សមត្ថកិច្ច​ចាប់ផ្តើម​ប្រតិបត្តិការ​ដកហូត​វិទ្យុ​ទាក់ទង​គ្មានច្បាប់​

នគរបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​នេះ បានចាប់ផ្តើម​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ដកហូត​វិទ្យុទាក់ទង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រុមអ្នករត់​រ៉ឺម៉ក​ម៉ូតូកង់​បី និង​ម៉ូតូឌុប ទូទាំងរាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​បាតុភាព​អនាធិបតេយ្យពិចារណា​ឡើងវិញ​ថា តើ​ក្រុម​អ្នករត់​រ៉ឺម៉ក​ទាំងនេះ គួរ​មាន​វិទ្យុទាក់ទង​នេះ ឬ​មិនគួរមាន?

ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ដកហូត​វិទ្យុទាក់ទង​នេះ ធ្វើឡើង​តាមរយៈ​បញ្ជា​របស់លោក ជួន សុវណ្ណ ស្នងការ​នគរបាល​​រាជ​ធានី​ភ្នំពេញ និង​ជា​អគ្គស្នងការរង​នគរបាលជាតិ ក្រោម​កិច្ច​សហការ​ជាមួយ​មន្ត្រីប៉ូលិស​ខណ្ឌ​ក្នុង​រាជធានីនិង​នាយក
ដ្ឋាន​វិទ្យុ​ទាក់ទង ក្រសួងមហាផ្ទៃ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក ហេង ចាន់ធា​រី ស្នង​ការរង​រាជធានី​ភ្នំពេញ។ …

 

តាំង វីដា
http://bit.ly/1EPIF4B