ភ្នំពេញប៉ុស្តិ៍
លោកស្រី ស៊ុយ សុផាន ប្ដឹងពលរដ្ឋបុរីកីឡាម្នាក់ទៅក្រសួងមហាផ្ទៃ
ពលរដ្ឋបុរីកីឡាម្នាក់ត្រូវបានក្រសួងមហាផ្ទៃកោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃអង្គារនេះ ក្រោយពីលោកស្រី ស៊ុយ សុផាន ប្ដឹងពាក់ព័ន្ធទៅនឹងការតវ៉ារកដំណោះស្រាយនៅមុខផ្ទះរបស់លោកស្រីជាច្រើនដងជាមួយនឹងពលរដ្ឋផ្សេងទៀត កាលពី ...
ផាក់ ស៊ាងលី
http://bit.ly/2ICWEyy
អូស្ត្រាលីផ្ដល់ជំនួយរាប់លានដុល្លារដល់កម្ពុជា ខណៈមានក្រុមអ្នកតវ៉ា
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថ្នាក់ដឹកនាំប្រទេសទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឆាំងភេរវកម្ម និងបានប្រកាសថាជា «សករាជថ្មី» មួយនៃទំនាក់ទំនងជិតស្និទ្ធ។ គេក៏សង្កេតឃើញមានបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ...
Erin Handley និង ឆាយ ច័ន្ទនីដា
http://bit.ly/2pmlKJT
លោក ប៊ុន ហុន ត្រូវបានផ្ដល់សិទិ្ធចុះហត្ថលេខាខ្លះជំនួសឱ្យលោក ស ខេង
អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ត្រូវបានផ្ដល់អំណាចបន្ថែមដើម្បីអាចចុះហត្ថលេខា ជំនួសលោក សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល និងសមាគម។ ...
ម៉ិច ដារ៉ា
http://bit.ly/2DDoiaP
ដែនជម្រកសត្វព្រៃទំហំជាង ១១ ម៉ឺនហិកតានៃខេត្ត២ ត្រូវបានរំសាយ
ដែនជម្រកសត្វព្រៃស្នួល និងរនាមដូនសំ ដែលបង្កើតដោយព្រះរាជក្រឹត្យទំហំជាង ១១ ម៉ឺនហិកតាក្នុងខេត្តក្រចេះ និងបាត់ដំបងត្រូវបានលុបចោលកាលពីខែមុន ក្រោយពីដីទាំងនោះត្រួវបានកាន់កាប់ និងអភិវឌ្ឍដោយពលរដ្ឋ។ ...
ផាក់ ស៊ាងលី
http://bit.ly/2pnPWDL
កងទ័ពកម្ពុជា-ចិន ចាប់ផ្ដើមលំហាត់រួមគ្នាដើម្បីពង្រឹងមិត្តភាពឱ្យរឹងមាំ
កាលពីចុងសប្ដាហ៍កន្លងមកនេះ កងទ័ពជាច្រើននាក់មកពីប្រទេសចិនបានចូលរួមជាមួយកងទ័ពកម្ពុជា ដោយមានសព្វាវុធទំនើបៗខ្នាតតូច និងធំមានរថពាសដែក ឧទ្ធម្ភាគចក្របានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាប្រចាំឆ្នាំជាលើកទី ២ ...
បែន សុខហ៊ាន
http://bit.ly/2DCqAar
មន្ត្រីបរិស្ថានចាប់គ្រឿងចក្រ២គ្រឿងចោទថា ចូលឈូសឆាយដីក្នុងតំបន់អភិរក្ស
ក្រុមមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានរឹបអូសអេស្កាវ៉ាទ័រពីរគ្រឿងដែលកំពុងវាយពង្រាបដីព្រៃក្នុងតំបន់ដែនអភិរក្សអន្លង់ភេ ខណៈចុះប្រតិបត្តិការកាលពីម្សិលមិញនិងថ្ងៃអាទិត្យទី១៨ខែមីនានេះ។ នេះបើតាមលោកលោក អេង ...
