ភ្នំពេញប៉ុស្តិ៍
អាជ្ញាធរកំពុងពិនិត្យការចោទ រឿងឃុបឃិតលក់ដីឧទ្យានជាតិ
អាជ្ញាធរខេត្ដកោះកុងកំពុងចាត់មន្ដ្រីជំនាញឲ្យចុះពិនិត្យ និងស្វែងរកមុខអ្នកប្រព្រឹត្ដចំពោះការអះអាងដែលថាមានការឃុបឃិតគ្នាទិញ-លក់ដី នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរជាង ៤០ ហិកតាជាព័ត៌មានដែលអាជ្ញាធរមូលដ្ឋានបានបដិសេធ។ ...
វ៉ន ដារ៉ា
https://bit.ly/2lOvM7E
ក្រសួងទេសចរណ៍ សម្រួលនីតិវិធីចេញចូលសម្រាប់ភ្ញៀវទេសចរ
ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងពាក់ព័ន្ធ កាត់បន្ថយនីតិវិធីមួយចំនួនជុំវិញការបំពេញបែបបទសម្រាប់ភ្ញៀវទេសចរ ដែលធ្វើដំណើរចេញ និងចូលកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស ដោយអះអាងថាការកាត់បន្ថយនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសតាមរយៈការកាត់បន្ថយរបាំងមិនចាំបាច់ និងភាពស្មុគស្មាញមួយចំនួន ...
ឡុង គីមម៉ារីតា
https://bit.ly/2ltqiz7
មន្ត្រីអង្គការ ២ នឹងចូលទៅពន្យល់តាមការអញ្ជើញ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
មន្ត្រីអង្គការលីកាដូ និងមន្ត្រីសមាគមធាងត្នោត នឹងចូលរួមកិច្ចពិភាក្សាចង្អៀតនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធស្អែកនេះ តាមការអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពន្យល់ជុំវិញការរកឃើញរបស់អង្គការទាំង ២ ដែលថាស្ថាប័នមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈបំណុល។ ...
ខន សាវិ
https://bit.ly/2jTLD4g
សមត្ថកិច្ចកាត់រថយន្តបម្រើឲ្យបទល្មើសព្រៃឈើ ១០ គ្រឿង ដើម្បីត្រៀមដុតកម្ទេច
រថយន្តប៉ាកុងដែលបម្រើឲ្យបទល្មើសព្រៃឈើសរុបចំនួន ១០ គ្រឿង ត្រូវបានលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាឲ្យក្រុមមន្ត្រីជំនាញខេត្តបាត់ដំបងកាត់ជាកំណាត់ៗត្រៀមដុតកម្ទេចចោលជាមួយនឹងម្សៅ TNT ដើម្បីកុំមានរថយន្តកែច្នៃប្រភេទនេះធ្វើជាមធ្យោបាយ ...
សុទ្ធ គឹមសឿន
https://bit.ly/2lvSFg6
មន្ត្រីយោធា ៤៥ រូប បានបោះបង់ងារឧកញ៉ា ដើម្បីរក្សាតួនាទីជាមន្ត្រី ខណៈ ១៦ រូបទៀត ងាកទៅចាប់យកងារជា «ឧកញ៉ា»
មន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន ៤៥ រូប ក្នុងចំណោម ៦១ រូប បានសម្រេចចិត្តបោះបង់ងារជា «ឧកញ៉ា» ដើម្បីរក្សាឋានន្តរស័កិ្ត ឬតួនាទីជាមន្ត្រីប្រដាប់អាវុធក្នុងក្របខ័ណ្ឌនេះដដែល ខណៈ ១៦ រូបទៀត បានងាកទៅចាប់យកងារជា «ឧកញ៉ា» ដោយ ...
