ខ្មែរថាមស៍
នាវាចម្បាំងជប៉ុនចូលចតក្រុងព្រះសីហនុ ខណៈនាវាចម្បាំងចិននឹងចូលចតនៅសប្ដាហ៍ក្រោយ
នាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន៣គ្រឿង ផ្ទុកកងម៉ារីនជាង៦០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា និងលើកកម្ពស់ រឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ...
រស់ ចាន់វាសនា
http://bit.ly/1Oh9r3w
លោក ស ខេង៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅខ្វះខាត តែកុំរុះរើចុះឡើង
នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសទទួលស្គាល់ថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បច្ចុប្បន្ននេះនៅមានចំណុចខ្វះខាត ប៉ុន្តែលោកបានស្នើថា ជៀសវាងការរុះរើចុះឡើង ដែលនាំឲ្យប្រទេសជាតិសង្គមជាតិមានការវឹកវរបែកបាក់កើតឡើង។ ...
តាំង វីដា
http://bit.ly/1QlSuMJ
កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីតនឹងជួបគ្នាពិភាក្សាការជ្រើសពលករនៅខែមិនា
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃប្រទេសកម្ពុជា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងចាប់ផ្ដើមជួបប្រជុំគ្នាក្នុងកំឡុងខែមីនា នេះ ដើម្បីពិភាក្សាលើការងារនៃការជ្រើសរើសពលករ ជាពិសេសសិក្សាទៅលើការរៀបចំនូវប្រព័ន្ធគ្រប់គ្រង ខណៈ ...
មុំ គន្ធា
http://bit.ly/1TrJFBo
ពលរដ្ឋតវ៉ាក្រោយ ក្រុមហ៊ុនឲ្យបង់ប្រាក់បន្ថែមក្នុងការប្រើប្រាស់ទឹក
ពលរដ្ឋប្រមាណ១០០នាក់មកពីឃុំសំពៅពូននិងឃុំព្រែកស្ពឺក្នុងស្រុកកោះធំបានប្រមូលផ្ដុំគ្នានៅខាងមុខការិយាល័យក្រុមហ៊ុនទឹកស្អាតចាន់ណារីទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការបង់ប្រាក់បន្ថែមចំនួន១០០០រៀលទៅលើវិក្កយបត្របង់ប្រាក់ទឹកប្រចាំខែសម្រាប់ ...
ប៉ាវ ស៊ុយ
http://bit.ly/1oqPFxj
ក្រុមហ៊ុននៅប្រទេសកូរ៉េ ពង្រីកអាជីវកម្មលើវិស័យព័ត៌មានបច្ចេកវិទ្យានៅតំបន់អាស៊ាន
ក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េកំពុងចាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេលើវិស័យព័ត៌មានបច្ចេកវិទ្យានៅតំបន់អាស៊ានពិសេសកម្ពុជា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/219Sr8t
សេវាកម្មធានារ៉ាប់រងនៅក្នុងឆ្នាំ២០១៥ មានទឹកប្រាក់ ៦១,៦លានដុល្លារអាមេរិក
ទឹកប្រាក់ដែលបានមកពីសេវាកម្មធានារ៉ាប់រងទូទៅនៅក្នុងឧស្សាហកម្មធានារ៉ាប់រងកម្ពុជា ទាំងមូលមានប្រមាណ៦១,៦លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥ ដែលកើនឡើងប្រមាណ១៦,៤ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះសេវាធានារ៉ាប់រងលើអគ្គីភ័យ ម៉ូតូ រថយន្ត នឹងធានារ៉ាប់រងសុខភាពបានឈានមុខគេ។ បើយោងតាម ...
សុខ ចាន់
http://bit.ly/1mGv5HZ
ទាហានថៃ ឃាត់ខ្លួនខ្មែរ៤នាក់ ឆ្លងដែនចូលកាប់ឈើខុសច្បាប់
លោក ប៊ុន សុខវិបុល មន្ត្រីស្ថានអគ្គស្ថានកុងស៊ុលរបស់កម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានថ្លែងប្រាប់ ខ្មែរថាមស៍ថា លោកបានទទួលព័ត៌មានជុំវិញការចាប់ខ្លួនប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកកាប់ឈើ ពីសំណាក់កងយោធាថៃ តាមរយៈសារព័ត៌មានរបស់ថៃ មួយចំនួន។ លោកថា ខាងអគ្គស្ថានកុងស៊ុលរបស់កម្ពុជា កំពុងតែទាក់ទងទៅអាជ្ញាធរថៃ ជុំវិញរឿង ...
