ភ្នំពេញប៉ុស្តិ៍

សង្គ្រោះជាតិ ​មិន​តែង​តាំង​ប្រធាន​ថ្មី​ទេ​ ខណៈ UN សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​មិន​ធ្វើ​ការ​តែង​តាំង​ប្រធាន​ថ្មី ជំនួស​​លោក កឹម សុខា នោះ​ទេ ខណៈ​ដែល​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៣ ខែកញ្ញា ហើយ​បាន​បញ្ជូន​យក ...

Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl

ពន្ធដារ​ចេញ​លិខិត​ហាម​ដេលី​ ២ ​នាក់​មិន​ឲ្យ​ចេញ​ពី​កម្ពុជា

អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍​សហការ​ខ្ពស់​ក្នុង​ការ​រារាំង​អ្នក​គ្រប់គ្រង​កាសែត ខេមបូឌា ដេលី ២ ​រូប មិន​ឲ្យ​ចេញ​ពី​កម្ពុជា​មុន​ពេល​ពួកគេ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​មាន​ទឹកប្រាក់​ជាង​ ៦ ​លាន​ដុល្លារ​។ ...

នៀម ឆេង and Ananth Baliga
http://bit.ly/2iYGNSf

អង្គរក្ស​ បង្ហាញ​សាច់ដុំ​ក្នុង​ខួប ​៩ ​ឆ្នាំ​ ដើម្បី​ការពារ​ លោក ​ហ៊ុន ​សែន

កង​អង្គ​រក្ស​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រារព្ធ​ខួប​ទី ៩ នៃ​ការ​បង្កើត​អគ្គបញ្ជា​ការដ្ឋាន​អង្គរក្ស​កាល​ពី​ម្សិល​មិញ ​ដោយ​មេដឹក​នាំ​​នៃ​អង្គភាព​នេះ បាន​សរសើរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន នៅ​ចំពោះ​មុខ​​កង​​ប្រដាប់​អាវុធ​ដែល​បំពាក់​ដោយ​អាវុធ រថក្រោះ ​បេអឹម រថពាស ...

ម៉ិច ដារ៉ា
http://bit.ly/2xKScIF

ការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ផ្ដោត​លើ​កម្ពុជា​

បណ្ដាញ​កុំព្យូទ័រ​នៅ​កម្ពុជា​រួម​ទាំង​ម៉ាស៊ីន ​servers​ របស់​រាជរដ្ឋាភិបាល​ផង​ ត្រូវ​បាន​រាយការណ៍​ថា ​ជា​គោលដៅ​វាយប្រហារ​ពី​មេរោគ​កុំព្យូទ័រ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ spam​ email​ និង​យុទ្ធនាការ​ក្លែងបន្លំ​ដែល​បាន​ទាក់ទាញ​ជន​រង​គ្រោះ​ តាម​រយៈ​អ៊ី​ម៉ែ​ល​ក្លែងក្លាយ ...

Alessandro Marazzi Sassoon និង Rinith Taing
http://www.phnompenhpost.com/national/kingdom-targeted-new-malware

កម្តៅនយោបាយអាចរារាំងសកម្មភាពសេដ្ឋកិច្ច

ភាពអាប់អួនៃបរិយាកាសនយោបាយ និងការបង្កើនវោហាស័ព្ទរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងអាមេរិក ដោយចោទដៃគូពាណិជ្ជកម្មឈានមុខគេរបស់ខ្លួនមួយនេះថា បានឃុបឃិតជាមួយមេដឹកនាំគណបក្សប្រឆាំងក្នុងផែនការផ្តួលរលំរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សកម្ពុជា។ ...

Kali Kotoski និង ហ៊ គីមសាយ
http://bit.ly/2gB3ast

កូន​លោក កឹម សុខា និង​មន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​

កូនស្រី​លោក​ កឹ​ម​ សុខា​ និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ថែម​ទៀត​ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​ល្បីឈ្មោះ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​យ៉ាង​តក់ក្រហល់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​នៅ​គេហដ្ឋាន ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ

Microsoft : កម្ពុជា ងាយ​រងគ្រោះ ពី​ការ​វាយ​ប្រហារ​ពី​មេរោគ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

យោង​តាម​របាយ​ការណ៍​ថ្មី​បំផុត​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Microsoft បាន​ឱ្យ​ដឹង​ថា ​ប្រទេស​ កម្ពុជា ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី​ពី​ការ​វាយ​ប្រហារ​ពី​មេរោគ spam spyware និង​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ...

