ខ្មែរថាមស៍

ក្រសួង និង JICA​ ​​ព្រមព្រៀង​លើគម្រោង​ប៉ះពាល់ និង​​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន

រដ្ឋាភិបាល​កម្ពុជាតាមរយៈ​ក្រសួង​បរិស្ថានបាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា (JICA) ទៅ​លើ​គម្រោង​វាយ​តម្លៃ​ហេតុ​ប៉ះពាល់ និង​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន ដែល​គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ដល់​មន្ត្រី និង​មាន​ការ​រៀបចំ​នូវ​លិខិត ...

ប៉ិច សុធារី
http://bit.ly/2mPGsm1

លោក​ ហ៊ុន សែន ​​ព្រមាន​​មន្ត្រី​ NGO កុំ​ឲ្យ​លូកលាន់​វិភាគ​​រឿង​នយោបាយ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែនបាន​ព្រមាន​ខ្លាំងៗទៅ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាលកុំ​ឲ្យ​ធ្វើការ​លូកលាន់​វិភាគ​ក្នុង​រឿង​នយោបាយប្រសិន​បើ​ធ្វើ​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលបើ​ពុំ​ដូច្នោះ​ទេ អាច​នឹង​មាន​បញ្ហា ឬក៏​អាច​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ក៏​អាច​ថា​បាន និង​មិន​លើក​លែង​ទោស ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2lPQmPn

ធុរកិច្ច​ថៃ​ មាន​ជំនឿ​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា​

ពាណិជ្ជករ​ថៃ មាន​ជំនឿ​ជឿជាក់​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា ដែល​ផលិតផល​ថៃ ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​កម្ពុជា កត្តា​នេះ នឹង​ជួយ​ជំរុញ​ក្រុមហ៊ុន និង​ពាណិជ្ជករ​ថៃ ចូល​មក​កម្ពុជា ​កាន់​តែ​ច្រើន​ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ។ ... ...

ជា វណ្ណៈ
http://bit.ly/2lQERb6

អ្នក​អភិវឌ្ឍ​អចលនទ្រព្យ សម្លឹង​ឃើញ​សក្ដានុពល​តំបន់​មាត់​សមុទ្រ

ក្រុម​អ្នក​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ជំរុញ​ឲ្យ​វិនិយោគលើ​ការ​សាងសង់​លំនៅឋានសណ្ឋាគារនិង​កន្លែង​កម្សាន្តនៅ​តំបន់​មាត់​សមុទ្រភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ជាពិសេស​ក្រុង​ព្រះសីហនុ ដោយសារ​តំបន់​នេះ មាន​សក្ដានុពល​ខ្លាំង​ផ្នែក​ទេសចរណ៍ ធៀប​នឹង​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។​ ... ...

ជា វណ្ណៈ
http://bit.ly/2n46Qob

នាយក​រដ្ឋមន្ត្រី​ជំរុញ​​អ្នក​សិល្បៈ​បង្កើត​ស្នាដៃ​ថ្មី​បង្ហាញ​អត្តសញ្ញាណ​ជាតិ

លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ និង​ជំរុញ​ទៅ​ដល់​សិល្បករ​ខ្មែរ​ ទាំង​អស់​បង្កើត​នូវ​ស្នាដៃ​ថ្មី​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ ចៀសវាង​ការ​លួច​ចម្លង​នូវ​ស្នាដៃ​សិល្បៈ​របស់​ប្រទេស​ផ្សេង ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​អាប់ឱន​តម្លៃ​សិល្បៈ និង​មាន​ការ​ប្តឹង ...

មុំ គន្ធា
http://bit.ly/2mVaO3k

១២​លាន​ដុល្លារ​សង់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថ្មី

រដ្ឋាភិបាលបាន​ប្រកាស​ពី​ការ​គ្រោង​ចំណាយ​ថវិកា​ចំនួន ១២​លាន​ដុល្លារ​អាមេរិកសម្រាប់​ដំណើរការ​សាងសង់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី និង​មជ្ឈមណ្ឌល​វប្បធម៌​លើ​ដី​ទំហំ ៤​ហិកតា នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ខណៈ​ដែល​ទីតាំង​សាកលវិទ្យាល័យ​ចាស់ នឹង​ត្រូវ​ពង្រីក​សារមន្ទីរ​ជាតិ។ ... ...

