ភ្នំពេញប៉ុស្តិ៍
កម្មករនៅរោងចក្រមួយ តវ៉ារឿងមិនបើកប្រាក់ខែ
កម្មករប្រមាណ ១០០ នាក់មកពីរោងចក្រកាត់ដេរម៉ៅការមួយមានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញបាននាំគ្នាតវ៉ាចំពោះករណីម្ចាស់រោងចក្រមិនទាន់បានបើកប្រាក់ខែឱ្យ ហើយបានគេចខ្លួនបាត់។ លោក ស៊ុត ស៊ីណា នាយរងប៉ុស្តិ៍ស្ទឹងមានជ័យទី ១ បានថ្លែងថា កម្មករបាន ...
គង់ មេត្តា
https://bit.ly/2oYSJ6z
ក្រសួងអប់រំបើកពេល ៣០ ថ្ងៃដល់សិស្សប្រឡងបាក់ឌុបដាក់ពាក្យប្ដឹង
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចទុកពេលវេលា ៣០ ថ្ងៃដល់សិស្សដើម្បីដាក់ពាក្យបណ្ដឹងព្រោះតែផ្ទុះការតវ៉ា ដោយសារពួកគេមិនពេញចិត្តនឹងលទ្ធផលប្រឡងបាក់ឌុបដោយគិតថា មានភាពមិនប្រក្រតីលើមុខវិជ្ជាគណិតវិទ្យា។ ...
វ៉ន ដារ៉ា
https://bit.ly/2N43wLc
លោក ស ថេត ត្រូវតែងតាំងជាស្នងការរាជធានីជំនួស ជួន សុវណ្ណ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីម្សិលមិញបានប្រាប់ឲ្យស្នងការនគរបាលរាជធានីភ្នំពេញដែលទើបតែទទួលតំណែងជំនួសលោក ជួន សុវណ្ណ បន្តកិច្ចការងារបង្ក្រាបបាតុកម្មគ្រប់រូបភាពបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2Mj2pC8
លោក ហ៊ុន សែន ប្រាប់ចិនកុំភ័យរឿងលុបកុងត្រាវិនិយោគ ខណៈអ្នកវិភាគថាការដាក់ទុនជាមួយចិនអាចវិជ្ជមាន និងអវិជ្ជមាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់ក្រុមហ៊ុនចិនដែលមកវិនិយោគនៅកម្ពុជាកុំឲ្យមានការព្រួយបារម្ភអំពីការលុបចោលកិច្ចសន្យាទាំងឡាយជាមួយកម្ពុជា ដោយលោកអះអាងថានឹងបន្តការពារនូវផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់នៅកម្ពុជា ខណៈអ្នកវិភាគថា ការចាប់ដៃជាមួយចិនក្នុងការអភិវឌ្ឍអាច ...
មាស សុខជា
https://bit.ly/2MpnCdP
ខេត្ដក្វាងស៊ី ផ្ដល់ប្រាក់ ១ លានដុល្លារ ទិញអង្ករផ្កាម្លិះ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីប្រទេសចិនបានផ្តល់ទឹកប្រាក់ប្រមាណ ១ លានដុល្លារ តាមរយៈលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីទិញអង្ករផ្កាម្លិះជួយពលរដ្ឋកម្ពុជាដែល ...
វ៉ន ដារ៉ា
https://bit.ly/2QnbOvC
បណ្ដាញព្រៃឡង់ រកឃើញបទល្មើសជិត ៣ ពាន់ករណី
យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) បានកត់ត្រាតាមរយៈកម្មវិធីបច្ចេកវិទ្យាស្មាតហ្វូនដោយរកឃើញនូវសកម្មភាពខុសច្បាប់សរុបចំនួន ២៩២៩ ករណីនៃបទល្មើសព្រៃឈើនៅក្នុងខេត្តចំនួន ៤ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មក។ ...
ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z
លោក កឹម សុខា បាននៅក្រៅឃុំ តែសេរីភាពត្រូវបានរឹតបន្តឹង
លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសេរីភាពត្រូវបានរឹតត្បិតតឹងរ៉ឹងបំផុតទាំងការដើរហើរ និងទំនាក់ទំនងជាមួយសាធារណជន។ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយត្រូវបានដោះលែងបណ្ដោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹក ...
នៀម ឆេង
https://bit.ly/2x39elA
ការចរចាដំឡើងប្រាក់ឈ្នួល នៅមានការខែ្វងគំនិតគ្នានៅឡើយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព និងភាគីពាក់ព័ន្ធនៅខ្វែងគំនិតគ្នានៅឡើយចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៩ ខណៈសហជីពលោក អាត់ ធន់ លើកយកសំណើមកពិភាក្សាចំនួន ២១១,៩៥ ដុល្លារ ប៉ុន្ដែក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាល និងក្រសួងការងារមិន ...
