ខ្មែរថាមស៍
ម្ចាស់ហាងលក់ឈើប្រណិតត្រូវបានពិន័យពីបទទុកឈើខុសច្បាប់
កាលពីម្សិលមិញ ម្ចាស់ហាងលក់ឈើប្រណិតមួយក្នុងរាជធានីភ្នំពេញត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៦៤.១៨៩លានរៀល (ប្រមាណ ១៦, ០៤៧ដុល្លារ)ចំពោះការដឹកជញ្ជូន ជួញដូរនិងស្តុកទុកឈើប្រណិតដោយគ្មានការអនុញ្ញាតិ្តពីរដ្ឋបាលព្រៃឈើ។ ...
Buth Reaksmey Kongkea
http://www.khmertimeskh.com/news/25019/shop-slapped-with-fine-to-lose-timber-stock/
ក្រុមហ៊ុន Seatel សម្ពោធដាក់លក់ស្មាតហ្វូនជប៉ុនក្នុងទីផ្សារកម្ពុជា
ក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញទូរស័ព្ទSeatelនិងក្រុមហ៊ុនផលិតស្មាតហ្វូន FREETEL ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ បានសហការគ្នាដាក់សម្ពោធម៉ូដែលស្មាតហ្វូន Priori 3 ដែលជាផលិតផលម៉ូដែលថ្មី នៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីមើលឃើញទីផ្សារស្មាតហ្វូននៅកម្ពុជាមានវិវត្តន៍កើនឡើងគួរឲ្យកត់សម្គាល់។ ...
ជា វណ្ណៈ
http://bit.ly/1Xw2eWd
ក្រសួងឧស្សាហកម្មនិងសិប្បកម្មគ្រោងនឹងដំឡើងជញ្ជីងយុត្តិធម៌
ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានគ្រោងនឹងដំឡើង«ជញ្ជីងយុត្តិធម៌”នៅគ្រប់ទីផ្សារទាំងអស់នៅទូទាំងប្រទេស ដើម្បីធានាថាអតិថិជនមិនត្រូវបានថាអ្នកទិញនឹងមិនត្រូវទិញទំនិញថ្លៃជាងតម្លៃទីផ្សារឬតាមតែអ្នកលក់របស់ខ្លួនបានថា នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងលោក អ៊ុំ ស៊ីថា ។ ...
Pav Suy
http://www.khmertimeskh.com/news/24981/accurate-scales-to-be-placed-at-markets/
កម្មកររោងចក្រទូទាំងប្រទេសនឹងបានរបបថែទាំសុខភាព ប.ស.ស. នៅឆ្នាំ២០១៨
កម្មករនិយោជិតនៅតាមបណ្តារោងចក្រទូទាំងប្រទេសនឹងទទួលបានរបបថែទាំសុខភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមប.ស.ស.នៅឆ្នាំ២០១៨ដែលពួកគេចំណាយតែប្រមាណពី៦០០០ទៅ៧០០០រៀលប៉ុណ្ណោះ ក្នុងមួយខែសម្រាប់ទទួលបានសេវាថែទាំសុខភាពនេះ។ ...
មំុ គន្ឋា
http://bit.ly/1TkQfYp
ក្រសួងស្នើចុះបញ្ជីដីរដ្ឋលើតំបន់ការពារចំនួន៤១ដើម្បីកាត់បន្ថយជម្លោះ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំចុះបញ្ជីដីរដ្ឋលើតំបន់ការពារធម្មជាតិដែលមានស្រាប់ និងទើបបង្កើតថ្មីសរុបចំនួន ៤១ តំបន់ លើផ្ទៃដី ៥៨៧៤៥០៣ ហិកតារ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន បន្ទាប់ពីរដ្ឋាភិបាល បានបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ បន់កាលពីពេលថ្មីៗ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1skXO8A
ខេត្ត៣ជាគោលដៅអនុវត្តគម្រោងស្រ្តីក្នុងវិស័យនយោបាយ
ខេត្តចំនួន៣ត្រូវបានដាក់ជាគោលដៅក្នុងការអនុវត្តគម្រោងស្រ្តីក្នុងវិស័យនយោបាយដែលមានរយៈពេល៣ឆ្នាំក្នុងគោលបំណងរួមចំណែកធ្វើឲ្យតំណាងស្រ្តីមានចំនួនកើនឡើងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ និងដើម្បីឲ្យយុវជន ពិសេសស្រ្តីវ័យក្មេងដែលជាអ្នកបោះឆ្នោតលើកទី១បានចូលរួមកាន់តែប្រសើរក្នុងវិស័យនយោបាយ។ ...