ប៉ិច សុធារី
http://bit.ly/2m9u7FX

ប្រេសិត​អា​មេ​រិ​ក​ចង់​និយាយ​ពី​បំណុល​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ លោក​ William​ A.​ Heidt​ និយាយ​ថា​ លោក​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អង្គុយ​ចុះ​ ហើយ​និយាយ​ពី​បំណុល​ រាប់​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​គិត​ចាប់ពី​មុន​របប​ខ្មែរក្រហម​។​ ...​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36077/let---s-talks-about-debt--us-envoy/

បញ្ហា​ជម្លោះដីធ្លី​ផ្លូវ​រថភ្លើង​ត្រូវ​បាន​ផ្តល់​ឱសានវាទ​

​ប្រមាណ​ជិត​ ១០០​ គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ជម្លោះ​ដី​ផ្លូវ​រថភ្លើង​ត្រូវ​បាន​ផ្តល់​ឱសានវាទ​ក្នុង​រយៈពេល​ ៣០​ ថ្ងៃ​សម្រេច​ចិត្តនឹង​ទទួល​សំណង​ ឬ​ ក៏​មិន​ទទួល​។​ សំណើរ​ចេញពី​គណៈ​កម្ម​ធិ​ការ​អន្តរក្រសួង​ដាក់​ចេញ​ ដើម្បី​ដោះស្រាយ​ករណី​នៃ​បី ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/36076/railway-families-given-deadline/

រក​ឃើញ​គ្រាប់បែក​ជំនាន់​សង្គ្រាម​ធំៗ​ចំនួន​បី​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ខេត្តកណ្តាល​

​មន្ត្រី​ប៉ូ​លី​ស​ខេត្តកណ្តាល​ និង​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​រក​ឃើញ​គ្រាប់បែក​ចំនួន​បី​ស្ថិត​នៅ​ក្រោម​ដីស្រែ​មួយ​របស់​ពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង​។​ ...​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36071/three-big-us-wartime--bombs-found-in-kandal/

កម្ពុជា​ស្នើ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​បង្កើត​ពូជ​ស្រូវ​ថ្មីៗ

វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ (IRRI)ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីននឹង​ជួយ កម្ពុជា ក្នុង​ការ​ស្រាវជ្រាវ​ពូជ​ស្រូវ​ថ្មី ដែល​ធុន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បង្កើន​ទិន្នផល​ខ្ពស់។​ ... ...

ជា វណ្ណៈ
http://bit.ly/2lu2c1v

ប្រទេស​កម្ពុជា និង​ឡាវ ​បង្កើតកញ្ចប់​ទេសចរណ៍​​ផ្តល់​ជូន​ភ្ញៀវ​ប្រទេស​ទាំង​ពីរ

កម្ពុជានិង​ឡាវ​បាន​យល់​ព្រម​គ្នា​ក្នុង​ការ​បង្កើត​កញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ និងបង្កើន​ចំនួន​ភ្ញៀវ​ទេសចរ ជា​ពិសេស​សម្រាប់​បុណ្យ​ទន្លេ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​បាន បញ្ចប់ កាល​ពី​សប្តាហ៍​មុន។ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/2mHp5QS

លោក​នាយករដ្ឋមន្រ្តី ​អំពាវ​នាវ​ទៅ​ដល់​មន្រ្តី បង្កើន​ការ​យក​ចិត្តទុក​ដាក់លើ​កុមារតូចៗ

លោក​នាយករដ្ឋមន្រ្តី​ហ៊ុនសែន​បាន​អំពាវ​នាវ​ទៅ​ដល់​មន្រ្តី​អនុវត្ត​ការងារ​ពាក់​ព័ន្ធ​កុមារតូចអាជ្ញាធរ​ដែន​ដី​ ដៃគូអភិវឌ្ឍ អង្គការសង្គម​ស៊ីវិលអន្តរជាតិ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ បង្កើត​ការ​យក​ចិត្តទុក​ដាក់លើ​កុមារតូច​ ប្រកប​ដោយ​មនៈសិកា និង​សេចក្តី​អាណិត​ស្រលាញ់ ខណៈ​ដែលរដ្ឋ​មមន្រ្តី​​ក្រសួង​អប់រំថា កុមារតូចទទួល​បាន​ការ​អប់រំ​​មាន​ការ ...

