ភ្នំពេញប៉ុស្តិ៍
កម្ពុជាឈរលំដាប់ទី ១ ក្នុងការនាំចេញកង់ទៅសហភាពអឺរ៉ុប
កម្ពុជាបានក្លាយជាប្រទេសនាំចេញកង់ទៅទីផ្សារសហភាពអឺរ៉ុប (EU) ឈានមុខគេកាលពីឆ្នាំ ២០១៧ ជាលើកដំបូងដែលជំនួសកោះតៃវ៉ាន់ដែលកាន់កាប់តំណែងជាអ្នកនាំចេញកង់ច្រើនជាងគេទៅ EU អស់រយៈពេលជាង ២០ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ Bike-EU.com.។ ...
ហ៊ គីមសាយ
https://bit.ly/2N0X1oI
អ្នកសង្កេតការណ៍បោះឆ្នោតកើនខ្លាំង បើធៀបការបោះឆ្នោតឆ្នាំ ២០១៣
ទោះបីការទទួលពាក្យសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត មិនទាន់បិទបញ្ចប់នៅឡើយក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប បានទទួលស្គាល់រួចហើយ គឺមានរហូតដល់ទៅជិត ៤៥ ០០០ នាក់ជាចំនួនដែលមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងការបោះឆ្នោតជាតិឆ្នាំ ២០១៣ បើទោះបីជា ...
បែន សុខហ៊ាន
https://bit.ly/2IuJhPC
លោក ហ៊ុន សែន បន្តរិះគន់បំណុលកម្ពុជាជំពាក់អាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានលើករឿងប្រវត្តិសាស្ត្រ ដោយបានធ្វើការរិះគន់ជាថ្មីទៀតចំពោះបំណុលដែលកម្ពុជាជំពាក់អាមេរិកដែលលោកហៅថាជា «បំណុលកខ្វក់បំផុត» ប៉ុន្តែលោកបានកោតសរសើរវិធីសាស្ត្រដោះស្រាយបំណុលដែលកម្ពុជាជំពាក់ជប៉ុនជាអ្វីដែលអ្នកវិភាគនយោបាយអន្តរជាតិម្នាក់ ...
បែន សុខហ៊ាន
https://bit.ly/2lzbCvd
សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដល់សាលាក្តីខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានប្រកាសកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប (EU) បានផ្ដល់ជំនួយសរុប ៣,៥ លានអឺរ៉ូ (៤,១ លានដុល្លារ) ដើម្បីគាំទ្រដល់គម្រោងនេះ នៅក្នុងឆ្នាំ ២០១៨ យោងតាមលោក នេត ភក្ត្រា មន្ត្រីអ្នកនាំពាក្យ ...
នៀម ឆេង
https://www.phnompenhpost.com/national/eu-donates-eu35m-kr-tribunal
ពលរដ្ឋ ៣០ នាក់តំណាងជិត ៣០០ គ្រួសារស្នើក្រសួងឱ្យផ្ដល់ប័ណ្ណដី នៅទីតាំងទំនាស់រ៉ាំរ៉ៃ
ពលរដ្ឋប្រមាណ ៣០ នាក់តំណាងឲ្យជិត ៣០០ គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍បានដាក់ញត្តិទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី ២៥ មិថុនានេះ ដើម្បីសុំអន្តរាគមន៍ឱ្យ ...
ម៉ិច ដារ៉ា
https://bit.ly/2tCAkyg
មន្ត្រីបរិស្ថាន UN ជំរុញកម្ពុជាឲ្យរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់បា្លស្ទិក
មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ United Nations Environment Program (UNEP) កាលពីថ្ងៃម្សិលមិញបានជំរុញឲ្យក្រសួងបរិស្ថានរៀបចំប្រព័ន្ធគ្រប់គ្រងប្លាស្ទិក សំរាម និងកាកសំណល់ឲ្យបានត្រឹមត្រូវដើម្បីបង្កើតខ្យល់បរិសុទ្ធនៅក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងៗ ទៀតនៅទូទាំងប្រទេសកម្ពុជា ខណៈដែលមានការរិះគន់រដ្ឋាភិបាលមិនអាច ...