Daphne Chen
http://bit.ly/2exfKIu

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ឡាវ ពិភាក្សា​ពី​ការ​ស្នើសុំ​ផែនទី​ពី​បារាំង

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ឡាវ​គ្រោង​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ​នៅ​ភ្នំពេញ ដើម្បី​ពិភាក្សា​គ្នា​ធ្វើ​លិខិត​រួម​មួយ​ផ្ញើ​ជូន​រដ្ឋាភិបាល​បារាំង​ក្នុង​ការ​សុំ​អ្នក​ជំនាញ​ឲ្យ​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត ១/១០០.០០០ ទៅ ១/៥០០០​។ ...

ផាក់ ស៊ាងលី
http://bit.ly/2wxEWsl

កាសែតឌឹខេមបូឌាដេលីនឹងត្រូវបិទទ្វារចាប់ពីថ្ងៃចន្ទនេះទៅ

​កាសែត​ ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​ ដែល​បាន​ដំណើរការ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ ២៤​ ឆ្នាំ​មក​ហើយ​ ហើយ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ចាត់​ទុក​ថា​ជា​កាសែត​ដែល​ហ៊ាន​សរសេរ​ព័ត៌មាន​ពិត​ពី​ភាព​អសកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា ...

Ananth Baliga និង នៀម ឆេង
http://bit.ly/2wzptGz

កម្លាំង​ចម្រុះ​រក​ឃើញ​ឈើ​ឥត​ច្បាប់​រក្សា​ទុក​ប្រហែល​ ២០ ​តោន

កាលពី​ម្សិលមិញ​កម្លាំង​ចម្រុះ​ជាង​ ១០ ​នាក់​បាន​ឆែកឆេរ​ឃ្លាំង​មួយ​កន្លែង​ក្នុង​ស្រុក​កៀនស្វាយ​ដែល​ជា​របស់​ឈ្មួញ​ស្រី​ម្នាក់​ឈ្មោះ លី ហួ ហើយ​បាន​រកឃើញ​គ្រញូង និង​ឈើ​ប្រណីត​យ៉ាង​ហោច​ណាស់​ ២០ ​តោន​។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2etKCNN

នាយករដ្ឋមន្ត្រីព្រមានកម្មកររោងចក្រកាត់ដេរពីគណបក្សសង្គ្រោះជាតិ

លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​​រំឭក​ដល់​កម្មករ​​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​តែងតែមាន​យុទ្ធនាការ​រារាំង​មិន​ឱ្យ​នាំ​ផលិតផល​នេះ​ទៅ​ទីផ្សារ​សហគមន៍​អ៊ឺ​រ៉ុ​ប​ ដរាបណា​មិន​បាន​ធ្វើ ...

យុន ស៊ីនាថ និង Ananth Baliga
http://www.phnompenhpost.com/national/pm-warns-garment-factory-workers-cnrp

សហរដ្ឋអាមេរិកបដិសេធការសមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

កាលពី​ថ្ងៃ​ម្សិលមិញ​ ស្ថានទូត​អា​មេ​រិ​ក បាន​វាយប្រហារ​ទៅ​លើ​ការ​អះអាង​មិន​សម​ហេតុផល​អំពី​ការ​សមគំនិត​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ ដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន ​Fresh News ​ដែល​ត្រូវបានគាំទ្រដោយ​រដ្ឋាភិបាល។ ​សារព័ត៌មាន​ក្នុង​ស្រុកក៏​បាន​រាយការណ៍​ថា ​ក្រសួងមហាផ្ទៃ​នឹង​ស៊ើបអង្កេត​លើ​ផែនការ​ដែល ...

ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/us-denies-conspiracy-topple-cambodian-government

កម្ពុជាឆ្លើយតបនឹង UN អំពីការរិះគន់បរិយាកាសនយោបាយកម្ពុជា

កាលពី​ថ្ងៃ​ម្សិលមិញ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​​ បាន​តបត្រឡប់​ទៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​(OHCHR)​ អំពីការ​រិះគន់​របស់អង្គការសហប្រជាជាតិថា​​បរិយាកាស​នយោបាយ​របស់កម្ពុជាមានភាពកាន់តែ​យ៉ាប់យ៉ឺន ​ដោយ​អះអាង​ថា​ការ​រិះគន់​នេះ​មិនមានការ​បញ្ជាក់ច្បាស់លាស់ ​និងទាក់ទងនឹង​នយោបាយ​។​ ​ ...

Leonie Kijewski
http://www.phnompenhpost.com/national/mission-hits-back-un-criticism-cambodias-deteriorating-political-climate

ដេលី​ហៅ​សកម្មភាព​រដ្ឋាភិបាល ជា​ការ​វាយ​ប្រហារ​​លើ​សេរីភាព​សារព័ត៌មាន

កាសែត​ ឌឹ ខេមបូឌា ដេលី​ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ការ «ឡោមព័ទ្ធ» ហើយ​បន្ត​ហៅ​ការ​តម្រង់​ទិស​ដៅ​របស់​រដ្ឋាភិបាល​ទៅ​កាសែត​នេះ​ថា ជា​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន ខណៈ​ម្ចាស់​ស្ថានីយ​វិទ្យុ​ប្រាំ​នាក់​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ប្រតិបត្តិ​ការ ...

Ananth Baliga និង នៀម ឆេង
http://bit.ly/2vI29Ei

ចំណូលរដ្ឋាករទឹកនឹងត្រូវកាត់បន្ថយនៅឆមាសទី២បន្ទាប់ពីអន្តរាគមន៍

តំណាងក្រុមហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានឱ្យដឹងថាការតម្រូវឱ្យក្រុមហ៊ុនអនុវត្តតម្លៃទឹកក្នុងអត្រាចាស់នឹងកាត់បន្ថយដល់ប្រាក់ចំណូលនៅឆមាសទីពីរនេះ ខណៈតម្លៃភាគហ៊ុនក៏មិនប៉ះពាល់ពីការកែប្រែនេះទេ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/water-utility-says-order-drop-rates-will-not-dilute-its-revenues

CNRP សុំឱ្យលោក ស ខេងពន្យល់ការបំពានអំណាចថ្នាក់ឃុំ

អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្នើឱ្យក្រសួងមហាផ្ទៃពន្យល់ការកែប្រែប្រកាសនៃការសុំលិខិតបញ្ជាក់ទីលំនៅ ក្នុងគោលដៅនៃការចុះឈ្មោះបោះឆ្នោត និងការបំពានអំណាចចៅសង្កាត់ ដែលកើតមានក្រោយពេលគណបក្សសង្គ្រោះជាតិកាន់កាប់ជិត៥០០ឃុំចេញពីការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧នេះ។ ...

នៀម ឆេង
http://www.phnompenhpost.com/national/cnrp-questions-prakas-voter-registration

CPP ចង់​បាន​សមាជិក​ម្នាក់ សន្លឹក​ឆ្នោត​១ ឯ CNRP ចង់​លើស

គណបក្ស​ប្រជាជន​បាន​ដាក់​ចេញ​នូវ​វិធានការ​សម្ងាត់​មួយ​ចំនួន​ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​គ្រង​សតិអារម្មណ៍​សមាជិក​ ដើម្បី​ធានា​ថា «សមាជិក​មួយ​រូប​ គឺ​ជា​សំឡេង​ឆ្នោត​គាំទ្រ​បក្ស​មួយ​សន្លឹក» ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​បាន​ព្រលយ​ពាក្យ​ថា​ សមាជិក​បក្ស​ខ្លួន​ម្នាក់​ត្រូវ​រក ...

មាស សុខជា
http://bit.ly/2wkcBUs

កម្ពុជាមិនទាន់រួចរាល់សម្រាប់ឧស្សាហកម្មទី៤

​បដិវត្តន៍​ឧស្សាហកម្ម​ពេល​អនាគត​នឹង​វិ​វត្ត​ទៅ​ជា​ “​រោងចក្រ​វៃឆ្លាត​”​ ដែល​កុំព្យូទ័រ​ និង​មនុស្ស​យន្ត​ នឹង​ដោះស្រាយ​ដំណើរ​ជំនួស​កម្លាំង​មនុស្ស​ (​ឧ​ស្សហកម្ម​៤.០)​ ដែល​នឹង​ធ្វើ​ឱ្យ​ឱកាស​ការងារ​កាន់តែ​តិច​សម្រាប់​កម្មករ​គ្មាន​ជំនាញ​។​ នេះ​បើ​យោង ...