មុំ គន្ធា
http://bit.ly/2lBbGcd

បក្ស​ប្រឆាំង នឹង​កែ​លក្ខន្តិកៈ​​ផ្ទៃ​ក្នុង​បក្សស​ម្រាប់​​អនុ​ប្រធាន​​បី​រូប

គណបក្ស​សង្គ្រោះ​ជាតិបាន​សម្រេច​កែ​ប្រែ​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​បក្សដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​អនុ​ប្រធាន​គណបក្ស​លើស​ពី​ម្នាក់ បន្ទាប់​ពី​លោក ប៉ុល ហំមលោកស្រី មូរ សុខហួរនិង​លោក អេង ឆៃអ៊ាង ត្រូវ​បាន​ប្រកាស​ជ្រើស​រើស​ជា​បេក្ខភាព​បី​រូប​ក្នុង​តំណែង​នេះ​ ចំណែក​លោក កឹម សុខា ក៏​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​បក្ស ដែល​នឹង​ត្រូវ ...

តាំង វីដា
http://bit.ly/2leFuiN

ជួប ​សម្លាប់​ សារភាព​​សម្លាប់​បណ្ឌិត កែម ឡី តែ​បដិសេធ​ថា​ខ្លួន​ជា​កូន​កំព្រារ​គ្មាន​សាច់​ញាតិ​

ឈ្មោះ​ ជួប សម្លាប់ គឺជា​ឈ្មោះ​របស់​ក្មេង​កំព្រារ​ម្នាក់​ដែល​បាន​ប្រើ​ដោយពុំ​បាន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដាក់​ឲ្យ​រហូត​ដល់​បច្ចុប្បន្ន​ ​ ខណៈ​​ដែល​ លោក អឿត អាង ហៅ ជួប សម្លាប់ បាន​សារភាព​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម​ ឡី​​។ ... ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mMRPa6

រដ្ឋាភិបាល​ផ្តើម​​បញ្រ្ជាប​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ដល់​​សិស្ស​តូចៗ

ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់ និង​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់​ពី​ថ្នាក់​បឋម​ទៅ​ដល់​កំរិត​អនុវិទ្យាល័យ ធនាគារ​ជាតិ​ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​អប់រំ​ផ្នែក ...

សុខ ចាន់
http://bit.ly/2lmTAcS

គ.ជ.ប ​បដិសេធ​ពន្យារ​ពេល​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

បើ​ទោះ​បី​ជា​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួនបាន​ត្អូញ​ត្អែរ​ពី​បញ្ហា​ប្រឈមនិង​ភាព​ស្រពិច​ស្រពិល​ទៅ​នឹង​នីតិ​វិធី​នៃ​ការ​សុំ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដែល​នឹង​ខិត​ជិត​មក​ដល់​ក្តីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតកាល​ពី​ម្សិលមិញបាន ...

តាំង វីដា
http://bit.ly/2mb63oM

ក្រុម​ហ៊ុន Toshiba​​ សាងសង់​រោងចក្រ​ថាមពល​​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហនុ​

ក្រុមហ៊ុន​Toshiba​ ទទួល​បានក្រុមហ៊ុន​ Toshiba​ Plant​ Systems​ & ​Services​ Corporation​ (TPSC)​ របស់​ប្រទេស​ជប៉ុន​ ទទួល​បាន​សិទ្ធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សាងសង់​គម្រោង​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​។ ... ...

ម៉ៃ គុណមករា
http://bit.ly/2m0l6Bb

ឆ្នាំ​២០១៦ វិវាទការងារ​នៅក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរធ្លាក់​ចុះ

មន្ត្រី​​ជាន់​ខ្ពស់​​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​លើក​ឡើង​ថា​បណ្តឹង​វិវាទ​ការ​ងារ​​ដែល​ទទួល​បាន​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​​កាត់​​ដេរ​​​​​ ក្នុ​ង​​​ឆ្នាំ​២០១៦និង​​ដើម​ឆ្នាំ​​២០១៧ ...