ឡុង គីមម៉ារីតា
https://bit.ly/2lnUfkf
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ចុះហត្ថលេខាលើលិខិតចំហទាក់ទងព្រៃឈើ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល សកម្មជនការពារព្រៃឈើ និងនិស្សិតបញ្ញវន្ដប្រមាណ ៧០ នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយសម្តែងការយល់ឃើញថា រដ្ឋាភិបាលនៅតែមានភាពស្ទាក់ស្ទើរក្នុងការអភិរក្សព្រៃឈើ ខណៈមន្ត្រីរដ្ឋាភិបាលចង់ឲ្យមានការចូលរួមការពារធនធានធម្មជាតិ។ ក្នុងលិខិតចំហរួមមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី ៣០ ខែ ...
សុទ្ធ គឹមសឿន
https://bit.ly/2jUdBgs
GDT ជំរុញក្រុមហ៊ុនចិន បន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឲ្យបានត្រឹមត្រូវ
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចាត់ទុកការវិនិយោគរបស់ចិនកំពុងតែចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនចំណូលពន្ធនៅកម្ពុជា ខណៈបានជំរុញឲ្យក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដារឲ្យបានត្រឹមត្រូវ។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងឱកាសចូលរួមក្នុងវេទិកាស្តីពី «យន្តការនៃកិច្ចសហប្រតិបត្តិការ ...
ហ៊ឹន ពិសី
https://bit.ly/2LfDSPG
ក្រសួងការងារ នឹងរៀបចំផែនការមេលើជំនាញវិជ្ជាជីវៈនៅចុងឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានថ្លែងថានឹងបង្កើតផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ Technical Vocational Education andTraining (TVET) នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សក្នុងវិស័យនេះឲ្យប្រសើរជាងមុន ខណៈបច្ចុប្បន្នកំពុងមានការខ្វះខាត។ ...
វ៉ន ដារ៉ា
https://bit.ly/2ZrCrI3
គណៈរដ្ឋមន្ត្រីគ្រោងនឹងពិនិត្យសេចក្ដីព្រាងច្បាប់ ៤ នៅក្នុងកិច្ចប្រជុំថ្ងៃសុក្រនេះ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានផ្តល់ធាតុចូលមួយចំនួនលើសេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ UNCAC នៅកម្ពុជា ខណៈសេចក្តីព្រាងច្បាប់នេះរួមទាំងច្បាប់ចំនួន ៣ ផ្សេងទៀតនឹងត្រូវគណៈរដ្ឋមន្ត្រីយកមក ...
ឡុង គីមម៉ារីតា
https://bit.ly/2HwshuJ
លោក ហ៊ុន សែន ប្រកាសអនុវត្តអភិក្រមទី ៥ គឺវះកាត់មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើមិនប្រក្រតីក្នុងតួនាទី
ជួបជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុវត្តអភិក្រមទី ៥ គឺវះកាត់មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើមិនប្រក្រតីក្នុងតួនាទី ដោយលោកបានបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ឱ្យពិនិត្យមើលអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ខណៈសមាជិកនៃឧត្តមក្រុមប្រឹក្សាក៏លើក ...
ឡុង គីមម៉ារីតា
https://bit.ly/2ZwnIGQ
រដ្ឋនឹងចំណាយ ៤ លានដុល្លារ លើគម្រោងផ្ដល់ដីដល់អ្នកក្រនៅឃុំដូង
រាជរដ្ឋាភិបាលកម្ពុជានឹងចំណាយថវិកាប្រមាណ ៤ លានដុល្លារអាមេរិក លើ «គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) ដល់ពលរដ្ឋក្រីក្រជាង ៦០០ គ្រួសារ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្ដកំពង់ធំ ខណៈមានពលរដ្ឋក្រីក្រជាង ៥០០ គ្រួសារហើយ ដែលបានមកធ្វើកិច្ចសន្យា ...
វ៉ន ដារ៉ា
https://bit.ly/2ZkNwdX
គម្រោង «សួនសិក្សា» បានទាក់ទាញការចាប់អារម្មណ៍របស់កុមារ
«សួនសិក្សា» ដែលជាគម្រោងសាកល្បងរយៈពេល ៣ ឆ្នាំដោយផ្តោតសំខាន់លើការបង្កើតសួនបន្លែ និងបង្កើតផ្ទះបាយនៅតាមសាលារៀន បានទាក់ទាញចំណាប់អារម្មណ៍របស់កុមារឲ្យផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សាដោយសារតែគម្រោងនេះបានជួយធ្វើឲ្យការសិក្សារបស់កុមារប្រសើរឡើង ព្រោះ ...