សុទ្ធ គឹមសឿន
https://bit.ly/2lD36Lr
ចំណតផែពហុបំណងបើកឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវចំណតផែពហុបំណងថ្មីរបស់ខ្លួន កាលពីម្សិលមិញ ដើម្បីទទួលនាវាធំៗផ្ទុកទំនិញធ្ងន់ៗ។ ...
ចេង សុខហ័ង
https://www.phnompenhpost.com/business/sihanoukville-port-kicks-use-new-terminal
រដ្ឋាភិបាលប្រមូលចំណូលពន្ធបានជាង $១ ពាន់លាន
រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានជាង ១ ពាន់លានដុល្លារ នៅរយៈពេល ៥ ខែដំបូងឆ្នាំនេះកើនឡើងជាង ១២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំខែរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលបានចេញ ...
ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2K5rV1A
នគរបាល តាមចាប់អ្នកបើកបរបង្កគ្រោះថ្នាក់ធ្វើឲ្យស្លាប់ ៤ នាក់
លោក សុខ សំណាង ស្នងការខេត្តតាកែវបានឲ្យដឹងថា បុគ្គលិកអង្គការសង្គ្រោះកុមារ (Save the Children) ចំនួន ១៤ នាក់ បានធ្វើដំណើរតាមរថយន្ដឯកជន ១ គ្រឿងចេញពីខេត្តកំពតឆ្ពោះទៅកាន់រាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៣ ហើយក៏បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់ ...
គង់ មេត្ដា
https://bit.ly/2yFdbBb
រដ្ឋាភិបាលថា នឹងខាតបង់ចំណូលពន្ធ $៣០ លាន
រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់វិធានការដើម្បីជួយទប់ស្កាត់ការកើនឡើងតម្លៃប្រេងសាំង ខណៈវិធានការនេះត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថានឹងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធប្រមាណ ៣០ លានដុល្លារក្នុង ១ ឆ្នាំ។ ...
ហ៊ឹន ពិសី
https://bit.ly/2tqGEcL
ស៊ីម៉ាក់ រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត ១០០០ គ្រាប់
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចម្រុះជាច្រើនប្រភេទសរុប ជិត ១០០០ គ្រាប់ ត្រូវបានក្រុមមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា រកឃើញកាលពីរសៀលថ្ងៃទី ២០ ខែមិថុនា នៅក្នុងរណ្ដៅដ៏ធំមួយ ដែលមានទីតាំងស្ថិតក្នុងបន្ទាយទាហានជើងទឹកទួលចេក ស្ថិតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ...
ឃុត សុភចរិយា
https://bit.ly/2lvlSol
តំណាងអង្គការសង្គមស៊ីវិល CCC បង្ហាញក្ដីបារម្ភពីការភ្ជាប់ពួកគេ ក្នុងបដិវត្តន៍ពណ៌ ខណៈលោក ស ខេង ព្រមានឲ្យដាក់ខ្លួនឲ្យឆ្ងាយ
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងជាតំណាងឲ្យអង្គការសង្គមស៊ីវិលដែលមានសមាជិកធំជាងគេនៅកម្ពុជាបានអះអាងនៅចំពោះមុខមន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកាលពីម្សិលមិញអំពីក្ដីព្រួយបារម្ភនារយៈពេល ១ ឆ្នាំចុងក្រោយចំពោះការភ្ជាប់ពួកគេ ...
ម៉ិច ដារ៉ា
https://bit.ly/2MODGXQ
ក្រុមហ៊ុនចិនប្រកាសគម្រោងជាង ១ ពាន់លានដុល្លារនៅខេត្តព្រះសីហនុ ខណៈអាជ្ញាធរខេត្តថាមិនបានដឹង
យ៉ាងហោចណាស់មានមនុស្សជាច្រើនពាន់នាក់ដែលភាគច្រើនជាជនជាតិចិនបានចូលរួមក្នុងពិធីសម្ពោធគម្រោងទីក្រុងពាណិជ្ជកម្ម និងលំនៅឋាន Wisney World ដ៏ធំដែលមានតម្លៃជាង ១ ពាន់លានដុល្លារនៅកោះពេជ្រកាលពីម្សិលមិញ។ ពិធីនេះក៏មានទាំងការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ...