រស់ ចាន់វាសនា
http://bit.ly/1Q0sjct
ក្រុមហ៊ុន Wave Entertainment Plc នឹងមាននៅកម្ពុជាក្នុងឆ្នាំក្រោយ
ក្រុមហ៊ុន Wave Entertainment Plc នឹងបើកភោជនីយដ្ឋានJeffer នៅកម្ពុជា នៅឆ្នាំក្រោយ ដោយសារប្រទេសមានការបញ្ជាទិញខ្ពស់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ការសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1Q0ymxK
បុគ្គលិកក្រុមហ៊ុនគូវ៉ាហារ៉ាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ
បុគ្គលិកប្រហែលជាង១០០នាក់មកពីក្រុមហ៊ុនជប៉ុនត្រួតពិនិត្យគុណភាពទំនិញ ដែលមានការិយាល័យនៅសណ្ឋាគារកាំបូឌីយ៉ាណា បានធ្វើកូដកម្មមិនចូលធ្វើការដោយប្រមូលផ្តុំនៅទីលានទល់មុខសណ្ឋាគារកាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌការងាររបស់ពួកគេ។ ...
ប៉ាវ ស៊ុយ
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបដិសេធ មិនបានយកលុយ$៣០០០ពីបុគ្គលិក
លោក ស៊ឹម ស៊ីថា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឆ្លើយបំភ្លឺទៅអង្គភាពប្រឆាំងអំពើពុករលួយដោយបដិសេធរាល់ការចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការអនុវត្តន៍តួនាទី ភារកិច្ច ក្នុងការជ្រើសរើសបុគ្គលិកជាង៥០០នាក់ ដោយ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1KSLd4N
ក្រសួងលុបឈ្មោះអតីតអ្នកថតរូបសម័យខ្មែរក្រហមចេញពីក្របខ័ណ្ឌ
ក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះលោកញ៉ែមអេនអតីតអភិបាលរងស្រុកអន្លង់វែងនិងជាអតីតអ្នកថតរូបនៅគុកទួលស្លែងព្រមទាំងមន្ត្រី៣នាក់ផ្សេងទៀតចេញពីក្របខ័ណ្ឌមន្ត្រីរាជការសាលាខេត្តឧត្តរមានជ័យ ដោយសារតែសាមីខ្លួនបោះបង់ចោលការងារ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/20XlvU0
នាយករដ្ឋមន្ត្រី៖ ប្រជុំអាស៊ាន-អាមេរិកស្មើមុខមាត់ និងភាពជាដៃគូ មិនមែនជាកូនជឹងទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅសហរដ្ឋអាមេរិកថា លោក ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងនាមប្រមុខរដ្ឋ ស្មើមុខស្មើមាត់ ទៅនឹងប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា និងមិនមែនជាកូនជឹង (អ្នកស្ដាប់បង្គាប់) របស់អាមេរិក ទេ តែជាដៃគូសន្ទនា ហើយលោកនឹងឆ្លៀត ...
តាំង វីដា
http://bit.ly/20Xe0N2
អ្នកភូមិស្រុកព្រៃនប់ ឡើងតវ៉ាស្នើឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លី
អ្នកភូមិជិត១០០នាក់មកពីភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រមូលគ្នាឡើងមកតវ៉ានៅមុខសាលាខេត្តព្រះសីហនុ កាលពីម្សិលមិញ ដើម្បីស្នើឲ្យអាជ្ញាធរពន្លឿនដោះស្រាយលើជម្លោះដីធ្លីរាំរៃច្រើនឆ្នាំ ជាមួយរដ្ឋបាលព្រៃឈើខេត្ត។ គ្រួសារប្រជាសហគមន៍ ...