វ៉ន ដារ៉ា
https://bit.ly/349xC4P
បុរសម្នាក់បានរត់គេចខ្លួនបាត់ នៅពេលមន្ត្រីកំពុងស៊ើបសួររឿងដឹកឈើ
បុរសជាជនសង្ស័យម្នាក់អាយុ ៣៣ ឆ្នាំ កាលពីម្សិលមិញបានរត់គេចខ្លួនចេញពីបន្ទប់ស្នាក់ការឧទ្យានុរក្សនៃតំបន់ការពារដែនជម្រកសត្វព្រៃកែវសីមា ខណៈពេលកំពុងធ្វើការស៊ើបសួរពាក់ព័ន្ធករណីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ ភ្លាមៗនោះ ...
ឃុត សុភចរិយា
https://bit.ly/2L5RZbs
ក្រសួងការងារ ហាមជនបរទេសនៅកម្ពុជាប្រកបមុខរបរ ១០ ប្រភេទ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសដោយធ្វើការហាមឃាត់ជនបរទេសដែលមករស់នៅក្នុងប្រទេស កម្ពុជា មិនឲ្យប្រកបមុខរបរផ្ទាល់ខ្លួនម្នាក់ឯងលើមុខរបរ ឬមុខងារចំនួន ១០ ប្រភេទក្នុងគោលបំណងដើម្បីជួយការពារទីផ្សារ និងមុខរបរជាលក្ខណៈអាជីវកម្មតូចៗ ក្រៅប្រព័ន្ធរបស់ប្រជាពលរដ្ឋខ្មែរដែលការសម្រេច ...
ម៉ិច ដារ៉ា
https://bit.ly/32jMbRH
គម្រោងទេសចរណ៍តម្លៃ $៥០ លាន នឹងធ្វើនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនក្នុងស្រុក Rice Natural Development Plc បានប្រកាសពីគម្រោងវិនិយោគរួមគ្នាជាមួយវិនិយោគិនអង់គ្លេស និងសិង្ហបុរី នូវទឹកប្រាក់ជាង ៥០ លានដុល្លារ ដើម្បីវិនិយោគលើការអភិវឌ្ឍសួនទេសចរណ៍ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ។ នេះបើតាមអគ្គនាយកក្រុមហ៊ុនបានប្រាប់ឲ្យដឹងកាលពីថ្ងៃម្សិលមិញ។ ...
ហ៊ឹន ពិសី
https://bit.ly/2NCqYhu
ការជួយសង្គ្រោះជនរងគ្រោះពីការរំលោភផ្លូវភេទ កើនជិត ១៥០%
នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះពីការរំលោភបំពានផ្លូវភេទបានចំនួន ២៦៣ នាក់ គឺមានការកើនឡើងរហូតដល់ជិត ១៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបញ្ហានេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងសង្គម ...
ឡុង គីមម៉ារីតា
https://bit.ly/30BsMuW
សំណង់គ្មានគុណភាព ១៤ កន្លែង នៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញឲ្យរុះរើ ខណៈ ៧០ ទៀត កំពុងធ្វើកោសល្យវិច័យ
សំណង់ចម្រុះចំនួន ១៤ កន្លែង នៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញតម្រូវឲ្យរុះរើចេញវិញ បន្ទាប់ពីក្រុមការងារបច្ចេកទេសរកឃើញថា សំណង់ទាំងនោះសង់ឡើងដោយគ្មានគុណភាពខណៈសំណង់ចំនួន ៧០ ផ្សេងទៀត កំពុងធ្វើកោសល្យវិច័យពីគុណភាពក្នុងចំណោមសំណង់ជាង ...
