ខ្មែរថាមស៍
គ្រួសារជាច្រើនទាមទារដីរបស់ពួកគេមកវិញ
ប្រជាជនមួយក្រុមប្រមាណ ២០ នាក់ ដែលតំណាងឱ្យគ្រួសារចំនួន ៥៥៤ ត្រូវជាប់គាំងដោយសារបញ្ហាជម្លោះដីធ្លីអស់រយៈពេល ១០ ឆ្នាំមកហើយនោះ កាលពីម្សិលមិញបានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលដើម្បីបញ្ចប់ជម្លោះដ៏វែងអន្លាយនេះ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/36748/families-call-for-return-of-land/
វិស័យឯកជនឲ្យកំណត់ទំនិញតម្លៃក្រោម ១០០ដុល្លារជាប្រាក់រៀល
ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ប្រាក់រៀល វិស័យឯកជនបានអំពាវនាវដល់ធនាគារជាតិ នៃ កម្ពុជា ឲ្យកំណត់ការទូទាត់ទំនិញដែលមានតម្លៃក្រោម ១០០ដុល្លារអាមេរិក មកជាប្រាក់រៀល នៅតាមបណ្តាហាងលក់រាយ មីនីម៉ាត ផ្សារទំនើប និងគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2nMATSC
អាជ្ញាធរចាត់វិធានការតាមច្រកព្រំដែនទប់ស្កាត់ការនាំចូលសត្វ និងសាច់ជ្រូកផ្ទុកបាក់តេរី
អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកំពុងចាត់វិធានការពិនិត្យ និងតាមដាននៅតាមច្រកព្រំដែន និងកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់នូវសត្វនិងសាច់ជ្រូកដែលផ្ទុកបាក់តេរីដ៏មានគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគខណៈនៅប្រទេសវៀតណាមកាលពីពេលថ្មីៗបានរក ...
ប៉ិច សុធារី
http://bit.ly/2n3qAcQ
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតដោយកុំឲ្យមានការភ័យខ្លាច
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយសុំកុំឲ្យមានការព្រួយបារម្ភពី ការគាបសង្កត់ ឬសម្លុតពីជន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2n8FdNr
ក្រុមការពារបរិស្ថានបារម្ភឡាវ បិទផ្លូវទន្លេ សង់វារីអគ្គិសនីដនសាហុង
ក្រុមយុវជនការពារបរិស្ថាននិងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានលើកឡើងថា អាជ្ញាធរឡាវ បានបិទផ្លូវទន្លេតែមួយគត់សម្រាប់ត្រីធ្វើចរាចរ ដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវចម្រុះមច្ឆាជាតិនិងសត្វផ្សោតដែលរស់នៅក្នុងអន្លង់ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2nvFBa5
កម្ពុជា គាំទ្រកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយនឹងសមាជិកអាស៊ាន ដទៃៗទៀតដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP)ទទួលបានជោគជ័យក្នុងតំបន់ដើម្បីជំនួសការបាត់បង់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(TPP)ដែលត្រូវ ...
ម៉ៃ គុណមករា
http://bit.ly/2n8ehxz
ក្រេឌីប្យូរ៉ូ កម្ពុជា (Credit Bureau Cambodia) ពង្រីកប្រព័ន្ធទិន្នន័យ និងប្ដូរទៅប្រាក់រៀល
សាវតារឥណទានរបស់អ្នកខ្ចីប្រាក់ប្រមាណ ៤០០.០០០នាក់ ត្រូវបានបញ្ចូលបន្ថែមទៅក្នុងប្រព័ន្ធទិន្នន័យរបស់ ក្រេឌីត ប្យូរ៉ូ កម្ពុជា (Credit Bureau Cambodia) កាលពីឆ្នាំទៅមិញ ដោយនាំឲ្យចំនួនសរុបឡើងដល់ជាង ៤លាននាក់។ នេះបើតាមប្រសាសន៍ ប្រធាន CBC លោក អឿ សុធារ័ត្ន ដែលថ្លែងនៅក្នុងឱកាសសម្ពោធបើកការិយាល័យថ្មី នៅអគារ វឌ្ឍនៈកាពីតាល់ នាពេលថ្មីៗកន្លង ...
