វិស័យធំៗ៤រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដើម្បីកំណើនសេដ្ឋកិច្ចយូរអង្វែង
ជាមួយនឹងការទទួលស្គាល់ពីអត្រាកំណើនសេដ្ឋកិច្ចខ្លាំងក្លារបស់កម្ពុជាក្នុងរង្វង់៧ភាគរយជាងពីទសវត្សរ៍ ធនាគារពិភពលោកបានផ្តល់យោបល់ដល់កម្ពុជាគួរតែផ្ដោតបន្ថែមទៅលើការជំរុញវិស័យសំខាន់នៃកំណើនសេដ្ឋកិច្ចជាតិដើម្បីធានាដល់កំណើនសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍ រយៈពេលមធ្យម និងវែង។ នៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់របស់ក្រុមធនាគារពិភពលោក ជាមួយរដ្ឋសភាកម្ពុជា ស្ដីពី ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់កម្ពុជា កាលពីម្សិលមិញ ក្រុមវិទូសេដ្ឋកិច្ចនៃធនាគារពិភពលោក លើកឡើងថា វិស័យកសិកម្ម និងការពិពិធកម្មឧស្សាហកម្មកាត់ដេរ ត្រូវតែលើកមកពិភាក្សាដើម្បីជំរុញបន្ថែម ខណៈដែលវិស័យដទៃទៀត រួមមាន អប់រំ សុខាភិបាល និងនិរន្តរភាពបរិស្ថាន ក៏ជាបញ្ហាប្រឈមសម្រាប់កំណើនសេដ្ឋកិច្ចនៅពេលអនាគត។ …
សុខ ចាន់
http://bit.ly/2h2mL3I