វ៉ន ដារ៉ា
https://bit.ly/30Dnv64
កម្ពុជា-វៀតណាម ឡាវ ជំរុញការអភិវឌ្ឍតំបន់ត្រីកោណ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
គណៈកម្មការជំនាញរបស់រដ្ឋសភានៃប្រទេសកម្ពុជា-វៀតណាម និងឡាវ ព្រមទាំងភាគីពាក់ព័ន្ធពីម្សិលមិញបានជួបពិភាក្សាគ្នានៅសណ្ឋាគារសុខាភ្នំពេញលើការងារពង្រឹងជំរុញឲ្យមានការអភិវឌ្ឍតំបន់ត្រីកោណ ផ្លាស់ប្តូរព័ត៌មាន និងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនដូចជា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និង ...
ម៉ិច ដារ៉ា
https://bit.ly/2zsulzi
មនុស្ស ២៥៥ នាក់ស្លាប់ និងរបួស ដោយសារគ្រោះធម្មជាតិរយៈពេល ៨ ខែឆ្នាំនេះ
ប្រជាពលរដ្ឋ ២៥៥ នាក់ស្លាប់ និងរបួសដោយគ្រោះធម្មជាតិក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ នេះ ខណៈលំនៅឋាន សាលារៀនរួមទាំងអគាររដ្ឋបាលសាធារណៈសរុបជិត ៣ ០០០ ខ្នង បានរងការខូចខាត និងបានបង្កឲ្យដំណាំស្រូវព្រមទាំងដំណាំរួមផ្សំផ្សេងទៀតរបស់ប្រជាកសិករខ្មែរជាង ១៩ ម៉ឺនហិកតា រងផលប៉ះពាល់ និង ...
ឃុត សុភចរិយា
https://bit.ly/2PdSjsU
EU-BMZ ជួយកម្ពុជាពង្រឹងសមាហរណកម្មសេដ្ឋកិច្ច
សហភាពអឺរ៉ុប និងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) ប្តេជ្ញាជួយពង្រឹងដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយសមាជិកអាស៊ាន ដោយបានផ្តល់ហិរញ្ញប្បទាន ៩,៣៥ លានអឺរ៉ូ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជានៅក្នុងតំបន់។ ក្រោមគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISES Plus Cambodia) ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើសិក្ខាសាលា ...
ធូ វិរៈ
https://bit.ly/2MA49eZ
SME ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម
សហគ្រាសធុនតូច និងមធ្យម (SME) ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្មកម្ពុជាដែលនឹងជួយឲ្យរដ្ឋាភិបាលអាចសម្រេចបានផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ នេះបើតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ហ៊ឹន ពិសី
https://bit.ly/33XJsir
សំណល់ប្លាស្ទិក ១៤ ទូ ត្រូវបានដឹកចេញ ខណៈ ៦៩ ទូ ទៀតសុំពន្យារពេល
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រចេញសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិកមេនូហ្វេកឈ័រ ដែលម្ចាស់ឈ្មោះ សួន ឡុក ជនជាតិខ្មែរបាននាំត្រឡប់នូវកុងតឺន័រដឹកសំរាមចំនួន ១៤ ទូ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយជាមួយគ្នានេះដែរក្រុមហ៊ុនក៏ ...
ឡុង គីមម៉ារីតា
https://bit.ly/2zmiOBI
CoM: អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើត្រូវបង្កកទ្រព្យ ក្រៅពីដាក់ទោសពិន័យ
ទីស្ដីការគណៈរដ្ឋមន្ត្រី (CoM) បានឲ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្ដាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោស និងពិន័យជាប្រាក់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Pf8OVO
ខ្លាធំវ័យចំណាស់ ១ ក្បាល នៅសួនសត្វភ្នំតាម៉ៅបានងាប់
ខ្លាដំបង ឬខ្លាធំមួយក្បាលអាយុ ២១ ឆ្នាំ នៅក្នុងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានងាប់កាលពីថ្ងៃទី ៨ ខែ សីហា ដោយសារមានវ័យចំណាស់ និងកើតជំងឺមហារីកក្នុងមាត់។ មន្ត្រីនិយាយថា សត្វខ្លាដំបងឈ្មោះ ម៉ាប់ ដែលងាប់នេះ ...
ខន សាវិ
https://bit.ly/2TSWUPO