ជា វណ្ណៈ
http://bit.ly/1U4S0uh
ពលរដ្ឋរស់នៅលើដីចំណីផ្លូវឆ្នេរអូរត្រេះនៅតែបន្តទាមទារដីរបស់ពួកគេ
នៅក្នុងឆ្នាំ ២០០៧ ប៉ូលីស និងក្រុមមន្រ្តីយោធាបានប្រើអំពើហិង្សាបណ្តេញប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ពានឆេះ ដែលស្ថិតនៅភាគខាងត្បូងនៃក្រុងព្រះសីហនុ ប្រមាណជាង ១០០គ្រួសារចេញពីផ្ទះរបស់ពួកគេ។ ក្រុមគ្រួសារជាច្រើនក្នុងចំនោមក្រុមគ្រួសាររងគ្រោះទាំងនោះ បានធ្វើជម្រកបណ្តោះអាសន្នអំពីឈើ បាតង់ និងស័ង្កសី នៅលើផ្លូវនៅពីក្រោយឆ្នេរអូរត្រេះ។ អស់រយៈពេលប្រមាណប្រាំបួនឆ្នាំមកហើយ ទោះបីជាមានការផ្តល់ជូនដីថ្មីពីរដ្ឋាភិបាល អ្នកភូមិប្រហែល ៦០ គ្រួសារនៅតែកំពុងបន្តរស់នៅក្នុងតំបន់ដីចំណីផ្លូវនោះ។ ...
Jonathan Cox and Ros Chanveasna
http://www.khmertimeskh.com/news/21380/otres-ditch-dwellers-still-fighting-for----their-land---/
អាជីវករខ្មែរទាំងពីររូបត្រូវបានតុលាការថៃបដិសេធសំណើរនៅក្រៅឃុំ
អាជីរករកម្ពុជាពីរនាក់ត្រូវបានចាប់ខ្លួននៅផ្សារ រ៉ុង ខ្លឿ ក្នុងអំឡុងពេលវាយឆ្មក់របស់នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) ដែលបានក្លាយជាការប៉ះទង្គិចដោយប្រើអំពើហិង្សាកាលពីដើមខែនេះ ត្រូវបានតុលាការឧទ្ធរណ៍ថៃបដិសេធមិនឱ្យនៅក្រៅឃុំកាលពីថ្ងៃសុក្រ បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា។ សំណើសុំនៅក្រៅឃុំនេះត្រូវបានចេញដោយមេធាវីនៅកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ។ ...
Pav Suy
http://www.khmertimeskh.com/news/21374/two-cambodian-merchants-denied-bail-in-thai-court/
ប្រព័ន្ធរុករកផ្កាយរណបត្រៀមខ្លួនជាស្រេចសម្រាប់ការហោះហើរ
ព្រលានយន្តហោះកម្ពុជាកំពុងរៀបចំដំឡើងប្រព័ន្ធរុករកផ្កាយរណបនាំផ្លូវ (PBN) ដែលអាចនឹងជួយសន្សំសំចៃពេលវេលា ប្រេងឥន្ធនៈ និងកាត់បន្ថយការបំពុលបរិយាកាស នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/21362/satellite-navigation-system-ready-for-take-off/
ក្រសួងសម្រួលដល់អាជីវកម្មខ្នាតតូច
វានឹងកាន់តែមានភាពងាយស្រួលដល់ប្រតិបត្តិការរុករករ៉ែខ្នាតតូចនៅតាមជនបទ ក្នុងការចុះឈ្មោះជាមួយនឹងរដ្ឋាភិបាលនៅក្នុងខែនេះ សូមថ្លែងអំណរគុណចំពោះការផ្លាស់ប្តូរគោលនយោបាយនៃក្រសួងថាមពលនិងរ៉ែ លើការចេញអាជ្ញាប័ណ្ណ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍របស់ក្រសួងចុងក្រោយនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/21376/ministry-makes-it-easier-for-the-little-guys-to-dig/
កម្ពុជាស្ថិតនៅក្បែរនឹងបាតបញ្ជីជាសកលស្តីពីដំណើរការនៃការកាត់ទោសចំពោះកុមារ
បណ្តាញសិទ្ធិកុមារអន្តរជាតិ (CRIN) បានចេញផ្សាយតារាងចំណាត់ថ្នាក់នៅទូទាំងពិភពលោករបស់ខ្លួនក្នុងការការពារសិទិ្ធស្របច្បាប់របស់កុមារបណ្តាប្រទេសនានា ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាបានធ្លាក់មកនៅចំណាត់ថ្នាក់ទី ១៦៦ លើ ១៩៧ ដែលនាំមុខដោយប្រទេស តុងហ្គោ និង ប្រទេសលីប៊ីបន្ទាប់ពីកម្ពុជា។ ...