ឃុត សុភចរិយា
http://bit.ly/2DE57h1
ការផ្គត់ផ្គង់អំបិលប្រឈមនឹងការខ្វះខាត
ការផលិតអំបិលរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហា ខណៈឆ្នាំនេះមិនទាន់មានការប្រមូលផលនៅឡើយ បើទោះបីរដូវប្រមូលផលបានចាប់ផ្ដើមតាំងពីខែមករាមកក្ដី។ នេះបើយោងតាមសមាគមផលិតអំបិលកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/2pnROwh
ក្រុមអ្នកសង្កេតការណ៍ថា លោក ហ៊ុន សែន ទំនងមិនរងសម្ពាធពេលទៅប្រជុំនៅអូស្ត្រាលីនោះទេ
ខណៈដែលមានការអំពាវនាវពីគ្រប់ច្រកល្ហកទាមទារឱ្យរដ្ឋាភិបាលអូស្ត្រាលី ហៅកម្ពុជាមកសាកសួរមិនត្រឹមតែសួរអំពីការបង្ក្រាបរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យសួរអំពីការគំរាមរបស់លោក ហ៊ុន សែន ថាទៅវាយអ្នកតវ៉ាដល់ទឹកដីអូស្ត្រាលីថែមទៀតផងនោះ ក្រុមអ្នក ...
Erin Handley
http://bit.ly/2FOZUVS
អាជ្ញាធរចុះបិទវេទិកាសាធារណៈ នៅតំបន់ដែលមានវិវាទដីធ្លី
អាជ្ញាធរស្រុករមាសហែកកាលពីម្សិលមិញបានចុះបិទវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC ដោយបញ្ជាក់ថា CCFC មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋក្នុងតំបន់នេះក៏ធ្លាប់នាំគ្នាឡើងមកតវ៉ានៅភ្នំពេញសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ...
សុទ្ធ គឹមសឿន
http://bit.ly/2HAbhRV
ជនជាតិដើមភាគតិចព្នង ទារសំណង ដោយសារទឹកទំនប់លិច
ជនជាតិដើមភាគតិចព្នងនៅភូមិក្បាលរមាសបានផ្តិតមេដៃចេញសេចក្តីថ្លែងការណ៍រួមដោយទទូចឲ្យអាជ្ញាធរខេត្ត និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ សងសំណងថ្លៃលិចស្រូវ ១៧៧ ហិកតា និងចុះបញ្ជីដីព្រៃសមូហភាពដែលនៅសេសសល់ពីទឹកលិច។ សេចក្តីថ្លែងការណ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2HDmctW
ព័ត៌មានពិស្តារ៖ ដីព្រៃកោងកាង ជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ា ត្រូវបានដកហូតវិញ
ដីព្រៃកោងកាងនៃដែនជម្រកសត្វព្រៃពាមក្រសោបជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ាត្រូវបានរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចុះពិនិត្យ ឯអ្នកទិញ-លក់ និងបូមខ្សាច់លុបព្រៃកោងកាងនោះនឹងមិនត្រូវទទួលទោសនោះទេ ប៉ុន្តែអ្នកឃ្លាំមើលចង់ ...
ផាក់ ស៊ាងលី
http://bit.ly/2FJb2n8
ក្រុមហ៊ុនចិនគ្រោងវិនិយោគ $១៥០ លាននៅក្រចេះ
ក្រុមហ៊ុន Green Leader Holding Group ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគមានមូលដ្ឋាននៅទីក្រុងហុងកុង គ្រោងនឹងវិនិយោគលើរោងចក្រអេតាណុល ដោយកែច្នៃពីដំឡូងមីនៅក្នុងប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមសាងសង់រោងច្រកដំបូងរបស់ខ្លួននៅថ្ងៃទី ១ ...
ចេង សុខហ័ង
http://bit.ly/2tPJ7jK
លោក ហ៊ុន សែន គ្រោងនឹងសួររដ្ឋាភិបាលវៀតណាម រឿងការចរចាសម្ងាត់ជាមួយ សម រង្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងឲ្យដឹងថា គ្រោងនឹងចោទសួរទៅរដ្ឋាភិបាលវៀតណាមអំពីភាព «ស្មោះត្រង់» ដែលមានចំពោះកម្ពុជាជាយូរអង្វែងចាប់តាំងពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ ឥរិយាបថដ៏កម្របែបនេះរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី ...