មុំ គន្ធា
http://bit.ly/1T9iqwu
ធនាគារអភិវឌ្ឍន៍អាស៊ីបានសរសើរពីការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃច័ន្ទនេះបានហៅប្រទេសកម្ពុជាថា ជាប្រទេសដែលមានការរីកលូតលាស់សេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី នៅក្នុងអត្ថបទវិភាគចុងក្រោយគេបង្អស់មួយរបស់ខ្លួន ក្រោមប្រធានបទថា “មកកាន់ប្រទេសកម្ពុជា៖ កូនខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។ ...
ម៉ែ គុណមករា
http://www.khmertimeskh.com/news/24857/adb-praises-economy/
កម្ពុជា-វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ
ប្រទេសកម្ពុជា និងក្រសួងការពារសន្តិសុខវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមួយកាលពីម្សិលមិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការពង្រឹងសន្តិសុខរវាងប្រទេសជិតខាងទាំងពីរនេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24871/cambodia--vietnam-sign-security-agreement/
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថា មិនបានស្ថិតនៅពីក្រោយយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោកWilliam Heidtបានច្រានចោលការចោទប្រកាន់ពីបទជាប់ទាក់ទងទៅនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី បានធ្វើកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះទេ។ ...
រស់ ចាន់វាសនា
http://bit.ly/1OjGaMt
កម្ពុជានឹងគោរពតាមស្តង់ដាអាស៊ាន
វិធានការដោយស្វ័យប្រវត្តិដើម្បីស្នើសុំវិញ្ញាបនប័ត្រអនាម័យ និងការត្រួតពិនិត្យជំងឺរុក្ខជាតិ(SPS) នៃការនាំចូល និងការនាំចេញដំបូងនៅកម្ពុជា នឹងត្រូវបានបើកដំណើរការនៅចុងខែមិថុនានេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងសម្រួលទំនាក់ទំនងរវាង មន្ត្រីក្រសួងកសិកម្ម និងអ្នកនាំចេញនាំចូលក្នុងការការដាក់ពាក្យសុំវិញ្ញាបនប័ត្រនេះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/24860/kingdom-to-clean-up-to-asean-standards/
ការនាំចេញផ្លៃស្វាយទៅអឺរ៉ុបមានការកើនឡើង
ផ្លែស្វាយកម្ពុជាប្រមាណ ៦០តោនត្រូវបាននាំចេញទីកាន់សហភាពអឺរ៉ុបក្នងអំឡុងពេលនៃរដូវប្រមូលផលក្នុងឆ្នាំនេះ នេះបើឱ្យដឹងពីលោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអគ្គនាយកនៃក្រុមហ៊ុននាំចេញផលិតផលកសិកម្មធំបំផុតនៅកម្ពុជា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24859/mango-exports-to-eu-growing/
មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់៤ឆ្នាំចុងក្រោយ
ធនធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះពីចំនួន៧៣,០៤ ភាគរយមកនៅត្រឹម ៤៩,៤៨ ភាគរយហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XmfjRK
រដ្ឋាភិបាលនឹងចាត់តាំងមន្ត្រីបំភ្លឺរឿងដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពវៀតណាម
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចថានឹងចាត់បញ្ជូនមន្ត្រីរដ្ឋាភិបាលទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅមន្ទីររដ្ឋសភាជូនតំណាងរាស្ត្របក្សប្រឆាំងលោកអ៊ុំសំអានដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធសំណើសុំការបំភ្លឺ ជុំវិញការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី។ ...
តាំង វីដា
http://bit.ly/1TR0kfG
ធនាគារជាតិនៃកម្ពុជាទទួលបានការគាំទ្រពី IFC
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើអនុស្សារណយោគយល់មួយជាមួយធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃម្សិលមិញ ក្នុងគោលបំណងរំពឹងទុកថា វានឹងជម្រុញការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មក្នុងយុគសម័យថ្មីនេះ ប្រកបដោយទំនួលខុសត្រូវ តម្លាភាព ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងទំនុកចិត្តពីសាធារណជននៅកម្ពុជា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24858/national-bank-to-receive-support-from-ifc/
ធនាគារ ABA ទទួលបានការជម្រុញយ៉ាងខ្លាំង
ជាមួយនឹងទឹកប្រាក់ ១៤៨ លានដុល្លារនៃមូលធនតាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ធនាគារជាតិនៃប្រទេសកាណាដា (NBC) ឥឡូវនេះបានកាន់កាប់ភាគហ៊ុន ៩០ ភាគរយនៅក្នុងធនាគារ ABA ហើយ នេះបើយោងតាមនាយកប្រតិបត្តិធនាគារ ABA និងធនាគារជាតិនៃកម្ពុជាដែលបានធានាថាកិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ធនាគារ ABA ប៉ុន្តែការលើកកម្ពស់វា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24800/aba-bank-gets-capital-boost/
កម្ពុជាគ្រោងបង្កើតគណៈកម្មការដោះស្រាយវិស័យភស្តុភារ
ក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងបង្កើតគណៈកម្មការភស្តុភារ(ឡូជីស្ទីក)ទទួលបន្ទុកដោះស្រាយនិងធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារដើម្បីឲ្យការដឹកជញ្ជូនលើកដាក់ទំនិញមានតម្លៃប្រកួតប្រជែង។ ...