សុទ្ធ គឹមសឿន
https://bit.ly/2MjCzxJ
អ្នកជាប់បាក់ឌុបឆ្នាំនេះកើនតែនិទ្ទេស A,B និង C ធ្លាក់ចុះ
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះបានបង្ហាញថា អ្នកជាប់មាន ៦៦,២១ ភាគរយស្មើនឹង ៧៥០៥៩ នាក់ចាប់ពីនិទ្ទេស A ដល់ E ជាចំនួនដែលកើនឡើងជាងឆ្នាំមុន ២,៣៧ ភាគរយដែលមានអ្នកជាប់តែ ៦៣,៨៤ ភាគរយ ប៉ុន្តែអ្នកបាននិទ្ទេស A,B និង C ...
វ៉ន ដារ៉ា
https://bit.ly/2Mlc9Mk
លោក ហ៊ុន សែន ចាត់ទុកមន្ត្រីចាស់ ប្រៀបដូចជា ខ្ញីចាស់កាន់តែហឹរ
ជាមួយនឹងការរក្សាទុកនូវសមាសភាពចាស់ដដែលនៃថ្នាក់ដឹកនាំក្រសួង ឬស្ថាប័ននានាក្នុងរដ្ឋាភិបាលអាណត្តិថ្មីក្រោយពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារនូវការមិនផ្លាស់ប្តូរថ្នាក់ដឹកនាំក្រសួង ជាពិសេសរដ្ឋមន្ត្រីដោយលោកថា ការដោះដូរមនុស្សមិនសំខាន់ទេក្នុងកំណែទម្រង់ ...
មាស សុខជា
https://bit.ly/2CDYYX4
អាល្លឺម៉ង់ ចេញមុខអបអរសាទរការឡើងកាន់តំណែងជាថ្មី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីចុងសប្តាហ៍មុនបានផ្ញើលិខិតអបអរសាទរមួយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជូនពរលោកចំពោះជោគជ័យនៅក្នុងអាណត្តិថ្មីរបស់លោកជាមួយនឹងការគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងកម្ពុជាបានឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និង ...
នៀម ឆេង
https://bit.ly/2NulfLf
លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលភ្នំពេញបុស្តិ៍ទទួល បាននា ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។ ...
វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs
សភាអឺរ៉ុប នឹងពិភាក្សារឿងចាប់ឃុំលោក កឹម សុខា
សភាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញានេះដែលប្រធានបទនៃកិច្ចប្រជុំគឺពិភាក្សា អំពីកម្ពុជាដោយ ...
នៀម ឆេង
https://bit.ly/2oSJ5SU
អ្នកភូមិ ១៤ នាក់ដែលដឹកឈើខុសច្បាប់ ត្រូវបានដោះលែង
អ្នកភូមិ ១៤ នាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ដោះលែងវិញហើយ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថប្រចាំស្រុកភ្នំក្រវាញឃាត់ខ្លួន កាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន ...
ឃុត សុភចរិយា
https://bit.ly/2wZWbkX
ពលរដ្ឋ ៣ គ្រួសារបានជំរុញឲ្យក្រុមហ៊ុនចិន UDG ពន្លឿនការដោះស្រាយផ្តល់សំណងដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីម្សិលមិញ បានជំរុញឲ្យក្រុមហ៊ុនចិន Union development Group (UDG) ពន្លឿនការដោះស្រាយផ្ដល់សំណងដីធ្លីឲ្យបានសមរម្យនិងឲ្យបានឆាប់ជូនពួកគាត់ ខណៈក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីរបស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2N6Uz3F
កម្ពុជា នាំចេញថ្នាំជក់ $២ លានទៅវៀតណាម
កម្ពុជាបាននាំចេញសន្លឹកថ្នាំស្ងួតជាង ១ ០០០ តោនទៅវៀតណាមកាលពីឆ្នាំ ២០១៧ ដែលមានតម្លៃជាង ២ លានដុល្លារ កើនឡើង ២៤ ភាគរយ។ នេះបើយោងតាមតួលេខបានពីក្រសួងពាណិជ្ជកម្ម។ ទិន្នន័យដែលបានផ្ដល់ដោយ លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួង ...
ចេង សុខហ័ង
https://bit.ly/2oOZJmw
សហគ្រាសប្រើជនបរទេសធ្វើការប្រឈមនឹងពិន័យ បើគ្មានការអនុញ្ញាត
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថាន និងជនបរទេសថា ប្រសិន បើពួកគេចង់ប្រើពលកម្មបរទេសសម្រាប់ឆ្នាំ ២០១៩ តែមិនបានស្នើការអនុញ្ញាត ឬសុំពន្យារ [កូតា] តាមកាលកំណត់ទេនឹងត្រូវប្រឈមការពិន័យតាម ...
