ភ្នំពេញប៉ុស្តិ៍
រដ្ឋាភិបាលកាត់ដីប្រមាណ ៣០ ហិកតាដោះដូរនឹងដីក្រុមហ៊ុន ១០ ហិកតា
រាជរដ្ឋាភិបាលបានសម្រេចកាត់ដីប្រមាណ ៣០ ហិកតានៃផ្ទៃបឹងជើងឯករាជធានីភ្នំពេញ និងខេត្តកណ្តាលជូនក្រុមហ៊ុន INGHolding ជាថ្នូរនឹងផ្ទៃដី ១០ ហិកតារបស់ក្រុមហ៊ុនដែលប្រគល់ជូនក្រសួងមហាផ្ទៃសម្រាប់សាងសង់អគារផ្សេងៗ។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយក ...
ម៉ិច ដារ៉ា
http://bit.ly/2oBIXXA
អាជ្ញាធរស្ទុះស្ទា ចុះពិនិត្យតំបន់ព្រៃកោងកាង ដែលត្រូវចាក់ដីលុប ក្រោយលោក ហ៊ុន សែនប្រតិកម្ម
អាជ្ញាធរខេត្តកោះកុងដឹកនាំដោយអភិបាលរងខេត្តលោក អន ភារៈ បានចុះពិនិត្យតំបន់ព្រៃកោងកាង សហគមន៍នៅក្រុងខេមរភូមិន្ទកាលពីថ្ងៃសុក្រ ដែលត្រូវបានគេបូមខ្សាច់លុប ហើយក៏បាននិងកំពុងហៅម្ចាស់ដី ដែលជាឧកញ៉ាឲ្យទៅបង្ហាញព្រំដី និងឯកសារកាន់កាប់ ប៉ុន្តែរហូតមកដល់ ...
ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2CGbVKB
វិស័យឧស្សាហកម្មកម្ពុជា បានបង្ហាញពីកំណើនខ្ពស់រយៈពេល ៥ ឆ្នាំ
រដ្ឋាភិបាលបានបង្ហាញពីកំណើនទីផ្សារនៅក្នុងវិស័យឧស្សាហកម្មលើគ្រប់ផ្នែកទាំងអស់របស់កម្ពុជាក្នុងរយៈពេល ៥ ឆ្នាំ គិតត្រឹមឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍សង្ខេបរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ របាយការណ៍ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបង្ហាញពីកង្វះទិន្នន័យជាក់លាក់ ប៉ុន្តែបង្ហាញនិន្នាការ ...
ចេង សុខហ័ង
http://bit.ly/2BQxgUQ
សហព័ន្ធអ្នកកាសែតអន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយស្ថិតក្រោមការគំរាម នៅឆ្នាំចុងក្រោយ
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាណឹងស្ថិតនៅក្រោមការគំរាមកំហែងខ្លាំងឡើងក្នុងរយៈកាលឆ្នាំចុងក្រោយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) ខណៈក្រសួងព័ត៌មានអះអាងថា សេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានត្រូវបានធានា។ នៅក្នុងរបាយការណ៍ ...
Leonie Kijewski និង តាំង រីនិត្យ
http://bit.ly/2ClObjp
តំណាងពលរដ្ឋមានវិវាទដីនឹងក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវចាប់ឃុំ
បុរសម្នាក់តំណាងឲ្យពលរដ្ឋ ៥០ គ្រួសារដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ កាលពីម្សិលមិញត្រូវបានតុលាការខេត្តកោះកុងសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាម ...
សុទ្ធ គឹមសឿន
http://bit.ly/2F7RThk
អ្នកបោះឆ្នោតព្រឹទ្ធសភា មានចំនួនជាង ៩៩% គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃ ៣ មីនា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញ បានអះអាងថា ការបោះឆ្នោតបានដំណើរការដោយបរិយាកាសល្អប្រសើរគ្មានអំពើហិង្សាកើតឡើង និងភាពមិនប្រក្រតីនោះទេ ខណៈដែលលទ្ធផលបណ្ដោះអាសន្ននៃ ចំនួនអ្នកបោះឆ្នោតជ្រើស ...
