ភ្នំពេញប៉ុស្តិ៍
លោក ទៀ បាញ់ ចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន
រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូចាកចេញទៅប្រទេសចិនកាលព្រឹកម្សិលមិញសម្រាប់ដំណើរទស្សនកិច្ចផ្លូវការដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយប្រទេសចិនដែលជាប្រទេសមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយកម្ពុជា។ ...
ជាង សុខា
http://bit.ly/1MgwNYe
ឈ្មួញថ្នាំញៀនពីរនាក់ត្រូវជាប់គុកពី ១-១០ ឆ្នាំ
សាលាដំបូងរាជធានី បានប្រកាសសាលក្រមផ្តន្ទាទោសមេខ្លោងឈ្មួញគ្រឿងញៀន ២ នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពី ១ទៅ ១០ ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងបើកល្បែងកត់កន្ទុយលេខ ប្រព្រឹត្តនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក កាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ ២០១៤។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1UyFaUK
សាលាដំបូងផ្អាកសវនាការសមាជិករណសិរ្សរំដោះជាតិខ្មែរគ្មានពេលកំណត់
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារម្សិលមិញក្រោយពីបានបើកសវនាការជំនុំជម្រះជនជាប់ចោទជាសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរចំនួន ១០ នាក់ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពេញមួយព្រឹកបានសម្រេចលើកពេលសវនាការដោយពុំមានពេលកំណត់។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1JVisQM
ជនជាតិភាគតិចប្តឹងជនជាតិវៀតណាមរឿងកាប់ឈើ
សហគមន៍ជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាសបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ប្តឹងជនជាតិវៀតណាម ៤ នាក់ និងស្នើឲ្យដកមន្ត្រីប៉ុស្តិ៍ព្រំដែនពីរនាក់ដោយចោទប្រកាន់ថាមន្រ្តីទាំងនោះបានបើកដៃឲ្យមានការកាប់ឈើអនាធិបតេយ្យក្នុងព្រៃសហគន៍ហើយ ...
ផាក់ ស៊ាងលី
http://bit.ly/1LVPWSb
អ្នកឃ្លាំមើល ពិភាក្សាអំពីការបោះឆ្នោត
កាលពីថ្ងៃម្សិលមិញ ក្រុមអង្គការក្រៅរដ្ឋាភិបាលត្រួតពិនិត្យការបោះឆ្នោត ស្ថិតក្រោមបដារបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានជួបប្រជុំគ្នា ដើម្បីបង្ហាញពីក្តីបារម្ភរបស់ពួកគេ លើបទប្បញ្ញត្តិបច្ចុប្បន្ន ដែលគ្រប់គ្រងដំណើរការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជា។ ...
វង្ស សុខេង
http://www.phnompenhpost.com/national/monitors-discuss-elections
ផលិតកម្មស្រូវកម្ពុជាអាចប៉ះពាល់តិចតួចពី El Nino
ខណៈប្រទេសថៃកំពុងប្រឈមនឹងការកាត់បន្ថយបរិមាណផលស្រូវ ២ ភាគរយដោយសារតែកង្វះទឹកភ្លៀង សម្រាប់រដូវបង្កបង្កើនផលនៅពេលខាងមុខ ប្រទេសកម្ពុជាទំនងជានឹងទទួលរងផលប៉ះពាល់តិចតួច ខណៈទឹកភ្លៀងត្រូវបានគេរំពឹងថានឹងចាប់ផ្ដើម ...
ចាន់ មុយហុង
http://bit.ly/1gn8gqp
បរិមាណផលម្រេចកំពតកើនឡើងជិត ៩០ ភាគរយ
ផលិតផលម្រេចកំពតឆ្នាំ២០១៥ សម្រេចបាន ៦០ តោនដោយបានកើនឡើងពី ៣២តោនកាលពីឆ្នាំ២០១៤ ខណៈតម្លៃមិនប្រែប្រួល។ ...
សុខ ចាន់
http://bit.ly/1KVsumn
រដ្ឋសភាអនុម័តច្បាប់គ្រប់គ្រងផ្ទះជួល
ច្បាប់ភតិសន្យាពិសេស ឬហៅថាច្បាប់គ្រប់គ្រងផ្ទះជួលដែលរដ្ឋសភាបានអនុម័តកាលពីម្សិលមិញនឹងមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ និស្សិត និងសិស្សដែលជួលផ្ទះក្នុងអំឡុងពេល ២ ឆ្នាំនៃការជួលផ្ទះតែផ្តល់សិទ្ធិ ...