ប៉ិច សុធារី
http://bit.ly/2m0m2Fx

រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើនការ​ដាំបន្លែក្នុងស្រុក​ផ្គត់ផ្គង់​ភ្ញៀវទេសចរ

នាយក​រដ្ឋា​មន្រ្តី ​ហ៊ុន ​សែន ​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រឡង​ប្រណាំ​ខ្សែក្រវ៉ាត់​បៃតង​ ដើម្បី​បង្កើន​ការ​ដាំប​ន្លែ​ និង​ចិញ្ចឹម​សត្វ ​នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសច​រ និង​ដើម្បី​កាត់​បន្ថយការ​នាំចូល​ពី​ក្រៅប្រទេស​។ ... ...

ជា វណ្ណៈ
http://bit.ly/2mEHblU

ផ្ទេរមុខតំណែង​មន្ត្រី​តុលាការ​ខេត្ត​-​រាជ​ធានី​ចំនួន​៨២​រូប

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រមក្រោម​ព្រះ​រាជា​ធិប​តី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថនរោត្តម​ សីហមុនី​ ព្រះម​ហា​ក្សត្រនៃកម្ពុជា ​បាន​សម្រេចសម្រេចបោះឆ្នោតយល់ព្រមស្នើតែងតាំង និងផ្ទេរមុខតំណែងតាម​វេន​មន្ត្រី​តុលាការ​៤​ឆ្នាំ​ ​ចំនួន​៨២​រូប​។ ... ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2liBuIZ

នាយករដ្ឋមន្ត្រី​ ស្នើមហាជន​តាម​ដាន​លទ្ធិ​ប្រជាធិបតេយ្យ​ អាមេរិក ក្នុង​វិស័យ​សារព័ត៌មាន​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បេ្តជ្ញា​ជា​ថ្មី​ការពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ប្រទេស​និង​បាន​ស្នើ​ឲ្យ​មជ្ឈ​​ដ្ឋាន​សាធារណជន​ថា​ ពិនិត្យ​មើល​ស្ថានភាព​ប្រជា​ធិប​តេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​លោក​ ដូណាល់​ត្រាំ​ ប្រធានា​ធិប​តី​ថ្មី ​ហាម​ឃាត់​សារព័ត៌​មាន ...

តាំង វីដា
http://bit.ly/2lsAcMI

រដ្ឋាភិបាល ​ពិនិត្យ​ភូតគាម​អនាម័យ​តាម​ច្រក​នាំចេញ-​ចូល​ឡើង​វិញ

ក្រសួង​កសិកម្ម​ នឹង​ដាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ខ្លួន​ចូលរួម​ត្រួត​ពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្មជលផលនិង​សត្វ​នៅ​តាម​ច្រក​នាំចេញនាំចូល ដើម្បី​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាជន ការពារ​ផលិតកម្ម​កសិកម្ម និង​ការពារ​សុខភាព​សត្វ។ ការ​ដាក់​ដំណើរការ​ត្រួត​ពិនិត្យ​នេះ​ គឺ​បន្ទាប់​ពី​កម្ពុជា ​ធ្វើ​ការ​លើ​ការងារ​នេះ ជាង ...

ជា វណ្ណៈ
http://bit.ly/2leExSL

ធនាគារ​ពិភពលោក ផ្តល់​ហិរញ្ញប្បទាន​ជួយ​អ្នក​ងាយ​រងគ្រោះ​នៅ​សៀមរាប និង​ភ្នំពេញ

ធនាគារ​ពិភពលោកបាន​អនុម័ត​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ជាង២០​លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ភ្នំពេញ ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ កសាង​ជំនាញ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​ខ្នាត​តូច។ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/2lKwYXv

សង្គម​ស៊ីវិល ប្រកាស​ដំណើរការ​បន្ទប់​ស្ថានការណ៍​​បោះឆ្នោត​ឆ្នាំ​២០១៧

ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ខិតជិត​មក​ដល់ក្រុម​អង្គការ​សង្គម​ស៊ីវិលនិង​សមាគម​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជាបាន​ប្រកាស​ចាប់​ដំណើរការបន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោតឆ្នាំ​២០១៧ដោយ​គ្រោង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង ២​ម៉ឺន​នាក់ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស។ ... ...

តាំង វីដា
http://bit.ly/2lp2EPu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6nwy8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!