ភ្នំពេញប៉ុស្តិ៍
កងទ័ពកម្ពុជា-វៀតណាម នឹងធ្វើសមយុទ្ធរួមគ្នានៅខែធ្នូ
កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមគ្រោងរៀបចំធ្វើសមយុទ្ធរួមគ្នានៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីត្រៀមជួយសង្គ្រោះដល់ពលរដ្ឋនៃប្រទេសទាំង ២ នៅពេលមានគ្រោះមហន្តរាយកើតឡើង។ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងទ័ពនៃក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមនឹង ...
ម៉ិច ដារ៉ា
https://bit.ly/2Pz2hDF
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមានចាត់ការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតគ្មានច្បាប់
ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានព្រមានចាត់វិធានការលើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតទាំងអស់ដែលគ្មានច្បាប់អនុញ្ញាត និងអ្នកប្រើប្រាស់អាជ្ញាប័ណ្ណហួសសុពលភាព ខណៈក្រសួងកំពុងរៀបចំឲ្យមានច្បាប់ស្ដីពីការគ្រប់គ្រងការផ្គត់ផ្គត់ទឹកស្អាត ដើម្បីបែងចែកកាតព្វកិច្ចពីវិធានការគ្រប់គ្រង និងចែងពីទោសប្បញ្ញត្តិនានា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2NnC2NK
CRF: កម្ពុជានឹងនាំចេញអង្ករ ១ លានតោន នៅឆ្នាំ ២០២២
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្តេជ្ញាថានឹងនាំចេញអង្ករឲ្យបាន ១ លានតោន ត្រឹមឆ្នាំ ២០២២ បន្ទាប់ពីទិសដៅនេះត្រូវបានកំណត់រួចម្តងហើយកាលពីឆ្នាំ ២០១៥។ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២០-២០២៣ កាលពីថ្ងៃពុធដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសហព័ន្ធ តំណាង ...
ធូ វិរៈ
https://bit.ly/2Pu865s
អាជ្ញាធរប្រាប់ពលរដ្ឋ ៩៤៨ គ្រួសារ ដែលសង់រោងលើដីរដ្ឋខុសច្បាប់តំបន់ភ្នំគូលែនត្រូវរើចេញ
អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបានដាក់ឱសានវាទ ១ សប្ដាហ៍ ឲ្យពលរដ្ឋចំនួន ៩៤៨ គ្រួសារ ដែលបានសាងសង់រោងដោយខុសច្បាប់លើដីរដ្ឋនៅក្បែរជើងភ្នំគូលែន ចំណុចភូមិត្បែងលិច និងភូមិស្រះខ្វាវ ក្នុងឃុំត្បែង ត្រូវរុះរើចេញដោយខ្លួនឯងមុនពេលអាជ្ញាធរចុះបង្ក្រាប។ លោក ឃឹម ហ្វីណង់ អភិបាលស្រុក ...
វ៉ន ដារ៉ា
https://bit.ly/330aCnO
កងទ័ពកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហការប្រតិបត្តិការផ្អែកលើច្បាប់ជាតិ-អន្តរជាតិ
បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀតលើការងារគ្រប់គ្រង ការពារព្រំដែន ដោយផ្អែកលើយន្តការក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ និងការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទិសដៅឆ្នាំ ២០១៩-២០២០ ខាងមុខនេះ។ យោង ...
ម៉ិច ដារ៉ា
https://bit.ly/2WvcRwR
ចំណូលសួយសារពីព្រៃឈើរយៈពេល ៩ ខែ បានជិត $៦ លាន កើនលើសឆ្នាំមុន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាក្នុងរយៈពេល ៩ ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩ នេះ កម្ពុជាទទួលបានចំណូលពីសួយសារព្រៃឈើសរុបប្រមាណ ៥ លាន ៧ សែនដុល្លារ ដែលចំណូលនេះមានការកើនឡើងជិត ២ លានដុល្លារបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ ២០១៨ ក្រសួងកសិកម្មទទួលបានចំណូលពី ...