ខ្មែរថាមស៍
http://bit.ly/2nq5hVl
Maybank មើលឃើញវិស័យធនាគារចល័ត ជាគន្លឹះនៃការជំរុញការចរាចរប្រាក់រៀល
មានមូលហេតុដ៏សាមញ្ញមួយ ដែលធ្វើឲ្យធនាគារ Maybank ទទួលបានកិត្តិនាមជាធនាគារដែលមាននវានុវត្តន៍បំផុតនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការពន្យល់របស់អគ្គនាយិកាសាខាធនាគារនេះប្រចាំកម្ពុជា។ ផ្ដល់បទសម្ភាសន៍នៅក្នុងការិយាល័យរបស់លោកស្រី នៅទីស្នាក់ការកណ្ដាលធនាគារ Maybank ដែលស្ថិតនៅលើមហាវិថីព្រះនរោត្តម លោកស្រី Cynthia Liaw មានប្រសាសន៍ដូច្នេះ ...
ខ្មែរថាមស៍
http://bit.ly/2nq40hd
វីង ជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងចំណោមអតិថិជនរបស់ខ្លួន
ធនាគារឯកទេសវីង Wing (Cambodia) Limited ដែលត្រូវបានបង្កើតឡើងដោយខ្មែរដើម្បីខ្មែរ និង ជាអ្នកផ្ដល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា មានមោទនភាពចូលរួមជាមួយធនាគារជាតិនៃ កម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងចំណោមអតិថិជនរបស់ខ្លួននៅទូទាំងប្រទេស តាមរយៈការ ...
ក្រុមការងារខ្មែរថាមស៍
http://bit.ly/2mGBrY8
ក្រសួងប្រៃសណីយ៍ដាក់ឳសានវាទជាថ្មីដល់ក្រុមហ៊ុនទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដាក់ឱសានវាទជាថ្មីម្តងទៀតដល់ប្រតិបត្តិករទូរស័ព្ទចល័តធំៗចំនួនបីរួមមានក្រុមហ៊ុនMetfone, Smart, Cellcardបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើការប្តូរលុយសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទូរស័ព្ទតែមួយនៅថ្ងៃទី៣០ ខែមីនា។ នេះបើយោង ...
សុខ ចាន់
http://bit.ly/2nIcj5i
ជារូបិយប័ណ្ណ ដែលមានប្រវត្តិដ៏សម្បូរបែប ជាងគេបំផុត នៅលើពិភពលោក
ប្រាក់កាសទាំងនេះត្រូវបានរកឃើញនៅទីតាំងកំណាយជាច្រើន ហើយ បុរាណ វិទូជឿជាក់ថា មានប្រាក់កាសបែបនេះច្រើនទៀតដែលនៅមិនទាន់គាស់កកាយយោងទៅតាមការពិពណ៌នាអំពីប្រាក់កាសនៅលើវត្ថុនានាដែលបន្សល់ទុកពីសម័យនគរភ្នំ(ឬហៅថា សម័យហ្វូណន) នា ...