បែន សុខហ៊ាន
http://bit.ly/2FvpbF0
ស្ថាប័នកងទ័ព និងក្រសួងបរិស្ថានបានយល់ព្រមសហការគ្នា
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកប៉ុល សារឿន បានប្រកាសអំពីកិច្ចសហប្រតិបត្តិការថ្មីចំនួនបី បន្ទាប់ពីកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ យោងតាមសេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/army-ministry-environment-agree-cooperate
លោក ស ខេង គាំទ្រឲ្យមានកន្លែងឃុំខ្លួនបង់ប្រាក់
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានការពារដល់ដំណើរការបង្កើតឲ្យមានកន្លែងឃុំឃាំងបង់ថ្លៃដោយលោកថា ជាការជួយសម្រួល និងកាត់បន្ថយភាពចង្អៀតក្នុងពន្ធនាគារហើយគោរពតាមស្តង់ដារ តែវាមិនក្លាយជាសណ្ឋាគារនោះទេ ខណៈមានការលើកឡើងថាដំណើរការ ...
ម៉ិច ដារ៉ា
http://bit.ly/2sKzoL7
ក្រសួងបរិស្ថាននឹងបង្កើតផែនការគ្រប់គ្រងថ្មី នៅតំបន់ឧទ្យានជាតិកោះរ៉ុង
បន្ទាប់ពីការបង្កើតសួនឧទ្យានជាតិកោះរ៉ុង នៅដើមខែនេះ មន្រ្តីបានបញ្ជាក់នៅថ្ងៃទី ២២ កុម្ភៈថា ផែនការគ្រប់គ្រងថ្មី នឹងត្រូវបង្កើតឡើង ដោយក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងតំបន់នេះ ហើយរហូតមកដល់ពេលនេះ រចនាសម្ព័ន្ធអភិរក្សដែលត្រូវបាន ...
ឃុត សុភចរិយា and Alessandro Marazzi Sassoon
http://bit.ly/2oky7pf
មូលនិធិ កែម ឡី ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃបានសម្រេចចុះចុះបញ្ជីមូលនិធិ កែម ឡី ដែលទើបបង្កើតថ្មីជាផ្លូវការហើយ បន្ទាប់ពីបានពិនិត្យមើលពាក្យស្នើសុំអស់រយៈពេលជាច្រើនខែមកនោះ។ ...
យន់ ស៊ីនាត និង Leonie Kijewski
http://bit.ly/2sN3Zrp
កម្ពុជាទទួលចំណាត់ថ្នាក់ទី ១៦១ ស្ដីពីអំពើពុករលួយក្នុងចំណោម ១៨០ ប្រទេស
សន្ទស្សន៍សកលមួយស្ដីពីអំពើពុករលួយបានដាក់ចំណាត់ថ្នាក់កម្ពុជាទី ១៦១ ក្នុងចំណោមប្រទេស ១៨០ ខណៈរបាយការណ៍នេះ បានចង្អុលបង្ហាញជាក់លាក់អំពីសេរីភាពសារព័ត៌មានទន់ខ្សោយ និងការការពាររដ្ឋាភិបាលទន់ខ្សោយ ហើយក្រុមអ្នកអត្ថាធិប្បាយបានលើកជាដដែលៗថា ជាក្ដីបារម្ភនៅក្នុងប្រទេសកម្ពុជា។ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2EMPlGi
ពលរដ្ឋ ២០ នាក់ដុតឈើរារាំងការបង្ក្រាបរបស់សមត្ថកិច្ច
ពលរដ្ឋប្រមាណជាង ២០ នាក់ប្រើហិង្សាតវ៉ាដុតឈើប្រឆាំងនឹងកម្លាំងនគរបាលយុត្តិធម៌នៅស្រុកភ្នំស្រួចកំពុងតែត្រូវបានស្រាវជ្រាវស្របពេលដែលមានការចោទប្រកាន់ថាមន្ដ្រីយោធាម្នាក់នៅពីក្រោយខ្នងរឿងនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2sJQCYW
ការចូលរួមសង្កេតការណ៍មានតិច ខណៈអតីតបក្សប្រឆាំងត្រូវរំលាយ
សមាគមចំនួន ១២ ដែលមានអ្នកអង្កេតការណ៍ចំនួន ២៧៦ នាក់នឹងចូលរួមអង្កេតការណ៍បោះឆ្នោតព្រឹទ្ធសភា ខណៈអង្គការក្នុងស្រុកដែលមានឯកទេសខាងការងារបោះឆ្នោតមិនចូលរួម ដែលទំនងជាមិនបានចាត់ទុកថា មានសារៈសំខាន់នៅពេលគណបក្សប្រឆាំងត្រូវបានរំលាយ។ ...