Jonathan Cox
http://www.khmertimeskh.com/news/21373/cambodia-near-bottom-in-global-list-of-children---s-access-to-justice/
សម្ព័ន្ធទន្លេកម្ពុជាស្នើឲ្យរដ្ឋាភិបាលជំរុញឲ្យឡាវលុបចោលគម្រោងទំនប់ដនសាហុង
សម្ព័ន្ធទន្លេកម្ពុជា ដែលមានអង្គការចំនួន១៤ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារលុបចោលគម្រោងទំនប់វារីអគ្គិសនីដនសាហុងប្រទេសឡាវ និងផ្អាកលើការសម្រេចចិត្តលើគម្រោងទំនប់តាមដងទន្លេមេនៃទន្លេមេគង្គ ដោយសារគម្រោងនេះនឹង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1QZmVFt
ដីសមូហភាពជន ជាតិដើមភាគតិចនៅតែប្រឈមមុខនឹងការទន្ទ្រាន
ដីសមូហភាពជនជាតិដើមភាគតិចនឹងនៅតែប្រឈមមុខនឹងការរំលោភទន្ទ្រានតាមរយៈដីសម្បទានសេដ្ឋកិច្ចនិងក្រុមហ៊ុនឯកជន នៅពេលអនាគត ទោះបីជារដ្ឋាភិបាលប្រកាសផ្អាកមិនឲ្យចេញប័ណ្ណវិនិយោគដីសម្បទានសេដ្ឋកិច្ចក៏ដោយ។ នេះបើយោងតាមរបាយការណ៍ ...
ជា វណ្ណៈ
http://bit.ly/1Kfasye
រដ្ឋាភិបាលនឹងជ្រើសរើសមន្រ្តីប៉ូលិស ៤៥០០នាក់ ដើម្បីធានាសន្តិសុខជាតិ
នៅក្នុងអនុក្រឹត្យដែលចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា ត្រូវការមន្រ្តីប៉ូលិស ៤៥០០ បន្ថែមទៀត ដើម្បីជួយក្រសួងមហាផ្ទៃ លើការងារ”សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិ»នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ...
Ros Chanveasna
http://www.khmertimeskh.com/news/21311/government-to-hire-4-500-police-officers-for-national-security/
សណ្ឋាគារដំបូងដ៏ប្រណិតរបស់ប្រទេសជប៉ុន បើកដំណើរការនៅឆ្នាំ២០១៩
សណ្ឋាគារ ដំបូងដ៏ប្រណិតរបស់ប្រទេសជប៉ុន The Okura Prestige Phnom Penh រំពឹងទុកថា នឹងត្រូវបើកដំណើរការក្នុងឆ្នាំ២០១៩ បន្ទាប់ពីក្រុមហ៊ុនដែលគ្រប់គ្រងសណ្ឋាគារ Okura Co.,Ltd បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន TEHO Development Cambodia Pte Ltd កាលពីថ្ងៃចន្ទ ដើម្បីធ្វើការអភិវឌ្ឍ និងគ្រប់គ្រងលើគម្រោងនេះ។ ...
សុខ ចាន់
http://bit.ly/1Qa2tEO
យូនីសេហ្វវិនិយោគសម្រាប់ប្រទេសកម្ពុជានាពេលអនាគត
ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកំណត់និងដោះស្រាយ “ឧបសគ្គសំខាន់ដែលធ្វើឱ្យរាំងស្ទះដល់ការសម្រេចបាននូវសិទ្ធិកុមារនៅកម្ពុជា” អង្គការ UNICEF នៅកម្ពុជា និងរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាពកម្មវិធីប្រចាំប្រទេសថ្មីមួយកាលពីម្សិលមិញជាផ្លូវការ ក្នុងភាពជាដៃគូរយៈពេលបីឆ្នាំដែលនឹងចំណាយប្រាក់អស់ប្រមាណជាលាន ៦៥លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសមួយ។ ...
តាំង វីដា
http://www.khmertimeskh.com/news/21234/cambodia-and-unicef-reinvest-in-country---s-future/
រដ្ឋាភិបាលរៀបចំសេចក្ដីព្រាងឯកសារគោលនយោបាយ ផ្ទះ ទេសចរណ៍
ខណៈចំនួនអ្នកទេសចរមកកម្ពុជាកើនឡើងជារៀងរាល់ឆ្នាំរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្ដីព្រាងឯកសារគោលនយោបាយនិវេសនដ្ឋាន(ផ្ទះទី២)ទេសចរណ៍ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍បន្ថែម ។ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ ...
ស៊ុំ ម៉ាណេត
http://bit.ly/1PGOaC6