ហ៊ឹន ពិសី
https://bit.ly/2M7Wa4k
កម្មករ ៣០០ នាក់តវ៉ាមុខក្រសួងការងារទាមទារប្រាក់បុរេប្រទាន
កម្មករកាត់ដេរប្រមាណ ៣០០ នាក់មកពីរោងចក្រក្បាលកោះក្នុងខណ្ឌច្បារអំពៅបានលើកគ្នាមកតវ៉ាជាថ្មីទៀតនៅពីមុខក្រសួងការងារនៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ ដើម្បីទាមទារឲ្យក្រសួងមួយនេះផ្តល់ប្រាក់បុរេប្រទានដល់ពួកគេក្រោយពីម្ចាស់រោងចក្របានបិទទ្វារដោយ ...
គង់ មេត្តា
https://bit.ly/2tjm8tW
បក្សកាន់អំណាចថាពលរដ្ឋជាង ៨០% នឹងទៅបោះឆ្នោត ខណៈអ្នកឃ្លាំមើលថាប្រហែល ៧០% មិនសប្បាយចិត្ត
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា សម្រាប់ការបោះឆ្នោតជាតិនាចុងខែក្រោយនេះនឹងមានប្រជាពលរដ្ឋប្រមាណជាង ៨០ ភាគរយនៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងទៅបោះឆ្នោតដោយចាត់ទុកនេះជាជោគជ័យក្នុងដំណើរការបោះឆ្នោត ប៉ុន្តែអ្នកឃ្លាំមើលថា ពលរដ្ឋមិន ...
បែន សុខហ៊ាន និង មាស សុខជា
https://bit.ly/2ypDxH3
យុទ្ធនាការផ្ដល់ឯកសារដល់ពលករខ្មែរនៅថៃត្រូវបញ្ចប់ចុងខែនេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបញ្ចប់យុទ្ធនាការផ្ដល់ភាពស្របច្បាប់ ដល់ពលករខ្មែរដែលមិនទាន់មានឯកសារហើយកំពុងធ្វើការនៅប្រទេសថៃ នៅសល់ចំនួនប្រមាណ ១ ម៉ឺននាក់ទៀតនៅត្រឹមដំណាច់ខែនេះ ឬពួកគេត្រូវត្រឡប់មកធ្វើឯកសារនៅ ...
គង់ មេត្តា
https://bit.ly/2MINFh4
ក្រសួងទេសចរណ៍ ប្រកាសពីការគ្រប់គ្រងលើកម្រៃសេវាបូកបន្ថែម លើប្រតិបត្តិករ
ក្រសួងទេសចរណ៍បានប្រកាសថា ប្រតិបត្តិករអាជីវកម្មលើមូលដ្ឋានទេសចរណ៍ទាំងអស់ត្រូវស្នើសុំកម្រៃសេវាបូកបន្ថែមលើការចំណាយរបស់អតិថិជននេះ (Service Charge) ពីក្រសួងជាមុន ខណៈក្រសួងបានកត់សម្គាល់ឃើញថា មានប្រតិបត្តិការដែលមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់មួយចំនួនកំពុងគិតសេវានេះពីអតិថិជន។ នេះបើ ...
