ខេ​ម​បូ​ចា

លោក ហ៊ុន ម៉ាណែត សម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅស្រុកបុទុមសាគរ

រដ្ឋាភិបាល​ថ្មី​បាន​សម្រេច​បោះបង់​គម្រោង​​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​មាន​តម្លៃជាទឹក​ប្រាក់​១,៥ពាន់​លាន​ដុល្លារ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​បាន​៧០០មេហ្គាវ៉ាត់​ នៅ​ក្នុង​ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង ដោយការ​សម្រេច​ចិត្ត​នេះ​ជំនួយ​វិញ​នូវ​រោងចក្រផលិត​​​ថាមពលដុត​ឧស្ម័ន​ធម្ម​ជាតិរាវ(LNG)​វិញ ...

ពក ពន្លឺ និង ហែល កំសាន
https://khmer.cambojanews.com/pm-hun-manet-aborts-coal-power-plant-project-in-botum-sakor-district/

អង្គការតម្លាភាពកម្ពុជា៖ ដំណើរការថវិការបស់កម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យ

ដំណើរការថវិការបស់ប្រទេសកម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យ​​គ្រប់គ្រាន់ នេះបើយោងតាម​របាយ​ការណ៍​ចេញផ្សាយនៅខែវិច្ឆិកា របស់​​អង្គការតម្លាភាពកម្ពុជា (TI) ជា​អង្គការ​ឃ្លាំមើលអំពើពុករលួយ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/transparency-international-cambodias-budget-process-lacks-transparency-and-regulation/

ពលរដ្ឋ២ភូមិមានចំនួនជាង២០០​គ្រួសារ​ក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញ​ប្លង់​កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់​តាំង​ពីឆ្នាំ​១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែ​​អាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈ​អាជ្ញាធរ​បញ្ជាក់ថា ដី​៩០​ហិកតា​​ដែល​ពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។ ...

ឃាង សុខមាន
https://khmer.cambojanews.com/more-than-200-families-in-2-villages-in-saang-district-ask-the-authorities-to-issue-land-titles/

តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ​១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី

តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លី​ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។ ...

វ៉ា សុភានុត
https://khmer.cambojanews.com/kampong-thom-provincial-court-sentences-two-indigenous-people-to-one-year-in-prison-over-land-dispute/

អង្គការលីកាដូរកឃើញការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា

ពលកម្ម​កុមារ និងការបញ្ចាំខ្លួន​ដោះ​បំណុល​នៅ​តែ​បន្ត​កើតមានឡើង​​​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​​​កម្ពុជា នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ អង្គការនេះ​ក៏បានរកឃើញសំណល់​​កាត់ដេរ​​ដែល​មាន​យីហោ​អន្តរជាតិដូចជា Reebok, Old Navy និង Adidas ដែលត្រូវត្រៀមសម្រាប់ដុតនៅតាម​សិប្បកម្ម​ឡ ...

Leila Goldstein និង ស៊ើង និមល់
https://khmer.cambojanews.com/ngo-licadho-finds-child-labor-debt-bondage-in-cambodias-brick-factories/

អាជ្ញាធរ​អប្សរា​ ប្តឹង​អ្នក​ភូមិ​អង្គរវត្ត​ ពី​បទ​រារាំង​ការ​រុះរើ​សំណង់​ខុសច្បាប់​

​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្តឹង​អ្នក​ភូមិ​ចំនួន​ប្រាំពីរ​រូប​ រួម​ទាំង​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​មួយ​រូប​ ដែល​រស់នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​ ពី​បទ​ញុះញង់​ និង​រារាំង​ការងារ​សាធារណៈ​កាលពី​ខែសីហា​។​ ​ ...

ឃួន ណារីម
https://cambojanews.com/apsara-brings-lawsuit-against-angkor-wat-villagers-for-obstructing-illegal-structure-demolition/

របាយការណ៍​អង្គការសហប្រជាជាតិ​ឃើញ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ខណៈ​អត្រា​បោះបង់​ការ​សិក្សា​នៅ​តែ​បន្ត​

​ចំនួន​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំ​២០១៤​ ពី​ ៥,៦​លាន​នាក់​ ទៅ​ ២,៨​លាន​នាក់​ក្នុង​ឆ្នាំ​២០២២​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​។​ ​ ...