ឡុង គីមម៉ារីតា
https://bit.ly/36mMMVi
ការនាំចេញផលនេសាទរយៈពេល ៩ ខែ បានធ្លាក់ចុះតិចតួច
កម្ពុជាបាននាំចេញផលនេសាទសរុប ១០ ៩៨០ តោន នៅក្នុងរយៈពេល ៩ ខែ នៃឆ្នាំ ២០១៩ ធ្លាក់ចុះ ០,៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរយៈពេល ៩ ខែបានឲ្យដឹងថា ក្នុងរយៈពេលនេះកម្ពុជានាំចេញផលនេសាទស្រស់ ...
ហ៊ឹន ពិសី
https://bit.ly/2WpC5N8
ក្រសួងផ្តល់សិទ្ធិឲ្យមន្ទីរពាណិជ្ជកម្មខេត្ត អាចចេញ CO
ក្រសួងពាណិជ្ជកម្មបានពង្រីកការធ្វើវិមជ្ឈការទៅឲ្យមន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែនក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ដល់ក្រុមហ៊ុននាំចេញដោយផ្ទាល់ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្មនឹងដាក់ឲ្យដំណើរការសាកល្បងក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ ...
ធូ វិរៈ
https://bit.ly/2q4TpuK
មន្ត្រី និងសង្គមស៊ីវិលបង្ហាញក្ដីបារម្ភ ការកើនឡើងខ្ពស់ជនពិការភ្នែក និងជនខ្សោយគំហើញ
មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលដែលបានចូលរួមក្នុងសិក្ខាសាលាកាលពីម្សិលមិញបានបង្ហាញក្ដីបារម្ភជុំវិញការកើនឡើងនូវជនមានពិការភ្នែក និងជនខ្សោយគំហើញ ដោយហេតុជនខ្សោយគំហើញបាននិងកំពុងមានភាគរយខ្ពស់ជាងគេគឺប្រមាណ ៣៥ ភាគរយក្នុងចំណោមចំនួនជនមានពិការភាពសរុបនៅកម្ពុជា ដោយសារកត្កាវ័យចាស់ជរា ជំងឺស្ត្រូក និង ...
សុទ្ធ គឹមសឿន
https://bit.ly/2MW4MOI
មនុស្ស ១៣១ នាក់ស្លាប់ ដោយសារគ្រោះធម្មជាតិ និងជាង ១១ ម៉ឺនគ្រួសារ រងផលប៉ះពាល់
មនុស្សចំនួន ១៣១ នាក់បានស្លាប់ និងជាង ១១ ម៉ឺនគ្រួសារ ត្រូវបានខាតបង់ទ្រព្យសម្បត្តិ ដោយសារគ្រោះមហន្តរាយដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងរន្ទះបាញ់ដែលបានកើតឡើងក្នុងអំឡុងពេល ១០ ខែនាឆ្នាំ ២០១៩។ ...
វ៉ន ដារ៉ា
https://bit.ly/2MY2GxR
ADB នឹងផ្តល់កម្ចី $១ ពាន់លាន គាំទ្រកំណើនកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថានឹងផ្តល់កម្ចីជាង ១ ពាន់លានដុល្លារ ដើម្បីគាំទ្រលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយរយៈពេល ៥ ឆ្នាំ សម្រាប់ជួយឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។ នេះបើតាមសេចក្តី ...
ធូ វិរៈ
https://bit.ly/2BZRiLP
ពលករខ្មែរនៅកូរ៉េ ជួយគ្រួសារនៅស្រុកខ្មែរឲ្យមានជីវភាពធូរធារ
ពលករចំណាកស្រុកកម្ពុជាដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានជួយឲ្យគ្រួសារនៅស្រុកខ្មែរមានជីវភាពធូរធារ ខណៈដែលពួកគេបានផ្ញើប្រាក់មកស្រុកខ្មែរប្រមាណជា ៦០០ លានដុល្លារក្នុង ១ ឆ្នាំៗ។ ម៉ោងប្រមាណ ៦ ល្ងាច កម្មករសំណង់ ២១ នាក់ ទើប ...