នៀម ឆេង
http://bit.ly/2ETltaz
សេរីភាពសារព័ត៌មាន ត្រូវបានរកឃើញថា ថយចុះ ៧១% ចាប់ពីឆ្នាំ ២០១៥
សេរីភាពប្រព័ន្ធផ្សព្វផ្សាយបានដួលរលំខ្លាំងចាប់ពីឆ្នាំមុននេះដោយមានអ្នកសារព័ត៌មានត្រឹមតែ ១១ ភាគរយប៉ុណ្ណោះ ដែលនិយាយថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដើរតាមទិសដៅត្រូវពោលគឺថយចុះពី ៧១ ភាគរយចាប់តាំងពីឆ្នាំ ២០១៥។ នេះបើតាមការរកឃើញរបស់ ...
សុទ្ធ គឹមសឿន
http://bit.ly/2BHHnve
តម្លាភាពថវិកាជាតិនៅកម្ពុជាមានការប្រសើរឡើងដ៏តិចតួច
តាមរបាយការណ៍ថ្មីមួយបានបង្ហាញថា កាលពីឆ្នាំកន្លងទៅដំណើរការថវិកាជាតិរបស់កម្ពុជាគឺមានតម្លាភាពតិចតួចជាងពីឆ្នាំមុនៗ ប៉ុន្តែនៅមានព័ត៌មានតិចតួចត្រូវបានផ្តល់ជូនដល់សាធារណជនជុំវិញដំណើរការប្រើប្រាស់ថវិកាជាតិ ខណៈឱកាសសាធារណជននៅមានតិចតួច ...
Alessandro Marazzi Sassoon
http://bit.ly/2ophTL0
ឧកញ៉ា ជា លាងហុង ហ៊ានទិញដីតំបន់សហគមន៍ ១៣ ហិកតា
ដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ១៣ ហិកតាដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។ ...
ផាក់ ស៊ាងលី and Yesenia Amaro
http://bit.ly/2sKqZaz
ការយល់ផ្សេងគ្នា ពីផលប៉ះពាល់នៃថ្ងៃឈប់សម្រាកច្រើន
កម្ពុជាទំនងជាប្រទេសដែលមានថ្ងៃឈប់សម្រាកសាធារណៈច្រើនបំផុតមួយនៅលើពិភពលោក ដែលបង្កើតការចោទសួរអំពីលទ្ធភាពនៃសមត្ថភាពប្រកួតប្រជែងបានរបស់ខ្លួន។ ចំនួនថ្ងៃឈប់សម្រាកសាធារណៈរបស់កម្ពុជាកើនឡើងដល់ ២៨ ថ្ងៃអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាព ...
Brendan O’Byrne និង ហ៊ គីមសាយ
http://bit.ly/2EJGLIf
ក្រុមហ៊ុនដឹកជញ្ជូននៅតែបារម្ភ ខណៈរដ្ឋាភិបាលប្តេជ្ញាបន្តការអនុវត្តច្បាប់
ខណៈការបង្ក្រាបលើរថយន្តកែច្នៃពីសំណាក់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី ១១ ហើយកាលពីម្សិលមិញ ប្រធានក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដែលបម្រើឧស្សាហកម្មកាត់ដេរបានបញ្ជាក់ថា រថយន្តស្របច្បាប់នៅពេលនេះនៅតែត្រូវបានរារាំងដោយការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ...