តាំង វីដា
http://bit.ly/1CjffdJ
តំណាងពលរដ្ឋម្នាក់ត្រូវបញ្ជូនទៅតុលាការខេត្តសួរចម្លើយ
តំណាងពលរដ្ឋម្នាក់ត្រូវបានតុលាការខេត្តសួរចម្លើយកាលថ្ងៃម្សិលមិញបន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៤ កក្កដា ទាក់ទិននឹងការប៉ះពាល់ដីកម្មសិទ្ធិឯកជនក្នុងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយភរិយាលោក កែ គឹមយ៉ាន តំណាងរាស្ត្រគណបក្សប្រជាជន និងក្រុមហ៊ុនឆាយ ឆាយ។ នេះ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1Uuoa1Z
ឃាត់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ញុះញង់ឲ្យពលរដ្ឋតវ៉ា
សកម្មជនបក្សសង្គ្រោះជាតិពីររូបត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម្សិលមិញនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយចោទប្រកាន់ថាបានញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ារឿងជ្រើសរើសប្រធានសហគមន៍កាណូតទេសចរណ៍នៅឃុំកំពង់ភ្លុករហូតដល់មានអំពើហិង្សា ...
សែន ដាវីត
http://bit.ly/1fj1ulp
ស្លាប់ម្នាក់ និងផ្ទះ ២៦ខ្នងរងការខូចខាតដោយសារភ្លៀង
មន្ត្រីនគរបាល បាននិយាយឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សម្នាក់ បានស្លាប់ និងផ្ទះ ២៦ ខ្នងបានរងការខូចខាតដោយសារភ្លៀងខ្យល់ និងផ្គររន្ទះកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងខេត្តស្វាយរៀង។ ...
ឃុត សុភចរិយា
http://bit.ly/1M9vkCM
ចំណូលពីការលក់សំបុត្រចូលអង្គរវត្តធ្លាក់ចុះខណៈភ្ញៀវកើនឡើង
ប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរវត្តនៅក្នុងរយៈពេល ៦ខែដំបូងបានធ្លាក់ចុះបន្តិចខណៈដែលចំនួនភ្ញៀវទេសចរបរទេសបានកើនឡើងជិត ២ភាគរយ។ នេះបើយោងតាមតួលេខផ្លូវការបានចេញផ្សាយដោយអាជ្ញាធរអប្សារាកាលពីម្សិលមិញ។ ...
ចាន់ មុយហុង
http://bit.ly/1dIZIbj
គ្រូបង្រៀននៅខេត្តកំពតពុំទាន់ទទួលបានប្រាក់តំបន់ ៩ ខែ
ក្រុមគ្រូបង្រៀនក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពតបានប្រមូលស្នាមមេដៃដាក់ស្នើសុំអន្តរាគមន៍ចំពោះករណីប្រាក់តំបន់ដែលជួបការលំបាកសម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ ដែលពួកគេមិនទាន់ទទួលបាននៅឡើយចាប់តាំងពីខែតុលាឆ្នាំមុនរហូតមកដល់ពេល ...
មុំ គន្ធា
http://bit.ly/1NKc0wz
មន្ត្រីយោធានិងអាវុធហត្ថឈ្លោះគ្នារឿងចាប់ឈើ
មន្ត្រីប្រដាប់អាវុធ និងអង្គការក្រៅរដ្ឋាភិបាលបានជំរុញឲ្យតុលាការខេត្តកំពង់ស្ពឺចាត់វិធានការច្បាប់លើមន្ត្រីយោធាមួយក្រុម ដែលបានប្រើប្រាស់អាវុធគំរាមបាញ់សម្លាប់ពួកគេ និងប៉ុនប៉ងប្លន់ឈើខុសច្បាប់ជាង ៦ ម៉ែត្រគុប ដែលកាប់ពីដែនជម្រកសត្វព្រៃ ...
ផាក់ ស៊ាងលី
http://bit.ly/1IG7tf8
រោងចក្រជីវម៉ាសនឹងដំឡើងដើម្បីផ្តល់អគ្គិសនីនៅជនបទ
រោងចក្រថាមពលជីវម៉ាសនឹងត្រូវបានដំឡើងនៅទូទាំងប្រទេសកម្ពុជាដើម្បីផ្ដល់អគ្គិសនីដល់តំបន់តាមជនបទដែលមិនមានអគ្គិសនីជាតិប្រើប្រាស់ ខណៈដែលរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ស្វែងរកការសម្រេចបាន ៣៨ភាគរយនៃភូមិដែលមិនមាន ...
Ananth Baliga និង ប៉ិច សុធារី
http://bit.ly/1fjaR4k
ប្រាក់ចំណេញ GTI កើនឡើងតិចនៅត្រីមាសទី១
Grand Twins International (GTI) ដែលជាក្រុមហ៊ុនកាត់ដេរចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាទទួលបានប្រាក់ចំណេញតិចតួចនៅត្រីមាសនេះ។ នេះបើតាមលទ្ធផលត្រីមាសដំបូងរបស់ខ្លួនបានចេញផ្សាយកាលពីថ្ងៃចន្ទ ...