នៀម ឆេង
https://bit.ly/36cr3zB
រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាតិប្រមាណជាង ៧ ៦៥៩ លានដុល្លារសម្រាប់ឆ្នាំ ២០២០
រាជដ្ឋាភិបាលរំពឹងនឹងទទួលបានចំណូលថវិកាជាតិកើនឡើងដល់ប្រមាណជាង ៧ ៤៨៦ លានដុល្លារអាមេរិក និងគ្រោងចំណាយថវិកាជាតិក្នុងចំនួនប្រមាណជាង ៧ ៦៥៩ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០ នៅក្នុងបរិការណ៍ដែលកម្ពុជាបាននិងកំពុងទទួលផលពីសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោបាយ។ នេះបើតាមការប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ ...
នៀម ឆេង
https://bit.ly/2Whn2Fg
មន្ត្រីជំនាញ ដាក់ចេញយុទ្ធសាស្ត្រទប់ស្កាត់ទម្រង់ថ្មីៗនៃការជួញដូរមនុស្ស
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាតិរយៈពេល ៥ ឆ្នាំ គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ដើម្បីកាត់បន្ថយទម្រង់ថ្មីៗនៃការជួញដូរមនុស្សដូចជា អំពើជួញដូរផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត និងអំពើពពោះជំនួសរួមទាំងកាត់បន្ថយទម្រង់នៃការកើនឡើងវិញនូវការ ...
ខន សាវិ
https://bit.ly/2qIWGAs
កំណើនវិស័យសំណង់ ត្រូវជំរុញសមត្ថភាពគ្រប់គ្រងអគ្គិភ័យ
រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការវិនិយោគលើការគ្រប់គ្រងគ្រោះមហន្តរាយអគ្គិភ័យ ខណៈប្រទេសកម្ពុជាកំពុងរីករាយនឹងកំណើននៃវិស័យសំណង់ដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ សំណង់អគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញកំពុងរីកដូចផ្សិត ប៉ុន្តែសមត្ថភាពនៃការគ្រប់គ្រងអគ្គិភ័យមិនបានឆ្លើយតបនឹងការរីកចម្រើននេះនៅឡើយ ...
ហ៊ឹន ពិសី
https://bit.ly/2BFGgef
កម្ពុជារំពឹងថា ការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ
កម្ពុជារំពឹងថានឹងទទួលបានជំនាញបន្ថែមក្នុងការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក និងកំពង់ផែ បន្ទាប់ពីចូលជាសមាជិកក្នុងសមាគមពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកហៅកាត់ថា (PIANC)។ នេះបើតាមរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ...
ធូ វិរៈ
https://bit.ly/2NaJOuj
មន្ទីរជំនាញ អង្គការ និងក្រុមហ៊ុន រួមគ្នាប្រារព្ធទិវាផ្សោតទន្លេមេគង្គ ដើម្បីពង្រឹងការអភិរក្សផ្សោត
រដ្ឋបាលខេត្តក្រចេះដែលមានមន្ទីរជំនាញនានាព្រមទាំងអង្គការ និងក្រុមហ៊ុនរួមគ្នាប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ ២០១៩ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥-២៧ ខែតុលាខាងមុខ នៅទីរួមខេត្តក្រចេះ ដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គសំដៅអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយរំពឹងថានឹងមានភ្ញៀវទេសចរចូលរួមប្រមាណ ១០ ម៉ឺន ...
ឡុង គីមម៉ារីតា
https://bit.ly/32JoPFy
ចិន ផ្ដល់ជំនួយ ៨៤ លានដុល្លារ ពង្រឹងវិស័យការពារជាតិកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាបានថ្លែងថា រដ្ឋាភិបាលចិននឹងបន្តផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ៦០០ លានយន់ ដែលស្មើនឹងចំនួនប្រមាណ ៨៤ លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីពង្រឹងវិស័យយោធា ជាអ្វីដែលលោកហៅជំនួយរបស់ចិនថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ ...
