ក្រសួងរ៉ែ បំភ្លឺជាថ្មីបញ្ហានាំខ្សាច់ទៅសិង្ហបុរី ក្នុងលក្ខខ័ណ្ឌបច្ចេក​ទេស

ទោះ​ជា​ក្រសួង​រ៉ែនិង​ថាមពល បាន​ពន្យល់​បែប​បច្ចេកទេស​ជា​ច្រើន​ដង ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​បរិមាណ និង​ចំណូល​ក្នុង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី ​ក្តី ថ្នាក់​ដឹកនាំ​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា នៅ​តែ​យល់​ថា ការ​បក​ស្រាយ​នោះ​មិន​ទាន់​អាច​ទទួល​យក​បាន​ឡើយ។​ ​បញ្ហា​ចម្រូងចម្រាស​លើ​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា ទៅ​សិង្ហបុរី បាន​កើត​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ជិត ៥០ ទាមទារ​ឲ្យ​ក្រសួង​រ៉ែនិង​ថាមពលផ្តល់​ទិន្នន័យ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ដល់​ឆ្នាំ​២០១៥ដោយសារ​តួលេខ​ផ្លូវការ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី មាន​តែ​ប្រមាណ ២,៨​លាន​តោន ស្មើ​នឹង​ទឹក​ប្រាក់​ ៥​លាន​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ក្រសួង​រ៉ែ និង​ថាមពល ថា​ មាន​ជាង ១៦​លាន​តោន។ …

តាំង វីដា
http://bit.ly/2gPJhAF