ចេង សុខហ័ង
http://bit.ly/2ohfAdM
ជប៉ុនបន្តជួយដល់ការបោះឆ្នោត ខណៈមានការថ្កោលទោស
ខណៈមានការថ្កោលទោសពីអន្តរជាតិចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ប្រទេសជប៉ុន កាលពីម្សិលមិញ បានសម្រេចផ្ដល់សម្ភារមានតម្លៃ ៧,៥ លានដុល្លារបន្ថែមទៀត សម្រាប់ដំណើរការបោះឆ្នោត នៅខែកក្កដាខាងមុខ។ ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BHVcd1
លោក ហ៊ុន សែន ព្រមានធ្វើពហិការ ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួមអាស៊ាន-អួស្ត្រាលី បើសិនមានសម្ពាធក្នុងកិច្ចប្រជុំកំពូលខែក្រោយ
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានព្រមានមិនចូលរួម ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួម អាស៊ាន-អូស្ត្រាលី ប្រសិនបើត្រូវបានគេដាក់សម្ពាធ ឬគាបសង្កត់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (Asean-Australia Special Summit) ដែលគ្រោងធ្វើឡើងក្នុងប្រទេស ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/hun-sen-threatens-boycott-asean-summit-proceedings-if-faced-pressure
តំណាងពលរដ្ឋរងបណ្ដឹងថា រំលោភការសម្រេចតុលាការ
ស្ត្រីជាតំណាងពលរដ្ឋត្រូវបានប្រធានក្រុមហ៊ុនដែលជាមន្ត្រីយោធាម្នាក់ប្ដឹង ដោយចោទថាបានបំពានលើសេចក្ដីសម្រេចរបស់តុលាការ និងធ្វើឱ្យខូតខាតដោយចេតនា នៅក្នុងជម្លោះដីធ្លីដ៏ស្មុគស្មាញមួយ នៅខេត្តឧត្តរមានជ័យ។ ...
ផាក់ ស៊ាងលី
http://bit.ly/2EJ62T6
នាយករដ្ឋមន្ត្រីថា UN បានវាយតម្លៃវិជ្ជមានពីប្រទេសកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជាទទួលបានការវាយតម្លៃវិជ្ជមានយ៉ាងខ្លាំងក្នុងអំឡុងការវាយតម្លៃប្រចាំឆ្នាំមួយជាមួយតំណាងអង្គការសហប្រជាជាតិ បើសូម្បីខណៈអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍រិះគន់ការធ្វើវិសោធនកម្មច្បាប់នាពេលថ្មីៗក៏ដោយ។ ...
បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2ERMZFj
សាលារាជធានីភ្នំពេញបង្ហាញពីផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន
សាលារាជធានីភ្នំពេញ កាលពីម្សិលមិញ បានចេញផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន ដែលរំពឹងថានឹងមានការរៀបចំថវិកាគ្រប់គ្រាន់ សម្រាប់គ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់ និងអគ្គីភ័យ។ ផែនការត្រៀមបង្ការឆ្លើយតបក្នុងគ្រាអាសន្ន (EPRP) ចំនួន ៧៣ ទំព័រ ដែលនឹងចែកចាយទៅអាជ្ញាធរ នៅតាមថ្នាក់ ...
Ouk Suntharoth and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/phnom-penh-city-hall-unveils-disaster-plan
អ្នកជាប់ឃុំ ១០០ នាក់ស្លាប់នៅឆ្នាំ ២០១៧ ខណៈស្ថានភាពក្នុងគុកកាន់តែចង្អៀត
របាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានពន្ធនាគារដែលបង្ហាញដល់មន្ត្រីនគរបាលជាន់ខ្ពស់ជាង ៣០០ នាក់នៅក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញបានឲ្យដឹងថា ជនជាប់ឃុំ ១០០ នាក់បានស្លាប់នៅក្នុងពន្ធនាគារនៅក្នុងឆ្នាំ ២០១៧ ក្នុងចំណោមជនជាប់ឃុំប្រចាំឆ្នាំប្រមាណជាង ២៨ ៤០០ នាក់ ...
សុទ្ធ គឹមសឿន
http://bit.ly/2C9Qw0y