Charles Rollet
http://bit.ly/1JNFZG7
សមាគមកាត់ដេរ GMAC នឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលថ្មីមួយ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចាប់ផ្តើមស្វែងរកទីប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីជួយក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរថ្មីមួយ នៅកម្ពុជា។ ...
Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute
មជ្ឈមណ្ឌលព្រៃស្ពឺ កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់សមាជិកសភាលើការរំលោភបំពាន
មជ្ឈមណ្ឌលសង្គមកិច្ចពោធិ៍សែនជ័យ ឬព្រៃស្ពឺ កំពុងប្រឈមនឹងការស៊ើបអង្កេតលើការចោទប្រកាន់ការរំលោភសិទ្ធិមនុស្ស ដែលតំណាងរាស្ត្រគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញ។ ...
សែន ដាវីត
http://www.phnompenhpost.com/national/prey-speu-faces-mps-probe-over-violations
អ្នកស្រុកសង្ស័យកើតរមាស់ដោយសារទឹកពីទំនប់វារីអគ្គិសនីសេសាន ២
មន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែងកំពុងចុះស្រាវជ្រាវករណីជំងឺរមាស់បន្ទាប់ពីអ្នកភូមិជាច្រើននាក់បានកើតដោយសង្ស័យថា បណ្តាលមកពីប្រើប្រាស់ទឹកទន្លេនៅខាងក្រោមការដ្ឋានទំនប់វារីអគ្គិសនីសេសានក្រោម ២ ប៉ុន្តែតំណាងក្រុមហ៊ុនបានបដិសេធ។ ...
ផាក់ ស៊ាងលី
http://bit.ly/1KF6ygL
កន្លែងព្យាបាលធ្មេញខុសច្បាប់ជាង ២០០ ត្រូវបានបិទ ៦ ខែដើមឆ្នាំនេះ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចេញលិខិតបិទទីតាំងព្យាបាលធ្មេញខុសច្បាប់ជាង ២០០ កន្លែង ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ នេះ និងបានបញ្ជូនឈ្មោះជាង ...
ប៉ិច សុធារី
http://bit.ly/1G2kbyv
សេដ្ឋកិច្ច នៃសម្បទានដីសេដ្ឋកិច្ច
សម្បទានដីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មានផលប៉ះពាល់យ៉ាងជ្រៅ និងអវិជ្ជមាន ទៅលើគ្រួសារនៅជនបទដែលស្ថិតនៅក្បែរដីសម្បទានទាំងនោះ ដែលកម្រិតការចូលប្រើប្រាស់ធនធានធម្មជាតិរបស់ប្រជាជន និងបណ្តាលឱ្យប្រាក់ចំណូលមានការធ្លាក់ចុះជិតមួយភាគ ...
Ethan Harfenist
http://www.phnompenhpost.com/national/economics-elcs
បក្សប្រឆាំងរំឭកខួបវាយប្រយុទ្ធគ្នាថ្ងៃ ៥-៦ កក្កដា
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានរៀបចំពិធីបង្សុកូលមួយកាលពីថ្ងៃអាទិត្យ ដើម្បីរំឭកខួបឆ្នាំទី ១៨ ឆ្នាំ ១៩៩៧ ដែលមានការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញរវាងកងប្រដាប់អាវុធដែលស្មោះស័្មគ្រនឹងគណបក្សហ៊្វុនស៊ិនប៉ិច និងកងកម្លាំងដែលស្មោះស្ម័គ្រ ...
វង្ស សុខេង
http://bit.ly/1G2kNnT
រដ្ឋសភាឲ្យសាធារណជនចុះឈ្មោះពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ NGOs
អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រកាសដល់សាធារណជនដែលចង់ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវចុះឈ្មោះរហូតដល់ថ្ងៃទី ៧ ខែកក្កដាដើម្បីទទួលយកស្លាកសញ្ញាសម្គាល់សម្រាប់ចូលរួមនៅក្នុងសិក្ខាសាលាមួយនេះ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1Tfa82o
ផ្សារហ៊ុនកម្ពុជាបោះជំហានដើម្បីបង្កើនភាពទាក់ទាញ
គណៈកម្មការមូលបត្រកម្ពុជា (SECC) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងកាត់បន្ថយតម្រូវការរឹតបន្តឹងមួយចំនួនពីការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) និងបទប្បញ្ញត្តិចុះបញ្ជីដើម្បីទាក់ទាញក្រុមហ៊ុនឯកជនកាន់តែច្រើន ពិសេសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចុះបញ្ជីរបស់ ...
ម៉ៃ គុណមករា
http://bit.ly/1CfoKej