Robin Spiess
http://bit.ly/2gkEQyq

ជនបរទេសត្រូវមានលិខិតអនុញ្ញាតការងារសម្រាប់សុំទិដ្ឋាការរយៈពេលវែង

មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ ជនបរទេស​ដែល​ស្នើ​សុំ​ពន្យារពេល​ទិដ្ឋាការ​ជំនួញ​នឹង​ត្រូវ​មាន​លិខិត​អនុញ្ញាត្តិ​ការងារ​ដាក់ភ្ជាប់​មក​ជាមួយ​។ ​ការ​អនុវត្ត​ច្បាប់​នេះនឹងចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤​ ខែកញ្ញា​តទៅ។​ ...

Leonie Kijewski
http://www.phnompenhpost.com/national/government-confirms-foreigners-will-need-work-permits-long-term-visas

កម្ពុជា​ គ្រោង​នឹង​ចំណាយ​ ​$៥ ​ពាន់​លាន​វិនិយោគ​លើ​សាធារណៈ

ប្រទេស​កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រហែល​ ៥,៤​ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​សាធារណៈ​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ក្រោយ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ខណៈ​ការ​អនុម័ត​សេចក្ដី​ព្រាង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ដ្រី​កាល​ពី​ថ្ងៃ​សុក្រ​មុន ...

ហ៊ គីមសាយ
http://bit.ly/2wL7QXc

សហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាចំពោះ "ការវាយប្រហារទៅលើអង្គការនិងប្រព័ន្ធផ្សព្វផ្សាយ"

ការថ្កោលទោសពីអន្តរជាតិចំពោះការវាយប្រហារជាបន្តបន្ទាប់របស់រដ្ឋាភិបាលទៅលើអង្គការក្រៅរដ្ឋាភិបាល និងអង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កាលពីចុងសប្តាហ៍មុន ដោយក្នុងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅសកម្មភាពនេះថាជា “យុទ្ធនាការខ្លាំងឡើង ក្នុងការយាយីបំភិតបំភ័យ និងចំណាត់ការផ្លូវច្បាប់ដែលកើតចេញពីរឿងនយោបាយ”។ ...

Ananth Baliga
http://bit.ly/2iAgy4e

លំនៅឋាន​ខុស​ច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​រុះរើ

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​កាល​ពី​ម្សិលមិញ​បាន​ចុះ​រុះរើ​លំនៅឋាន​ពលរដ្ឋ​​ចំនួន ៥​គ្រួសារ ​ដែល​បាន​លួច​សាងសង់​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ទឹកសាប​ក្បាលឆាយ បន្ទាប់ពី​បង្គាប់​ឲ្យ​រុះរើ​ខ្លួនឯង​មិន​ធ្វើ​តាម​។ ...

គុត សុភចរិយា
http://bit.ly/2wt3Zh3

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ (SECC)​ នៅ​ថ្ងៃនេះ​បាន​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​បណ្តុះបណ្តាល​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (SME)​ នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​ពង្រឹង​គំនិត​អាជីវកម្ម​ និង​ការ​រៀបចំ​អភិបាលកិច្ច​អាជីវកម្ម​ ជា​អ្វី​ដែល​គេ​រំពឹង​ថា​នឹង ...

ហ៊ គីមសាយ
http://bit.ly/2g9VaSH

សហរដ្ឋអាមេរិកសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា

ក្រសួងការបរទេសអាមេរិក បានសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចំពោះការបំពានច្បាប់អង្គការក្រៅរដ្ឋាភិបាល ខណៈអង្គការនេះបានថ្លែងថា ខ្លួនមាន”ការភ្ញាក់ផ្អើល និងក្រៀមក្រំ”ដោយសារសេចក្តីសម្រេចរបស់ក្រសួងការបរទេស បិទប្រតិបត្តិការរបស់អង្គការ។ ...

Ananth Baliga និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/us-criticises-troubling-steps-against-press-ngos

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3FAaN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!