​អន្តរក្រសួង​បន្ដ​ពិភាក្សា​សេចក្ដីព្រាងច្បាប់​ សិទ្ធិ​ទទួល​ព័ត៌មាន​

​អន្តរក្រសួង​សំខាន់ៗ​កាលពី​ម្សិលមិញ​ បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​៥​ ដើម្បី​បន្ត​ពិនិត្យ​និង​ពិភាក្សា​សេចក្តី ព្រាងច្បាប់​ដំបូង​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ខណៈ​ដែល​ សង្គម​ស៊ី​វិល​ចង់​ឃើញ​ក្រសួង​ពាក់ព័ន្ ធ​ព​ន្លឿ​ន​ការ​ពិភាក្សា​ដោយ​បាន​ចាត់​ទុក​ច្បាប់​នេះ​ថា​ មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​។​ ​លោក​ មាស​ សុ​ភ័​ណ្ឌ​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ កិច្ចប្រជុំ​នេះ​បាន​បន្ត​ពិភាក្សា​ក្នុង​កម្រិត​អន្តរក្រសួង​សំខាន់ៗ​ពាក់ព័ន្ធ​ខាង​ច្បាប់​ចូលរួម​។​ មាន​ចំណុច​សេសសល់​ ២​ នឹង​ត្រូវ​បន្ត​ពិភាក្សា​គឺ​ការ​ពិភាក្សា​ផ្ទាល់​រវាង​ក្រសួង​ព័ត៌មាន​ និង​ក្រសួងយុត្តិធម៌​ទៅ​លើ​ជំពូក​ ៧​ ដែល​និយាយ​អំពី​ទោស​បញ្ញត្តិ​ ហើយ​និង​មាន​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​មួយទៀត​ដើម្បី​សម្អាត​លើ​អ្វី​ដែល​បាន​ឯកភាព​គ្នា​កន្លង​មក​។​ …

រី សុចាន់
https://bit.ly/2YFfjBa