ខ្មែរថាមស័
http://bit.ly/2nIbidx
រដ្ឋមន្ត្រីជម្រុញឱ្យបន្ថែមការជួយដល់អ្នកញៀនថ្មាំ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានពីចំនួនអ្នកប្រើប្រាស់ថ្នាំញៀននៅកម្ពុជាដែលបានកើនដល់ ២០,០០០ នាក់ ហើយលោកក៏បានជម្រុញឱ្យអាជ្ញាធរទាំងឡាយធ្វើការងារបន្ថែមដើម្បីដោះស្រាយបញ្ហានេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36579/minister-urges-more-help-for-addicts/
ថៃនឹងមិនយកកម្រៃឆ្លងព្រំដែនសម្រាប់ឱកាសចូលឆ្នាំថ្មី
នៅខែក្រោយ ក្រុមមន្ត្រីថៃនឹងមិនយកកម្រៃនៅច្រកចេញចូលព្រំដែន ដើម្បីអនុញ្ញាតឱ្យពលករមកពីប្រទេសកម្ពុជាត្រលប់ទៅលេងផ្ទះក្នុងឱកាសចូលឆ្នាំថ្មី។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ កាលពីម្សិលមិញបានអះអាងថា នេះ ...
មុំ គន្ធា
http://www.khmertimeskh.com/news/36583/thais-waive-border-fees-for-new-year/
អ្នកតម្បាញសូត្រជួបការលំបាក
សព្វថ្ងៃនេះ ដើមមនមិនសូវសំបូរទេនៅក្នុងប្រទេសកម្ពុជា ស្ទើរតែទាំងអស់នៃដើមរុក្ខជាតិនេះត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃរបបខ្មែរក្រហម ហើយអ្នកតម្បាញនៅរាជធានីភ្នំពេញដ៏សំខាន់គឺ ស្ថិតនៅតំបន់កោះដាច់ ដែលជាកោះមួយនៃដងទន្លេមេគង្គ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/36568/silk-weavers-find-it-tough/
មន្ត្រីនគរបាល និងយោធាមួយចំនួននៅមណ្ឌលគិរី ត្រូវបានហៅសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
មន្ត្រីនគរបាលជាង១០នាក់ និងមន្ត្រីយោធាមួយចំនួន នៅខេត្តមណ្ឌលគិរី ត្រូវបានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកោះហៅទៅសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងនោះមានមន្ត្រីនគរបាល ០២រូប អាចនឹងត្រូវប្រឈមផ្លូវច្បាប់នៅតុលាការ ខណៈមន្ត្រីផ្សេងទៀត នឹងត្រូវ ...
ប៉ិច សុធារី
http://bit.ly/2nLdEaI
មរណភាពលោក សុខ អាន ធ្វើឲ្យលោក ហ៊ុន សែន បាត់ដៃគូសំខាន់
ក្នុងពេលមរណភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីថ្ងៃពុធ កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានបាត់បង់មនុស្សដែលជាដៃស្តាំនៅជាមួយលោកអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយចាប់តាំងពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៨០។ ...
ជាង សុខា
http://bit.ly/2nxCvQ0
គ.ជ.ប. បង្ហាញពីស្លាកសញ្ញាគណបក្សនយោបាយដែលចូលរួមបោះឆ្នោតឃុំ-សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប.បានបង្ហាញឈ្មោះអក្សរកាត់និងស្លាកសញ្ញាគណបក្សនយោបាយចំនួន១២ដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ខណៈមានសមាគម និងអង្គការសង្គមស៊ីវិលចំនួន ២ ដែលបានដាក់ពាក្យស្នើសុំជាអ្នកសង្កេតការណ៍ក្នុង ...
ប៉ិច សុធារី
http://bit.ly/2m7Tk6K
កំណើនការប្រើប្រាស់ប្រាក់រៀលអាចជួយបង្កើនបរិមាណទុនបម្រុង
នៅពេលកម្ពុជា ចាប់ផ្តើមគរពូនទុនបម្រុងពីឆ្នាំ១៩៩៧ (បន្ទាប់ពីចាកចេញពីរបបសេដ្ឋកិច្ចទីផ្សារផែនការ មកទីផ្សារសេរី) ធនាគារជាតិ នៃកម្ពុជា បានតម្កល់ប្រាក់បញ្ញើចំនួន ២៧៦លានដុល្លារអាមេរិក នៅធនាគារកណ្តាលអាមេរិក ប្រចាំក្រុងញីវយ៉ក និងបានអនុញ្ញាតឲ្យធនាគារនេះធ្វើការគ្រប់គ្រងនិង ...