វ៉ន ដារ៉ា
https://bit.ly/2NRFOhu
នាយទាហានជាន់ខ្ពស់ ៣ រូបត្រូវតែងតាំង និងដំឡើងឋានៈ
ភ្លាមៗបន្ទាប់ពីការប្រកាសបង្កើតរដ្ឋាភិបាលថ្មី នាយទាហានជាន់ខ្ពស់ ៣ រូបនៃកងយោធពលខេមរភូមិន្ទត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងដំឡើងឋានៈជាអគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និងជាមេបញ្ជាការកងទ័ពជើងគោកតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមព្រះរាជក្រឹត្យដែល ...
ឃុត សុភចរិយា
https://bit.ly/2CAW7yi
គ្រូបង្រៀនជាង ៥០ នាក់ប្ដឹងជំទាស់នឹងការកាត់ដីសាលាពង្រីកផ្លូវ
លោកគ្រូអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យសម្តេចឪប្រមាណជាង ៥០ នាក់ នៅភូមិ ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានប្តឹងជំទាស់ទៅនឹងការសម្រេចកាត់ដីផ្នែកខាងក្រោយសាលារៀន មួយចំនួន ជូនទៅប្រជាសហគមន៍ដែលមាន ...
សុទ្ធ គឹមសឿន
https://bit.ly/2wPlMNj
អង្គការ IDIថា តុលាការថៃ ទទួលយកបណ្ដឹងពលរដ្ឋខែ្មររងគ្រោះ រឿងដីនៅឧត្តរមានជ័យ
អង្គការអភិវឌ្ឍន៍អន្តរជាតិរួម (IDI) បានឲ្យដឹងកាលពីថ្ងៃពុធថា តុលាការថៃបានទទួលយកពាក្យបណ្តឹងដែលប្តឹងដោយជនរងគ្រោះដីធ្លីខ្មែរ នៅខេត្តឧត្តរមានជ័យ ប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករស Mitr Phol រួចហើយ ប៉ុន្តែ ...
នៀម ឆេង
https://bit.ly/2NqYpny
សមាគមមួយរកឃើញថា ទីតាំងលំនៅឋានជនក្រីក្រ មានការថយចុះ
សមាគមធាងត្នោតបានរកឃើញថា ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះមកនៅត្រឹម ២៧៧ ទីតាំង នៅឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំ ២០១៣ ដែលមានចំនួន ៣៤០ ទីតាំង។ នេះបើតាមរបាយការណ៍ស្ទង់មតិដែលសមាគមនេះបានចេញផ្សាយកាលពីថ្ងៃចន្ទជាអ្វី ...
នៀម ឆេង
https://bit.ly/2CnaZQD
ឈើគ្រញូងជាង ១ តោន និងរថយន្តប្រភេទឡង់គ្រីស័រត្រូវបានរឹបអូស
ឈើគ្រញូងជាច្រើនកំណាត់ទម្ងន់ជាង ១ តោន និងរថយន្តឡង់គ្រីស័រ ១ គ្រឿងត្រូវបានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចាប់ និងរឹបអូសបានកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ ខែកញ្ញាម្សិលមិញនៅលើផ្លូវជាតិលេខ ៥ ក្នុងភូមិត្រាំ ឃុំត្នោតជ្រំ ស្រុកក្រគរ ខេត្ត ...
ឃុត សុភចរិយា
https://bit.ly/2oHnvk2
ព្រះករុណាព្រះមហាក្សត្រ បើកសម័យប្រជុំរដ្ឋសភាដំបូង បានអំពាវនាវឲ្យបង្រួបបង្រួម ឯកភាព និងសាមគ្គីជាតិ
ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវចំពោះមុខតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់នៃគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ៦ ឲ្យមាន «ឯកភាពជាតិ និងសាមគ្គីភាពជាតិខ្ពស់» ឈរលើស្មារតីបង្រួបបង្រួមជាតិ។ ...
បែន សុខហ៊ាន
https://bit.ly/2CoZN5V
ចិន កំពុងបន្តពង្រីកឥទ្ធិពលនៅតាមតំបន់ឆ្នេររបស់ កម្ពុជា
ក្រុមហ៊ុន Union Development Group (UDG) របស់ ចិន ដែលអភិវឌ្ឍគម្រោងទេសចរណ៍ខ្នាតធំឈ្មោះ «តារាសាគរ» នៅខេត្ត កោះកុង ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ បានបង្ហាញការអភិវឌ្ឍគម្រោងថ្មីមួយទៀតឈ្មោះ «ក្រុងវិស្សមកាលទេសចរ» ខណៈដែលព័ត៌មានពីការវិវឌ្ឍគម្រោងទី ១ នៅមិនបានបង្ហាញលម្អិតនៅឡើយ។ ...
ហ៊ គីមសាយ
https://bit.ly/2MOwcb0