កម្ពជា ​មាន​បំណង​បង្ហោះ​ប្រ​​ព័ន្ធ​ផ្កាយ​រ​ណប

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ កម្ពុជា ​គួរតែ​មាន​ផ្កាយរណប​ផ្ទាល់​ខ្លួន​ដើម្បី​នាំ​យក​នូវ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​មក​ក្នុង​ប្រទេស​កម្ពុជាខណៈ​លោក​ក៏​បាន​ស្នើ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបដែល​ជា​ក្រុមហ៊ុន​ធំ​ក្នុង​ស្រុក​មួយ ដែល​លោក គិត ម៉េង​ ជា​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ក្នុង​ការ​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​សម្រាប់​កម្ពុជា។ ថ្លែង​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល និស្សិត​ និង​អ្នក​តំណាង​វិស័យ​ឯកជន​ប្រមាណ៦០០​នាក់​កាល​ពី​ម្សិលមិញ​ក្នុង​ពិធី​សម្ពោធ​អាគារ​រដ្ឋបាល​ទីស្ដីការ​ថ្មី​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​ ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា ​ត្រូវ​ការ​បច្ចេកវិទ្យា​ថ្មីៗ ហើយ​នឹង​អភិវឌ្ឍន៍​បន្ថែម​ទៀត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ជាពិសេស​តាមរយៈ​បណ្ដាញ​ខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ និង​ផ្កាយរណប​នឹង​ជួយ​ជំរុញ​ល្បឿន​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​លឿន។ …

សុខ ចាន់
http://bit.ly/2hqgP7w