សេដ្ឋកិច្ចប្រាក់រៀល
http://bit.ly/2mL9Dn2
ប្រទេសកម្ពុជា និងវៀតណាមបន្តរឹតចំណងមិត្តភាព
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសន្យាគ្នាថានឹងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ និងជម្រុញពាណិជ្ជកម្មតាមព្រំដែន បន្ទាប់ពីកិច្ចប្រជុំពិភាក្សាគ្នារយៈពេលបីថ្ងៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានមានប្រសាសន៍ថា មន្ត្រីប្រទេស ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36532/cambodia--vietnam-build-ties/
៦នាក់ រងរបួស លំនៅឋានជិត ១៥០ខ្នង ខូចខាតដោយសារខ្យល់កន្ត្រាក់
យ៉ាងហោចណាស់មានមនុស្ស ៦នាក់ បានរងរបួសធ្ងន់ និងស្រាល លំនៅឋានជិត ១៥០ខ្នង និងប៉ុស្តិ៍នគរបាលមួយកន្លែង បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ក្នុងខេត្តព្រះវិហារ រតនគិរី និងខេត្តពោធិ៍សាត់។ ...
ប៉ិច សុធារី
http://bit.ly/2nux3x1
សភាតំណាងរាស្ត្រចែករំលែកបទពិសោធន៍ការងារសវនកម្ម
សភាតំណាងរាស្ត្រកម្ពុជា ឡាវ និងវៀតណាមបានចែករំលែកគ្នានៅក្នុងវេទិកាមួយដើម្បីពិភាក្សាបទពិសោធន៍ការចំណាយ និងជម្រុញតម្លាភាព និងសវនកម្មនៃការវិនិយោគសាធារណៈនៅក្នុងវិស័យនានាដូចជា ហេដ្ឋារចនាសម្ព័ន្ធ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/36507/parliaments-share-auditing-experience/
ប្រទេសថៃសម្លឹងមើលទីផ្សារគ្រឿងឧបករណ៍អគ្គិសនី
ដោយសារតម្រូវការកើនឡើងខ្ពស់ ប្រទេសថៃរំពឹងថាការនាំចេញផលិតផលគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិចនៅកម្ពុជានឹងកើនឡើងដល់ប្រមាណ ៥០ លានដុល្លារនៅក្នុងឆ្នាំនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/36510/thais-eye-appliances-market/
ANZ មជ្ឈមណ្ឌលផ្តល់កម្ចីទិញផ្ទះ
ប្រជាជនកម្ពុជាបានទទួលយកកម្ចីទិញផ្ទះកាលពីឆ្នាំមុនច្រើនជាងឆ្នាំកន្លងទៅ ដែលជាហេតុធ្វើឱ្យធនាគារជាច្រើនដូចជា ធនាគារ ANZ Royal ក៏នឹងសេវាឯកទេសសម្រាប់ការកើនឡើងនៃវិស័យនេះ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/36508/anz-royal-home-loan-center/
ពលរដ្ឋឱ្យសាលាក្រុង ផ្តល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍
ប្រជាពលរដ្ឋប្រមាណ៧០នាក់មកពីសហគមន៍ចំនួន ៦ នៅខណ្ឌទួលគោក និងខណ្ឌដូនពេញ បានស្នើជាថ្មីដល់សាលារាជធានីភ្នំពេញផ្តល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញខណៈដែលពួកគាត់មានការព្រួយបារម្ភពីការបាត់បង់លំនៅឋានក្រោយពីបានទទួលព័ត៌មានពីអាជ្ញាធរថារាជរដ្ឋាភិបាល ...
ប៉ិច សុធារី
http://bit.ly/2mL3CH2