ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​អ្នក​ជាប់​និទ្ទេស​ A មាន ១០៨ រូប

លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ ២០១៥ មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​ខណៈ​ដែល​បេក្ខជន​ជាប់​មាន​ប្រមាណ ៥៥ ភាគរយ​ហើយ​ក្នុង​នោះ​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់​បើ​ធៀប​នឹង​លទ្ធផល​ឆ្នាំ ២០១៤ ការ​ប្រឡង​លើក​ទី ១ ដែល​បេក្ខជន​ជាប់​មាន​ប្រមាណ​តែ ២៥ ​ភាគរយ​ហើយ​និទ្ទេស A មាន​ត្រឹម​តែ ១១ នាក់​ប៉ុណ្ណោះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញ​ផ្សាយ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០១៥ បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន ៤៦ ៥៦០ នាក់​ត្រូវ​ជា ៥៥,៨៨ ភាគរយ​នៃ​បេក្ខជន​វត្តមាន​សរុប ៨៣ ៣២៥ នាក់​ហើយ​ក្នុង​នោះ​និទ្ទេស A មាន ១០៨ នាក់ B មាន ១០៨៥ នាក់ C មាន ៣២៩២ នាក់ D មាន ៦០៩៣ និង​និទ្ទេស E មាន ៣៥ ៩៨២ នាក់។ …

 

តាំង វីដា
http://bit.ly/1LsJ2ip