ស៊ើង និមល់ និង រ៉ាន់ ស្រីដែត
https://cambojanews.com/un-reports-decreased-poverty-in-cambodia-while-school-dropout-rates-persist/

ឯកអគ្គរដ្ឋទូតEUប្រចាំកម្ពុជានិយាយថាមិនទាន់មានសញ្ញាបើកប្រព័ន្ធអនុគ្រោះពន្ធEBAពេញលេញវិញនៅឡើយទេ

ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា​ បានថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានថា មកដល់ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជាថ្មី​ថា​សហភាព​អឺរ៉ុប​នឹង​បើក​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែអាវុធ ឬEBA ពេញ​លេញ​វិញ​នៅ​ឡើយ​ទេ​។ ...

សុវណ្ណ ស្រីពេជ្រ និង រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/no-likelihood-of-ebas-full-reinstatement-for-now-says-eu-ambassador-to-cambodia/

ពលរដ្ឋរាប់រយនាក់នៅក្បែរតំបន់អង្គរផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះដោយចោទថា​សាង​សង់ខុសច្បាប់

ពលរដ្ឋរាប់រយនាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និង​សង្កាត់​​ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះ​ការ​តវ៉ាអំឡុងពេល​អាជ្ញាធរជាតិ​អប្សរា​ចុះរុះរើដោយចោទថា​ពួកគាត់សាងសង់​ខុសច្បាប់ ខណៈ​​ពួកគាត់ព្រួយបារម្ភពីការបណ្ដេញ​ចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ...

ឃាង សុខមាន
https://khmer.cambojanews.com/hundreds-of-people-near-angkor-erupted-in-protest-during-the-demolition-of-apsara-authority-accusing-it-of-illegal-construction/

​ប្រជា​សហគមន៍​មួយ​បាន​បោះ​បង់​ការកាប់​ឈើ​ និង​បរបាញ់​សត្វ​ មក​ដាំ​ដំណាំ​ជំនួស​វិញ​

អ្នកភូមិ​ស្រែ​កិន ក្នុងស្រុក​ឱ​រ៉ា​ល់​មួយចំនួន​បាន​បង្វែរ​ពី​ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វព្រៃ​មក​ចងក្រង​គ្នា​ជា​សហ​​គម​ន៍​ដាំ​ដំណាំ​វិលជុំ​ជំនួស​វិញ​។​ សហគមន៍​មួយ​នេះ​ស្ថិត​ក្នុងភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។ ...

គឹម សារុំ
https://www.postkhmer.com/national/2023-10-25-1014-255460.html

សង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលស្តាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានអំពាវនាវឱ្យបណ្តា​ប្រ​ទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា «ស្តាលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស​»។ ...

ពក ពន្លឺ និង ឃួន ណារីម
https://khmer.cambojanews.com/csos-political-parties-call-for-the-restoration-of-democracy-human-rights-in-line-with-paris-peace-agreements/

ពង្រីក​ការ​ជីក​យក​រ៉ែ​មាស​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

​ពលរដ្ឋ​នៅ​ភូមិ​ស្ងែ​ង​អាន​និយាយ​ថា​ ត្រី​ងាប់​ និង​ទឹកខ្មៅ​ហូរ​កាត់​ទន្លេ​ពោធិ៍​រុង​កាលពី​ឆ្នាំ​មុន​ គឺ​ដោយសារ​ការ​បំពុល​នៅ​ផ្នែក​ខាងលើ​ ពី​អណ្តូងរ៉ែ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​។​ ​ ...

