជិករបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់ទៅនឹងច្បាប់ថ្មីដែលតម្រូវឲ្យបិទរូបភាពព្រមានអំពីផលប៉ះពាល់សុខភាពលើកញ្ចប់បារី។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33317
ការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេលពីឆ្នាំ១៩៩៤ដល់២០១៤ មានជាង ១៩ពាន់លានដុល្លារ
ទំហំទុនពិតប្រាកដពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាក្នុងរយៈពេលពីឆ្នាំ១៩៩៤ ដល់ ២០១៤ មានជាង ១៩ពាន់លានដុល្លារ ដែលក្នុងនោះ ៤៤ ភាគរយគឺជាទឹកប្រាក់នៃការវិនិយោគរបស់ប្រទេសចិន។ នេះបើយោងតាមការអង្កេតថ្មីមិនធ្លាប់មានស្តីពីទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ...
ហ៊ គឹមសាយ
http://bit.ly/2a95YIq
ប្រតិបត្តិកររដ្ឋនៅកំពង់ផែព្រះសីហនុនៅត្រៀមខ្លួននៅឡើយសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង
ប្រតិបត្តិកររដ្ឋតែមួយគត់ទៅលើកំពង់ផែទឹកសមុទ្រនៅក្នុងសភាពជាភាគហ៊ុនអណ្តែតនៅឡើយក្នុងទីផ្សារភាគហ៊ុន និងកំពុងស្វែងរកវីធីដើម្បីចុះឈ្មោះសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/sihanoukville-port-operator-still-course-ipo
កន្លែងស្តុកគ្រាប់មិនទាន់ផ្ទុកត្រូវបានរកឃើញនៅក្នុងបមបន្ទាយខ្មែរក្រហមមួយកន្លែង
មីនជាង ២០០ គ្រាប់ គ្រាប់រ៉ូកែត និងគ្រាប់រំសែវជាច្រើនត្រូវបានរកឃើញនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃពុធ នៅចម្ងាយប្រមាណ ១៥០ ម៉ែត្រពីប្រាសាទដំរី នេះបើឱ្យពីក្រុមមន្ត្រី។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27826/uxo-stockpile-found-in-kr-bunker/