ជា វណ្ណៈ
http://bit.ly/1WoBuI9
ដីព្រៃលិចទឹកជាង ១,០០០ ហិកតាត្រូវបានគំរាមកំហែង
ដីព្រៃលិចទឹកប្រមាណ ១,០០០ហិកតានៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់នាយកដ្ឋានជលផលខេត្ត គឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបែងបែកជាប្រព័ន្ធ និងការលក់ទៅឱ្យក្រុមហ៊ុនឯកជនមួយនេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24808/up-to-1-000-hectares-of-flooded-forest-threatened/
ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong
ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/
ACU បញ្ជូនមន្រ្តីទៅប្រទេសកូរ៉េខាងត្បូង ដើម្បីស៊ើបអង្កេតសំណុំ រឿងលោក ស៊ុត ឌីណា
អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងបញ្ជូនមន្រ្តីរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះជាលើកទី៣ដើម្បីស៊ើបអង្កេតបន្ថែមលើសំណុំរឿងរបស់លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរ បន្ទាប់ពីត្រូវបានចោទប្រកាន់ទាក់ទងនឹងរឿងអំពើពុករលួយ ហើយត្រូវបានចាប់ និងឃុំខ្លួនកាលពីដើមខែមេសា កន្លងមកនេះ។ ...
មំុ គន្ឋា
http://bit.ly/1T4UZiD
លោកនាយករដ្ឋមន្ត្រីនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីនៅសប្តាហ៍ក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24806/pm-to-meet-russian-president-next-week/
លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/
នាយករដ្ឋមន្ត្រី ប្រកាស ឲ្យដាក់ដេញថ្លៃឈើដែលរឹបអូសបានដោយខុសច្បាប់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានប្រកាសជាសាធារណៈថាឈើជាង៧ម៉ឺនម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំនៅនៅក្នុងភូមិសាស្ត្រភាគឦសានកន្លងមកនោះ នឹងត្រូវដាក់ឲ្យដេញថ្លៃក្នុងស្រុក បើទោះជាលោកធ្លាប់បានអះអាងពីមុនមកថា ឈើដែលចាប់បានពីបទល្មើសត្រូវបញ្ឈប់ការដាក់ឲ្យដេញថ្លៃនាំចេញ និងបង្វែរទៅឲ្យក្រសួងអប់រំ ក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1TDRtel
ឃាត់ខ្លួនអ្នកសារព័ត៌មាន៩នាក់ជំរិតទារប្រាក់ពីពលរដ្ឋរកស៊ីឈើខុសច្បាប់
អ្នកកាសែតក្នុងស្រុកចំនួន៩នាក់ត្រូវប៉ូលិសខេត្តចាប់ខ្លួនកាលពី ម្សិលម៉ិញដោយចោទប្រកាន់ថា ជំរិតទារប្រាក់ចំនួន ១០០ដុល្លារពី រថយន្តមួយគ្រឿងរបស់អ្នកភូមិដែលបានដឹកឈើចេញពីព្រៃជាថ្នូរ នឹងការមិនចុះផ្សាយក្នុងទំព័រកាសែត របស់ពួកគេ ស្តីពីសកម្មភាពដឹកឈើរបស់អ្នកភូមិទាំងនោះ និងមិនរាយការណ៍ទៅប៉ូលិស ឬរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1Wm5ogk
ពលរដ្ឋកំពុងនាំគ្នាសង្គ្រោះស្វាខ្មៅដែលនៅរស់ក្រោយពីភ្លើឆេះព្រៃ
លោកទូចត្រេនអាយុ៥៧ ឆ្នាំជាអ្នកនេសាទដែលតែងតែទៅរកត្រីនៅតាមបឹងព្រៃលិចទឹកនៅ តំបន់បឹងទន្លេសាប នៃឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប៉ុន្តែលោកបានប្តូរទម្លាប់របស់លោក ដោយបូមទឹកដាក់ប៊ីដុង ដើម្បីដឹកតាមគោរយន្តយកទៅដាក់ឲ្យសត្វស្វាដែលកំពុងប្រឈមនឹង អាកាសធាតុក្តៅ អត់ទឹក បន្ទាប់ពីរូបលោកបានឃើញសត្វស្វាខ្មៅប្រមាណជាង៣០ក្បាលងាប់នៅ ក្នុងព្រៃដោយសារតែអាកាសធាតុក្តៅ និងអត់ទឹកផឹក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1NoWU4T