Andrew Califf ស៊ើង និមល់ និង ហ៊ែល កំសាន
https://cambojanews.com/expanding-gold-mine-diverts-stream-in-prey-lang-wildlife-sanctuary/

ប្រជាសហគមន៍ឧត្តមស្រែពស់៧នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសាកសួរពាក់ព័ន្ធនឹងទំនាស់ដីធ្លី

ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍ «ឧត្តមស្រែពស់» ត្រូវបាន​តុលាការ​ខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃ​ទី​១៨ ខែតុលា ជុំវិញទំនាស់ដីធ្លី។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/seven-people-from-udom-sre-puos-community-were-questioned-by-kampong-speu-provincial-court/

សហជីពបន្តទាមទារឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis គោរពកិច្ចសន្យានាពេលកន្លងមក

កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ថ្មតៀម​តូច​មួយ​ជាមួយ​ភរិយា និង​កូន​តូច​ពីរ​នាក់ ដែល​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពីស្ពាន​ក្រុង​តាខ្មៅ អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Giant Ibis Transport លោក​ ឱ ចាន់ធី ដែល​មាន​វ័យ​៤៥​ឆ្នាំ​ហើយ​នោះ​ កំពុង​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ​។ ...

អុឺង ស៊ា
https://khmer.cambojanews.com/giant-ibis-unions-fight-remains-as-the-company-goes-back-on-promise/

ជនរងគ្រោះខ្មែរដែលត្រូវប្តូរក្រលៀនជាប់គាំងនៅឥណ្ឌាអង្វរសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត

អ្នកជំងឺដែលត្រូវប្តូរក្រលៀនចំនួន១៨នាក់ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសឥណ្ឌា​បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ (Metro RLV Polyclinic) ដែលស្ថិត​នៅក្នុង​ទីក្រុងភ្នំពេញ ដែលតាម​ចោទ​ថា បានគេចខ្លួនជា​មួយ​​ទឹកប្រាក់​ចំនួន១លានដុល្លារ ដែល​ពួកគាត់​បាន​ចំណាយ​នោះ កំពុងស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ក្នុង​សំណុំរឿងរបស់ពួកគាត់​។ ...

ឃួន ណារីម​ និងរ៉ាន់ ស្រីដែត
https://khmer.cambojanews.com/cambodian-kidney-transplant-victims-stranded-in-india-plead-for-pm-hun-manets-intervention/

សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសម្រេចដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តកោះកុង

សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំ​បណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍​ ​ពាក់ព័ន្ធនឹងរឿងទំនាស់​ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។ ...

ឃួន ណារីម​
https://khmer.cambojanews.com/appeal-court-in-preah-sihanouk-province-decided-to-release-two-land-activists-from-koh-kong-province/

ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បារម្ភពីការបណ្តេញចេញ

តំណាងសហគមន៍បឹងត្របែក អ្នកស្រី ហួរ សៀកលន ដែលកំពុងអង្គុយនៅក្នុងផ្ទះរៀបចំ​ចិត​បន្លែ​សម្រាប់ធ្វើម្ហូបដោយទឹកមុខក្រៀមក្រំបានប្រាប់ ខេមបូចា ថា ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទោះបីជាមានការសន្យាពី​អាជ្ញាធរថា​នឹង​ផ្តល់បណ្ណ​កម្មសិទ្ធិស្របច្បាប់​បន្ទាប់​ពី​បោះ​ឆ្នោតជាតិរួច។ ...

រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/residents-of-some-poor-communities-in-phnom-penh-worried-about-evictions/

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញ​បទល្មើសកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង៣០ហិកតា

 បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បាន​ប្រទះ​ឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំង​ចំនួន​​ជាង៣០ហិកតា ចាប់​ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។ ...

ពក ពន្លឺ
https://khmer.cambojanews.com/prey-lang-community-network-finds-illegal-invasion-more-than-35-hectares/

ការ​សម្រុះសម្រួល​ជា​យូរ​ឆ្នាំ​ធ្វើ​ឱ្យ​កសិករ​ជនជាតិ​ព្នង​ជំពាក់​បំណុល​ក្រុមហ៊ុន​កៅស៊ូ​

​ជាង​មួយ​ទសវត្សរ៍​បន្ទាប់​ពី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កៅស៊ូ​ Socfin​ Group​ បាន​ឈូស​ឆាយ​ និង​រឹបអូស​យក​ដីស្រែ​ចម្ការ​ កន្លែង​បញ្ចុះសព​ និង​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ខេត្តមណ្ឌលគិរី​ ឥឡូវនេះ​ក្រុមហ៊ុន​កំពុង​ស្វែងរក​ការ​ប្រមូលប្រាក់​រាប់​ម៉ឺន​ដុល្លារ​ពី​កសិករ​ទាំងនេះ ...