បែន សុខហ៊ាន
http://bit.ly/2Gvn1G8
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទទួលយកញត្តិពីគ្រួសារអ្នកស្រី ទេពវន្នី
លោក គង់ ចំរើន មន្ត្រីផ្នែកទទួលពាក្យបណ្ដឹងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានទទួលយកញត្តិពីក្រុមគ្រួសារអ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លីតំបន់បឹងកក់ ខណៈពួកគេយកមកដាក់សុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីស្នើទៅព្រះមហាក្សត្រសុំលើកលែង និងបន្ធូរបន្ថយទោសដល់អ្នកស្រី ទេព វន្នី ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2HuMBdx
ប្តឹងគ្នាទៅតុលាការ ករណីលួចលក់ដីសហគមន៍
ដីព្រៃអាស្រ័យផលប្រមាណជាង ៨០ហិកតា នៅសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវបានគេលួចលក់បង្កឲ្យកើតជម្លោះប្តឹងគ្នាទៅតុលាការរវាងពលរដ្ឋ មន្ត្រីអាជ្ញាធរ និងអ្នកទិញដី។ឈើគ្រឿងផ្ទះ និងដើមឈើរបស់ជនជាតិព្នង ...
ផាក់ ស៊ាងលី
http://bit.ly/2FB1UEO
សហគមន៍ការពារព្រៃឈើទទួលបានថវិកាពីការលក់កាបូនសម្រាប់ការអភិវឌ្ឍ
សហគមន៍ការពារព្រៃឈើចំនួន២០ភូមិ ក្នុងខេត្តមណ្ឌលគិរី នឹងទទួលបានថវិកាពីការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅអភិវឌ្ឍសហគមន៍ ព្រោះបានចូលរួមអភិរក្សព្រៃឈើសកម្ម។ ...
ផាក ស៊ាងលី និង Yesenia Amaro
http://bit.ly/2pgxi0G
នាយករដ្ឋមន្ត្រីសម្ដែងការឈឺចាប់ ពីរឿងបំណុលអាមេរិក
លោកនាយរដ្ឋមន្ត្រីហ៊ុនសែន កាលពីព្រឹកថ្ងៃទី១៣ខែមីនានេះ បានបង្ហាញការឈឺចាប់ចំពោះបំណុលដែលអាមេរិកទាមទារពីកម្ពុជាដោយលោកប្រដូច ករណីនេះប្រៀបបាននឹងជាការប្រើពូថៅឬញញួរមកវាយក្បាលកម្ពុជាហើយទាមទារឲ្យកម្ពុជាផ្តល់សំណងទៀត ...
ម៉ិច ដារ៉ា
http://bit.ly/2pfnLYz
ADB: ទឹកប្រាក់ $៤០ លានជាមូលនិធិ GCF ដំបូងឲ្យកម្ពុជា
ការប្រកាសផ្ដល់មូលនិធិ ៤០ លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ប្រទេសកម្ពុជាថ្មីៗនេះជាមូលនិធិដំបូងពីមូលនិធិបរិយាកាសបៃតង (Green Climate Fund) សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមមន្ដ្រី ADB។ ប្រាក់ដែលជាជំនួយឥតសំណង ៣០ លានដុល្លារ និងកម្ចីសម្បទាន ១០ លានដុល្លារនឹងផ្ដល់ទៅលើ «គម្រោងកសិពាណិជ្ជកម្មដែលមិន ...
ហ៊ គីមសាយ
http://bit.ly/2GqtNgf
កម្លាំងចម្រុះ រារាំងសកម្មភាពឈូសឆាយដីលិចទឹកខុសច្បាប់
កម្លាំងចម្រុះខេត្តសៀមរាបបានចុះបង្ក្រាបករណីលួចឈូសឆាយដីព្រៃលិចទឹកប្រមាណជាង ១ ហិកតាដើម្បីជីកយកអាចម៍ដីលក់ដែលជាការរំលោភច្បាប់ ហើយក្នុងនោះក៏បានផ្អាកគ្រឿងចក្រ ៩ គ្រឿង និងអ្នកបើកបរ ៧ នាក់មិនឲ្យបន្តធ្វើសកម្មភាពឈូសឆាយទៀត។លោក សឿន សេន ប្រធានការិយាល័យប្រឆាំង ...