ចេង សុខហ័ង
https://bit.ly/2JMS44R
វត្ថុធាតុដើម និងគ្រឿងបំផ្ទុះសម្រាប់លុងយករ៉ែមាស ត្រូវសមត្ថកិច្ចបែងចែកគ្នាគ្រប់គ្រងបន្ទាប់ពីរឹបអូស
វត្ថុធាតុដើម និងគ្រឿងបំផ្ទុះសម្រាប់លុងយករ៉ែមាស ត្រូវបានមន្ត្រីជំនាញខេត្តបាត់ដំបង បែងចែកឲ្យមន្ទីរបរិស្ថាននិងមន្ទីររ៉ែ និងថាមពល ដើម្បីរក្សាទុក្ខឲ្យមានសុវត្ថិភាព បន្ទាប់ពីរឹបអូសពីក្រុមហ៊ុន «ភូយ៉ាង» ...
សុទ្ធ គឹមសឿន
https://bit.ly/2HZejyJ
បក្សមួយចំនួនគ្មានលទ្ធភាព ដាក់ភ្នាក់ងារតាមការិយាល័យបោះឆ្នោត
គណបក្សមួយចំនួនបានបង្ហាញថា ពួកគេគ្មានលទ្ធភាពដើម្បីដាក់ភ្នាក់ងារគណបក្សរបស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទាំងជិត ២៣ ០០០ នៅទូទាំងប្រទេសនោះឡើយដោយរំពឹងលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងអង្គការសង្គមស៊ីវិល ខណៈការបោះឆ្នោតលើកនេះ អង្គការសង្គមស៊ីវិលល្បីឈ្មោះមួយចំនួនបាន ...
បែន សុខហ៊ាន
https://bit.ly/2t9xm4V
ព្រះរាជអាជ្ញា ប្តឹងជំទាស់ចៅក្រមដោះលែងឈ្មួញឈើវៀតណាម
លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីកំពុងរៀបចំឯកសារប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបនៃសាលាដំបូងខេត្តរតនគិរីដែលបានដោះលែងថៅកែរកស៊ីឈើជាជនជាតិវៀតណាមម្នាក់ដែលចូលមកប្រមូលទិញឈើដោយខុសច្បាប់។ ...
សុទ្ធ គឹមសឿន
https://bit.ly/2K1cnb7
ចិនផ្តល់ជំនួយជាង ១០០ លានដុល្លារដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា
ប្រទេសចិន បានផ្តល់ជំនួយចំនួន ៦៤៥ លានយ័ន (ប្រមាណជាង ១០០ លានដុល្លារអាមេរិក) បន្ថែមទៀតដល់កម្ពុជា ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យយោធា ដែលការប្រកាសផ្តល់ជំនួយនេះបានធ្វើឡើង ក្នុងជំនួបរវាង លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃ ...
សូ វិសាល
https://bit.ly/2liUyJP
គម្រោងគាំទ្រវិស័យកសិកម្មកំពុងនាំយកការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់កសិករ
ខណៈវាជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសកម្ពុជា វិស័យកសិកម្មកំពុងទាក់ទាញការយកចិត្តទុកដាក់ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ...
ចេង សុខហ័ង
https://www.phnompenhpost.com/business/hopes-grow-agriculture-sector-gains-initiative
ខ្មែរនៅតូក្យូ ទាមទារឲ្យជប៉ុន ទាត់ចោលការបោះឆ្នោត
សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនប្រមាណជារាប់រយនាក់បានប្រមូលផ្ដុំគ្នានៅក្នុងសួនហ៊ីប៊ីយ៉ាកណ្តាល ទីក្រុងតូក្យូ (Tokyo) ក្បែរក្រសួងការបរទេសជប៉ុនកាលពីម្សិលមិញទាមទារឲ្យរដ្ឋាភិបាលជប៉ុនទាត់ចោលលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹង ...
សុទ្ធ គឹមសឿន
https://bit.ly/2JLL5ZV
កម្ពុជារិះគន់ UN ថា ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
ខណៈក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្ដែងកង្វល់អំពីសេរីភាពសារព័ត៌មាន និងចាត់ទុកការអំពាវនាវឲ្យពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតរបស់អតីតគណបក្សប្រឆាំងថា «មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យ» នោះ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង គណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានច្រានចោលការអះអាង ...
បែន សុខហ៊ាន
https://bit.ly/2lhsre0