ម៉ិច ដារ៉ា
https://bit.ly/362htPz
លោក ហ៊ុន សែន ជួបទូតប្រទេសធំៗ ៣ ដោយពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃប្រទេសធំៗចំនួន ៣ រួមមានអាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិកកាលពីម្សិលមិញដោយបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងទាក់ទងជាមួយគ្នាទៅវិញទៅមក។ បើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ជំនួបជាមួយឯកអគ្គរដ្ឋទូត និងរាជទូតទាំង ៣ ធ្វើឡើងនៅ ...
នៀម ឆេង
https://bit.ly/33Z5twA
លោក ហ៊ុន សែន៖ រដ្ឋាភិបាលអនុវត្តតាមរដ្ឋធម្មនុញ្ញ ជាជាងគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គឺផ្ដោតលើការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ជាជាងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារតែដំណាក់កាលរបស់ អ៊ុនតាក់ គឺត្រូវបានបញ្ចប់រួចជាស្រេចទៅហើយ ហើយបើអនុវត្តទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស «ក៏មិនត្រូវមានព្រះប្រមុខរដ្ឋ និងព្រះមហាក្សត្រទេ គឺត្រូវមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់»។ ...
ម៉ិច ដារ៉ា
https://bit.ly/2Plzbrz
ប្រមុខរដ្ឋាភិបាលកាត់ផ្តាច់ថ្លៃសេវាប្រមូលសំរាមចេញពីអគ្គិសនី ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជាតាមសំណើរបស់ស្ថាប័នអគ្គិសនីដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២០ ខាងមុខដោយសារការបញ្ចូលគ្នាតែមួយក្នុងវិក្កយបត្រនេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ការសម្រេចដកថ្លៃសេវាប្រមូល ...
ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs
សេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន
សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន ទោះបីជាប្រទេសនេះកំពុងប្រឈមនឹងបញ្ហាមួយចំនួនក៏ដោយ។ នេះបើយោងតាមរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់ឆ្នាំ ២០១៩ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ២២ ខែតុលាបានព្យាករ ...
ស៊ន សារ៉ាត
https://bit.ly/3609P8r
បក្សខ្មែរក្រោក នឹងបញ្ជូនសំណុំរឿងរំលោភយកអាងទឹករបស់រដ្ឋទៅលោក ហ៊ុន សែន
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកអះអាងថានឹងបញ្ជូនសំណុំរឿងលោកឧត្តមសេនីយ៍ឯក គាំ សារឿន ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះពាក់ព័ន្ធនឹងករណីពលរដ្ឋ ៩ ភូមិ មានជាង ១ ០០០ គ្រួសារ បានប្ដឹងបុគ្គលរូបនេះពីបទរំលោភយកដីនៅអាងទឹកសាធារណៈរបស់រដ្ឋក្នុងតំបន់ ២ តំបន់ ៣ នៅឃុំចំណារលើ ស្រុកស្ទោង។ ...
ឡុង គីមម៉ារីតា
https://bit.ly/2P6ut0A
មន្ត្រីរំពឹងថា ភ្នំពេញនឹងប្រែក្លាយទៅជាទីក្រុងនិរន្តរភាព មានលម្ហបៃតងនៅឆ្នាំ ២០៣០
មន្ត្រីរំពឹងថាកម្ពុជានឹងអាចសម្រេចបានទៅតាមផែនការគ្រោងទុក ក្នុងការអភិវឌ្ឍដែលនឹងធ្វើឲ្យរាជធានីភ្នំពេញឲ្យក្លាយទៅជាទីក្រុងនិរន្តរភាព ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយមានផាសុកភាព ដោយមានការរៀបចំអភិវឌ្ឍឲ្យមានលម្ហបៃតង កន្លែងសម្រាក ឬកន្លែងហាត់កីឡា និងការអភិវឌ្ឍលើវិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈ ...
ខន សាវិ
https://bit.ly/2N4wTKj