ផាក់ ស៊ាងលី
http://bit.ly/2IlL0Ia
ក្រសួងពីរបង្ហាញទិន្នន័យរោងចក្រខុសគ្នា
របាយការណ៍ប្រចាំឆ្នាំពីស្ថាប័នរដ្ឋាភិបាល ២ ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានកត់ត្រាចំនួនរោងចក្រ សហគ្រាស និងកម្មកររោងចក្រកាត់ដេរនៅកម្ពុជាកាលពីឆ្នាំ ២០១៧ ខុសគ្នាខ្លាំង ខណៈមន្ដ្រីនៅក្រសួង ២ នេះមិនបានពន្យល់ពីភាពខុសគ្នានៃទិន្នន័យនេះទេ។ ...
ចេង សុខហ័ង
http://bit.ly/2pgHeY3
ក្នុងជំនួបជាមួយមន្ដ្រីលោកស្រី រ៉ូណា ស្ម៊ីត សួរពីការចែកកៅអី និងបទល្មើសជាក់ស្តែង
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្ម៊ីត ក្នុងជំនួបជាមួយប្រធានរដ្ឋសភាលោក ហេង សំរិន ពីម្សិលមិញបានចោទសួរអំពីការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងត្រូវបានរំលាយ និងសួរអំពីបទល្មើសជាក់ស្តែងដែលឈានទៅដល់ការចាប់ខ្លួនលោក កឹម សុខា ព្រមទាំង ...
បែន សុខហ៊ាន
http://bit.ly/2DoZNhy
រដ្ឋាភិបាល៖ ការលួចយកលេខទូរស័ព្ទ បង្ហាញពីភាពកម្សោយរបស់ទូរគមនាគមន៍
រដ្ឋមន្ត្រីទូរគមនាគន៍ បានលើកថា ករណីដែលលួចចូលគេហទំព័ររបស់រដ្ឋាភិបាលជាបន្តបន្ទាប់ អាចជាករណីវាយប្រហារ SS7 ដែលជាមធ្យោបាយលួចថ្មីមួយ ដោយលួចយកលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។ នៅក្នុងកិច្ចប្រជុំ នៅក្រុមហ៊ុនទូរស័ព្ទមួយ កាលពី ...
ហ៊ គីមសាយ និង Daphne Chen
http://www.phnompenhpost.com/national/hacks-wakeup-call-telecom-security-weaknesses-govt
រដ្ឋាភិបាលបង្កើនវិញ្ញាបនបត្រផលិតផល ដល់ជាង ៨០០ ស្តង់ដារ
វិទ្យាស្ថានស្តង់ដារកម្ពុជាបានអភិវឌ្ឍស្ដង់ដារថ្មីចំនួន ៦៣ កាលពីឆ្នាំ ២០១៧ ដែលធ្វើឲ្យចំនួនសរុបនៃវិញ្ញាបនបត្រស្តង់ដារចេញដោយរដ្ឋាភិបាលកើនឡើងដល់ ៨៦៨ ប៉ុន្តែតំណាងឧស្សាហកម្មមួយរូបបានថ្លែងថា ប្រព័ន្ធនេះនៅតែត្រូវការកែលម្អដើម្បីជួយសម្រួលដល់ការនាំចេញ។ ...
ចេង សុខហ័ង
http://bit.ly/2FJufYW
កម្ពុជា នាំចេញសម្លៀកបំពាក់តម្លៃ $៧,៦ ពាន់លានឆ្នាំ ២០១៧
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៧ មានតម្លៃជាទឹកប្រាក់ ៧,៦ ពាន់លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់កាលពីម្សិលមិញរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង។ ...
ហ៊ គឹមសាយ
http://bit.ly/2p88d7K