Jack Brook និង ឃួន ណារីម
https://cambojanews.com/years-long-mediation-leaves-bunong-farmers-indebted-to-multinational-rubber-firm/

តុលាការផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន១៨ខែ

អនុប្រធានគណកប្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ​រយៈ​ពេល​១៨ខែ​ពីបទបានចេញ សែកគ្មានសាច់ប្រាក់ ខណៈដែលសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់​គណបក្សភ្លើងទៀន លើកឡើងថា ជាចេតនានយោបាយច្រើនជាងការអនុវត្តតាមផ្លូវច្បាប់។ ...

ឃួន ណារីម​ និង ហ៊ែល កំសាន
https://khmer.cambojanews.com/court-sentences-senior-candlelight-party-official-thach-setha-for-18-months-in-prison/

កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​នៅត្រឹម ៥,៣% ក្នុងឆ្នាំនេះ​

ស្ថាប័ន​អន្តរជាតិ​ចំនួន​ ២ ​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុជា​ឆ្នាំនេះ ដោយសារតែ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​មាន​កំណើន​តិចជាង​ការរំពឹងទុក​នៅ​ឆមាស​ទី​១ បណ្តាលមកពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-21-1008-254637.html

ជនជាតិដើមភាគតិចនៅក្នុងភូមិមួយនៃខេត្តរតនគិរី កាប់ឈើទាំងប្រឈមគ្រោះថ្នាក់ដើម្បីយកលុយ​សង​បំណុល

ពលរដ្ឋនៅក្នុងភូមិមួយនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយសារជំពាក់បំណុល បាននាំគ្នាទៅ​កាប់ឈើ​ក្នុង​សហគមន៍​ដឹកឆ្លងដែនយកទៅលក់ឱ្យវៀតណាមដើម្បីបានលុយសង​ធនាគារ យោងតាមអាជ្ញាធរ​ភូមិ និងសហគមន៍ បានលើកឡើង។ ...

អាន វិចិត្រ
https://khmer.cambojanews.com/indigenous-people-in-a-village-in-ratanakkiri-province-cut-down-trees-at-risk-to-pay-off-debts/

VOD នឹងផ្សាយឡើងវិញពីសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទកាលពីដើមឆ្នាំនេះ

ប្រព័ន្ធផ្សព្វផ្សាយវីអូឌី នឹងបើកដំណើរការផ្សាយឡើងវិញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣​នេះត​ទៅ បន្ទាប់​ពីប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបិទកាលពីខែកុម្ភៈ​ដើមឆ្នាំនេះ យោងតាម​សេចក្តី​ប្រកាសព័ត៌មានដែលផុសនៅលើទំព័រហ្វេសប៊ុក វីអូឌី ខែ្មរ។ ...

ពក ពន្លឺ
https://khmer.cambojanews.com/vod-will-re-broadcast-from-usa-but-not-related-with-ccim/

បណ្ដឹងប្រឆាំងក្រុមហ៊ុនវិនិយោគ Oikocredit ជុំវិញតួនាទីក្នុងការរំលោភសិទ្ធិរបស់វិស័យមីក្រូហិរញ្ញវត្ថុមានវឌ្ឍនភាពខ្លះហើយ

ក្រុមឃ្លាំមើលរបស់រដ្ឋាភិបាលហូឡង់​ កាលពីថ្ងៃសុក្រ​សប្ដាហ៍កន្លងទៅ បានទទួល​យក​ពាក្យ​បណ្ដឹង​​មួយ​ដែល​ចោទប្រកាន់ថា ក្រុមហ៊ុនវិនិយោគសង្គម Oikocredit បានរួមចំណែក​នៅក្នុង​ការ​រំលោភ​សិទ្ធិ​នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅប្រទេស​កម្ពុជា។ ...

Jack Brook
https://khmer.cambojanews.com/complaint-advances-against-investor-oikocredit-for-role-in-microfinance-sectors-abuses/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

URFkf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!